ទ្វារមាសស្រីៗយើងងាយប្រតិកម្មណាស់ ហើយបើយើងប្រើសាប៊ូដែលមានសារធាតុគីមី នោះ វានឹងបង្កការរំខានដល់កម្រិតpHរបស់ទ្វារមាស ក៏ដូចជាបណ្ដាលឲ្យកើតមានបញ្ហាផ្សេងៗ ដូចជាការឆ្លងមេរោគ ក្លិនមិនល្អ ឬការរលាកក្រហាយជាដើម។ ដូច្នេះហើយ ដើម្បីលាងសម្អាតទ្វារមាសបានស្អាត ដោយមិនបង្កហានិភ័យណាមួយ គ្នាយើងអាចអនុវត្តវិធីសាស្ត្រងាយៗ តែមានសុវត្ថិភាពខាងក្រោមនេះ។
គន្លឹះលាងសម្អាតទ្វារមាស
- ប្រើទឹកក្ដៅឧណ្ហៗក្នុងការលាងសម្អាតទ្វារមាស
- ជៀសវាងស៊កវត្ថុណាមួយចូលទៅក្នុងទ្វារមាស
- លាងសម្អាតជាមួយនឹងដៃស្អាតនៅចន្លោះបបូរទ្វារមាស ទាំងបបូរធំ និងបបូរតូច
- ជៀសវាងស៊កម្រាមដៃចូល
- គ្នាយើងក៏អាចលាងជុំវិញបរិវេណគូទផងដែរ
- ជៀសវាងប្រើសាប៊ូ និងទឹកអនាម័យដែលមានបន្ថែមក្លិនក្រអូប
- ជៀសវាងប្រើសាប៊ូដុំនៅរន្ធទ្វារមាស
- លាងសម្អាតពីខាងមុខទៅក្រោយ ដើម្បីជៀសវាងហានិភ័យនៃការឆ្លងបាក់តេរី
- ជ្រើសរើសខោទ្រនាប់ដែលធ្វើពីកប្បាស
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ ពីព្រោះជាតិទឹកមានសារសំខាន់ណាស់ក្នុងការរក្សាកម្រិតpHនៃទ្វារមាស។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
ពិតណាស់ ទ្វារមាសយើងមានសមត្ថភាពក្នុងការលាងសម្អាតដោយខ្លួនឯង ដូច្នេះហើយ ការប្រើប្រាស់តែសាប៊ូដែលគ្មានជាតិកាត់ និងទឹក គឺគ្រប់គ្រាន់ក្នុងការរក្សាអនាម័យបានយ៉ាងមានប្រសិទ្ធភាព។
អត្ថបទគួរអាន៖
- ស្រីៗធ្លាក់ទឹករម្អិលពណ៌បៃតង អាចមកពីបញ្ហាទាំងនេះ
- តំបន់ពិសេសស្រីៗមានពណ៌ខ្មៅបណ្ដាលមកពីអ្វី?
- ពេលវេលាទាំងនេះ មិនស័ក្ដិសមសម្រាប់ស្រីៗកោររោមប្រដាប់ភេទ
[embed-health-tool-ovulation]