តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក

    ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក

    អង្គការសុខភាពពិភពលោក និងក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​មិន​ឲ្យ​ទារកអាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​នោះ​ទេ ឲ្យ​ម៉ឹម​តែទឹកដោះ​ម្តាយ​​មួយ​មុខគត់។ ទោះ​ជា​បែប​នេះ​ក្តី ​គ្នា​​យើង​មួយ​ចំនួន​នៅតែមិន​អស់​ចិត្ត ព្រោះ​ទម្លាប់​ចាស់​បុរាណ តែង​តែ​បន្តក់​ទឹក​ឲ្យ​ទារក​ខ្លះៗ បារម្ភ​ខ្លាច​អូន​តូច​ស្រេក​ទឹក ខះក ជាដើម។

    ហេតុអ្វី​មិន​ឲ្យ​ទារក​ទើប​​កើត ដល់អាយុ ៦ខែ ​ញ៉ាំ​ទឹក?

    លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា តាម​ការសិក្សាជ្រាវជ្រាវ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០% ឯណោះ ដូច្នេះ​ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ មិន​ចាំបាច់​បន្ថែម​ទឹក​ដល់​អាអូន​នោះ​ទេ ចាប់​ពេល​កើត រហូត​ដល់​​អាយុ បាន ៦ខែ ឲ្យ​តែ​កូន​ម៉ឹមដោះ​​មួយ​មុខ​ប៉ុណ្ណោះ។ ទោះជាក្នុងលក្ខខណ្ឌ​ណា​ក៏​ដោយ ឬក៏​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្តី។

    “ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ដែល​ទារក​ត្រូវការ អ៊ីចឹង​ម្តាយ​មិន​ចាំបាច់​ផ្តល់​ទឹកបន្ថែម​ឲ្យ​កូន​​ទៀត​ទេ អំឡុង ៦ ខែ​ដំបូង បើ​គិត​ថា​កូន​ស្រេច​ទឹក អាចឲ្យ​បៅ​ដោះជំនួស​បាន” លោក​ជំទាវ​វេជ្ជបណ្ឌិត បញ្ជាក់។

    លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី

    ចុះ​បើ​ឲ្យ​ទារកញ៉ាំ​ទឹក​នឹង​មាន​អ្វី​កើត​ឡើង?

    ហេតុផល​ងាយយល់បំផុត កាលណា​បន្តក់​ទឹក​មិន​ស្អាត​បន្ថែម​ឲ្យ​ទារក ហាក់បី​ដូចជា​ដាក់​មេរោគ​ទៅ​កូន​អ៊ីចឹង ព្រោះ​ទារក​ទើប​កើត​ប្រៀប​បាន​នឹង​ក្រដាសស​ស្អាត ពេលណា​យើង​ដាក់​ពណ៌​ឲ្យ​អូន​តូច ច្បាស់ជា​មាន​បញ្ហា។ ការឲ្យកូនញ៉ាំទឹកមុនពេលអាយុ ៦ខែ អូនតូចប្រឈមនឹងបញ្ហារាករូសជាងគេ ហើយមិនសូវបៅដោះម្តាយ ធ្វើឲ្យខ្វះ​អាហារូបត្ថម្ភ។

    ទឹកដោះម្តាយ​សម្បូរជាតិទឹក និង​សារធាតុ​ចិញ្ចឹម ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក ជូយ​ឲ្យអូនតូច​លូតលាស់​បាន​ល្អ បង្កើន​ភាពស៊ាំ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/11/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: