សញ្ញាព្រមាននៃឥរិយាបថហិង្សារបស់កូន ប៉ាម៉ាក់គួរសង្កេតឲ្យដិតដល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 17

    សញ្ញាព្រមាននៃឥរិយាបថហិង្សារបស់កូន ប៉ាម៉ាក់គួរសង្កេតឲ្យដិតដល់

    ប៉ា​ម៉ាក់​ដឹង​អត់​ថា​ សូម្បី​តែ​ក្មេង​ថ្នាក់​មត្តេយ្យ​ក៏​អាច​បញ្ចេញ​ឥរិយាបថ​ហិង្សា​ដែរ? កត្តា​នេះ អាច​​​បង្ក​​ផល​ប៉ះពាល់​​ដល់​អនាគត​របស់​ក្មេង ដែល​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​ស្វែង​រក​វិធីសាស្ត្រ​ដោះស្រាយ​ភ្លាម​ៗ។

    អាកប្បកិរិយា​ហិង្សា​លើ​កុមារ

    សញ្ញា​ព្រមាន​មួយ​ចំនួន​ខាង​ក្រោម​នេះ​ អាច​ជួយ​ឲ្យ​ប៉ា​ម៉ាក់​កំណត់​ហានិភ័យ​​​ថា​តើ​​កូន​​អាច​មាន​​ទំនោរ​ប្រើ​ហិង្សា​ដែរ​ឬ​ទេ​?

    • ផ្ទុះ​កំហឹង
    • អាកប្បកិរិយា​កោងកាច
    • ចូលចិត្ត​វាយ​គ្នា
    • គំរាមកំហែង ឬ​ប៉ុនប៉ង​ធ្វើ​បាប​អ្នក​ដទៃ​
    • ប្រើប្រាស់​អាវុធ​
    • ឃោរឃៅ​ចំពោះ​សត្វ
    • ដុត​ភ្លើង
    • បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ក្មេង​ចេះ​ប្រើ​ហិង្សា?

    កត្តា​ដែល​នាំ​ឲ្យ​ក្មេង​ចេះ​ប្រើ​ហិង្សា អាច​​មក​ពី​អា​អូន​មិន​ទាន់​ចេះ​គ្រប់គ្រង​អារម្មណ៍ ឬ​ដោះស្រាយ​បញ្ហា​តាម​សន្តិវិធី។ ក្នុង​ករណី​ខ្លះ ក្មេង​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ ដូចជា​ស្រ្តេស បញ្ហា​ពិបាក​​គ្រប់គ្រង​អារម្មណ៍ ការ​ផ្ដោត​អារម្មណ៍​ថយ​ចុះ ជំងឺ​អូទីស្សឹម ឬ​ពិបាក​ផ្ចង់​អារម្មណ៍​ជា​ដើម។

    គន្លឹះ​ដោះស្រាយ​បញ្ហា​កូន​មាន​ចរិត​កោងកាច ឬ​ប្រើ​ហិង្សា

    ១. ស្វែង​យល់​ពី​ឫសគល់​នៃ​ភាព​កោងកាច

    ពិត​ណាស់​ កុមារ​មិន​​អាច​បង្ហាញ​អារម្មណ៍​អស់​សង្ឃឹម​ ព្រួយ​បារម្ភ ឬ​ខឹង​ទៅ​កាន់​ប៉ា​ម៉ាក់​ដោយ​របៀប​សមរម្យ​ឡើយ។ ជា​លទ្ធផល ក្មេង​ចាប់ផ្តើម​បញ្ចេញ​ចរិត​កោងកាច ទាត់​ ឬ​ស្រែក​ឡូឡា។ ដូច្នេះ​ហើយ ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​​ជួយ​ដល់​កូន​ គឺ​ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​អារម្មណ៍​តាម​រយៈ​​ពាក្យ​សំដី។

    ​២. ជំរុញ​ឲ្យ​កូន​បញ្ចេញ​កំហឹង​តាមរយៈ​ចំណង់ចំណូលចិត្ត

    ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ជំរុញ​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត ដូចជា​ជិះ​ស្គី ជិះ​កង់ ហែល​ទឹក​ និង​អាន​សៀវភៅ​ជា​ដើម​ ដើម្បី​ជួយ​ឲ្យ​កំហឹង​ ឬ​អារម្មណ៍​មិន​ពេញ​ចិត្ត​របស់​ក្មេង ឲ្យ​រលាយ​បាត់​ដោយ​ខ្លួន​ឯង។

    ៣. ជៀសវាង​ឲ្យ​កូន​មើល​កម្មវិធី​​មាន​សកម្មភាព​ហិង្សា

    នៅ​ពេល​ដែល​កុមារ​មើល​ទូរទស្សន៍ ឬ​លេង​កុំព្យូទ័រ​ហ្គេម​ ដែល​មាន​សកម្មភាព​ហិង្សា​ ក្មេង​ងាយ​នឹង​អភិវឌ្ឍអត្តចរិត​កោងកាច​ទាំង​នោះ។ ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​ចាំបាច់​ដាក់​កំហិត​មិន​ឲ្យ​កូន​មើល​កម្មវិធី​ទាំង​នោះ ទើប​ជា​ការ​ប្រសើរ។ ជំនួស​មក​វិញ យើង​គួរ​តែ​ណែនាំ​ឲ្យ​កូន​មើល​កម្មវិធី​ណា​ដែល​មាន​ភាព​កំសាន្ត និង​អប់​រំ ដើម្បី​ជួយ​ឲ្យ​ក្មេង​អាច​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 17

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម