ផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើន រួមមានវីតាមីន និងជាតិរ៉ែចាំបាច់សម្រាប់សុខភាពរាងកាយ និងសម្រស់។ ដូច្នេះហើយ ទើបម៉ាសផ្លែឈើ មានគុណប្រយោជន៍ខ្ពស់ ដោយអាចជួយឲ្យស្បែកភ្លឺស្រស់ថ្លា និងទន់រលោង។ ខាងក្រោមនេះ ជារូបមន្តម៉ាសផ្លែឈើងាយៗ ដែលគ្នាយើងអាចសាកល្បងបានដោយខ្លួនឯង។
[embed-health-tool-bmr]
១. ល្ហុង និងទឹកឃ្មុំ
ល្ហុងផ្ទុកទៅដោយវីតាមីនA និងអង់ស៊ីមដែលជួយជម្រុះកោសិកា និងកម្ចាត់ចោលកោសិកាចាស់ៗ។ ផ្លែឈើមួយប្រភេទនេះ ក៏ជាប្រភពនៃសារធាតុប្រឆាំងនឹងការរលាក ដែលជួយកម្ចាត់មុន កាត់បន្ថយស្លាកស្នាមនៃស្បែក ធ្វើឲ្យស្បែកមានសំណើម និងភ្លឺថ្លា។ គ្នាយើងអាចលាយល្បាយល្ហុងពីរចំណិតដែលកិនម៉ត់ល្អ ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ដោយលាបនៅលើស្បែកមុខ រួចទុកចោលរយៈពេលពី១៥ ទៅ២០នាទី ទើបលាងជម្រះដោយទឹកត្រជាក់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. ម៉ាសចេក
ពិតណាស់ ចេកផ្ទុកទៅដោយវីតាមីនB6 វីតាមីនC ប៉ូតាស្យូម និងសារជាតិចិញ្ចឹមផ្សេងទៀត ដែលមានគុណសម្បត្តិជួយឲ្យស្បែកក្មេងជាងវ័យ។ លើសពីនេះ ផ្លែចេកក៏អាចជួយកម្ចាត់ស្នាមជាំ និងការពារស្បែកពីការបំផ្លាញដោយកម្តៅថ្ងៃ។ របៀបធ្វើម៉ាសចេក គឺត្រូវលាយល្បាយចេកដែលកិនម៉ត់កន្លះផ្លែ ទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ ដោយយកមកលាបនៅលើស្បែក និងទុកចោលរយៈពេលប្រមាណ២០នាទី សឹមលាងជម្រះចេញ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានស្បែកស្ងួត និងងាយប្រតិកម្មមិនគួរប្រើទឹកក្រូចឆ្មារឡើយ។
៣. ម៉ាសសំបកក្រូច
សំបកក្រូចសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ក៏ដូចជាវីតាមីនC ដែលអាចការពារស្បែកពីការបំផ្លាញដោយកម្តៅថ្ងៃ និងជួយឲ្យស្បែកភ្លឺថ្លា។ វិធីធ្វើគឺបកសំបកក្រូចចំនួន៣ផ្លែ ដោយហាន់ឲ្យតូចៗ និងលាងសម្អាតឲ្យស្អាត ទើបហាលថ្ងៃរយៈពេល៣ថ្ងៃ។ បន្ទាប់មក យើងត្រូវកិនឲ្យម៉ត់ល្អ និងរក្សាទុកក្នុងដបដែលស្ងួត រួចលាយសំបកក្រូចចំនួន២ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកឃ្មុំចំនួន១ស្លាបព្រាកាហ្វ ព្រមទាំងទឹកដោះគោជូរចំនួន១ស្លាបព្រាបាយ បន្ទាប់មកយកមកលាបលើស្បែក ដោយទុកចោលរយៈពេល២០នាទី ទើបលាងជម្រះចេញ។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?