home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ​ការពារ​ទារក​ពី​ជំងឺ​ផ្សេងៗ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ថា ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។

ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។

អត្ថបទពាក់ព័ន្ធ៖

ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ និង​ពិសេស​បែប​នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។

ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​ភ្លាមៗបាន​ប្រហែល ២០%។ ចំណែក​ឯ​កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត