backup og meta

ជំងឺអុតស្វា អាចបង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 25, 2022

ជំងឺអុតស្វា អាចបង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?

​បច្ចុប្បន្ន​នេះ ​ជំងឺ​អុតស្វា​កំពុង​រាលដាល​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​ក្រុម​អ្នក​ដែល​​ងាយ​រងគ្រោះ ដូចជា​កុមារ​ និង​ស្ត្រី​ពពោះ។ ជា​ទូទៅ ជំងឺ​នេះ​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​នឹង​អ្នក​​ជំងឺ​ដោយ​ផ្ទាល់​​ ដោយ​មាន​រោគសញ្ញា​​មួយ​ចំនួន​ រួម​មាន​គ្រុន​ក្ដៅ ឈឺចាប់​ ហើម​កូន​កណ្ដុរ និង​កន្ទួល​រមាស់​ ដែល​ប្រែ​ទៅ​ជា​ដំបៅ​។​​

ផល​ប៉ះពាល់​នៃ​ជំងឺ​អុតស្វា​ចំពោះ​ស្ត្រី​ពពោះ និង​ទារក

អង្គការ​សុខភាព​ពិភពលោក(WHO) ​បាន​ឲ្យ​ដឹង​ថា ​​ជំងឺ​អុតស្វា​អាច​បង្ក​​ផលវិបាក​​សម្រាប់​ស្ត្រី​ពពោះ និង​ទារក​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​​កូន​កើត​ជំងឺ​អុតស្វា​​ពី​កំណើត រលូត​កូន​ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ  ជាដើម ពីព្រោះ​ជំងឺ​មួយ​នេះ​ អាច​ចម្លង​ទៅ​​ទារក​ក្នុង​ផ្ទៃ​តាម​ទងសុក​ ឬ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​អំឡុង​ពេល​សម្រាល​ ឬ​ក្រោយ​សម្រាល។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ការ​បង្ការ​ជំងឺ​អុតស្វា

ទោះ​បី​ជា​ករណី​ភាគ​ច្រើន​នៃ​ជំងឺ​អុតស្វា​កើត​ឡើង​ចំពោះ​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​ស្ត្រី​ពពោះ​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​ម៉ាក់​​សង្កេត​ឃើញ​មាន​កន្ទួល ឬ​​ដំបៅ​​ថ្មី​ៗ​នៅ​លើ​ប្រដាប់​ភេទ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ភ្លាម​ៗ។

ជំងឺអុតស្វា

អត្ថបទគួរអាន៖

  • អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
  • ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
  • គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត
  • អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
  • នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
  • ទន្ទឹម​នឹង​នេះ​ដែរ ​មហាវិទ្យាល័យ​សម្ភព និង​រោគ​ស្ត្រី​របស់​អាមេរិក​​បាន​ណែនាំ​ឲ្យ​​ស្ត្រី​ពពោះ​ដែល​កើត​ជំងឺ​អុតស្វា​ គួរ​សម្រាល​កូន​ដោយ​ការ​វះកាត់​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ទៅ​ឲ្យ​កូន ស្រប​ពេល​ដែល​មន្ត្រី​សុខាភិបាល​សាធារណៈ​ កំពុង​តែ​ព្យាយាម​សិក្សា​បន្ថែម​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​មួយ​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម