ការលេងគឺជាវិធីដ៏អស្ចារ្យមួយ ដើម្បីជួយទារក ឬកូនក្មេងទើបចេះដើរតេះតះ អភិវឌ្ឍខួរក្បាល។ ការលេងអាចជាល្បែង និយាយលេង ឬច្រៀង ដើម្បីធ្វើឲ្យខួរក្បាលកូនសកម្ម។ ការលេងវ៉ូមវ៉ាក់អឺ និងពេលអាអូនកាន់ប្រដាប់ក្មេងលេង រួចសម្លឹងមើលវាក៏ជួយដល់ការអភិវឌ្ឍខួរក្បាលកូនដែរ។ សម្រាប់ក្មេងទើបចេះដើរតេះតះ ម៉ាក់ប៉ាអាចច្រៀងចម្រៀងកូនក្មេងជាមួយកូន លេងសម្ដែង ផាត់ពណ៌ ឬគូរគំនូរ និងផ្គុំរូបជាដើម អាចជំរុញដល់ការស្រមើលស្រមៃ និងភាពច្នៃប្រឌិតរបស់កូន។

២. ការលួងលោម
ទារក និងក្មេងតូចសុទ្ធតែអាចទទួលបានអារម្មណ៍តានតឹងដោយយើងមនុស្សពេញវ័យដែរ។ ពេលដែលកូនមើលទៅស្ត្រេស ម៉ាក់ប៉ាអាចសាកល្បងកាន់ ឱប និងថើបកូនរបស់អ្នក។ អនុញ្ញាតឲ្យកូនដឹងថា យើងនឹងនៅក្បែរកូនគ្រប់ពេល ដើម្បីលួងលោម និងជួយពួកគេនៅពេលពួកគេមានអារម្មណ៍តានតឹង។ ការសិក្សាបង្ហាញថា ការថែទាំដែលពោរពេញដោយក្ដីស្រលាញ់ និងលើកទឹកចិត្តជួយឲ្យដោះស្រាយភាពតានតឹងបានល្អជាងការថែទាំមិនយកចិត្តទុកដាក់លើផ្លូវអារម្មណ៍កូន។
៣. អាន
ការអានគឺជាវិធីដ៏ល្អបំផុតមួយដើម្បីជំរុញការអភិវឌ្ឍន៍ខួរក្បាលកូន។ សូម្បីតែមុនពេលពួកគេអាចស្គាល់អក្សរ ឬពាក្យក៏ដោយ ការអានចាប់ផ្ដើមជំនាញភាសា និងទំនាក់ទំនង។ ការអានសៀវភៅដដែលៗ បង្កើតការទទួលស្គាល់រវាងពាក្យដែលយើងនិយាយ និងរូបភាពនៅលើទំព័រសៀវភៅរឿងនោះ។
ចំណុចសំខាន់
បីឆ្នាំដំបូងនៃជីវិតរបស់កុមារគឺមានសារសំខាន់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍន៍។មានម៉ាក់ប៉ាជាច្រើនសួរពីរបៀបដែលពួកគេអាចជួយខួរក្បាលកូនអភិវឌ្ឍបាន ។ មធ្យោបាយដ៏ល្អបំផុតគឺត្រូវចូលរួមយ៉ាងសកម្មជាមួយកូនរបស់អ្នកតាមរយសកម្មភាពប្រចាំថ្ងៃដូចជា៖
១. ការលេង
២. ការលួងលោម
៣. ការអាន។ល៕