home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

កូនកើតមកមានជាប់សៗដូចម្សៅជាអ្វី? ល្អ ឬអាក្រក់?

កូនកើតមកមានជាប់សៗដូចម្សៅជាអ្វី? ល្អ ឬអាក្រក់?

ទារក​ខ្លះ​ពេល​កើត​មក​មាន​ជាប់​ស​ៗ​ដូច​ម្សៅ​មក​ជាមួយ តែ​កូន​ខ្លះ​ក៏​គ្មាន​ដែរ។ ម៉ាក់​ៗ​ជាច្រើន​តែង​ឆ្ងល់​ថា នោះ​ជា​អ្វី? មាន​ប្រយោជន៍​ចំពោះ​រាងកាយ​កូន​ដូចម្ដេច​ខ្លះ?

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ទារក​ដែល​ទើប​នឹង​កើត​មក​មាន​ក្រមួន​ស​ៗ​នោះ អ្នក​ខ្លះ​ហៅ​ថា​ខ្លាញ់​ជាប់​ស្បែក ដែល​ភាសា​អង់គ្លេស​ហៅ​ថា Vernex Caseosa។ លោក​គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថា ខ្លាញ់​ជាប់​ស្បែក ឬ Vernex Caseosa កកើត​ឡើង​នៅ​ត្រីមាស​ទី ៣ ដែល​មាន​តួនាទី​សំខាន់​សម្រាប់​ការពារ​ទារក​បាន​ច្រើន​យ៉ាង។

អត្ថប្រយោជន៍​របស់​ខ្លាញ់​ជាប់​ស្បែក​នោះ​មាន​ដូចជា ប្រឆាំង​ទប់ទល់​ជាមួយ​ការ​បាត់បង់​កម្ដៅ​ក្នុង​ខ្លួន និង​ការ​ប្រឆាំង​ជាមួយ​ការ​ឆ្លង​រោគ​ពី​ខាង​ក្រៅ ឬ​ការ​ធ្វើឲ្យ​ស្បែក​ស្ងួត​ជាដើម។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ទារក​ខ្លះ​ក៏​មាន​ខ្លាញ់​ជាប់​ស្បែកច្រើន ហើយ​ខ្លះ​ទៀត​ក៏​តិច និង​អ្នក​ខ្លះ​គ្មាន​សោះ​ក៏​មាន ហើយកាលពី​មុន​ចាស់​ៗ​យល់​ឃើញ​ថា​ទារក​កើត​មក​មាន​ជាប់ Vernex Caseosa វា​មិន​ល្អ មិន​ស្អាត ដោយសារ​តែ​ភាព​ស្អិត​ពិបាក​លាង​ទឹក និង​ពណ៌​របស់​វា ទើប​ចាស់​ៗ​យល់​ថា​គួរលាងសម្អាតជាមួយ​ស្រាបៀរ តែ​វា​ជា​ទង្វើ​ដែល​បោះបង់​ចោល​យូរ​ហើយ។

អត្ថបទពាក់ព័ន្ធ៖ នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក

ថែទាំកូន

ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គ​តាម៉ិញ បាន​បញ្ជាក់​ទៀត​ថា យោងតាមអង្គការ​សុខភាពពិភព​លោក (WHO) បាន​ផ្ដល់​យោបល់​ឲ្យ​មុជ​ទឹក​ទារក​ក្រោយ​កើត ២៤ ម៉ោង ជាមួយ​ទឹក​ស្អាត​យ៉ាង​ហោច​ណាស់​ ១ ឬ២​ថ្ងៃ​ម្ដង។ ចំពោះ​ការ​ប្រើ​សាប៊ូ​ដែល​មាន pH អាស៊ីដ​ខ្លាំង​អាច​ធ្វើឲ្យ​ស្បែក​ទារក​ស្ងួត និង​ងាប់ microbiome ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​ឆ្លង​រោគ​ផ្សេង​ៗ ឬ​ងាយ​អាលែកហ្ស៊ី។ ដូច្នេះ​គួរ​ជ្រើសរើស​សាប៊ូ​ដុះ​ខ្លួន​ណា​មាន pH សម​ស្រប​នឹង​សុខភាព​ស្បែក​ទារក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 25/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត