ការធ្លាក់ទឹករម្អិលទ្វារមាសធម្មតា មានសភាពថ្លា និងមានពណ៌ស ដែលជាសញ្ញាបញ្ជាក់ថាទ្វារមាសយើងមានសុខភាពល្អ។ ជាទូទៅ ការធ្លាក់ទឹករម្អិលទ្វារមាសបែបនេះ ច្រើនតែគ្មានក្លិន និងមានបរិមាណតិចតួចប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងប្រព័ន្ធបន្តពូជរបស់ស្រីៗយើង សារធាតុរាវត្រូវបានបង្កើតឡើងដោយក្រពេញនៅក្នុងទ្វារមាស និងមាត់ស្បូន ដែលមានតួនាទីជួយលាងសម្អាតកោសិកាងាប់ៗ និងពពួកបាក់តេរី ព្រមទាំងអាចជួយបង្ការការឆ្លងមេរោគផ្សេងៗ។ មួយវិញទៀត ការធ្លាក់ទឹករម្អិលទ្វារមាស ក៏អាចបង្កើនជាតិរម្អិលអំឡុងពេលរួមភេទផងដែរ។
[embed-health-tool-ovulation]
សញ្ញាបង្ហាញពីការធ្លាក់ទឹករម្អិលមិនប្រក្រតី
ប្រសិនបើយើងសង្កេតឃើញមានការប្រែប្រួលណាមួយចំពោះបរិមាណ និងពណ៌ នោះយើងចាំបាច់ត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ រោគសញ្ញាមួយចំនួន ដែលយើងចាំបាច់ត្រូវតាមដានរួមមាន៖
- បរិមាណនៃការធ្លាក់ទឹករម្អិលទ្វារមាសកើនឡើង
- មានក្លិនមិនល្អ
- ប្រែប្រួលសភាពទឹករម្អិល
- ប្រែប្រួលពណ៌
- រមាស់ ឬឈឺចាប់នៅខាងក្នុង និងបរិវេណទ្វារមាស
ប្រសិនបើយើងសង្កេតឃើញរោគសញ្ញាណាមួយខាងលើ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីរកមើលមូលហេតុបង្ក និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា ពីព្រោះសញ្ញាទាំងនោះ អាចបង្ហាញពីបញ្ហាបាក់តេរីទ្វារមាស ឬជំងឺកាមរោគ ក៏ដូចជាការឆ្លងមេរោគផ្សិតជាដើម។ យ៉ាងណាមិញ មិនមែនការធ្លាក់ទឹករម្អិលទ្វារមាសទាំងអស់សុទ្ធតែបញ្ជាក់ពីការបង្ករោគឡើយ ហើយស្រីៗគ្នាយើងក៏អាចធ្លាក់ទឹករម្អិលទ្វារមាស ដែលមិនទាក់ទងទៅនឹងការបង្ករោគដូចគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
មូលហេតុទាំង៥នៃការធ្លាក់ទឹករម្អិលទ្វារមាស
- ជិតធ្លាក់មេជីវិតញី
- ស្រើបស្រាល អំឡុងពេលរួមភេទ
- អតុល្យភាពអ័រម៉ូន ដោយសារស្រ្តេស ឬបញ្ហាសុខភាពផ្សេងទៀត ដូចជាគីសទឹកនៅក្រពេញអូវែ
- អាលែកហ្ស៊ីនៅបរិវេណទ្វារមាស ដែលអាចបង្កឡើងពីទឹកអនាម័យ សំលៀកបំពាក់ ឬក្រដាសអនាម័យ
- មានផ្ទៃពោះ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ចំណុចសំខាន់
មូលហេតុទាំង៥នៃការធ្លាក់ទឹករម្អិលទ្វារមាស
- ជិតធ្លាក់មេជីវិតញី
- ស្រើបស្រាល អំឡុងពេលរួមភេទ
- អតុល្យភាពអ័រម៉ូន ដោយសារស្រ្តេស ឬបញ្ហាសុខភាពផ្សេងទៀត ដូចជាគីសទឹកនៅក្រពេញអូវែ
- អាលែកហ្ស៊ីនៅបរិវេណទ្វារមាស ដែលអាចបង្កឡើងពីទឹកអនាម័យ សំលៀកបំពាក់ ឬក្រដាសអនាម័យ
- មានផ្ទៃពោះ។