backup og meta

ហាត់ប្រាណនៅរដូវរងា? គួរចេះតិចនិកថែទាំស្បែកទាំង៦នេះ

ហាត់ប្រាណនៅរដូវរងា? គួរចេះតិចនិកថែទាំស្បែកទាំង៦នេះ

ពិត​ណាស់​ សុខភាព​ និង​សម្រស់​ដើរ​ទន្ទឹម​គ្នា អីចឹង​ហើយ​ ស្រប​ពេល​ដែល​គ្នា​​យើង​ហាត់ប្រាណ​ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ និង​ពង្រឹង​សុខភាព​ទាំង​មូល យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្រស់​ផង​ដែរ។

ជាក់ស្ដែង ការ​បែក​ញើស​ និង​ក្រហាយ​ស្បែក​ អំឡុង​ពេល​ហាត់ប្រាណ អាច​បណ្ដាល​ឲ្យ​ស្បែក​ក្រហម​ ឬ​កើត​មុន​ ជា​​ពិសេស​នៅ​ក្នុង​រដូវ​រងា​តែ​ម្ដង​ ពីព្រោះ​ស្បែក​របស់​ស្រី​ៗ​មួយ​ចំនួន​ចាប់ផ្ដើម​ស្ងួត​ខ្លាំង។ ដូច​នេះ ​អ្នក​ដែល​ហាត់ប្រាណ​ជា​ប្រចាំ ជួយ​តែ​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​​ពី​បញ្ហា​ផ្សេង​ៗ។

១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ

ក្នុង​រដូវ​រងា គ្នា​យើង​តែង​ញ៉ាំ​ទឹក​តិច​ជាង​មុន ប៉ុន្តែ​ក្នុង​ករណី​ដែល​​បែក​ញើស​ច្រើន​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. សម្អាត​ស្បែក

ក្រោយ​ហាត់ប្រាណ​រួច អ្វី​ដែល​យើង​មិន​គួរ​រំលង​នោះ គឺ​ការ​កម្ចាត់​ធូលី​ដី​ចេញ​ពី​ស្បែក​មុខ ដោយ​ការ​​លាង​សម្អាត​​ឲ្យ​បាន​ស្អាត​ល្អ។ បន្ថែម​ពី​នេះ ការ​លាង​សម្អាត​ផ្ទៃ​មុខ​មុន​ចូល​គេង គឺ​ជា​រឿង​ដែល​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ។

៣. ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ

ទន្ទឹម​នឹង​នេះ​ដែរ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ការពារ​ស្បែក​របស់​យើង​ពី​កាំ​រស្មី​យូវី ដែល​អាច​បំផ្លាញ​ស្បែក​ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​ក៏​ដោយ។

៤. ប្រើ​ក្រែម​ផ្ដល់​សំណើម

ការ​បែក​ញើស​ អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ខ្សោះ​ជាតិ​ទឹក​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​ប្រចាំ។

[embed-health-tool-bmi]

៥. ញ៉ាំ​ពពួក​អូមេហ្គា​៣

បន្ថែម​ពី​នេះ យើង​គួរ​តែ​បង្កើន​ការ​ញ៉ាំ​ពពួក​អូមេហ្គា​៣ ដើម្បី​រក្សា​ភាព​យឺត​នៃ​ស្បែក​ ព្រម​ទាំង​​អាច​គ្រប់គ្រង​ការ​ផលិត​ជាតិ​ប្រេង និង​កាត់បន្ថយ​បញ្ហា​កើត​មុខ​ ដែល​បណ្ដាល​មក​ពី​​​ការ​បែក​ញើស​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ពពួក​អូមេហ្គា​៣​មាន​ដូចជា​ ត្រី​សាម៉ុន ស៊ុត ផ្លែ​បឺរ និងអាល់ម៉ុន​ជា​ដើម​។

អត្ថបទគួរអាន៖

៦. ជៀសវាង​យក​ដៃ​ប៉ះ​ផ្ទៃមុខ

មួយ​វិញ​ទៀត ប្រសិនបើ​យើង​ហាត់ប្រាណ​ ឬ​លេង​កីឡា​ណាមួយ គួរ​ជៀសវាង​​យក​ដៃ​ប៉ះ​ផ្ទៃ​មុខ ពីព្រោះ​ទម្លាប់​នេះ​ អាច​នាំ​ឲ្យ​ធូលី និង​បាក់តេរី​ជ្រាប​ចូល​ទៅ​​ស្បែក​មុខ និង​បណ្ដាល​ឲ្យ​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន។ ​​​​​​

​​​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Winter fitness: Safety tips for exercising outdoors

https://www.mayoclinic.org/healthy-lifestyle/fitness/in-depth/fitness/art-20045626

How to Exercise Safely During the Cold Season

https://piedmontpark.org/how-to-exercise-safely-during-the-cold-season/

Get active during winter

https://www.heartfoundation.org.au/blog/get-active-during-winter

កំណែ​ប្រែបច្ចុប្បន្ន

16/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា

តិចនិកមួយ​ចំនួន ជួយឲ្យ​រាងកាយផលិតខូឡាជែនសម្រាប់សុខភាពស្បែក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម