backup og meta

ប្រើ​ទូរស័ព្ទ​ច្រើន​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​សុខភាព​មួយចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16, 2022

    ប្រើ​ទូរស័ព្ទ​ច្រើន​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​សុខភាព​មួយចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ប្រើ​ទូរស័ព្ទ​ដៃ​ច្រើន​ជ្រុល​​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​ផ្សេង​ៗ​ ​ជា​ពិសេស​គឺ​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​​របស់​ទារក​​​តែ​ម្ដង​​។ ពិត​ណាស់​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ​ទូរស័ព្ទ​ដៃ​ជះ​ឥទ្ធិពល​ដ៏សម្បើម​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​។ ប៉ុន្តែ​ បើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ​​ទេ​នោះ ទូរស័ព្ទ​ដៃ​នឹង​បង្ក​ជា​បញ្ហា​​ទៅ​វិញ​។

    ផល​ប៉ះពាល់​នៃ​បច្ចេកវិទ្យា​លើ​ស្ត្រីមាន​ផ្ទៃពោះ

    ក្រៅ​ពី​ការ​​រឹតត្បិត​លើ​របប​អាហារ​ប្រចាំថ្ងៃ ស្ត្រី​ពពោះ​ចាំបាច់​យល់​ដឹង​ពី​វិធីសាស្ត្រ​សុវត្ថិភាព និង​ការ​ណែនាំ​ផ្សេង​ៗ​នៃ​ការ​ប្រើ​ទូរស័ព្ទ​ដៃ ដើម្បី​ធានា​ថា​គភ៌​មាន​សុខភាព​ល្អ និង​​សម្រាល​​ដោយ​រលូន​។

    ជាក់​ស្ដែង ស្ត្រី​ពពោះ​​គប្បី​កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​​វិទ្យុ​សកម្ម​​​ក្នុង​រយៈពេល​ដ៏​សំខាន់​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​របស់​ទារក​ក្នុង​ផ្ទៃ​។ ថ្វី​ត្បិត​តែ​ការ​ប៉ះពាល់​នឹង​វិទ្យុសកម្ម​ក្នុង​កម្រិត​តិចតួច មិន​បង្ក​​ជា​ការ​ព្រួយ​បារម្ភ​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ប៉ះពាល់​ក្នុង​បរិមាណ​​ច្រើន​ជ្រុល វា​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ទារក​​ដែល​កំពុង​លូតលាស់​ ក្នុង​អំឡុង​ពេល​លូត​លាស់​ដំបូង​របស់​កូន ជា​ពិសេស​នៅ​ចន្លោះ​សប្ដាហ៍​ទី​២ ទៅ​១៨​ ​នៃ​ការ​ពពោះ​។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ទូរស័ព្ទ​ដៃ​បង្ក​បញ្ហា​អ្វី​ខ្លះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​?

    ដូច​គ្នា​នេះ​ដែរ​ ការ​ប្រើ​ទូរស័ព្ទ​ដៃ​ច្រើន​ជ្រុល​ ​អាច​នាំ​ឲ្យ​ម៉ាក់​ៗ​​គេង​មិន​លក់​ និង​នាំ​ឲ្យ​កំហាប់​ឆ្អឹង​ ព្រម​ទាំង​សកម្មភាព​ខួរ​ក្បាល​​ចុះ​ខ្សោយ​។ កត្តា​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ទារក​ និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​អាកប្បកិរិយា។ លើស​ពី​នេះ ការ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ ក៏​អាច​​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​ខួរ​ក្បាល​របស់​ស្ត្រី​ពពោះ​ដែរ ដូចជា​បណ្ដាល​ឲ្យ​អស់​កម្លាំង ថប់​បារម្ភ និង​រំខាន​ដល់​ការ​គេង ព្រម​ទាំង​ធ្វើ​ឲ្យ​ការ​ចងចាំ​ថយ​ចុះ។ ជាង​នេះ​ទៅ​ទៀត ការ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ អំឡុង​ពេល​ពពោះ អាច​រំខាន​ធ្មួល​របស់​​រាងកាយ​ និង​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថែម​ទៀត​ផង​។

    ប្រើទូរសព្ទ័ពេលពពោះ

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម