នៅពេលក្មេងលេង ពួកគេបង្កើតជំនាញជីវិតសំខាន់ផ្សេងៗ។ ការលេងជាមួយនឹងក្មេងដទៃ ពួកគេរៀនពីការបត់បែន និងការចែករំលែក។ ចំណែកឯការលេងបែបស្រមើស្រមៃអាចជំរុញដល់គំនិតច្នៃប្រឌិត និងភាសាដោយក្មេងៗរៀនបង្ហាញគំនិតរបស់ពួកគេតាមពាក្យសម្ដី។ ម៉្យាងទៀត នៅពេលក្មេងៗស្រមើស្រមៃពីអ្វីថ្មី ពួកគេរៀនអំពីការដោះស្រាយបញ្ហា និងបង្កើតជម្រើសថ្មីៗ។ ដូចនេះការលេងគឺជាឱកាសរៀនដ៏ល្អសម្រាប់កូន ហើយម៉ាក់ប៉ាគួរចៀសវាងប្រើប្រាស់គ្រឿងអេឡិចត្រូនិកច្រើននៅមុខកូនព្រោះអាចធ្វើឲ្យក្មេងមានអារម្មណ៍ថាពួកគេមិនសំខាន់។
៥. ធ្វើជាគំរូដល់កូន
ម៉ាក់ប៉ាដឹងហើយថាក្មេងងាយនឹងចាប់បានអ្វីថ្មីៗនៅពេលពួកគេឃើញ។ មុននឹងក្មេងចេះនិយាយ ពួកគេអាចដឹងពីអារម្មណ៍តាមរយៈទឹកមុខ និងកាយវិការផ្សេងៗ ហើយពួកគេនឹងរៀនធ្វើតាម។ តាមការមើលកាយវិការរបស់ម៉ាក់ប៉ាមិនថាការប្រាស្រ័យទាក់ទង ឬការដោះស្រាយបញ្ហាអ្វីមួយ ក្មេងនឹងរៀនពីអាកប្បកិរិយា និងសកម្មភាពទាំងនោះដោយខ្លួនឯង។ ដូចនេះសកម្មភាពដែលម៉ាក់ប៉ាធ្វើនៅមុខកូនអាចកំណត់ថាពួកគេធំឡើងនឹងក្លាយជាមនុស្សប្រភេទណា។
ម៉ាក់ប៉ាអាចរួមបញ្ចូលវិធីទាំង៥នេះដើម្បីជួយបង្កើតឱកាសជោគជ័យដល់កូននៅពេលអនាគត។ ការជួយឲ្យកូនជោគជ័យគឺមិនទាក់ទងនឹងប្រាក់ ឬធនធានដែលមានតម្លៃថ្លៃៗទេ ប៉ុន្តែគឺទាក់ទងនឹងពេលវេលា និងកម្រិតនៃការចូលរួមរបស់ម៉ាក់ប៉ា។