backup og meta

អ្នកចូលចិត្តមើល​រឿងក្ដៅសាច់ ឬរួមភេទ ជាមនុស្សញៀនសិច?

អ្នកចូលចិត្តមើល​រឿងក្ដៅសាច់ ឬរួមភេទ ជាមនុស្សញៀនសិច?

ការ​វាយ​តម្លៃ​ និង​សម្គាល់​ទៅ​លើ​បញ្ហា​ញៀន​សិច ជា​ប្រធាន​បទ​ក្តៅ​គគុក​​មួយ និង​ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​​ដោយ​សារ​​ចំណង់​​ចំណូល​​ចិត​លើ​រឿង​សិច​របស់​​យើង​​ម្នាក់ៗ​ខុស​​ប្លែក​​ពី​​គ្នា​ អាច​ធ្វើ​ឲ្យ​ងាយ​ច្រឡំ ឬ​វាយ​តម្លៃ​ខុស ថា​យើង ឬ​នរណា​ម្នាក់​ជា​មនុស្ស​ញៀន​សិចណាស់។​ សព្វ​ថ្ងៃ​ មាន​ចំណុចចំនួន​៥ ងាយ​ធ្វើ​ឲ្យ​ច្រឡំថា មនុស្ស​ណា​ម្នាក់​ញៀន​សិចណាស់ ដែលការ​ពិតគឺ​មិន​មែនទាល់​តែ​សោះ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​កក្នុង​អត្ថបទ​នេះ។

១- ញៀន​សិច គឺមាន​តែ​រឿង​​រួមភេទមួយមុខប៉ុណ្ណោះ?

​ញៀន​​សិច មិន​មែន​ផ្ដោត​តែ​លើ​រឿង​លើ​គ្រែ​​មួយមុខ​នោះ​ទេ។ ញៀនសិច​​កើត​ឡើង​ដោយ​សារ​តែ​មិន​អាច​គ្រប់​គ្រង​​​អត្ត​ចរិត​ផ្លូវ​ភេទ​​ខ្លួន​​បាន។ ញៀន​ជាមួយ​សិច មិន​មែន​មាន​ន័យ​ថា​ គ្រាន់​តែ​ចង់​រួម​ភេទ​តែ​មួយ​មុខ​នោះ​ទេ វា​អាច​មាន​មូល​ហេតុ​ទាក់​ទង​ផ្លូវ​ចិត្ដ​ជា​ច្រើន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​អត្ត​ចរិត​ផ្លូវ​ភេទ ដូច​ជា​ ស្ត្រេស ជំងឺ​ថប់​បារម្ភ ជំងឺបាក់​ទឹក​ចិត្ដ​ ឬ​អៀន​ខ្មាស ជា​ដើម។ ​អាការៈ​ញៀន​​សិច​ ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ជាច្រើន​ដល់​គ្នា​យើង ​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ជីវិត​​រស់​​នៅ​​ប្រចាំ​​ថ្ងៃ​ ទាំង​សកម្មភាព​ និងការ​​ប្រាស្រ័យ​​ទាក់​ទង​​ជាមួយ​​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ចំពោះ​បញ្ហា​នេះ មាន​អ្នក​ជំនាញ​មួយ​ចំនួន ​ចូល​ចិត្ត​​ប្រើ​ពាក្យ បញ្ហា​ចង់​រួម​ភេទខ្លាំង (Hypersexual disorder) ជា​ជាង​ពាក្យ​ថា​ ​ញៀន​សិច​ (Sex addiction)។

អត្ថបទពាក់ព័ន្ធ៖

២- ចូលចិត្ដសម្រេចកាមដោយខ្លួនឯង ជាមនុស្សញៀនសិច?

ជា​ការ​ពិត​ ការ​សម្រេច​កាម​ច្រើន​ពេក ​អាច​ជា​សញ្ញា​ដំបូងនៃបញ្ហា​ញៀន​សិច​ ប៉ុន្តែ​បើ​ការ​សម្រេច​កាម​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ទេ​នោះ​ មាន​ន័យ​ថា យើង​​មិនបាន​​ញៀន​​សិច​ដូច​ការ​លើក​ឡើង​នោះ​ទេ។ ​ផ្ទុយ​មក​វិញ ​សម្រេច​កាម​ញឹក​​ញាប់ ​អាច​ផ្ដល់​គុណ​សម្បត្តិ​​ជា​​ច្រើន​​ដល់​សុខភាព ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ។ ម្យ៉ាង​វិញ​ទៀត បញ្ហាញៀន​សិច ​គឺ​​មិន​មែន​សំដៅ​លើ​រឿង​​​សម្រេច​កាម​​តែ​មួយ​មុខ​នោះ​​ទេ​ វា​អាច​មាន​ទម្រង់​ជា​ច្រើន​បែប​ទៀត ​ដូច​ជា ញៀន​​ជាមួយ​​ភាព​យន្ដ​អាសអាភាស ចូល​ចិត្ត​ទៅ​ផ្ទះ​បន ការ​បង្ហាញ​​ប្រដាប់​​ភេទ​ជា​សារធារណៈ ចូល​ចិត្ដ​លួច​​មើល​គេ​រួមភេទ និង​សកម្មភាព​មួយ​ចំនួន​ទៀត ​ដូចជា​មាន​ដៃ​គូ​រួម​ភេទ​ច្រើន បៀត​​បៀន​ផ្លូវ​​ភេទ​អ្នក​ដទៃ ចាប់​រំលោភ និង​​សកម្មភាព​​ច្រើន​​ផ្សេង​​ទៀត។

រួមភេទតាមមាត់

៣- ចូល​ចិត្តផិតក្បត់ស្នេហា ជាមនុស្សញៀនសិច?

ពិតណាស់ បើ​មាន​បញ្ហាញៀន​សិច អាច​នឹង​​មាន​អំពើ​ក្បត់​លួច​លាក់​កើត​ឡើង​​ច្រើន​ដង ​អាច​ប្ដូរ​ដៃ​គូ​​រួមភេទ​​ច្រើន​ ហើយ​គ្នា​យើង​​ស្ថិត​​ក្នុង​ជំពូក​​នេះ ក៏​មិន​​មែន​​ជា​មនុស្ស​ស្មោះ​​មួយ​​នឹង​មួយ​ដែរ។ យ៉ាង​ណា ក៏យើង​មិន​​អាច​ចាត់​​ទុក​​គ្នា​​យើង ដែល​ក្បត់​​ប្ដី ​ឬ​​ប្រពន្ធ​ខ្លួន​ឯង​ ជា​​មនុស្ស​ញៀន​សិច​​បាន​ដែរ។ ​គ្នា​យើង​ មាន​បញ្ហា​ញៀន​​​សិច ​ភាគ​​ច្រើន​​មាន​អារម្មណ៍​​ថា​ធ្វើ​​ខុស ខ្មាស​រាល់​​សកម្មភាព​​បាន​​ធ្វើ និង​ព្យាយាម​​ចង់​​បញ្ឈប់​​ កាត់​បន្ថយ ឬ​​គ្រប់​គ្រង​​សកម្មភាព​​ប្រថុយប្រថាន​​​បែប​​នេះ​ទៀត។​ គ្នា​យើង​​ញៀន​សិច មាន​ការ​ពិបាក​ក្នុង​​ការ​​គ្រប់​គ្រង​​ចំណង់​​ផ្លូវ​ភេទ​ ​ប៉ុន្តែ​ចំពោះ​គ្នា​យើង​​ក្បត់​ប្ដី ក្បត់​​ប្រពន្ធ​​វិញ ​ចូល​​ចិត្ដ​ទាក់​ទង​​ជាមួយ​​ដៃ​គូ​ខ្លួន​​តាម​​រយៈ​ផ្ញើសារ​បែប​ញ៉ែ​ ផ្ញើ​សារ​​តាម​អន​ឡាញ​ ឬ​ទូរសព្ទ​ទៅ​ញ៉ែ​គ្នា​​ជា​​ដើម។

[embed-health-tool-heart-rate]

៤- មើលរឿងអាសអាភាសជាមនុស្សញៀនសិច?

ចំណុច​នេះ គឺខុស​ទាំង​ស្រុងតែ​ម្តង ព្រោះ​ការ​ពិត​ទៅ​រឿង​អាស​អាភាស​​មាន​អត្ថ​ប្រយោជន៍​ច្រើន ដោយ​សារអាចជួយ​ឲ្យ​យើង​​បាន​រៀន​ និង​ស្វែង​យល់​ពី​ផ្លូវ​ភេទ​​កាន់​តែ​ច្បាស់។ យើង​​អាច​ចាត់​ទុករឿង​អាស​អាភាស​​ជា​ប្រភពមួយ ​ជួយ​ឲ្យយើង​​រៀនចេះពី​តិច​និក ក៏​ដូច​ជា​គំនិត​ថ្មី​ៗ​ដើម្បី​​យក​មក​អនុវត្ដ​ក្នុង​​ជីវិត​ផ្លូវ​​ភេទ​​យើង​​ផ្ទាល់។ មើល​រឿង​សិច​ដើម្បី​រំសាយ​អារម្មណ៍​ បង្កើន​​ភាព​ស្រើប​ស្រាល និង​រៀន​ពី​អ្វី​ដែល​ថ្មីគ្មាន​​ទាក់​ទង​​គ្នា​​ជាមួយ​បញ្ហា​ញៀន​សិច​ឡើយ ​​បើ​​សកម្មភាព​នេះ​​មិន​បាន​គំរាម​កំហែង​​ដល់​ទំនាក់​ទំនង ឬ​ជីវិត​ប្រ​ចាំ​ថ្ងៃ​​យើង​​នោះ។

៥- មាន​តែ​ប្រុសៗ​ទើប​ញៀន​សិច?

គ្មាន​ការ​សិក្សា​ណា​ អាច​បញ្ជាក់​ថា​ ភេទ​ណា​មួយ​ញៀន​សិច​ច្រើន​ជាង​ភេទ​ណា​មួយ​នោះ​ឡើយ។ អ្នក​ជំនាញ​បាន​លើក​ឡើង​​ថា ​ទាំង​​​ប្រុស​ទាំង​​ស្រី សុទ្ធ​​អាច​​ញៀន​​សិច​​ស្មើ​គ្នា។ ប៉ុន្តែ​​ប្រុសៗ​​ច្រើន​ញៀន​​​រួម​ភេទ ឬ​សម្រេច​កាម​​ច្រើន ចំណែក​ឯ​​ស្រីៗ​វិញ ​​ចូល​ចិត្ដ​រួម​ភេទ​​បែប​​ចម្រុះ ទទួល​​ក្ដី​​ស្រលាញ់ និង​​មាន​ភាព​​រ៉ូមែន​ទិក​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Common Sex Addiction Myths Debunked by the Experts. http://www.datingadvice.com/home-page-feature/6-common-sex-addiction-myths-debunked-by-the-experts. Accessed April 28, 2017.

What is sexual addiction (compulsive sexual behavior)? What causes sexual addiction? http://www.medicalnewstoday.com/articles/182473.php. Accessed April 28, 2017.

កំណែ​ប្រែបច្ចុប្បន្ន

18/12/2024

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មាន​បញ្ហា​បេះដូង ត្រូវប្រយ័ត្ន​បំផុត​ពេលប្រតិបត្តិការ​លើ​គ្រែ

ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ 4 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម