អាការៈឈឺសុដន់ដែលកើតឡើងចំពោះស្ត្រីវ័យក្មេង ភាគច្រើនទាក់ទងនឹងវដ្ដរដូវ។ អ័រម៉ូនកើតឡើង និងធ្លាក់ចុះអំឡុងពេលមានរដូវ អាចបណ្ដាលឲ្យសុដន់ងាយឈឺចាប់ និងហើមជាដើម។
ប្រសិនបើសុដន់របស់យើងមានជាលិកាសរសៃ យើងអាចនឹងសង្កេតឃើញដុំពកយ៉ាងងាយ នៅអំឡុងពេលមករដូវ។ យ៉ាងណាមិញ តើការឈឺសុដន់នៅអំឡុងពេលមករដូវបណ្ដាលមកពីអ្វី? តើយើងគួរដោះស្រាយបែបណា?
មូលហេតុបង្ក
វដ្ដរដូវប្រចាំខែរបស់ស្រីៗយើងត្រូវបានកំណត់ដោយការប្រែប្រួលនៃកម្រិតអ័រម៉ូនអឺស្រ្តូហ្សែន និងProgesterone។ អ័រម៉ូនទាំងពីរនេះមានសារសំខាន់ណាស់សម្រាប់ឲ្យសុដន់ និងប្រព័ន្ធបន្តពូជរបស់យើងដែលត្រៀមរួចរាល់ក្នុងការមានគភ៌។
អារម្មណ៍ឈឺសុដន់ គឺជារឿងធម្មតាប៉ុណ្ណោះ ហើយវាបណ្ដាលមកពីក្លែបសុដន់ និងបំពង់សុដន់រីកធំនៅអំឡុងពេលបញ្ចេញពងអូវុល។ ការឈឺចាប់នេះអាចកាន់តែធ្ងន់ធ្ងរមុនពេលមករដូវ ហើយធូរស្រាលបន្តិចម្ដងៗអំឡុងពេល និងបន្ទាប់ពីអស់រដូវ។ ចំពោះស្ត្រីមួយចំនួន ការឈឺចាប់សុដន់ដែលកើតឡើងជាវដ្ដ គឺមិនមែនជារោគសញ្ញានៃជំងឺមហារីកសុដន់ឡើយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
តិចនិកដោះស្រាយបញ្ហាឈឺសុដន់
ដើម្បីបញ្ចៀស និងកាត់បន្ថយអាការៈឈឺសុដន់នៅអំឡុងពេលមករដូវ ស្រីៗយើងអាចអនុវត្តតិចនិកខាងក្រោមនេះ។
- ស្អំកំណាត់ក្ដៅ ឬត្រជាក់នៅលើសុដន់រយៈពេលត្រឹមតែ២០នាទី
- ប្រើថ្នាំបំបាត់ការឈឺចាប់
- កាត់បន្ថយការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
- ញ៉ាំទឹកឲ្យបានច្រើន និងកាត់បន្ថយការញ៉ាំអំបិល
- ញ៉ាំរបបអាហារល្អៗ ដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងមូល
- កាត់បន្ថយស្រ្តេស
[embed-health-tool-ovulation]
ពេលណាយើងគួរទៅជួបនឹងគ្រូពេទ្យ?
ប្រសិនបើគ្នាយើងជួបប្រទះករណីទាំងនេះ គប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ៖
- មានឈាម ឬទឹករងៃ ចេញពីចុងសុដន់
- សង្កេតឃើញដុំពកថ្មីដែលមិនបាត់ទៅវិញ បន្ទាប់ពីអស់រដូវ
- ឈឺសុដន់ខ្លាំង និងរ៉ាំរ៉ៃ
- ចេញរោគសញ្ញានៃការឆ្លងមេរោគសុដន់ រួមមានក្រហម ខ្ទុះ និងគ្រុនក្ដៅ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី