home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ពាក់​ម៉ាស​យូរ​ម៉ោង អាច​​ធ្វើ​ឲ្យ​​ឈឺ​​ក្បាល​ ឬ​ថ្គាម​? ​​

ពាក់​ម៉ាស​យូរ​ម៉ោង អាច​​ធ្វើ​ឲ្យ​​ឈឺ​​ក្បាល​ ឬ​ថ្គាម​? ​​

ការ​ពាក់​ម៉ាស​​​​មាន​សារសំខាន់​បំផុត​ក្នុង​ការ​បង្ការ​​ ក៏​ដូចជា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩។ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​ពាក់​ម៉ាស​យូរ​ម៉ោង​ វា​ក៏​អាច​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​​ ឬ​ឈឺ​សន្លាក់​ឆ្អឹង​ថ្គាម​(TMJ) ផង​ដែរ​។

ហេតុអ្វី​ឈឺ​ក្បាល​ និង​ឈឺ​សន្លាក់​ឆ្អឹង​ថ្គាម​ ក្រោយ​ពាក់​ម៉ាស​យូរ​ម៉ោង​?

​ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ក្បាល​ ក្រោយ​ពាក់​ម៉ាស​ពេញ​មួយ​ថ្ងៃ វា​អាច​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ទឹក​។ ចំណែក​ឯ​ការ​ឈឺ​ថ្គាម​ អាច​មក​ពី​ការ​​​ដាក់​សម្ពាធ​លើ​​ថ្គាម​ ឬ​សាច់ដុំ​ថ្គាម​​។ ពិត​ណាស់​ ការ​រឹត​បន្តឹង​ថ្គាម​រយៈពេល​យូរ​ម៉ោង អាច​នាំ​ឲ្យ​ថ្គាម​ និង​សាច់ដុំ​ថ្គាម​អស់​កម្លាំង និង​បង្ក​ជា​អាការៈ​ឈឺ​ចាប់​។

មួយ​វិញ​ទៀត​ ស្រ្តេស​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត​កូវីដ-១៩ ក៏​បង្កើន​សម្ពាធ​ពាសពេញ​រាងកាយ​ ​រួម​ទាំង​សន្លាក់​ឆ្អឹង​ថ្គាម​ដូច​គ្នា​​។

តិចនិក​កាត់បន្ថយ​អាការៈ​ឈឺ​ក្បាល​ ឬ​ថ្គាម​

១. ជ្រើសរើស​ម៉ាស​ត្រឹមត្រូវ

ការ​ជ្រើសរើស​ម៉ាស​ត្រឹមត្រូវ ដែល​មិន​តឹង​ពេក​ ឬ​ធូរ​ពេក​ ក៏​អាច​បង្ការ​ ឬ​កាត់បន្ថយ​ការ​ឈឺ​ក្បាល​ ឬ​ឈឺ​ថ្គាម​បាន​មួយ​កម្រិត​ដែរ​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​ពាក់​ម៉ាស​ដែល​មាន​​ខ្សែ​តឹង​ ឬ​រឹប​ត្រចៀក​ពេក​ វា​នឹង​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ត្រចៀក រួម​ទាំង​សន្លាក់​ឆ្អឹង​ថ្គាម​។

២. ឥរិយាបថ​ល្អ​

​​​​​គ្នា​យើង​គប្បី​រក្សា​ឥរិយាបថ​ល្អ​ ដោយ​​មិន​ត្រូវ​ច្រត់​ចង្កា ឬ​ថ្គាម​ និង​​ជៀសវាង​ប្រើប្រាស់​សាច់ដុំ​ថ្គាម​​លើស​កម្រិត​ឡើយ​។ បន្ថែម​ពី​នេះ ចូរ​អង្គុយ​ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លួន ជា​ពិសេស​ ព្យាយាម​ដាក់​ក​ឲ្យ​ត្រង់​តាម​ដែល​អាច​ធ្វើ​ទៅ​តាម​។

៣. ដកដង្ហើម​តាម​ច្រមុះ​ ជា​ជាង​តាម​​​មាត់

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ដក​ដង្ហើម​តាម​មាត់​ ​អាច​បង្ក​​​ជា​ឥរិយាបថ​ឆ្គាំឆ្គង​នៃ​ថ្គាម ​ និង​អាច​បណ្ដាល​ជា​ការ​ឈឺ​ថ្គាម​ សង្កៀត​ធ្មេញ និង​ការ​​ខាំ​មិន​ត្រឹមត្រូវ​ ។ ហេតុ​នេះ​ហើយ​ យើង​គប្បី​​ព្យាយាម​ដកដង្ហើម​​តាម​ច្រមុះ​ទើប​ជា​ការ​ប្រសើរ​។

ឈឺក្បាលពេលពាក់ម៉ាស

៤. បំពេញ​ជាតិ​ទឹក​

​​​មួយ​វិញ​ទៀត​ យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ពីព្រោះ​ថា​កង្វះ​​ជាតិ​ទឹក​​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ក្បាល​​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

​​​​Is Wearing a Mask Giving You Head or Jaw Pain?

https://www.headachetmjnewjersey.com/is-wearing-a-mask-giving-you-head-or-jaw-pain/

Prone to headaches? Try removing your face mask

https://www.asahi.com/ajw/articles/14302356

Solutions to Common Face Mask Frustrations

https://seormc.org/solutions-to-common-face-mask-frustrations/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត