ការសិក្សាថ្មីមួយបានបង្ហាញថា ដបទឹកដោះគោប្រភេទ polyprophylene (pp) អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ទារក និងកុមារតូចៗបាន។ នេះគឺជាសារតែដបប្រភេទនេះ អាចបញ្ចេញមីក្រូប្លាស្ទិក (Microplastic) ឬប្លាស្ទិកតូចល្អិត រហូតដល់ទៅ១៦,២០០,០០០ ក្នុងមួយលីត្រ ហើយការសម្លាប់មេរោគ និងការប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ គឺជាដើមចងដ៏សំខាន់មួយដែលធ្វើឲ្យមីក្រូប្លាស្ទិកជ្រាបចេញពីខាងក្នុងដប។
ផលប៉ះពាល់នៃមីក្រូប្លាស្ទិកលើទារក និងកុមារតូចៗ
ពិតណាស់ ទារក និងកុមារតូចៗងាយប៉ះពាល់ទៅនឹងមីក្រូប្លាស្ទិកជាងគេ ហើយក៏ប្រឈមនឹងហានិភ័យសុខភាពខ្លាំងដូចគ្នា។ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញពីភស្តុតាងរវាងទំនាក់ទំនងពីការប៉ះពាល់មីក្រូប្លាស្ទិកលើទារក និងហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក បញ្ហាពិបាកផ្ចង់អារម្មណ៍ និងបញ្ហាសុខភាពផ្សេងទៀតដែលអាចកើតឡើងនៅពេលដែលប្រព័ន្ធអង់ដូគ្រីនរបស់កូន ត្រូវបានរាំងស្ទះ។
យើងអាចកាត់បន្ថយការប៉ះពាល់នឹងមីក្រូប្លាស្ទិកដោយវិធីណា?
ដបទឹកដោះគោភាគច្រើនផលិតពីសារធាតុ polypropylene (PP) ដូច្នេះហើយ ប្តូរពីការប្រើប្រាស់ដបប្រភេទនេះ ប៉ាម៉ាក់គួរជ្រើសរើសដបណាដែលធ្វើពីកែវ ឬសារធាតុ PPSU ជំនួសវិញ។ ចំពោះដបកែវ គឺធន់នឹងសីតុណ្ហភាពក្តៅខ្លាំង ហើយក៏មិនលេចជ្រាបសារធាតុគីមីគ្រោះថ្នាក់ដែរ ប៉ុន្តែយើងពិបាកថែទាំបន្តិច ព្រោះវាងាយនឹងបែកបាក់។ រីឯដប PPSU ត្រូវបានផលិតឡើងពីប្លាស្ទិកកម្រិតវេជ្ជសាស្រ្ត ដូច្នេះហើយ ទើបមានភាពធន់នឹងសីតុណ្ហភាពខ្ពស់ បើប្រៀបធៀបទៅនឹងដប PP។
[embed-health-tool-baby-poop-tool]
ក្រៅពីប្រុងប្រយ័ត្នចំពោះដបទឹកដោះគោ ប៉ាម៉ាក់ក៏គួរលាងសម្អាតប្រដាប់ប្រដាលេងដែលធ្វើពីជ័ររបស់កូនឲ្យបានស្អាតល្អ ព្រមទាំងរក្សាអនាម័យជានិច្ចចំពោះបន្ទប់គេង ឬកន្លែងលេងរបស់កូន ជៀសវាងមានខ្យល់ពុល ដែលនាំឲ្យកូនមានបញ្ហាសុខភាព៕
ចំណុចសំខាន់
ផលប៉ះពាល់នៃមីក្រូប្លាស្ទិកលើទារក និងកុមារតូចៗ
ពិតណាស់ ទារក និងកុមារតូចៗងាយប៉ះពាល់ទៅនឹងមីក្រូប្លាស្ទិកជាងគេ ហើយក៏ប្រឈមនឹងហានិភ័យសុខភាពខ្លាំងដូចគ្នា។ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញពីភស្តុតាងរវាងទំនាក់ទំនងពីការប៉ះពាល់មីក្រូប្លាស្ទិកលើទារក និងហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក បញ្ហាពិបាកផ្ចង់អារម្មណ៍ និងបញ្ហាសុខភាពផ្សេងទៀតដែលអាចកើតឡើងនៅពេលដែលប្រព័ន្ធអង់ដូគ្រីនរបស់កូន ត្រូវបានរាំងស្ទះ។
អត្ថបទគួរអាន៖
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- ទារក ឬក្មេងតូចៗមើលទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?
- ម៉េចទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញអត់?