backup og meta

ជំងឺគីសទឹកក្រពេញអូវែ អាចគ្រប់គ្រងដោយមិនបាច់ប្រើថ្នាំបានអត់?

ជំងឺគីសទឹកក្រពេញអូវែ អាចគ្រប់គ្រងដោយមិនបាច់ប្រើថ្នាំបានអត់?

ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ជា​វិបត្តិ​អ័រម៉ូន​ ដែល​អាច​គ្រប់គ្រង​បាន​ដោយ​ការ​ព្យាបាល​​តាម​បែប​ធម្មជាតិ​ និង​ការ​ផ្លាស់ប្ដូរ​បែបបទ​ក្នុង​ការ​រស់នៅ។ ​​ជា​ទូទៅ ដំណើរការ​​ខុស​​ប្រក្រតី​នៃ​​អាំងស៊ុយលីន​ និង​អ័រម៉ូនTestosterone អាច​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​។ ទោះ​ជា​​​ជំងឺ​នេះ ​មិន​អាច​ព្យាបាល​​ឲ្យ​ជា​សះស្បើយ​​បាន​ទាំង​ស្រុង​ក៏​ពិត​មែន​​ ​តែ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ​អាច​គ្រប់គ្រង​រោគសញ្ញា​បាន។ ​យ៉ាង​ណា​មិញ តើ​ស្រី​ៗ​យើង​​អាច​​គ្រប់គ្រង​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ដោយ​មិន​ប្រើ​ថ្នាំ​​​បាន​ដែរឬទេ​?

ប្រភេទ​របប​អាហារ​ដែល​ស័ក្ដិសម​សម្រាប់​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ

ពិត​ណាស់​ មាន​របប​អាហារ​ផ្សេង​ៗ​ជា​ច្រើន​ ដែល​អាច​ជួយ​គ្រប់គ្រង​​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​បាន។ របប​អាហារ​ប្រភេទ​នេះ ផ្ដោត​ទៅ​លើ​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប ដោយ​អាច​ជួយ​ពង្រឹង​កម្រិត​ជាតិ​ស្ករ និង​អាំងស៊ុយលីន​បាន​យ៉ាង​ល្អ​ប្រសើរ​ ក៏​ដូចជា​អាច​ជួយ​ឲ្យ​​គ្នា​យើង​អាច​ស្រក​ទម្ងន់​ថែម​ទៀត​ផង។​​​​

ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​​សុខភាព​ដោយ​រួម​បញ្ចូល​ផ្លែឈើ និង​បន្លែ ទឹក​ដោះ​គោ​ដែល​មាន​ខ្លាញ់​ទាប និង​ពពួក​គ្រាប់​ធញ្ញជាតិ។ បន្ថែម​ពី​នេះ យើង​គួរ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​បរិមាណតិចតួច និង​ត្រូវញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​ជា​ការ​ប្រសើរ​។

គីសទឹក

[embed-health-tool-ovulation]

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

ម្យ៉ាង​វិញ​ទៀត ចំពោះ​អ្នក​ដែល​កើត​គីស​ទឹក​ក្រពេញ​អូវែ ការ​ធ្វើ​លំហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ដោយ​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​ និង​កម្រិត​អ័រម៉ូន​យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ថែម​ពី​នេះ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ក៏​អាច​ជួយ​ឲ្យ​គ្នា​យើង​​គេង​លក់​ស្រួល កាត់បន្ថយ​ស្រ្តេស ​ព្រម​ទាំង​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​។ ជាង​នេះ​ទៅ​ទៀត​ ស្រី​ៗ​ដែល​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ អាច​ប្រឈម​នឹង​ការ​គ្មាន​កូន​ ប៉ុន្តែ​បើ​យើង​​ហាត់​ប្រាណ​ជា​ប្រចាំ​ នោះ​នឹង​ជួយ​ជំរុញ​ឱកាស​មាន​ផ្ទៃពោះ​កាន់​តែ​ច្រើន​ទ្វេ​ដង​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Polycystic ovary syndrome (PCOS)

https://www.mayoclinic.org/diseases-conditions/pcos/diagnosis-treatment/drc-20353443

5 Myths About Polycystic Ovary Syndrome (PCOS)

https://www.pennmedicine.org/updates/blogs/fertility-blog/2020/march/five-myths-about-pcos

Is there a cure for PCOS?

https://www.pcosaa.org/is-there-a-cure-for-pcos

Management of PCOS

https://www.jeanhailes.org.au/health-a-z/pcos/management-treatment

កំណែ​ប្រែបច្ចុប្បន្ន

17/07/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗកើតគីសទឹកក្រពេញអូវែ អាចសម្រកទម្ងន់បាន តាមគន្លឹះទាំង៥នេះ

ស្រីៗមានគីសទឹកក្រពេញអូវែ មានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 17, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម