backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

មូលហេតុទាំងនេះហើយ ទើបអាអូនក្អួតនៅពេលយប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 19

មូលហេតុទាំងនេះហើយ ទើបអាអូនក្អួតនៅពេលយប់

អាការៈ​ក្អួត​​ដែល​កើត​លើ​កុមារ​តូច​ៗ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​។ ពេល​ខ្លះ អា​អូន​មើល​ទៅ​​ហាក់​ដូចជា​មាន​សុខភាព​ល្អ​ធម្មតា​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ពេល​យប់​​បែរ​ជា​ក្អួត​ទៅ​វិញ។ តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្តាល​ឲ្យ​ក្មេង​ក្អួត​នៅ​ពេល​យប់?

១. ពុល​អាហារ

បញ្ហា​ពុល​អាហារ​កើត​ឡើង​ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​ដែល​មាន​មេរោគ។ កត្តា​នេះ​បណ្តាល​ឲ្យ​ក្អួត​ គ្រុន​ក្តៅ គ្រុន​រងារ ឈឺ​ក្រពះ និង​រាករូស​ជា​ដើម ហើយ​វា​អាច​​បង្ហាញ​រោគសញ្ញា​នៅ​រយៈពេល​ជាច្រើន​ម៉ោង​ក្រោយ​។ ដូច្នេះ​ហើយ ទើប​កុមារ​ខ្លះ​ចាប់ផ្តើម​មាន​អាការៈ​ក្អួត​នៅ​ពេល​យប់។

២. ចាល់​អាស៊ីដ

អំឡុង​ពេល​សម្រាក​ រាងកាយ​​អាច​បង្កើត​ការ​ចាល់​អាស៊ីដ ដែល​អាច​បង្ក​ជា​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ក្រហាយ​ទ្រូង ដកដង្ហើម​ខ្លី​ៗ និង​ពិបាក​ដកដង្ហើម​ ព្រម​ទាំង​អាច​នាំ​ឲ្យ​កូន​កើត​មាន​អាការៈ​ក្អួត​កណ្តាល​យប់​ផង​ដែរ។

៣. ជំងឺ​ហឺត

ទន្ទឹម​នឹង​នេះ ជំងឺ​ហឺត​ក៏​អាច​បណ្តាល​ឲ្យ​កុមារ​ក្អក​ញឹកញាប់​ និង​បង្ក​ឲ្យ​កើត​មាន​អាការៈ​ក្អួត​ នៅ​ពេល​ដែល​ផ្លូវ​ដង្ហើម​ឆាប់​ទទួល​រំញោច។ ជា​លទ្ធផល អា​អូន​អាច​មាន​អាការៈ​ក្អក​ខ្លាំង និង​ក្អួត។

៤. ការ​ឆ្លង​មេរោគ

ការ​ឆ្លង​មេរោគ ដូចជា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ រលាក​ស្រោម​ខួរ (Meningitis) និង​រលាក​ខ្នែង​ពោះវៀន​ក៏​អាច​បណ្តាល​ឲ្យ​ក្អួត​ផង​ដែរ។

៥. គេង​មិន​ដក​ដង្ហើម (Sleep apnea)

មិន​មែន​តែ​មនុស្ស​ពេញ​វ័យ​នោះ​ទេ ដែល​ជួប​​អាការៈ​​គេងមិន​ដកដង្ហើម សូម្បី​តែ​កុមារ​ក៏​អាច​មាន​បញ្ហា​នេះ​ដូច​គ្នា។ ក្នុង​ករណី​នេះ កូន​អាច​ដកដង្ហើម​តាម​មាត់​ ជា​ពិសេស​អំឡុង​ពេល​យប់ ដែល​ធ្វើ​ឲ្យ​បំពង់​ក​ស្ងួត និង​បណ្តាល​ឲ្យ​ក្អក​​ ឬ​ក្អួត។

កូនក្អួត

​​ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ការ​ព្យាបាល​នៅ​ពេល​​កូន​ក្អួត​នៅ​ពេល​យប់

ពិត​ណាស់​ ការ​ព្យាបាល​អាស្រ័យ​លើ​មូលហេតុ​នៃ​ការ​ក្អួត និង​រោគសញ្ញា​ដែល​ពាក់ព័ន្ធ។ កុមារ​ត្រូវ​ការ​ការ​តាមដាន​រក​មូលហេតុ​នៃ​ការ​ក្អួត​នៅ​ពេល​យប់​នេះ​ឲ្យ​បាន​ច្បាស់លាស់។ ប្រសិនបើ​អា​អូន​គ្រាន់​តែ​​ក្អួត​ម្តង ឬ​ពីរ​ដង​ដោយ​គ្មាន​រោគសញ្ញា​ផ្សេង​ទៀត ប៉ា​ម៉ាក់​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ គឺ​គ្រប់គ្រាន់​ហើយ។

បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​ពណ៌​នៃ​កម្អួត ហើយ​ប្រសិនបើ​វា​មាន​ពណ៌​លឿង​លាយ​បៃតង ឬ​ត្នោត ឬ​មាន​ឈាម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួបជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។​

ចំណុចសំខាន់

អាអូនក្អួតបែបណា ទើបគួរ​នាំកូន​ទៅ​ជួប​គ្រូពេទ្យ?


  • ក្អួត​លើស​ពី​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ
  • ខ្សោះ​ជាតិ​ទឹក
  • ក្អួត​លើស​ពី​បី​ដង​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង
  • មាន​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ដូចជា​គ្រុន​ក្តៅ
  • ឈឺ​ពោះ​ខ្លាំង​ក្លា និង​ភ្លាម​ៗ
  • ឈឺ​ក្បាល​ និង​ចេញ​កន្ទួល​លើ​ស្បែក។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម