បញ្ហាបែកញើសច្រើនជ្រុល ឬកង្វះជាតិទឹកអំឡុងពេលរដូវក្តៅ អាចធ្វើឲ្យមានអតុល្យភាពpHនៅក្នុងទ្វារមាស និងបណ្តាលឲ្យមានការបង្ករោគផ្សេងៗ។ ហេតុនេះហើយ ដើម្បីថែទាំសុខភាពទ្វារមាសឲ្យបានល្អអំឡុងពេលរដូវក្តៅនេះ គ្នាយើងគួរអនុវត្តន៍តិចនិកមួយចំនួន។
បញ្ហាសុខភាពទ្វារមាសទាំង៤ ឧស្សាហ៍កើតនៅក្នុងរដូវក្តៅ
១. ការឆ្លងមេរោគផ្សិត
ការឆ្លងមេរោគផ្សិតនៅទ្វារមាស កើតឡើងជាញឹកញាប់នៅរដូវក្តៅ។ ជាមួយនឹងអាកាសធាតុក្តៅ ហើយសើម ដែលអំណោយផលដល់ពពួកផ្សិត នោះនឹងអាចបណ្តាលឲ្យស្រីៗយើងប្រឈមនឹងការរមាស់ ឬក្រហាយទ្វារមាស ព្រមទាំងមានធ្លាក់ទឹករម្អិលទ្វារមាស។
២. អតុល្យភាពបាក់តេរីក្នុងទ្វារមាស
បន្ថែមពីនេះ រដូវក្តៅក៏អាចបណ្តាលឲ្យយើងប្រឈមនឹងអតុល្យភាពបាក់តេរីក្នុងទ្វារមាសដូចគ្នា ដែលមានរោគសញ្ញាដូចជា ធ្លាក់ទឹករម្អិលទ្វារមាស រមាស់ និងមានក្លិនមិនល្អ។
៣. ការបង្ករោគលើផ្លូវទឹកនោម
ទន្ទឹមនឹងនេះដែរ ការបង្ករោគលើផ្លូវទឹកនោមកើតឡើងជាញឹកញាប់នៅរដូវក្តៅ ដោយសារតែកង្វះជាតិទឹក និងការបែកញើសច្រើន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
៤. ស្ងួតទ្វារមាស
មួយវិញទៀត ស្រីៗយើងក៏អាចជួបប្រទះនឹងបញ្ហាកង្វះជាតិទឹក និងបង្កជាអាការៈស្ងួតទ្វារមាស។ កត្តានេះ នឹងធ្វើឲ្យយើងមានអារម្មណ៍មិនស្រណុកនៅពេលរួមភេទ ក៏ដូចជាបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សេងៗថែមទៀតផង។
[embed-health-tool-ovulation]
គន្លឹះបង្ការការឆ្លងមេរោគ និងថែទាំទ្វារមាសឲ្យមានសុខភាពល្អអំឡុងពេលរដូវក្តៅ
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ និងបញ្ចៀសបញ្ហាស្ងួតទ្វារមាស
- ស្លៀកសំលៀកបំពាក់ដែលមានខ្យល់ចេញចូល
- ជៀសវាងស្លៀកពាក់រឹបតឹងពេក
- រក្សាបរិវេណតំបន់ពិសេសឲ្យស្អាត និងស្ងួតល្អ
- ផ្លាស់ប្ដូរសម្លៀកបំពាក់សើមឲ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសការលូតលាស់នៃបាក់តេរី
- ប្រើប្រាស់ស្រោមអនាម័យអំឡុងពេលរួមភេទ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកាមរោគផ្សេងៗ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី