backup og meta

ស្រីៗយើងគួរចេះរក្សា​អនាម័យ​អំឡុង​ពេល​មក​រដូវ តាម​គន្លឹះ​ទាំង ​៥​​ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗយើងគួរចេះរក្សា​អនាម័យ​អំឡុង​ពេល​មក​រដូវ តាម​គន្លឹះ​ទាំង ​៥​​ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្វើ​​អនាម័យ​កន្លែង​សម្ងាត់​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​នៅ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង​។ ពិត​ណាស់​ នៅ​ពេល​ដែល​​យើង​ខ្វះ​អនាម័យ​ អាច​នឹង​ងាយ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស។ ជាក់ស្ដែង ថ្វីដ្បិត​​តែ​ទ្វារ​មាស​​ជា​សរីរាង្គ​​​ដែល​អាច​សម្អាត​ដោយ​ខ្លួន​ឯង​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​រក្សា​តំបន់​នោះ​ឲ្យ​ស្អាត​ល្អ​ជា​និច្ច។

តិចនិក​​ថែទាំ​អនាម័យ​អំឡុង​ពេល​មក​រដូវ​

១. ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹកញាប់

ដើម្បី​ថែទាំ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ចាំបាច់​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ទៀងទាត់​ និង​ជា​រៀង​រាល់​៤​ទៅ​៦​ម៉ោង​ម្ដង​។ ​ទម្លាប់​នេះ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​អាលែកហ្ស៊ី​ និង​ការ​​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

២. សម្អាត​ទ្វារ​មាស​

អំឡុង​ពេល​មក​រដូវ គ្នា​យើង​គួរ​តែ​សម្អាត​ទ្វារ​មាស​ជា​ទៀងទាត់​ និង​ត្រឹមត្រូវ​ ក៏​ដូចជា​ជៀសវាង​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ជាតិ​គីមី​នៅ​បរិវេណ​នោះ។ ក្នុង​ករណី​ដែល​មាន​ការ​ប្រែប្រួល​ណា​មួយ​កើត​ឡើង ដូចជា​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​ យក​ល្អ​គួរ​​ទៅជួប​​​គ្រូពេទ្យ​ជំនាញ​។ បន្ថែម​ពី​នេះ ចូរ​លាង​សម្អាត​ដៃ​មុន​ និង​ក្រោយ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ និង​​នៅ​ពេល​​ប៉ះពាល់​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។

[embed-health-tool-bmi]

៣. ស្លៀក​ខោ​ទ្រនាប់​​​មាន​ផាសុកភាព

ការ​ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​ផាសុកភាព​ជា​រឿង​ដែល​ចាំបាច់​មួយ​ អំឡុង​ពេល​មក​រដូវ។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​យក​ល្អ​គួរ​ប្រើ​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ និង​​​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​​បាន​។ មួយ​វិញ​ទៀត យើង​មិន​គួរ​ប្រើ​ខោ​ទ្រនាប់​ដែល​រឹប​ពេក​ឡើយ​ និង​ត្រូវ​​ផ្លាស់ប្ដូរ​​ខោ​​ទ្រនាប់​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៤. ងូត​ទឹក​២​ដង​ក្នុង​មួយ​ថ្ងៃ​

ទន្ទឹម​នឹង​នេះ​ដែរ ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​ថ្ងៃ​ពីរ​ដង​ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​អាច​កាត់​បន្ថយ​អាការៈ​ចុក​ពោះ និង​ឈឺ​ចាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មិន​ងូត​ទឹក​ទេ​នោះ យើង​នឹង​មាន​អារម្មណ៍​ស្អុះស្អាប់​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ក្លិន​មិន​ល្អ​ និង​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​ថែម​ទៀត​ផង​។

អនាម័យពេលមករដូវ

អត្ថបទគួរអាន៖

៥. ប្រើ​សំឡី​អនាម័យ​ទំហំ​ធំ

ដើម្បី​គ្រប់គ្រង​​ការ​មក​រដូវ​ច្រើន​ៗ​ យើង​គួរ​ប្រើប្រាស់​សំឡី​អនាម័យ​ដែល​មាន​ទំហំ​ធំ​ ជា​ជាង​ប្រើប្រាស់​សំឡី​អនាម័យ​២​ជាន់​។ ការ​ប្រើ​សំឡី​អនាម័យ​ទំហំ​ធំ អាច​ជួយ​កាត់​បន្ថយ​ការ​ជ្រាប​ចេញ​មក​ក្រៅ និង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​​​ចំពោះ​ខ្លួន​ឯង​។

ចំណុចសំខាន់

ការ​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​អំឡុង​ពេល​មក​រដូវ​​ជា​រឿង​សំខាន់​ណាស់​ ហេតុ​នេះ​ហើយ​ស្រី​ៗ​យើង​គួរ​តែ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ និង​​​ស្អាត​ល្អ​នៅ​​តំបន់​សម្ងាត់​នោះ​។
  • ផ្លាស់ប្តូរ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹកញាប់​
  • សម្អាត​ទ្វារ​មាស
  • ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​ផាសុកភាព​
  • ងូត​ទឹក​២​ដង​ក្នុង​មួយ​ថ្ងៃ
  • ប្រើ​សំឡី​អនាម័យ​ទំហំ​ធំ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Hygiene Hacks to Stay Clean and Fresh During your Period

https://mazic.co/5-hygiene-hacks-to-stay-clean-and-fresh-during-your-period/

Top 5 tips to maintain Hygiene during Periods

https://www.sofy.in/blog/tips-tricks/generic-concerns/top-5-tips-to-maintain-hygiene-during-periods/

Female Hygiene Tips and Tricks

https://www.ubykotex.com.au/education/hygiene-tips-and-tricks

Backcountry Female Hygiene: How to Stay Clean While Camping

https://bearfoottheory.com/staying-clean-while-camping-female-hygiene-tips/

76 Top Self-Care Tips for Taking Care of You

https://www.everydayhealth.com/wellness/top-self-care-tips-for-being-stuck-at-home-during-the-coronavirus-pandemic/

កំណែ​ប្រែបច្ចុប្បន្ន

14/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ខែត្រជាក់ អាច​រំខានដល់វដ្តរដូវរបស់ស្រីៗ​មួយចំនួន

ឡើងកន្ទួលរោលពេលមករដូវ គួរដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 14

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម