ម៉ាក់ៗស្ទើរទាំងអស់ហើយដែលចូលចិត្តឲ្យទារកបៅក្បាលដោះ ដើម្បីឲ្យកូនស្រួល មិនងិកង៉ក់ រករឿង។ ក្រៅពីគុណសម្បត្តិទាំងនេះ តើការឲ្យកូនបៅក្បាលដោះជ័រយូរ អាចមានផលប៉ះពាល់ដែរឬទេ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ៗស្ទើរទាំងអស់ហើយដែលចូលចិត្តឲ្យទារកបៅក្បាលដោះ ដើម្បីឲ្យកូនស្រួល មិនងិកង៉ក់ រករឿង។ ក្រៅពីគុណសម្បត្តិទាំងនេះ តើការឲ្យកូនបៅក្បាលដោះជ័រយូរ អាចមានផលប៉ះពាល់ដែរឬទេ?
-បងស្រី វុទ្ធី ជាស្រ្តីមេផ្ទះម្នាក់ នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ការដែលឲ្យកូនទម្លាប់ប្រើក្បាលដោះ ព្រោះវាផ្តល់ភាពងាយស្រួលដល់ខ្លួន កូនមិនសូវរករឿង ហើយឆាប់គេងលក់ស្រួល តែអ្វីដែលពិបាកនោះ គឺកូនបៅដល់ធំ ពិបាកនឹងផ្តាច់ចេញណាស់។
-បងស្រី លក្ខណ៍ ជាអ្នកលក់ដូរម្នាក់ នៅភ្នំពេញនេះ បានឲ្យដឹងថា “កូនខ្ញុំពូកែរករឿង ពិបាកគេងពេក ក៏សម្រេចឲ្យប្រើក្បាលដោះតែម្តងទៅ។ ពេលបានបៅក្បាលដោះហើយ ដាក់លើអង្រឹងចោល ក៏គេងលក់ដោយខ្លួនឯងដែរ។‘ បែបនេះក្តី បងស្រីក៏ព្រួយបារម្ភដែរ ព្រោះតែឮថា កូនបៅក្បាលដោះជ័រយូរមិនងាយផ្តាច់ទេ ហើយថែមទាំងធ្វើឲ្យខូចធ្មេញទៀត។
អត្ថបទពាក់ព័ន្ធ៖
ទោះការឲ្យកូនបៅក្បាលដោះជ័រផ្តល់ភាពងាយស្រួលមែន ប៉ុន្តែ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ឲ្យដឹងថា ការដែលបណ្តោយឲ្យកូនបៅក្បាលដោះយូរ ពិតណាស់វាអាចធ្វើឲ្យកូនរីកបបូរមាត់បាន។ មិនតែប៉ុណ្ណោះ វាអាចផ្តល់ផលវិបាកដល់កូនដូចជា៖
– រីកក្រអូមមាត់
– ធ្មេញលនមកមុខ
– ធ្មេញខាំមិនត្រូវជួរ
– ធ្មេញខាំមិនស៊ីគ្នា។ល។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា យកល្អមិនគួរឲ្យទារកប្រើក្បាលដោះទេ ព្រោះវាផ្តល់ផលវិបាកច្រើនដូចដែលបានរៀបរាប់ខាងលើ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ