ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ធ្លាប់​តែ​ឃើញ​មនុស្ស​ចាស់​ជ្រុះ​សក់ ចុះ​បើ​ទារក​ជ្រុះដែរ ​មាន​បញ្ហាទេ?

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឃើញ​ហើយ ទារក​ទើប​នឹង​កើត​មួយ​ចំនួន​សក់​ក្រាស់​នោះ​ក្រាស់ ខ្លះ​ខ្មៅ​ក្រឹប​ពេញ​ក្បាល ដូច​មនុស្ស​ធំ​ពេញ​វ័យ​ដែរ។ ប៉ុន្តែ នៅ​ពេល​អាអូន​លូតលាស់​ធំ​ទៅ​ ពី​១​ខែ​ទៅ​១​ខែ ស្រាប់​តែ​ចាប់​ផ្ដើម​ជ្រុះ​សក់​មក​ស្ដើង​វិញ តែ​អ្នក​ជំនាញ​អះអាង​ថា វា​ជា​ធម្មជាតិ​របស់​ក្មេង ភាគ​ច្រើន​មិន​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​កូន​យើង​ទេ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ពន្យល់​ឲ្យ​ដឹង​ថា យោង​ទៅ​តាម American Academy of Pediatric (AAP) ភាគ​ច្រើន​នៃ​ទារក ឬ​ស្ទើរ​តែ​គ្រប់​ទារក​ទាំង​អស់​ជ្រុះសក់​ក្នុង​អំឡុង​ពេល​អាយុ​ក្រោម​ ៦​ខែ ជា​ពិសេស​ជ្រុះ​សក់​ច្រើន​នៅ​អាយុ​ ៣ខែ។ ​នេះ​គឺ​ជា​រឿង​ធម្មតា ដែលបណ្ដាល​មក​ពី​បម្រែ​បម្រួល​អ័រម៉ូន​ក្នុង​ខ្លួន​ទារក និង​អាច​បណ្ដាល​មក​ពី​ទី​តាំង​នៃ​ការ​គេង។ សក់​នឹង​ចាប់​ផ្ដើម​ដុះ​វិញ​នៅ​អាយុ ​៦​ខែ​-​១​ខួប។ សក់​ដែល​ដុះ​មក​ហើយ​មាន​អាយុ​កាល​ប្រហែល​ ៣-៦​ខែ​ នឹង​ជ្រុះ​ទៅ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​កុមារ​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំងរូបនេះ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​កូន​តូច​របស់​ម៉ាក់​ប៉ា​មាន​អាយុ​លើស​ពី​៦ខែ ហើយ​សក់​នៅ​តែ​បន្ត​ជ្រុះ​ច្រើន និង​មិន​ដុះ​មក​វិញ​សោះ ម៉ាក់ប៉ា​គួរ​តែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតជំនាញ ដើម្បី​ឲ្យ​ប្រាកដ​ថា មិន​មាន​បញ្ហា​សុខភាព​ស្បែក​ដូច​ជា​មេរោគ​ផ្សិត ជំងឺ​​ Alopecia areata ឬ​បញ្ហា Hair shaft trauma។ល។ តិចនិក​ថែ​ទាំ​សក់​ទារក ១. ប្រា​កដ​ថា យើង​ប្រើ​សាប៊ូ​ស្រទន់​ស្រាល​សម្រាប់​ទារក កក់​សក់​ឲ្យ​កូន ដើម្បី​ចៀសវាង​ផល​រំខាន ២. ចៀសវាង​កក់​សក់​កូន​រាល់​ថ្ងៃ តាម​ការ​ណែនាំ​ AAP […]


ការថែទាំទារក

ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?

ម៉ាក់​មាន​សង្កេត​មើល​ទេ​ថា ទារក​កើត​មក​មាន​ជាប់​ខ្លាញ់​សៗ​លើ​ស្បែក ទារក​ខ្លះ​ជាប់​ច្រើន ខ្លះ​ជាប់​តិច។ សារធាតុ​ពណ៌​ស​ដូច​ឈីស ក្រមួន ឬ​ខ្លាញ់​ជាប់​ស្បែក​ទារក (ភាសា​បច្ចេកទេស​ហៅ​ថា Vernix Caseosa) ជា​ស្រទាប់​ការពារ​នៅ​លើ​ស្បែក​របស់​ទារក​ដែល​ត្រូវ​បាន​ផលិត​ដោយ​កោសិកា​ស្បែក និង​ក្រពេញ​ញើស។ នេះ​បើ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី​ ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។ អត្ថ​ប្រយោជន៍​របស់​ Vernix Caseosa ១. ការពារ​ស្បែក​ទារក​ពី​ការ​ស្វិត​ជ្រីវជ្រួញ ដោយសារ​ទារក​ហែល​ក្នុង​ទឹក​ភ្លោះ​រយៈ​ពេល​ ៤០​សប្ដាហ៍។ ២. ជួយ​ឲ្យ​ស្បែក​ទារក​មាន​សភាព​ទន់​បន្ទាប់​ពី​កំណើត។ ៣. ប្រឆាំង​នឹង​មេរោគ ការពារ​ទារក​ទើប​នឹង​កើត​ពី​ការ​ឆ្លង​មេរោគ​ក្រោយកើត ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក៏​ដូច​ជា​ប្រឆាំង​នឹង​ការរលាក។ ៤. ជា​ប្រេង​រម្អិល​របស់​ទារក​ងាយ​ស្រួល​ឆ្លង​កាត់​ទ្វារ​កំណើត មិន​ត្រឹមតែ​ផ្ដល់​របាំង​ការពារ​សម្រាប់​វត្ថុ​រាវ​ក្នុង​ស្បូន​ប៉ុណ្ណោះ​ទេ​វា ក៏​អាច​កាត់​បន្ថយ​ការ​កកិត​ផង​ដែរ​នៅ​អំឡុង​ពេល​ទារក​សម្រាល។ ៥. ផ្ដល់​សំណើម​ដល់​ស្បែក​របស់​ទារក និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​ទារក​ទន់​រលោង​នៅ​ពេល​ចាប់​កំណើត និង​ក្រោយ​សម្រាល។ Vernix Caseosa ជា​សារធាតុ​ផ្ដល់​សំណើម​ធម្មជាតិ​សម្រាប់​ទារក​ការពារ​ស្បែក​កូន​ពី​ភាព​ស្ងួត និង​ស្នាម​ប្រេះ។ ៦. ជួយ​គ្រប់​គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ទារក ក្រោយ​ពេល​សម្រាល​រួច។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​រូប​នេះ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដឹង​ពី​ដំបូន្មាន និង​បម្រាម​ដូច​ជា៖ – ទារក​កើត​ភ្លាម ទោះ​សម្រាល​ធម្មជាតិ ឬ​ដោយ​ការ​វះកាត់​ត្រូវ​យក​ទារក​ដាក់​លើ​ទ្រូង​ម្ដាយ ស្បែក​ប៉ះ​ស្បែក – ត្រូវ​ឲ្យ​ទារក​បៅ​ដោះ​ម្ដាយ​ភ្លាមៗ ទោះ​គ្មាន​ទឹក​ដោះ​ចេញ​ក៏​ដោយ – ហាម​ជូត​ខ្លាញ់​លើ​ស្បែក​ទារក​ចេញ ក្រោយ​សម្រាល​រួច​ភ្លាម – ពន្យារ​ពេល​ងូត​ទឹក​ក្នុង​រយៈ​ពេល​២៤-៤៨​ម៉ោង​របស់​ទារក​ទើប​នឹង​កើត – ស្នើ​ឲ្យ​អ្នក​មើល​ថែ​កូន យក​កំណាត់​ទន់​ៗ​ជូត​ស្បែក​ទារក​ថ្នមៗ ដើម្បី​យក​ឈាម និង​ទឹក​ភ្លោះ​ចេញ​ពី​ស្បែក​ទារក។


ការថែទាំទារក

មូលហេតុ​ទាំង​នេះ​ហើយ ទើប​កូន​​​មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​

ជា​ទូ​ទៅ​ រង្វង់​ភ្នែក​ខ្មៅ​មិន​សូវ​កើត​ឡើង​ញឹកញាប់​​ចំពោះ​ទារក​​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​​ឡើយ​។​ ​​ប្រសិនបើ​ អា​អូន​មាន​រង្វង់​ភ្នែក​ខ្មៅ​ ​វា​អាច​បណ្ដាល​មក​ពី​អាលែកហ្ស៊ី​  ​មិន​បាន​គេង​គ្រប់គ្រាន់​ ឬ​ហត់​នឿយ​ជាដើម​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​កម្រ​ខ្លះ​វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ មូលហេតុ​អ្វី​ទើប​កូនតូច​មាន​រង្វង់​ភ្នែក​ខ្មៅ​? ពិត​ណាស់​ មាន​កត្តា​​ជា​ច្រើន​ ​ដែល​​បណ្ដាល​ឲ្យ​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​។​ ស្បែក​ដែល​ងាយ​ប្រតិកម្ម​នៃ​ជុំវិញ​ភ្នែក​របស់​ទារក​ មាន​សភាព​ស្ដើង​ និង​ខ្សោយ​។​ នៅ​ខាង​ក្រោម​ស្បែក​នោះ​ គឺ​ជា​សរសៃ​ឈាម​តូច​ៗ​ ដែល​ភ្ជាប់​​នឹង​ច្រមុះ​។ នៅ​ពេល​ដែល​​បរិវេណ​នោះ​​មាន​ការ​រលាក​ សរសៃ​ឈាម​នឹង​ចាប់ផ្ដើម​ហើម​ ​ហើយ​មើល​ឃើញ​កាន់​តែ​ច្បាស់។​ ខណៈ​ពេល​​​ដែល​សរសៃ​ឈាម​​ខិត​ជិត​ទៅ​នឹង​ស្បែក​ វា​នឹង​​បង្ក​ឲ្យ​បរិវេណ​ទាំង​មូល​ប្រែ​ទៅ​ជា​រង្វង់​ពណ៌​ខ្មៅ​។​ ជា​ធម្មតា​ រង្វង់​ពណ៌​ខ្មៅ​នឹង​លេច​ឡើង​ នៅ​ពេល​កូន​​មាន​បញ្ហា​តឹងច្រមុះ​ ​បង្ក​ឡើង​ដោយ​អាលែកហ្ស៊ី​ ដោយសារ​លម្អង​​ជា​ដើម​​។​ ការ​រលាក​ប្រហោងឆ្អឹងច្រមុះ  ​ក៏​អាច​នាំ​ឲ្យ​កើត​មាន​រង្វង់​ភ្នែក​ខ្មៅ​ នៅ​ពេល​ដែល​ប្រហោង​ឆ្អឹង​ ក្លាយ​ទៅ​ជា​កក​ស្ទះ​ និង​ឆ្លង​បាក់តេរី​ និង​ការ​រលាក​ផ្សេងៗ​ទៀត​​។ ​​​​​​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​គឺ​ជា​រឿង​ធម្មតា​ដែរ​ឬ​ទេ​? ពិត​មែន​ហើយ​ ​វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​។​ ស្បែក​ស្ដើង​ខាង​ក្រោម​ភ្នែក​ ​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​សរសៃ​ឈាម​តូច​ៗ​អាច​លេច​ឡើង​ជា​រង្វង់​ពណ៌​ខ្មៅ​។​ ប្រសិនបើ​​សមាជិក​គ្រួសារ​មាន​ស្បែក​ខាង​ក្រោម​ភ្នែក​ស្ដើង​ និង​រង្វង់​ភ្នែក​ខ្មៅ​ នោះ​ទារក​ក៏​អាច​មាន​រង្វង់​ភ្នែក​ខ្មៅ​ដូច​គ្នា​។ តើ​រង្វង់​ភ្នែក​ខ្មៅ​​របស់​កូន​​អាច​បង្ហាញ​យើង​ពី​អ្វី​ខ្លះ​? ​​​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​ភាគ​ច្រើន​ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​​ ពី​ព្រោះ​វា​កើត​ឡើង​ដោយ​សារ​តែ​ទារក​ហត់​នឿយ​ អាលែកហ្ស៊ី​ ឬ​អាច​មក​ពី​កត្តា​ហ្សែន​។​ យ៉ាង​ណា​មិញ​ នៅ​ក្នុង​ករណី​​កម្រ​ខ្លះ​ រង្វង់​ភ្នែក​ខ្មៅ​អាច​បណ្ដាល​មក​ពី​ដុំ​សាច់​។​ ​ប្រសិនបើ​​ប៉ា​ម៉ាក់​សង្កេត​ឃើញ​​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​ជ្រៅ​ដែល​ខុស​ប្លែក​ពី​​ធម្មតា​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។ មូលហេតុ​ដែល​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​ ​កត្តា​ទូទៅ​មួយ​ដែល​​ធ្វើ​ឲ្យ​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​ មាន​ដូចជា​៖ ស្បែក​ស្ដើង​នៅ​ខាង​ក្រោម​ភ្នែក​ទារក ​កត្តា​ហ្សែន ទារក​ដែល​នឿយ​ហត់​អស់​កម្លាំង​ ​មាន​ករណី​ខ្លះ​ រង្វង់​ភ្នែក​ខ្មៅ​អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​ស្បែក​ ដូចជា​ […]


ការថែទាំទារក

តិចនិក​ងាយ​ៗ ជួយ​ឲ្យ​កូន​​​មាន​ភាព​ឆ្លាត​វៃ​ និង​ប៉ិនប្រសប់​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ប៉ា​ម៉ាក់​គ្រប់​រូប​តែងតែ​ចង់​ឲ្យ​​កូន​មាន​ភាព​ឆ្លាត​វៃ​ និង​ប៉ិនប្រសប់​។​ ជាក់​ស្ដែង​ មាន​វិធីសាស្ត្រ​ងាយ​ៗ​ជា​ច្រើន ដែល​អាច​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍសតិ​បញ្ហា​របស់​ក្មេង។​ ប៉ា​ម៉ាក់​អាច​រំញោច​អារម្មណ៍​របស់​កូន​​ ដើម្បី​​ធ្វើ​ឲ្យ​​មាន​ភាព​ច្នៃប្រឌិត​ ភាព​ប៉ិនប្រសប់​ និង​ឆ្លាត​វៃ​។​ ​ជា​ទូ​ទៅ​ ខួរ​ក្បាល​​អា​អូន​នឹង​វិវត្ត​តាម​រយៈ​ពេល​ និង​បទពិសោធន៍​ផ្សេង​ៗ​។  ​តិចនិក​ខាង​ក្រោម​​នេះ អាច​ជួយ​ឲ្យ​កូន​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​បន្ថែម​ទៀត​។ ១. ជៀសវាង​ឲ្យ​កូន​មើល​ទូរទស្សន៍​​ ឬទូរសព្ទច្រើន​ ​​​​ប៉ា​ម៉ាក់​ភាគ​ច្រើន​តែងតែ​ឲ្យ​កូន​មើល​ទូរទស្សន៍​ ឬទូរសព្ឬច្រើន​ ប៉ុន្តែ​ពេលវេលា​សម្រាប់​​កម្មវិធី​ទូរទស្សន៍​ទាំង​នេះ​ មិន​បាន​ផ្ដល់​រំញោច​ដល់​ខួរក្បាល​ទារក​ទាល់​តែ​សោះ​។​ វា​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ជំនាញ​នៃ​ការ​យល់​ដឹង​របស់​អា​អូន​ ព្រម​ទាំង​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការអភិវឌ្ឍបញ្ញា​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ប្រើប្រាស់​ពេលវេលា​នេះ​ ដើម្បី​ឲ្យ​កូន​ចូលរួម​សកម្មភាព​រាងកាយ​ ដែល​ទាមទារ​ឲ្យ​មាន​ការ​គិត​ និង​ការ​បន្លាស់​ទី​។​ រាល់​ហ្គេម​ងាយ​ៗ​ ដូចជា​បាល់​ទាត់​សម្រាប់​ទារក​ ឬ​លេង​ចាប់​បាល់​ អាច​ជួយ​បង្កើន​ជំនាញ​សម្របសម្រួល​របស់​ទារក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. បង្កើន​​ភាព​ជិតស្និទ្ធ​​ជា​មួយ​នឹង​កូន​ អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា​ ការ​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​កូន​អាច​​ជំរុញ​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ពួក​គេ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​បង្ហាញ​ការ​ស្រលាញ់​ចំពោះ​អា​អូន​ លេង និង​ឱប​កូន​ ដើម្បី​ជួយ​​ជំរុញ​​​ខួរ​ក្បាល​កូន​​ឲ្យ​កាន់​តែ​ឆ្លាត​វៃ​។​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​ជជែក​ជាមួយកូន​​ និង​បង្កើត​ទំនាក់ទំនង​ផ្លូវ​ចិត្ត​ វា​អាច​ជួយ​ក្នុង​ការអភិវឌ្ឍជំនាញ​គិត​របស់​​កូន​។​ បន្ថែម​ពី​នេះ​ វា​នឹង​ធ្វើ​ឲ្យ​កូន​​កាន់​តែ​មាន​ភាព​ជឿជាក់​ និង​អារម្មណ៍​សុវត្ថិភាព​។ ​​៣. បង្កើត​ការ​ប្រកួតប្រជែង​សម្រាប់​កូន​​ ជា​មួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ចូលរួម​សកម្មភាព​ផ្សេងៗ​ដែល​ស័ក្ដិសម​ទៅ​តាម​វ័យ​របស់​ពួក​គេ​ ពីព្រោះ​​ការ​ប្រកួតប្រជែង​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​កូន​​ចេះ​ប្រើប្រាស់​ខួរ​ក្បាល​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​។​ ចូរ​ប្រើប្រាស់​វត្ថុ​​​ដូច​ជា​បាល់​ ឬ​ឧបករណ៍​ផ្គុំ​រូបភាព​ដើម្បី​បង្កើត​ហ្គេម​សប្បាយ​ៗ​នៅ​ផ្ទះ​។​ ជាមួយ​នឹង​សកម្មភាព​ងាយ​ៗ​ទាំង​នេះ​ ប៉ា​ម៉ាក់​អាច​បង្រៀន​កូន​ និង​ជួយ​ពួក​គេ​ឲ្យ​រៀន​ពី​ពណ៌​ សណ្ឋាន​ និង​លេខ​ផ្សេង​ៗ​។​ ៤. […]


ការថែទាំទារក

កូនតូចយំពេលជុះម្ដងៗ អាចមកពីមូលហេតុទាំងនេះ

​​ទារក​ទើប​កើត​មិន​ទាន់​​ស៊ាំ​ទៅ​នឹង​មុខងារ​ផ្សេង​ៗ​នៃ​រាងកាយ​របស់​ពួក​គេ​នៅ​ឡើយ​។​ ដូច្នេះ​ហើយ​ ទារក​មួយ​ចំនួន​អាច​នឹង​យំ​នៅ​ពេល​​ពួក​គេ​បន្ទោបង់​ ពីព្រោះ​​តែ​​អា​អូន​មាន​អារម្មណ៍​ចម្លែក​។​ យ៉ាង​ណា​មិញ​ ពេល​ខ្លះ ទារក​អាច​យំ​នៅ​ពេល​បន្ទោបង់​បណ្ដាល​មក​ពី​ការ​ឈឺ​ចាប់​ ឬ​បញ្ហា​ក្រពះ​ជា​ដើម​​។ ប្រសិនបើ​​ទារក​តែងតែ​យំ​នៅ​ពេល​បន្ទោបង់​ ម៉ាក់​ៗ​គប្បី​សង្កេត​មើល​រោគ​សញ្ញា​បន្ថែម​ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​មូលហេតុ​ ក៏​ដូចជា​ស្វែង​រក​ការ​ព្យាបាល​ដ៏​សមស្រប​។ ១. ​ទទួល​អារម្មណ៍​​នៃ​ការ​បន្ទោបង់ ប្រសិនបើ​អា​អូន​យំ​នៅ​ពេល​បន្ទោបង់​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​ វា​អាច​ដោយសារ​តែ​ពួក​គេ​កំពុង​តែ​សម្រប​ខ្លួន​ទៅ​នឹង​អារម្មណ៍​នៃ​ការ​បន្ទោបង់​​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​មក​ពី​សាច់ដុំ​ពោះ​របស់​ទារក​នៅ​មិន​ទាន់​លូត​លាស់​នៅ​ឡើយ​ ដែល​ពិបាក​ឲ្យ​លាមក​ឆ្លង​កាត់​។ បញ្ហា​នេះ​គឺ​ជា​រឿង​ធម្មតា​ ហើយ​ម៉ាក់​ៗ​ក៏​មិន​ចាំបាច់​បារម្ភ​ដែរ​ ពីព្រោះ​ពួក​គេ​នឹង​ស៊ាំ​ចំពោះ​រឿង​នេះ​​ក្នុង​ពេល​ឆាប់​ៗ​មិន​ខាន​។ ២. ទល់​លាមក​ ទារក​តូច​ៗ​ក៏​អាច​ប្រឈម​នឹង​ការ​ទល់​លាមក​ដូច​គ្នា​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​យំ​នៅ​ពេល​បន្ទោបង់​។​ ប្រសិនបើ​ទារក​បន្ទោបង់​ពិបាក​ និង​មិន​ទៀងទាត់​ ពួក​គេ​​អាច​នឹង​មាន​បញ្ហា​ទល់​លាមក​។​ សញ្ញា​ទូទៅ​ដែល​បញ្ជាក់​ថា​ទារក​ទល់​លាមក​៖ ​មួម៉ៅ​ ក្អែល​ លាមក​រឹង​ និង​ស្ងួត​ មាន​ការ​ឈឺចាប់​នៅ​ពេល​បន្ទោបង់​ ឈឺ​ពោះ​ និង​ហើម​ពោះ​ បន្ទោបង់​តិច​ជាង​៣​ដង​ក្នុង​មួយ​សប្ដាហ៍ ៣. ការ​ពិបាក​ក្នុង​ការ​​បន្ទោបង់ (Infant dyschezia) ​ស្ថានភាព​នេះ​ គឺ​នៅ​ពេល​ដែល​ទារក​យំ​លើស​ពី​១០​នាទី​ មុន​ពេល​បន្ទោបង់​។​ មុខ​របស់​ទារក​អាច​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ ឬ​ស្វាយ​ រហូត​ដល់​ពេល​លាមក​​ទន់​ ឬ​រាវ​ឆ្លងកាត់​។​ បញ្ហា​នេះ​គឺ​ជា​រឿង​ធម្មតា​ និង​កើត​ឡើង​ជា​ទូទៅ​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​បន្ទាប់​ពី​រយៈពេល​ពីរ​បី​សប្ដាហ៍​។ ​​​៤. ការ​ប្រេះ​រន្ធ​គូទ ក្នុង​ករណី​ដែល​អា​អូន​មាន​អាការៈ​ទល់​លាមក​រ៉ាំរ៉ៃ ពួក​គេ​អាច​នឹង​វិវត្ត​ទៅ​ជា​ការ​ប្រេះ​រន្ធ​គូទ​ ដោយ​មាន​ការ​ដាច់​រលាត​តូច​មួយ​នៃ​ស្បែក​ក្នុង​ស្រទាប់​នៃ​រន្ធ​គូទ​ ឬ​ចង្អូរ​គូទ​ ដែល​​បណ្ដាល​មក​ពី​ការ​បន្ទោបង់​លាមក​រឹង​។​ ៥. ​ការ​ចុក​ពោះ ​អាការៈ​ចុក​ពោះ​ប៉ះពាល់​ដល់​ទារក​ប្រមាណ​១០%ទៅ​៤០% និង​កើត​ឡើង​​ភាគ​ច្រើន​នៅ​ពេល​ដែល​ទារក​មាន​អាយុ​ប្រហែល​៦​សប្ដាហ៍​។​ ទារក​អាច​នឹង​យំ​ខ្លាំង​ ប្រសិនបើ​ពួក​គេ​ចុក​ពោះ​។ រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន​ […]


ការថែទាំទារក

ថែទាំទារកតូច តាមមេតូតកង់ហ្គូរ៉ូ (ប៉ះជាប់ស្បែក) ផ្ដល់ប្រយោជន៍ច្រើនដល់កូន

ការ​មើល​ទាំ​កូន​ឲ្យ​បាន​ដិត​ដល់​ល្អ ជា​កាតព្វកិច្ច និង​គោល​បំណង​ចាំបាច់​បំផុត​សម្រាប់​ម៉ាក់​ប៉ា​គ្រប់​រូប ហើយ​យើង​ជា​ម៉ាក់​ប៉ា​ឲ្យ​តែ​ឮ​ថា តិចនិក​នេះ តិចនិក​នោះ ចិញ្ចឹម​កូន​មើល​ថែ​កូន​បានល្អ ច្បាស់​ជា​សាក​ល្បង​លើ​កូន​យើង​ដែរ​។ ក្នុង​ចំណោម​តិចនិក​ថែ​ទាំ​ទារក​ជា​ច្រើន ក្បួន​មេតូត​កង់ហ្គូរ៉ូ ក៏​ជា​វិធី​មួយ​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កូន​យើង ពិសេស​ទារក​តូច​ៗ ឬ​ទារក​មិន​ទាន់​គ្រប់​ខែ។ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែត ឲ្យ​ដឹង​ថា ការ​ថែទាំ​ទារក​តាម​បែប​មេតូត​កង់ហ្គូរ៉ូ ជា​ការ​ថែទាំ​ទារក​តូច ឲ្យ​ប៉ះ​ជាប់​នឹង​ស្បែក​ម្ដាយ ដើម្បី​ឲ្យ​ទារក​ទទួល​កម្ដៅ​ពី​ម្ដាយ។ វិធី​នេះមាន​ភាព​សាមញ្ញ មិន​មាន​ភាព​ស្មុក​ស្មាញ តែ​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​ជួយ​ម្ដាយ​ដែល​មាន​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​គីឡូ​តិច​ពី​កំណើត (តិច​ជាង​ ២៥០០​ក្រាម)។ ផល​ប្រយោជន៍​នៃ​ការ​ថែ​ទាំ​នេះ - ទារក​ទទួល​កម្ដៅ​គ្រប់​គ្រាន់​ពី​ម្ដាយ ទារក​មាន​គីឡូ​ពី​កំណើត​តិច ឬ​មិន​គ្រប់​ខែ សរីរាង្គ​អា​អូន​ងាយ​នឹង​បាត់​បង់​កម្ដៅ ដោយ​សារ​ប្រព័ន្ធ​ការពារ​កម្ដៅ​របស់​ទារក​ខ្សោយ ហើយ​អា​អូន​តូច​ៗ ពុំ​មាន​ស្រទាប់​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ទេ។ ការ​បាត់បង់​កម្ដៅ​ចំពោះ​ទារក​តូច​ៗ និង​មិន​គ្រប់​ខែ អាច​បណ្ដាល​ឲ្យ​ទារក​មាន​គ្រោះ​ថ្នាក់​អាយុ​ជីវិត​រយៈ​ពេល​ខ្លី។ - ទារក​ឆាប់​ចង់​បៅ ទារក​ទើប​នឹង​កើត មិន​អាច​មើល​ឃើញ​មុខ​ម្ដាយ​ទេ តែ​អា​អូន​អាច​ធំ​ក្លិន​ម្ដាយ ដែល​ក្លិន​នេះ​អាច​រំញោច​ឲ្យ​ទារក​ចង់​បៅ​ដោះ​ម៉ាក់ៗ ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ឆាប់​ឡើង​គីឡូ។ - ទារក​អាច​ដក​ដង្ហើម​បាន​ទៀង​ទាត់ ទារក​មិន​គ្រប់​ខែ ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដែល​មាន​នៅ​ផ្នែក​ខួរក្បាល​របស់​កូន​នៅ​ខ្ចី​នៅ​ឡើយ ដែល​ងាយ​ធ្វើ​ឲ្យ​ទារក​ឆាប់​ភ្លេច​ដក​ដង្ហើម។ ការ​ដាក់​ទារក​លើ​ទ្រូង​ម៉ាក់ ជួយ​ឲ្យ​អា​អូន​ស្ដាប់​ឮ​ចង្វាក់​បេះដូង​ម្ដាយ ដែល​ការ​ស្កាប់​ឮ​នេះ រំញោច​ឲ្យ​ទារក​ធ្វើ​ការ​ដក​ដង្ហើម​ទៀង​ទាត់​មក​វិញ។ - កាត់​បន្ថយ​ការ​ឆ្លង​រោគ​ក្នុង​មន្ទីរពេទ្យ ទារក​តូច ឬ​មិន​គ្រប់​ខែ​មាន​ប្រព័ន្ធ​ការពារ​សរីរាង្គ​ខ្ចី ឬ​ខ្សោយ ដូច​នេះ​ទារក​ស្ថិត​ក្នុង​កន្លែង​សង្គ្រោះ​យូរ ងាយ​នឹង​ចាប់​យក​មេរោគ​ពី​ខាង​ក្រៅ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ការ​ដាក់​ទារក​ឲ្យ​នៅ​ជាមួយ​ម្ដាយ […]


ការថែទាំទារក

លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​

រាល់​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​​ប្រចាំ​ថ្ងៃ​ ប៉ា​ម៉ាក់​ប្រាកដ​ជា​ពិនិត្យ​មើល​​លាមក​របស់​កូនមិន​ខាន​។​ ទំហំ​ ពណ៌​ ក្លិន​នៃ​លាមក​អាច​មាន​លក្ខណៈ​ស្រដៀង​គ្នា​នៅ​រយៈពេល​ពីរ​បី​សប្ដាហ៍ដំបូង​​។​ ប៉ុន្តែ​ ប្រសិនបើ​​លាមកមាន​ពណ៌​បៃតង​ជំនួស​ឲ្យ​ពណ៌​លឿង​វិញ​នោះ​ តើ​ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​យ៉ាង​ណា​? ពិត​ណាស់​ លាមក​ពណ៌​បៃតង​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ យ៉ាង​ណា​មិញ​ ប៉ា​​ម៉ាក់​គប្បី​ស្វែង​យល់​អំពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់​ ទើប​ជា​ការ​ប្រសើរ​។ មូលហេតុ​បណ្ដាល​ឲ្យ​​​លាមក​ទារក​មាន​ពណ៌​បៃ​តង​ ប៉ា​ម៉ាក់​ច្បាស់​ជា​ចង់​ដឹង​​ថា​ ហេតុ​អ្វី​លាមក​របស់​អូនៗ​​មាន​ពណ៌​បៃតង​។​ ពិត​ណាស់​ មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ នឹង​អាច​បកស្រាយ​ចម្ងល់​របស់​ប៉ា​ម៉ាក់​​មិន​ខាន។ ១. លាមក​ព្រៃ នៅ​ពេល​បំបៅ​ដោះ​​បន្ទាប់​ពី​សម្រាល​រួច​​ ទារក​នឹង​មាន​លាមក​ពណ៌​បៃតង​ចាស់​ ដែល​ជា​លាមក​ដំបូង​របស់​​ទារក​ទើប​កើត​។​ ខណៈ​ពេល​ដែល​​អា​អូន​​​បន្ត​​បៅ​ដោះ​ លាមក​នឹង​ចាប់ផ្ដើម​ប្រែប្រួល​ពី​ពណ៌​ខ្មៅ បៃតង ឬ​ត្នោត​ ទៅ​ជា​ពណ៌​លឿង​ជំនួស​វិញ​។​ កត្តា​នេះ​គឺ​ជា​រឿង​ធម្មជាតិ​ ហើយ​ពុំ​​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ​​​២. របប​អាហារ​របស់​កូន​​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​​ ដូចជា​ស្ពៃ​ពួយឡេង​ ឬ​សណ្ដែក​បារាំង​​ពេល​កូន​ចេះញ៉ាំអាហារ ក៏​អាច​ធ្វើ​ឲ្យ​លាមក​របស់​កូន​​មាន​ពណ៌​បៃតង​ដែរ​ ពីព្រោះ​អូនៗអាច​​​​ញ៉ាំ​អាហារ​លឿន​ពេក​ ដោយ​មិន​​ទំពា​ឲ្យ​បាន​ត្រឹមត្រូវ ឬ​អាហារ​បាន​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​លឿន​ពេក​។ ៣. ដុះ​ធ្មេញ​ នៅ​ពេល​ដែល​ទារក​​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ពួក​គេ​នឹង​លេប​ទឹក​មាត់​ច្រើន​ជ្រុល​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ពោះវៀន​។​ ការ​រលាក​នេះ​ហើយ​ ដែល​បណ្ដាល​ឲ្យ​លាមក​អា​អូន​មាន​ពណ៌​បៃតង​ និង​មាន​ជាតិ​រម្អិល​​។ ៤. ជំងឺ​ ទារក​អាច​ឆ្លង​មេរោគ​ ឬ​អាច​មាន​ជំងឺ​រោគនៅ​​ក្រពះ​ (stomach flu) ​ដែល​បណ្ដាល​ឲ្យ​អា​អូន​មាន​បញ្ហា​រាករូស​​មាន​ទម្រង់​ជា​លាមក​ពណ៌​បៃតង​លាយ​ទឹក​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​ម៉ាក់​ៗ​គប្បី​បន្ត​បំបៅ​ដោះ​ឲ្យ​​កូន​ ពី​ព្រោះ​ទឹក​ដោះ​មាន​ផ្ទុក​អង់ទីករ​ដែល​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប្រសិនបើ​បញ្ហា​នេះ​បន្ត​ច្រើន​ជាង​ពីរ​បី​ថ្ងៃ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ពីព្រោះ​ទារក​អាច​មាន​ហានិភ័យ​នៃ​កង្វះ​ជាតិ​ទឹក​។ សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ទារក​ខ្វះ​ជាតិ​ទឹក យំ​គ្មាន​ទឹក​ភ្នែក​ ស្ងួត​បបូរ​មាត់​ […]


ការថែទាំទារក

៣ យ៉ាង ជួយឲ្យប្រព័ន្ធការពារទារករឹងមាំ អាចទប់ទល់ជាមួយបាក់តេរីអាក្រក់បាន

ប្រព័ន្ធការពាររាងកាយមានសារៈសំខាន់ណាស់សម្រាប់ប្រឆាំងនឹងបាក់តេរី វីរុសនានាដែលចូលទៅយាយីសុខភាពយើង។ ទារកទើបនឹងកើតក៏មានប្រព័ន្ធភាពស៊ាំការពាររាងកាយពីមេរោគមួយចំនួនដែរ តែខ្សោយ មិនអាចទប់ទល់នឹងពពួកបាក់តេរី ឬវីរុសបង្កជាជំងឺធ្ងន់ធ្ងរបានទេ។ ម៉ាក់ប៉ាមានដឹងទេថា កូនរបស់យើងប៉ះពាល់ជាមួយនឹងមេរោគរាប់ពាន់រាល់ថ្ងៃ តាមរយៈខ្យល់ដែលកូនដកដង្ហើម របស់ដែលដាក់ចូលក្នុងមាត់កូន និងបរិយាកាសជុំវិញខ្លួន។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)។ រាល់ពេលដែលកូនឈឺជំងឺអ្វីមួយ រាងកាយកូននឹងបង្កើតអង្គបដិប្រាណថ្មីដែលការពារកូនពីជំងឺនោះនៅពេលអនាគត។ ស្របគ្នានេះដែរ យើងជាម៉ាក់ប៉ាអាចធ្វើរឿងមួយចំនួន ដើម្បីជួយដល់ប្រព័ន្ធការពាររាងកាយកូនឲ្យកាន់តែរឹងមាំ។ ១. បំបៅដោះកូន ទឹកដោះម្ដាយផ្ទុកសារធាតុជួយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយកូនរួមមាន ប្រូតេអ៊ីន ជាតិខ្លាញ់ ស្ករ ប្រ៉ូបាយអូទិក (Probiotics) និង ព្រីបាយអូទិក (Prebiotics)។ល។ នៅពេលម៉ាក់ៗប៉ះពាល់មេរោគអ្វីមួយ រាងកាយម៉ាក់ៗនឹងបង្កើតអង់ទីក័រដើម្បីទប់ទល់នឹងមេរោគនោះមិនឲ្យមានការឆ្លងជំងឺ រួចវាក៏បញ្ជូនទៅទារកតាមរយៈទឹកដោះម្ដាយ។ ជាធម្មតា ដោយសារម្ដាយ និងទារក ប៉ះពាល់នឹងមេរោគស្រដៀងគ្នា នេះមានន័យថា អាអូនត្រូវបានការពារពីមេរោគនោះរួចជាស្រេច។ ប៉ុន្តែ ចំពោះទារកដែលបៅទឹកដោះគោ ដើម្បីបានប្រព័ន្ធការរាងកាយរឹងមាំ ម៉ាក់ប៉ាគួរតែជ្រើសរើសយកទឹកដោះគោម្សៅណាដែលសម្បូរសារជាតិ Prebiotics ព្រោះកាលណា អាអូនទទួលបាន Prebiotics គ្រប់គ្រាន់ នាំឲ្យសម្បូរបាក់តេរីល្អក្នុងពោះវៀន រារាំងនូវការកើតជំងឺផ្សេងៗ ទោះជាប្រព័ន្ធភាពស៊ាំរបស់ក្មេងនៅខ្សោយក្តី។ បច្ចេកវិទ្យាថ្មីនេះៗ គេបានបង្កើតទឹកដោះគោម្សៅរូបមន្តថ្មីចុងក្រោយមួយ ដែលមានទាំងប្រ៉ូបាយអូទិក (Probiotics) និង ព្រីបាយអូទិក(Prebiotics) លាយបញ្ចូលគ្នា។ រូបមន្តនេះ […]


ការថែទាំទារក

កូន​ហើម​ភ្នែក​បណ្ដាល​មក​ពី​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​

នៅ​ពេល​ដែល​​កូន​តូច​មាន​អាការៈ​ហើម​ភ្នែក​ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​​ព្រួយ​បារម្ភ​ខ្លាំង​មិន​ខាន​។​ ពិត​ណាស់​ កូន​នៅ​តូច​មិន​អាច​​និយាយ​ប្រាប់​យើង​អំពី​អាការៈ​របស់​ខ្លួន​បាន​ឡើយ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​​មើល​សញ្ញា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​​កូនហើម​ត្របក​ភ្នែក ក្រហម​ ​ឬ​ចេញ​ទឹក​ភ្នែក​។​ យ៉ាង​ណា​មិញ អាការៈ​ហើម​ភ្នែក​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ករណី​​ខ្លះ​ទៀត​​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ប្រសិនបើ​ប៉ា​ម៉ាក់​មិន​ឆាប់​រក​វិធី​ព្យាបាល​ទេ​នោះ​។​ ជា​ទូទៅ​ អាការៈ​ហើម​ភ្នែក​អាច​បណ្ដាល​មក​ពី​កត្តា​ទាំង​នេះ​ ១. អាលែកហ្ស៊ី​ ​​​​​​ប្រសិនបើ​ទារក​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ដែល​ធ្វើ​ឲ្យ​រលាក​ក្រហាយ​ ដូចជា​ផ្សែង​បារី​ លម្អង​ ឬ​ពពួក​ចៃ​ អា​អូន​អាច​នឹង​វិវត្ត​ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​​យ៉ាង​ងាយ​។​ ជា​ទូទៅ​ វា​នឹង​បណ្ដាល​ឲ្យ​កើត​មាន​រោគ​សញ្ញា​​មួយ​ចំនួន​ដូចជា​ហើម និង​ក្រហម​នៅ​លើ​ត្របក​ភ្នែក​ភ្លាម​ៗ​ ដូច​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​​​សង្កេត​មើល​​ថា​កូន​​បាន​ប៉ះពាល់​អ្វី​​ខ្លះ​នៅ​ពេល​ថ្មី​ៗ​នេះ​។ ២​. មូស​ខាំ​ ​​​មូស​ខាំ​ក៏​អាច​ធ្វើ​ឲ្យ​ភ្នែក​ហើម​ផង​ដែរ​។​ ការ​ហើម​ប្រភេទ​នេះ​ គឺ​មិន​មាន​ការ​ឈឺ​ចាប់​ឡើយ​ ប៉ុន្តែ​វា​​​អាច​​រមាស់​រហូត​ដល់​១០​ថ្ងៃ​ឯ​ណោះ​​ចំពោះ​ទារក​តូច​ៗ​។​ ​ការ​ហើម​ដោយ​សារ​មូស​ខាំ​​មាន​ពណ៌​ផ្កា​ឈូក​ ឬ​ក្រហម​។ ​៣. រង​របួស ​រាល់​ការ​រង​របួស​ក្បាល​​ណា​មួយ ដែល​នៅ​ជិត​ភ្នែក​ អាច​បណ្ដាល​ឲ្យ​ទារក​​មាន​អាការៈ​ហើម​ភ្នែក​ ​រលាក​ ​ឬ​ក្រហម។​ សម្រាប់​កូន​ក្មេង​ដែល​ទើប​ចេះ​ដើរ​ ងាយ​នឹង​រង​របួស​​ណាស់​​ ពីព្រោះ​ពួក​គេ​ផ្លាស់ទី​ញឹកញាប់​។​ ៤. ពពែ​ឆ្កែ​ និង​បូស​ត្របក​ភ្នែក យោង​តាម​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ពពែ​ឆ្កែ​កើត​ឡើង​នៅ​ពេល​ដែល​ឫស​រោម​ភ្នែក​រលាក​។​ ពពែ​ឆ្កែ​ភាគ​ច្រើន​មាន​ការ​ឈឺចាប់​ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។​ រី​ឯ​បូស​ត្របក​ភ្នែក​វិញ​ កើត​ឡើង​នៅ​ជិត​ត្របក​ភ្នែក​ នៅ​ពេល​ដែល​​ក្រពេញ​ផលិត​ខ្លាញ់​ចាប់ផ្ដើម​ហើម​ និង​​ស្ទះ​រន្ធ​ខ្លាញ់​​។ ៥. អៀ​ភ្នែក​ ត្របក​ភ្នែក​​​របស់​យើង​មាន​ក្រពេញ​ខ្លាញ់​ ដែល​ជួន​កាល​អាច​កក​ស្ទះ​ ឬ​រលាក​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​អៀ​ភ្នែក​ ដែល​ប៉ា​ម៉ាក់​​​អាច​សង្កេត​​ឃើញ​​នៅ​ពេល​ព្រឹក​។​ រោគសញ្ញា​នៃ​​ជំងឺ​នេះ រួម​មាន​ហើម​ត្របក​ភ្នែក​ ​ឬ​រមាស់​ជា​ដើម​។ រូបមន្ត​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ហើម​ភ្នែក​កើត​មាន​លើ​ទារក​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​ហើម​ភ្នែក​នេះ​ […]


ការថែទាំទារក

ទឹក​នោម​កូន​មាន​ក្លិន​ខ្លាំង​ អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ប៉ា​ម៉ាក់​តែងតែ​សង្កេត​មើល​ខោ​ទឹក​នោម​របស់​ទារក​​រៀងរាល់​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ម្តង​ៗ​ ដើម្បី​ដឹង​ថា​​កូន​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​។ ចាប់​ពី​​ពេល​ដែល​ទារក​អាយុ​បាន​៥​ថ្ងៃ​ ពួក​គេ​ត្រូវ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​យ៉ាង​ហោច​ណាស់​ចំនួន​​៥ ទើប​អាច​បញ្ជាក់​ថា​ទារក​ទទួល​បាន​​ទឹក​ដោះ​គ្រប់គ្រាន់​។​ ​ នៅ​ក្នុង​ករណី​ដែល​​ទឹក​នោម​ទារក​មាន​ក្លិន​ខ្លាំង​ តើ​ប៉ា​ម៉ាក់​គួរ​តែ​បារម្ភ​ដែរ​ឬ​ទេ​? ខាងក្រោម​នេះ​ គឺ​ជា​មូលហេតុ​ទាំង​៤ ដែល​ធ្វើ​ឲ្យ​ទឹក​នោម​កូនតូច​​មាន​ក្លិន​ខ្លាំង​។ ១. ទឹក​នោម​មាន​ក្លិន​ខ្លាំង​ អាច​ជា​រឿង​ធម្មតា​ ​​​​​ជា​ទូទៅ​ ទឹក​នោម​ទារក​ដែល​មាន​ក្លិន​ខ្លាំង​អាច​ជា​រឿង​ធម្មតា ប្រសិនបើ​៖ ទារក​មាន​សុខភាព​ល្អ​ ទារក​បង្ហាញ​ពី​សញ្ញា​​ថា​ ពួក​គេ​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​​ ទឹក​នោម​ទារក​មាន​ពណ៌​ស្រាល​ ទោះ​បី​ជា​មាន​ក្លិន​ខ្លាំង​ក៏​ដោយ​។ ទោះ​បី​ជា​ទឹក​នោម​ទារក​មាន​ក្លិន​តិចតួច​ក៏​ដោយ​ នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង​ វា​អាច​ចាប់ផ្ដើម​មាន​ក្លិន​អាម៉ូញាក់​។​ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​អាច​មិន​ទាន់​ស៊ាំ​ជាមួយ​នឹង​ក្លិន​បែប​នេះ​ ​ដោយ​សារ​តែ​មិន​ធ្លាប់​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​ទារក​។​ ២. អាច​ជា​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​កាណាដា​បាន​រក​ឃើញ​ថា​ បញ្ហា​ទឹក​នោម​មាន​ក្លិន​ខ្លាំង​អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​។​ ប៉ុន្តែ​ នេះ​មិន​មែន​មាន​ន័យ​ថា​ ទឹក​នោម​មាន​ក្លិន​ខ្លាំង​ គឺ​សុទ្ធតែ​​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ទាំង​អស់​ឡើយ​។​ ជាក់​ស្ដែង​ ​ចំនួន​១/៣​នៃ​​​ទឹក​នោម​​ដែល​មាន​ក្លិន​ខ្លាំង​ ពុំ​មាន​ការ​បង្ក​រោគ​​នោះ​ទេ។ យ៉ាង​ណា​មិញ ប្រសិនបើ​ទឹក​នោម​អា​អូន​មាន​ក្លិន​ខ្លាំង​ រួម​ជាមួយ​នឹង​អាការៈ​គ្រុន​ក្ដៅ ឬ​មិន​ស្រួល​ខ្លួន​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើរោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់​។ ៣. អាច​មក​ពី​អាហារ​​ម៉ាក់​ៗ​ញ៉ាំ​ ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​អា​អូន វា​អាច​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ ទើប​ធ្វើ​ឲ្យ​ទឹក​នោម​ទារក​មាន​ក្លិន​បែប​នេះ​។​ ម៉ាក់​ៗ​បំបៅ​ដោះ​កូន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ការ​​ញ៉ាំ​ទំពាំង​បារាំង​  ខ្ទឹម​បារាំង​ ឬ​ខ្ទឹម​ស​​ អាច​ធ្វើ​ឲ្យ​ទឹក​នោម​កូន​​មាន​ក្លិន​ខុស​ពី​ធម្មតា​។​ ​ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​ម៉ាក់​ៗ​លេប​ថ្នាំ​ផ្សះ វា​ក៏​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ទារក​មាន​ក្លិន​​ ជា​បណ្ដោះ​អាសន្ន​ផង​ដែរ​។ ៤. ទារក​អាច​ត្រូវការ​ទឹក​ដោះ​បន្ថែម​ ​មូលហេតុ​មួយ​ទៀត​ ​ដែល​ទឹក​នោម​កូន​​មាន​ក្លិន​ខ្លាំង​ គឺ​អាច​មក​ពី​ទារក​មិន​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​។​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ