ស្រីៗដែលមានស្បែកខ្លាញ់ តែងប្រឈមនឹងការឡើងខ្លាញ់ច្រើនជ្រុល ដែលនាំឲ្យផ្ទៃមុខកើតមានបញ្ហាមួយចំនួន ដូចជាកើតមុន រន្ធញើសធំ ឬស្ទះរន្ធញើស។ល។ ម្យ៉ាងវិញទៀត ជាតិពុល និងធូលីដី ក៏អាចបង្កឲ្យកើតមានកន្ទួលពកតូចៗនៅលើស្បែកផងដែរ។ យ៉ាងណាមិញ ដើម្បីគ្រប់គ្រងការផលិតខ្លាញ់ឲ្យបានល្អ គ្នាយើងដែលមានស្បែកខ្លាញ់គួរអនុវត្តន៍តិចនិកថែរក្សាស្បែកដូចខាងក្រោម។
១. សម្អាតស្បែក
ពិតណាស់ ដើម្បីគ្រប់គ្រងជាតិខ្លាញ់ដែលលើស យើងចាំបាច់ត្រូវសម្អាតស្បែកឲ្យបានស្អាតល្អ ដោយលាងមុខចំនួន២ទៅ៣ដងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ យើងគួរជ្រើសរើសហ្វូមលាងមុខណាដែលគ្មានជាតិខ្លាញ់ (Oil-free) និងមានសារធាតុផ្សំដូចជាSalicylic Acid, Tea tree oil រមៀត និងទឹកឃ្មុំ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. ជម្រុះកោសិកាចាស់
វិធីសាស្ត្រដ៏សំខាន់មួយទៀត គឺការជម្រុះកោសិកាចាស់ៗចំនួន១ដង ឬ២ដងក្នុងមួយសប្តាហ៍ ដើម្បីធានាថាស្បែករបស់យើងជៀសផុតពីការកើតមុនគ្រប់ប្រភេទ ក៏ដូចជាជួយឲ្យស្បែកមុខកាន់តែភ្លឺស្រស់ថ្លា។
[embed-health-tool-bmr]
៣. ប្រើទឹកជូតមុខដែលគ្មានជាតិអាកុលជារៀងរាល់ថ្ងៃ
ការជូតសម្អាតមុខជារៀងរាល់ថ្ងៃ អាចជួយកម្ចាត់ជាតិខ្លាញ់ដែលលើស និងធូលីដីចេញពីស្បែករបស់យើងបាន។ ដូច្នេះហើយ គ្នាយើងមិនគួររំលងដំណាក់កាលមួយនេះទេ។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?
៤. ផ្តល់សំណើមដល់ស្បែក និងលាបក្រែមការពារកម្តៅថ្ងៃ
ស្បែកខ្លាញ់ក៏ត្រូវការជាតិទឹក និងការផ្តល់សំណើមដូចគ្នា។ នៅពេលដែលយើងមិនផ្តល់សំណើមដល់ស្បែក នោះក្រពេញSebaceous នឹងផលិតខ្លាញ់កាន់តែច្រើន ដែលជាហេតុនាំឲ្យយើងប្រឈមនឹងបញ្ហាស្បែកផ្សេងៗ។ ដូច្នេះហើយ យើងគួរជ្រើសរើសក្រែមផ្តល់សំណើមដែលគ្មានជាតិប្រេង និងជាប្រភេទទឹក។ បន្ថែមពីនេះ យើងចាំបាច់ត្រូវលាបក្រែមការពារកម្តៅថ្ងៃឲ្យបានទៀងទាត់ ទោះបីជាស្ថិតនៅក្នុងអាកាសធាតុបែបណាក៏ដោយ ព្រមទាំងកាត់បន្ថយអាហារចៀន អាហារដែលមានជាតិស្ករខ្ពស់ និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ។