ពពែឆ្កែគឺជាជំងឺមួយប្រភេទស្ដែងឡើងដោយមានពកក្រហមអាចមានខ្ទុះលើត្របកភ្នែកខាងលើ ឬខាងក្រោម។ មូលហេតុដែលកើតជំងឺនេះគឺ មកពីការរលាកក្រពេញ មីបូមាន ដោយសារបាក់តេរី ឬវីរុស។ វាអាចកើតមានចន្លោះពី ១ ទៅ ២សប្ដាហ៍ ក្នុងករណីស្រាល តែករណីធ្ងន់អាចឈានដល់រាប់ ១ខែ។ ជំងឺនេះអាចជាសះស្បើយដោយខ្លួនឯង គ្រាន់តែចំណាយពេលយូរ តែជាការល្អគួរទៅជួបគ្រូពេទ្យភ្នែក ហើយក្រៅពីនេះយើងក៏មានវិធីនៅផ្ទះមួយចំនួនដែរ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១.ស្អំកម្ដៅ
វិធីស្អំកម្ដៅគឺយើងត្រូវយកក្រណាត់ស្អាត ឬកូនកន្សែងដៃ មកជ្រលក់ក្នុងទឹកក្ដៅឧណ្ហៗ ពូតឲ្យស្ងួតបន្ដិច រួចស្អំនៅលើកន្លែង ដែលកកើតពពែឆ្កែនោះរយៈពេលម្ដង ១៥នាទី ត្រូវអនុវត្ដបែបនេះ ឲ្យបាន៣ដងក្នុងមួយថ្ងៃ ព្រឹក ថ្ងៃ និងល្ងាច។ ធ្វើបែបនេះដើម្បីឲ្យក្រពេញខ្លាញ់បើកចំហរ ដំណើរការធម្មតាឡើងវិញ។
២.ម៉ាស្សាត្របកភ្នែក
ការម៉ាស្សាមិនត្រឹមតែជាវិធីព្យាបាលប៉ុណ្ណោះទេ តែក៏ជួយអ្នកជំងឺកាត់បន្ថយការរមាស់ផងដែរ។ តួយ៉ាងអ្នកជំងឺពពែឆ្កែនឹងមានការមាស់តិចៗនៅត្រង់បរិវេណត្របកភ្នែក ដូច្នេះយើងអាចម៉ាស្សាថ្មមៗ នៅត្រង់បរិវេណនោះចន្លោះពី ៣ ទៅ ៤នាទី។ ការម៉ាស្សាអាចធ្វើ៣ដងក្នុងមួយថ្ងៃ ធ្វើបែបនេះដើម្បីឲ្យក្រពេញខ្លាញ់បើកចំហរ ដំណើរការធម្មតាឡើងវិញ។
៣.កុំពាក់លែន
ក្នុងអំឡុងពេលកើតពពែឆ្កែ មិនត្រូវពាក់លែនភ្នែកនោះទេ ត្រូវរក្សាអនាម័យឲ្យបានល្អ ទាំងត្របកភ្នែក និង គ្រាប់ភ្នែក។
៤.បិទប្រទាលកន្ទុយក្រពើ
យើងអាចយកប្រទាលកន្ទុយក្រពើ ដោយចៀរយកសាច់ មកបិទនៅកន្លែងដែលកើតពពែឆ្កែទុករយៈពេលយ៉ាងហោច១៥នាទី រួចចាំទៅលាងសម្អាតចេញ។ ប្រទាលកន្ទុយក្រពើមានសមត្ថភាព អាចកម្ចាត់មេរោគ ព្យាបាលការរលាក និង ជំរុញឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។
[embed-health-tool-bmi]
៥.កាកតែបៃតង
កាកតែបៃតង បន្ទាប់ពីយើងឆុងក្នុងទឹកក្ដៅហើយ ក៏អាចយកស្អំនៅកន្លែងដែលកើតពពែឆ្កែបានដែរ។ មិនសូវខុសគ្នានឹងវិធីទី១ដែលយើងប្រើក្រណាត់ ជ្រលក់ទឹកក្ដៅស្អំនោះទេ។ សាកអនុវត្ដវិធីនេះបាន ៥ ទៅ ១០នាទីក្នុងមួយដង និង ៣ដងក្នុងមួយថ្ងៃ នឹងជួយឲ្យឆាប់ជាសះស្បើយ។
អត្ថបទគួរអាន៖
- មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុសគ្នា ឬដូចគ្នាបែបណា?
- ជួបបញ្ហាបែងចែកពណ៌មិនដាច់ អាចមានជំងឺខ្វាក់ពណ៌
- រមាស់ភ្នែក ក្រហមភ្នែក ជាអាលែកហ្ស៊ី ឬឈឺភ្នែក?
- បើមានអាការៈក្ដៅផ្សាក្នុងភ្នែក គួរដោះស្រាយបែបណា?
- ប្រយ័ត្ន! ភ្នែកឡើងបាយ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត
- ជំងឺរលាកត្របកភ្នែកបង្កឡើងដោយសារអ្វី? គ្រោះថ្នាក់អត់?