backup og meta

ដឹងអត់ ការហែលទឹកផ្តល់គុណប្រយោជន៍អ្វីខ្លះ ដល់ការអភិវឌ្ឍខួរក្បាលកូនតូច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

    ដឹងអត់ ការហែលទឹកផ្តល់គុណប្រយោជន៍អ្វីខ្លះ ដល់ការអភិវឌ្ឍខួរក្បាលកូនតូច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ប៉ា​ម៉ាក់​ដឹង​អត់​ថា​ ការ​ហែល​ទឹក​ផ្តល់​​អត្ថប្រយោជន៍​​យ៉ាង​​ច្រើន​ដល់​កូនតុចៗ​ ដែល​យើង​នឹក​ស្មាន​មិន​ដល់។ ជា​ទូទៅ ថ្នាក់​ហែល​ទឹក​ជា​ច្រើន​ចាប់ផ្តើម​នៅ​ពេល​ដែល​ទារក​មាន​អាយុ​​ចាប់​ពី​៦​ខែ​ឡើង​ទៅ ប៉ុន្តែ​​​ប៉ា​ម៉ាក់​​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ជាមុន​សិន​ មុន​នឹង​ឲ្យ​កូន​ចាប់ផ្តើម​រៀន​​ហែល​ទឹក​។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​​មួយ​ចំនួន​នៃ​ការ​រៀន​ហែល​ទឹក​ចំពោះ​​កុមារតូចៗ។

    ១. បង្កើន​មុខងារ​យល់​ដឹង

    ស្បែក​គឺ​ជា​សរីរាង្គ​ដែល​ទទួល​អារម្មណ៍ អ៊ីចឹង​ហើយ​ នៅ​ពេល​ហែល​ទឹក​ ​កូន​អាច​ទទួល​បាន​ព័ត៌មាន​យ៉ាង​ច្រើន​ ​ហើយ​ក៏​មាន​ភាព​ជិតស្និទ្ធ​នឹង​បរិយាកាស​ផង​ដែរ។ នៅ​ពេល​ដែល​កូន​ជ្រមុជ​ទឹក​ អា​អូន​​​នឹង​​ទទួល​អារម្មណ៍​ដឹង​ពី​ចលនា​ ពពុះ និង​សំឡេង​ ដែល​​​កត្តា​នេះ​ជា​ការ​បង្កើត​ជាលិកា​សរសៃ​ប្រសាទ ដើម្បី​​​ជួយ​ដល់​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ក្មេង។ បន្ថែម​ពី​នេះ ការ​ហែល​ទឹក​ក៏​អាច​បង្កើន​សមត្ថភាព​សួត ដែល​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. ការ​គេង និង​ចំណង់​អាហារ

    ទឹក​ជួយ​​ឲ្យ​អារម្មណ៍​ធូរ​ស្រាល និង​បន្ធូរ​ភាព​តានតឹង។ ជាក់ស្តែង ប្រព័ន្ធ​ប្រសាទ​កាន់​តែ​រឹងមាំ នៅ​ពេល​ដែល​យើង​ហែល​ទឹក​ញឹកញាប់។ ដូច​គ្នា​នេះ​ដែរ ការ​ហែល​ទឹក​ជួយ​ឲ្យ​កូន​ចំណាយ​ថាមពល​ និង​ដុត​បំផ្លាញ​កាឡូរី​ច្រើន​ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្មេងគេង​​ស្កប់ស្កល់​ជាង​មុន​ ហើយ​ចំណង់​អាហារ​កាន់​តែ​ល្អ។

    ៣. ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

    អ្នក​ជំនាញ​ចិត្តសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​ ការ​ជ្រមុជ ឬ​ហែល​ទឹក​ក្នុង​ជម្រៅ​ជាក់លាក់​មួយ អាច​​ជួយ​បង្កើត​ចរិត​លក្ខណៈ​ដល់​កូន​ ដូចជា​ចេះ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ គោរព​វិន័យ និង​មាន​ភាព​ឯករាជ្យ។ ក្មេង​ដែល​អាច​ហែល​ទឹក​​តាំង​ពី​តូច មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង មាន​ទំនាក់ទំនង​ល្អ​​ក្នុង​សង្គម​ និង​មាន​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ខ្លាំងក្លា។

    ហែលទឹក២

    ៤. ការ​រក្សា​លំនឹង​

    ​​​​​​​​​ទន្ទឹម​នឹង​នេះ​ដែរ ការ​ហែល​ទឹក​អាច​ជួយ​សម្រាល​បន្ទុក​ពី​ឆ្អឹង​ជំនីរ ដោយ​​អាច​ឲ្យ​កូនធ្វើ​ចលនា​ដោយ​សេរី និង​សកម្ម​នៅ​ក្នុង​ទឹក។ ការ​ជម្នះ​លើ​ភាព​ធន់​នឹង​ទឹក​  អាច​រួម​ចំណែក​ដល់​ការ​ពង្រឹង​ក្រុម​សាច់ដុំ​ទាំងអស់​ និង​អភិវឌ្ឍសន្លាក់។ ដូច្នេះ​ហើយ កុមារ​ដែល​រៀន​ហែល​ទឹក​តាំង​ពី​តូច​ អាច​រៀន​អង្គុយ ក្រោក​ឈរ លូន​ និង​ដើរ​​បាន​ឆាប់​រហ័ស​​ជាង​ក្មេង​ធម្មតា។

    ចំណុចសំខាន់

    ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​​មួយ​ចំនួន​នៃ​ការ​រៀន​ហែល​ទឹក​ចំពោះ​​កុមារតូចៗ
    • បង្កើនមុខងារយល់ដឹង
    • ការគេង និងចំណង់អាហារ
    • ទំនុកចិត្តលើខ្លួនឯង
    • ការរក្សាលំនឹង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម