ចាស់ៗពីដើមតែងតែឲ្យស្រីៗសម្រាលកូនរួចថ្មី ស្អំថ្ម-ក្អមដុតដាក់អំបិល ឬទឹកកក ខ្នើយទឹកក្តៅលើពោះ។ ទម្លាប់នេះតែងតែធ្វើតៗគ្នា ព្រោះតែមានជំនឿថា វាជួយបំបាត់ការឈឺចាប់ ធ្វើឲ្យឆ្អិនសរសៃ ក្បាលពោះឆាប់រាបស្មើដូចដើម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចាស់ៗពីដើមតែងតែឲ្យស្រីៗសម្រាលកូនរួចថ្មី ស្អំថ្ម-ក្អមដុតដាក់អំបិល ឬទឹកកក ខ្នើយទឹកក្តៅលើពោះ។ ទម្លាប់នេះតែងតែធ្វើតៗគ្នា ព្រោះតែមានជំនឿថា វាជួយបំបាត់ការឈឺចាប់ ធ្វើឲ្យឆ្អិនសរសៃ ក្បាលពោះឆាប់រាបស្មើដូចដើម។
ជំនឿ និងការអនុវត្តបែបនេះត្រូវបានគ្រូពេទ្យផ្នែកសម្ភពអះអាងថា គ្រោះថ្នាក់បំផុត មិនត្រូវបន្តធ្វើឡើយ ព្រោះវាមិនត្រឹមត្រូវតាមក្បូនវេជ្ជសាស្ត្រនោះទេ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ពន្យល់ថា ក្រោយសម្រាលរួច ស្បូនស្រីៗយើងត្រូវការកន្ត្រាក់ដើម្បីត្រលប់ មកសភាពដើមវិញ តែបើយើងយកថ្ម ទឹកកក ទឹកក្តៅ មកស្អំលើពោះ ធ្វើឲ្យរំខានដល់ការកន្ត្រាក់នៃស្បូន នាំឲ្យដក់ឈាមក្នុងស្បូន ឈានទៅមានបញ្ហាឆ្លងមេរោគពីខាងក្រោមទ្វារមាសទៅក្នុងស្រទាប់ស្បូន ដែលយូរៗទៅនឹងវិវត្តជារលាកស្រទាប់ស្បូន ឬរលាកស្រោមពោះក៏មាន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ម្យ៉ាងវិញទៀត ក្រោយសម្រាលអាអូន បើស្បូនម៉ាក់មិនកន្ត្រាក់ល្អនោះទេ អាចនឹងដក់ឈាម ឬធ្លាក់ឈាមក្រោយសម្រាល ដែលបញ្ហានេះគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាពម៉ាក់ៗ អាចឈានដល់ស្លាប់ក៏មាន បើសិនមិនទទួលការព្យាបាលទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបន្តថា អំឡុងពេលមានផ្ទៃពោះសរសៃឈាមចិញ្ចឹមស្បូន និងស្បូនត្រូវរីកធំ ចំណែកក្រោយសម្រាលរួចសរសៃឈាមចិញ្ចឹមស្បូន-ស្បូននឹងត្រូវរួមខ្ជិបបន្តិចម្តងៗ រហូតដូចដើមវិញ ដែលជាទូទៅត្រូវការពេលប្រមាណ ៣-៤ អាទិត្យ។
អត្ថបទគួរអាន៖
ក្នុងករណីស្រីៗសម្រាលអាអូនហើយនៅមានក្បាលពោះនោះ អាចប្រើហ្គេនរឹតក្បាលពោះ ឬហាត់ប្រាណ។ ការធ្វើបែបនេះក្រោយសម្រាលអូនៗបាន ១ខែកន្លះ ឬបន្ទាប់ពីពេលយើងចាប់មានរដូវធម្មតាវិញ ល្អទាំងសុខភាព រាងក៏ស្អាតដូចដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕