បើជួបអាការៈហើមលិង្គបន្ទាប់ពីរួភេទរួច នោះអាចជាសញ្ញាព្រមានមួយដែលប្រុសៗយើងមិនគួរធ្វេសប្រហែសឡើយ។ ជាក់ស្តែង ការហើមនេះ អាចកើតឡើងដោយសារតែមូលហេតុជាច្រើន មានពីស្រាលទៅធ្ងន់ធ្ងរ ហើយអាចមានរោគសញ្ញារួមផ្សំ ដូចជាស្នាមក្រហម ឈឺចាប់ ឬរមាស់។
ពិតណាស់ មូលហេតុទូទៅដែលបណ្តាលឲ្យកើតមានអាការៈមួយនេះ គឺដោយសារតែការរលាក ឬរបួសអំឡុងពេលរួមភេទ ដែលអាចនាំឲ្យមានការហើមបណ្តោះអាសន្ន។ យ៉ាងណាមិញ អាការៈមួយនេះក៏អាចបង្ហាញពីការឆ្លងមេរោគ ឬបញ្ហាសុខភាពណាមួយ។ ក្នុងករណីដែលគ្នាយើងជួបបញ្ហាហើមប្រដាប់ភេទមិនបាត់ ព្រមទាំងពិបាកនោមថែមទៀតនោះ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
រោគសញ្ញា
ទាំងនេះជារោគសញ្ញាមួយចំនួន ដែលទាក់ទងនឹងការហើមលិង្គក្រោយរួមភេទរួច៖
- ហើមលិង្គទាំងមូល ឬត្រឹមតែក្បាលលិង្គ
- មានស្នាមក្រហម
- មានការឈឺចាប់
- ធ្លាក់ទឹករម្អិលដែលមានសភាពថ្លា ឬខាប់ ពណ៌ស ឬមានក្លិនមិនល្អ
- រមាស់
- ពងបែក ឬដុំពក ដែលអាចជាសញ្ញានៃការឆ្លងមេរោគ ឬបញ្ហាដទៃទៀត
- ធ្លាក់ឈាមដែលអាចកើតឡើង ប្រសិនបើយើងមានដំបៅចំហ ឬពកបែក
- នោមឈឺ
- ឈឺចាប់នៅពេលបញ្ចេញទឹកកាម។
មូលហេតុទូទៅ និងកត្តាហានិភ័យ
កត្តាជាក់លាក់មួយចំនួន ដែលបណ្តាលឲ្យប្រុសៗយើងហើមប្រដាប់ភេទ រួមមាន៖
- ការឆ្លងមេរោគ និងជំងឺកាមរោគ
- របួសបរិវេណបន្តពូជ អំឡុងពេលប្រតិបត្តិការលើគ្រែខ្លាំងក្លាជ្រុល ក៏អាចនាំឲ្យយើងជួបបញ្ហាហើមលិង្គដូចគ្នា
- អាលែកហ្ស៊ីទៅនឹងជាតិ Latex នៃស្រោមអនាម័យ ឬទឹករម្អិលជាដើម។
[embed-health-tool-heart-rate]
ពេលណាគួរទៅជួបជាមួយគ្រូពេទ្យ?
ប្រសិនបើអាការៈហើមប្រដាប់ភេទនេះនៅតែបន្ត ដោយមានការឈឺចាប់ ឬអមជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា ការធ្លាក់ទឹករម្អិលមិនប្រក្រតី ឬគ្រុនក្តៅ គ្នាយើងគួរទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជាទទួលការព្យាបាលដ៏ត្រឹមត្រូវ និងទាន់ពេលវេលា។
ចំណុចសំខាន់
មូលហេតុទូទៅ និងកត្តាហានិភ័យដែលបណ្តាលឲ្យប្រុសៗហើមលិង្គ
កត្តាជាក់លាក់មួយចំនួន ដែលបណ្តាលឲ្យប្រុសៗយើងហើមប្រដាប់ភេទ រួមមាន៖
- ការឆ្លងមេរោគ និងជំងឺកាមរោគ
- របួសបរិវេណបន្តពូជ អំឡុងពេលប្រតិបត្តិការលើគ្រែខ្លាំងក្លាជ្រុល ក៏អាចនាំឲ្យយើងជួបបញ្ហាហើមលិង្គដូចគ្នា
- អាលែកហ្ស៊ីទៅនឹងជាតិ Latex នៃស្រោមអនាម័យ ឬទឹករម្អិលជាដើម។
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន