ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

កូន​ក្មេង​មួយ​ចំនួន​ខូច​ណាស់ ចូល​ចិត្ត​បៀម​ដប​ទឹក​ដោះ​គោ ពេល​ម៉ឹម​ទឹក​ដោះ​គោ​អស់​មិន​ឲ្យ​ម៉ាក់ៗ​ដក​ដប​ទឹក​ដោះ​ចេញ​ពី​មាត់​នោះ​ទេ ជា​ពិសេស​នៅ​ពេល​យប់ អា​អូន​ខ្លះ​ជញ្ជក់​ទាល់​តែ​ដេក​​លក់ ឬ​ដេក​លក់​ហើយ​នៅ​តែ​ជញ្ជាក់​ទៀត។

ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹកដោះ​យូរ​រាប់​ម៉ោង​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​​បំផុត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ។

ហេតុអី​គ្រាន់​តែ​កូន​បៀម​ដប​ទឹក​ដោះ​គោ​សោះ គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ដែរ? លោក​វេជ្ជ​បណ្ឌិត​ពន្យល់​ថា ការ​ដែល​ម៉ាក់ៗ​ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹកដោះ​ដែល​បៅ​រួច ឬ​បៅ​នៅ​សល់​ទឹក​គោ ជាតិ​ទឹក​ដោះ​នោះ​នឹង​ជាប់​ធ្មេញ​រហូត  វា​បង្ក​ឲ្យ​ខូច​ធ្មេញ​ខ្លាំង​ជាង​ក្មេង​ដែល​បៀម​ស្ករ​គ្រាប់ ឬ​ស្ករ​កៅស៊ូ​ទៀត ម្យ៉ាង​វិញ​ទៀត​ការ​បៀម​ជញ្ជក់​ដប​ទឹក​ដោះ​គោ​រយៈពេល​យូរ​អាច​ឆ្លង​មេរោគ​ទៅ​ជា​រលាក​បំពង់​ក មួយ​វិញ​ទៀត​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​​ធ្មេញ អាច​ដុះ​មិន​ត្រង់​ជួរជា​ដើម។

“ពេល​ដែល​ញ៉ាំ​ហើយ ក្មេង​ចូល​ចិត្ត​បៀម​កំប៉ុង​ទឹក​ដោះ​គោ​ហ្នឹង ម្តាយ​ខ្លះ​សូម្បី​តែ​យប់​ឡើង​គាត់​ឲ្យ​បៅ​ទឹក​ដោះ​គោ ជួនកាល​កូន​គាត់​បៅ​អត់​អស់ គាត់​ឲ្យ​កូន​គាត់​បៀម​ដប ទី១ ធ្មេញ​ក៏​ខូច ទី២ ងាយ​នឹង​រលាក​បំពង់​ក” លោក​វេជ្ជបណ្ឌិត អ៊ុន យូ រៀប​រាប់។

អត្ថបទពាក់ព័ន្ធ៖ 

ក្មេងបៀមដបទឹកដោះគោ

ចំពោះ​ម៉ាក់ៗ​ដែល​មាន​ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹក​ដោះ​គោ​ក្រោយ​បៅ​រួច លោក​វេជ្ជបណ្ឌិតដែល​មាន​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង និងកូរ៉េ  អ៊ុន យូ ​ណែនាំ​ឲ្យ​បញ្ឈប់​បន្ទាន់ ទោះ​ក្នុង​លក្ខខណ្ឌ​ដក​ដប​ទឹក​ដោះ​គោ​នោះ​ចេញ​អាច​ធ្វើ​ឲ្យ​កូន​ភ្ញាក់ ឬ​កូន​យំ​ក៏​ដោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 12/08/2019 | កែសម្រួលចុងក្រោយ 12/08/2019

អ្នកអាចចូលចិត្ត

ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?

ពពោះ - អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​អារម្មណ៍​ចេះតែ​ថប់​ៗ​ដង្ហើម និង​បេះដូង​លោត​ញាប់​ជាង​ធម្មតា ដែលនោះមកពី​កត្តា​ជាច្រើន ហើយកត្តាសំខាន់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ការចាក់វ៉ាក់សាំងឱ្យទារក (វីដេអូ)

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ ...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha

ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

សម្រាលកូន - ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី