ទឹកដោះដំបូងមានចំនួនតិច ប្រៀបបាននឹងឱសថទិព្វ ល្អឥតខ្ចោះសម្រាប់ទារក សម្បូរសារធាតុចិញ្ចឹម Colostrum។ ដូច្នេះហើយពេលកូនកើតមកភ្លាមឲ្យបៅទឹកដោះដំបូងភ្លាម ដែលចេញក្នុងអំឡុង ២-៣ ថ្ងៃ ក្រោយម៉ាក់ៗសម្រាលអាអូនរួច។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទឹកដោះដំបូងមានចំនួនតិច ប្រៀបបាននឹងឱសថទិព្វ ល្អឥតខ្ចោះសម្រាប់ទារក សម្បូរសារធាតុចិញ្ចឹម Colostrum។ ដូច្នេះហើយពេលកូនកើតមកភ្លាមឲ្យបៅទឹកដោះដំបូងភ្លាម ដែលចេញក្នុងអំឡុង ២-៣ ថ្ងៃ ក្រោយម៉ាក់ៗសម្រាលអាអូនរួច។
ទឹកដោះដំបូងសម្បូរជីវជាតិ A បំផុត និងជាថ្នាំបង្ការដំបូងបង្អស់ សម្រាប់ការពារទារកប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ ជួយឲ្យអង់ទីគ័រកុមាររឹងមាំ។ ការច្របាច់ទឹកដោះដំបូងចោល ស្មើនឹងបោះចោលវីតាមីន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេធិការ ក្រសួងសុខាភិបាល។
កូនកើតភ្លាមឲ្យបៅទឹកដោះដំបូងភ្លែត ធ្វើបែបនេះអាចជួយបញ្ចុះលាមកព្រៃបានលឿន ជួយភ្នែក ការវិវត្តក្រពះពោះវៀនទារកឲ្យទុំជោ អាចកិនរំលាយអាហារបាន មិនមានប្រតិកម្មជាមួយអ្វីផ្សេងធ្វើឲ្យរាករូស។
ទឹកដំបូងខាប់ពណ៌លឿងថ្លា ខុសពីទឹកដោះធម្មតា មានតិច តែ ២-៣ តំណក់ប៉ុណ្ណោះ មានទឹកគុណភាព សុវត្ថិភាព បរិមាណគ្រប់គ្រាន់សម្រាប់ទារក។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ម៉ាក់ៗច្រើនតែយល់ច្រឡំថា ពេលសម្រាលកូនភ្លាមៗ សុដន់មិនទាន់ឡើង មិនមានទឹកដោះឲ្យកូនញ៉ាំទេ ឬអ្នកខ្លះទៀត គិតថាទឹកដោះដំបូងខះយូរ មិនល្អ ច្របាច់ចោល។ តាមពិតមានទឹកដោះដំបូងក្នុងនោះ កាលណាកូនជញ្ជក់ នោះទឹកដោះនឹងចេញមកបន្តិចម្តងៗ ហើយដោះយើងនឹងចាប់ផ្តើមផលិតទឹកដោះជាបន្តទៀត។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕