គ្មានម៉ាក់ប៉ាដែលចង់ឲ្យកូនកើតមកមានបញ្ហា ឬមិនភាពប្រក្រតីនៅត្រង់ផ្នែកណាមួយនោះទេ។ ម៉ាក់ប៉ាស្ទើរគ្រប់រូប តែងប៉ូវកម្លាំង ញ៉ាំរបស់ល្អៗដែលជំនួយដល់កូននៅក្នុងផ្ទៃ ប៉ុន្តែពេលខ្លះ បើម៉ាក់ៗទទួលបានប្រូតេអ៊ីន ឬវីតាមីនមិនបានគ្រប់គ្រាន់ទេ វាអាចប៉ះពាល់ទៅដល់ការលូតលាស់ផ្នែកណាមួយរបស់កូនបានដូចជា កូនអាចកើតមកមានបញ្ហាឆែបក្រអូមមាត់។
ចំពោះបញ្ហាទារកកើតមកមានបញ្ហាឆែបក្រអូមមាត់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បានបកស្រាយឲ្យដឹងថា ការឆែបក្រអូមមាត់ គឺជាបញ្ហាពិការភាពពីកំណើតដែលមាត់របស់កូនលូតលាស់មិនបានពេញលេញ ដែលបង្កឲ្យទារកឆែបមាត់បែបនេះ។ បញ្ហាឆែបក្រអូមមាត់របស់ទារកអាចកើតឡើងបណ្ដាលមកម្ដាយទទួលបានសារធាតុអាស៊ីដហ្វូលិក មិនបានគ្រប់គ្រាន់នៅអំឡុងពេលដែលកំពុងពពោះ ទើបធ្វើឲ្យកូនឆែបក្រអូមមាត់បែបនេះ។
ស្របគ្នានេះដែរ CDC អាមេរិក បានឲ្យដឹងដែរថា ស្ត្រីដែលប្រឈមនឹងមានបញ្ហាកូនកើតមកឆែបក្រអូមមាត់ គឺស្ត្រីដែលជក់បារីពេលពពោះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមមុនពេលពពោះ និងស្ត្រីដែលប្រើប្រាស់ថ្នាំមួយចំនួន។ ប្រសិនបើទារកកើតមកមានបញ្ហាឆែបក្រអូមមាត់ពីកំណើត ទារកនោះតែងប្រឈមនឹងបញ្ហាដូចជា៖