backup og meta

ផ្លែឈើ ៣ប្រភេទនេះ ល្អចំពោះសុខភាពភ្នែក គួរញ៉ាំជា​ប្រចាំ

ផ្លែឈើ ៣ប្រភេទនេះ ល្អចំពោះសុខភាពភ្នែក គួរញ៉ាំជា​ប្រចាំ

ការញ៉ាំផ្លែឈើជារៀងរាល់ថ្ងៃ ពិតជាអាចផ្ដល់អត្ថប្រយោជន៍ទៅដល់​សុខភាពភាព។ ប៉ុន្តែ មាន​ផ្លែ​ឈើ​មួយ​ចំនួន មិន​ត្រឹម​តែ​ល្អ ចំពោះ​សុខ​ភាព​ទូទៅ​ទេ តែ​ក៏​មាន​លក្ខណៈពិសេស​សម្រាប់​សរីរាង្គ​មួយៗ​តែម្ដង​។ ត្រង់​ចំណុច​នេះ គ្នា​យើង​ចង់​ឲ្យ​ភ្នែក មាន​សុខ​ភាព​ល្អ គួរ​ញ៉ាំផ្លែឈើ​ទាំង​នេះ ជា​ប្រចាំ​។​​

១.ក្រូច

នៅក្នុងផ្លែក្រូច ១ផ្លែមានផ្ទុកនូវវីតាមីនC ដល់ទៅ ៥៣,២ មិល្លីក្រាម ស្មើនឹងតម្រូវការប្រើប្រាស់​ថាម​ពល​របស់ភ្នែក ១១%ប្រចាំថ្ងៃ។ វីតាមីន ប្រភេទនេះ​មានមុខងារជួយសម្រួលទៅដល់ប្រព័ន្ធ​សរសៃ​ឈាម​ក្នុងភ្នែកឲ្យធ្វើការបានល្អ​ ផ្ដល់ការទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំក្នុងភ្នែកឲ្យរឹងមាំ រារាំង​បញ្ហាអុកស៊ីកម្ម និងជួយកាត់​បន្ថយ​ហានិភ័យ នៃការវិវត្ដជំងឺតាម​វ័យ ដូច​ជា​ជំងឺភ្នែកឡើងបាយបានរហូតទៅដល់ ៤៥% ។ ដោយឡែក ក្រៅពីផ្លែក្រូចដែលមាន វីតាមីន C នៅមាន ផ្លែឈើប្រភេទផ្សេងទៀត ដូចជា ផ្លែទំពាំងបាយជូ ត្របែក ស្ដរប៊័រី វីគី និងក្រូចឆ្មារ​ជាដើម។

អត្ថបទគួរអាន៖

២.ចេក

ផ្លែចេកមានសម្បូរទៅដោយ សារជាតិចិញ្ចឹម ប៉ូតាស្យូម (៣៥៨មិល្លីក្រាម ក្នុងចេក១ផ្លែ) ដែលរួមចំណែក​យ៉ាង​សំខាន់ ជួយការពារសុខ​ភាព​​ភ្នែក​​យើងពីជំងឺភ្នែកស្ងួតបាន។ ប៉ូតាស្យូម មានមុខងារជួយចិញ្ចឹម ទៅ​ដល់​ស្រទាប់ភ្នែកផ្នែកខាងក្រៅដែលមានតួនាទី​ជួយការពារកែវភ្នែក និង​ផលិតទឹកភ្នែក​សម្រាប់​ជួយផ្ដល់សំណើម​ភ្នែកឲ្យបានគ្រប់គ្រាន់។ ជាពិសេស ក៏ជួយ​ធ្វើឲ្យស្រទាប់ភ្នែកផ្នែកខាងក្រៅកាន់តែមានកំរាស់ក្រាស់ ហើយថ្លា​ល្អ។ ដូច្នេះ ប្រសិនបើយើង ចង់បានប្រព័ន្ធការពារភ្នែកបានល្អ គួតែនឹកឃើញដល់ការញ៉ាំចេក​ឲ្យ​បាន​ជាប្រចាំ។

៣.ស្វាយទុំ

ការ​ញ៉ាំផ្លែស្វាយទុំ មិនត្រឹមតែផ្ដល់រសជាតិឆ្ងាញ់តែមួយមុខប៉ុណ្ណោះទេ ផ្លែឈើនេះ​ក៏មានមុខ​ងា​រ​សំខាន់​​ក្នុងការ​ផ្ដល់នូវសារធាតុចិញ្ចឹមទៅដល់ភ្នែកផងដែរ​។ ស្វាយទុំ​មានផ្ទុកទៅដោយសារធាតុ​សំខាន់ៗដូចជា សារធាតុ folate វីតាមីន A C E​ និង K ដែលវីតាមីន​ទាំងអស់នេះ មានតួនាទីយ៉ាងសកម្ម​ជួយដល់ ប្រព័ន្ធ​ការពារ​​ភ្នែកពីផលប៉ះចេញពីពន្លឺផ្សេងៗ និងកំដៅដែលចូលមកក្នុងភ្នែក ដែលមានដូចជា​ពន្លឺព្រះអាទិត្យ ពន្លឺភ្លើងចំណាំងខៀវ និងពន្លឺពីឧបករណ៍ទំនើបៗផងដែរ។

ភ្នែ

ចំណុចសំខាន់

ភ្នែកគឺជា សរីរាងយ៉ាងសំខាន់នៅលើរាងកាយរបស់យើង។ ដូច្នេះការទទួលទានអាហារផ្លែឈើដែលសំបូទៅដោយ សារជាតិ វីតាមីន គឺជារឿងដែលចាំបាច់ខ្លាំងណាស់។ យ៉ាងណាមិញដូចជាប្រភេទផ្លែឈើដែលមានផ្ទុកទៅដោយ សារធាតុ folate វីតាមីន A C E និង K ពិតជាបានផ្ដល់អត្ថប្រយោជន៍ខ្ពស់ ទៅដល់សុខភាពភ្នែករបស់យើង។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

36 Fabulous Foods to Boost Eye Health, https://www.aao.org/eye-health/tips-prevention/fabulous-foods-your-eyes

Nutrients for the aging eye, https://www.ncbi.nlm.nih.gov/pmc/articles/PMC3693724/

What are the best vitamins for eye health?, https://www.medicalnewstoday.com/articles/326758

Diet and Nutrition, https://www.aoa.org/healthy-eyes/caring-for-your-eyes/diet-and-nutrition?sso=y

Look to Fruits and Vegetables for Good Eye Health, https://www.health.ny.gov/publications/0911/

 

 

កំណែ​ប្រែបច្ចុប្បន្ន

04/03/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ខ្វះជាតិស័ង្កសី រាងកាយកូនលូតលាស់មិនពេញលេញទេ ត្រូវបំប៉នអាហារអីខ្លះ?

ខ្វះជាតិស័ង្កសី អាច​ចេញ​រោគ​សញ្ញាទាំង ៨នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 04, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម