គីសនៅលើក្រពេញអូវែជាថង់ទឹក ដែលលូតលាស់នៅខាងក្នុង ឬនៅលើអូវែ។ ជាទូទៅ មានស្ត្រីជាច្រើនជួបប្រទះបញ្ហាគីសក្នុងក្រពេញអូវែនៅពេលណាមួយក្នុងមួយជីវិតរបស់ខ្លួន។ ពិតណាស់ ស្ត្រីយើងភាគច្រើន មិនបានដឹងថាខ្លួនមានគីសនោះទេ ពីព្រោះគីសអាចជាសះស្បើយដោយខ្លួនឯង។ ប៉ុន្តែ ក្នុងករណីខ្លះ គីសក៏អាចបង្កឲ្យមានការឈឺចាប់ ជាពិសេសនៅពេលដែលវាបែកធ្លាយ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
រោគសញ្ញានៃគីសក្រពេញអូវែ
ជាក់ស្ដែង ដុំគីសជាច្រើនមិនបង្កជាគ្រោះថ្នាក់ ឬរោគសញ្ញាណាមួយឡើយ។ ប៉ុន្តែចំពោះដុំគីសដែលមានទំហំធំ អាចបណ្ដាលឲ្យមានរោគសញ្ញាដូចខាងក្រោម៖
- ឈឺអាងត្រគាក
- ការធ្លាក់ឈាមតាមទ្វារមាសមិនប្រក្រតី
- ឈឺចាប់ពេលមករដូវ
- ឈឺចាប់អំឡុងពេលរួមភេទ
- នោមញឹកញាប់ជាងធម្មតា
- មិនអាចបញ្ចេញទឹកនោមឲ្យអស់ពីប្លោកនោម
- ស្រកទម្ងន់
- ឈឺចាប់នៅភ្លៅ ឬខ្នងផ្នែកខាងក្រោម
មូលហេតុបង្កនៃគីសលើក្រពេញអូវែ
១. អ័រម៉ូនមិនទៀងទាត់
មិនថាបញ្ហាអ័រម៉ូនមិនទៀងទាត់កើតឡើងតាមធម្មជាតិ ឬបណ្ដាលមកពីការប្រើថ្នាំជួយឲ្យមានកូនក៏ដោយ វាអាចបង្កឲ្យមានគីសលើក្រពេញអូវែបាន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
២. ពពោះ
ជាធម្មតា គីសលើក្រពេញអូវែវិវត្តនៅពេលដែលយើងជិតចាប់ផ្ដើមមានផ្ទៃពោះ ដើម្បីជួយទ្រទ្រង់រហូតដល់សុកកកើតឡើង។ យ៉ាងណាប្រសិនបើគីសនៅតែស្ថិតលើអូវែ បន្តរហូតដល់ដំណាក់កាលបន្ទាប់នៃការពពោះ នោះយើងចាំបាច់ត្រូវយកវាចេញ។
[embed-health-tool-due-date]
៣. ជំងឺEndometriosis
ជំងឺEndometriosis បង្កឲ្យមានការឈឺចាប់ដែលបណ្ដាលឲ្យកោសិកាលូតលាស់នៅខាងក្រៅស្បូន។ អ្នកដែលកើតជំងឺនេះ អាចវិវត្តទៅជាដុំគីសអូវែ ដែលនាំឲ្យមានការឈឺចាប់នៅពេលរួមភេទ និងនៅពេលមករដូវ។
៤. ការឆ្លងមេរោគអាងត្រគាកធ្ងន់ធ្ងរ
នៅក្នុងករណីខ្លះ ការឆ្លងមេរោគនៅអាងត្រគាកអាចរាលដាលដល់ក្រពេញអូវែ និងបង្កឲ្យមានដុំគីសនៅក្រពេញអូវែថែមទៀតផង។
ចំណុចសំខាន់
- អ័រម៉ូនមិនទៀងទាត់
- ពពោះ
- ជំងឺEndometriosis
- ការឆ្លងមេរោគអាងត្រគាកធ្ងន់ធ្ងរ