ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ទើបក្លាយជាម៉ាក់ៗថ្មីថ្មោង សម្គាល់ម៉េច​ដឹងថា​អូនៗកំពុង​ឃ្លាន

បើ​កូន​រាង​ធំ​បន្តិច​ហើយ​នោះ គឺ​ពិត​ជា​អាច​ប្រាប់​ម៉ាក់ប៉ា​បាន​ពេល​ពួកគេ​ឃ្លាន រីឯ​ទារក​មិន​អាច​និយាយ​បាន​ទេ ប៉ុន្តែ​ពួកគេ​​ប្រើ​ជា​សំឡេង ឬ​កាយ​វិការ​ផ្សេងៗ​​ដើម្បី​បង្ហាញ​ថា​កំពុង​តែ​​​ឃ្លាន។ សម្រាប់​ស្រីៗ​យើង​ទើប​ក្លាយ​ជា​ម៉ាក់ៗ​លើក​ដំបូង​​អាច​នឹង​មិន​ទាន់​សម្គាល់​ដឹង​ពី​សំឡេង និង​កាយ​វិការ​ទាំង​នេះទេ ប៉ុន្តែ​យូរ​ទៅ​នឹង​ដឹង​ពី​កាយវិការ​ទាំង​នេះ​ច្បាស់​មិន​ខាន​។ សញ្ញា​មួយ​ចំនួន​បង្ហាញ​ថា​ទារក​កំពុង​ឃ្លាន៖ កម្រើក​ដៃ​ជើង ក្តាប់​ដៃ​ ភ្ញាក់​ពី​គេង បង្កើត​សំឡេង​ផ្សេងៗ​ កម្រើក​ក្បាល​ពី​ម្ខាង​ទៅ​ម្ខាង ដាក់​ម្រាម​ដៃ ឬ​ដៃ​ចូល​ទៅ​ក្នុង​មាត់ នៅ​មិន​ស្ងៀម កម្រើក​ខ្លួន​ទៅ​មក ជញ្ជក់​មាត់ ឬ​អណ្ដាត បែរ​ក្បាល​ទៅ​លើ​ដោះ​ម៉ាក់ៗ​ពេល​ម៉ាក់ៗ​បី។ ក្រៅ​ពី​សញ្ញា​ខាង​លើ កូន​តូច​អាច​នឹង​យំ​ពេល​ឃ្លាន ប៉ុន្តែ​ការ​យំ​គឺ​សញ្ញា​ចុងក្រោយ​នៃ​ការ​ឃ្លាននេះ​។ នេះ​មាន​ន័យ​ថា​នៅ​ពេល​កូន​យំ កូន​បាន​ចូល​ដល់​ដំណាក់​កាល​ឃ្លាន​ខ្លាំង​ទៅ​ហើយ។ យ៉ាង​ណា​មិញ ប្រសិន​ជា​ម៉ាក់ៗ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សញ្ញា​កូន​ឃ្លាន​ជំនួស​ឲ្យ​ការ​កំណត់​ពេល​ក្នុង​ការ​បំបៅ​ដោះ​កូន​ ម៉ាក់ៗ​នឹង​ឃើញ​ថា​កូន​ឃ្លាន​រាល់​មួយ​ម៉ោង​ម្ដង ឬ​ក្រោយ​ពីរ​ទៅ​បី​ម៉ោង និង​គេង​រយៈពេល​យូរ។ ការ​បំបៅ​ដោះ​កូន​ញឹកញាប់​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។ ដូចនេះ​នៅ​ពេល​កូន​មើល​ទៅ​ឃ្លាន ម៉ាក់ៗ​អាច​បំបៅ​កូន​​បាន​​ទោះ​បី​ជា​ញឹកញាប់​បន្តិច​ក៏​ដោយ។ ដោយ​ឡែក ម៉ាក់ៗ​ក៏​អាច​សម្គាល់​ថា​កូន​ឆ្អែត​ពេល​កូន​បិទ​មាត់ បែរ​មុខ​ចេញ​ពីដោះ​ម៉ាក់ៗ និង​លា​ដៃ​ធម្មតាដែរ​។ ប្រសិនជា​ទារក​​គេង​ច្រើន ម៉ាក់ៗ​អាច​នឹង​ពិបាក​ក្នុង​ការ​សម្គាល់​សញ្ញា​ដែល​បង្ហាញ​ថា​កូន​ឃ្លាន។ ទោះ​ជា​មិន​មាន​សញ្ញា​ច្បាស់លាស់​ក៏​មិន​មែន​មាន​ន័យ​ថា​ទារក​មិន​ឃ្លាន​ទេ។ ទារក​ទើប​នឹង​កើត​ត្រូវ​ការ​ការ​បំបៅ​ដោះ​ ​យ៉ាង​តិច ៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ។ ដូចនេះ​ម៉ាក់ៗ​ត្រូវ​ដាស់​កូន​ឲ្យ​ភ្ញាក់​មក​បៅ​រាល់​បី​ម៉ោង​ ប្រសិន​ជា​កូន​មិន​ភ្ញាក់​ដោយ​ខ្លួន​ឯង។ ម៉ាក់ៗ​ក៏​អាច​ព្យាយាម​ដាក់​កូន​នៅ​នឹង​ទ្រូង​ប្រសិន​ជា​ពិបាក​ក្នុង​ការដាស់​កូន ហើយ​ម៉ាក់ៗ​នឹង​ឃើញ​ថា​កូន​អាច​បៅ​ដោះ​បាន​ទោះបីជា​ពួកគេ​មិន​ទាន់​ភ្ញាក់​ពេញ​​លេញ​​ក៏​​ដោយ។ ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ប្រសិន​កូន​គេង​ច្រើន ពិបាក​ក្នុង​ដាស់​ឲ្យ​​បៅ​ដោះ ឬ​កូន​បង្ហាញ​សញ្ញា​បញ្ជាក់​ថា​ឃ្លាន​មិន​ឈប់​ច្រើន​ជាង​២​ទៅ​៣​ថ្ងៃ​ព្រោះ​នេះ​អាច​មក​ពី​កូន​ទទួល​ទឹក​ដោះ​មិន​គ្រប់គ្រាន់។


ការបំបៅដោះ

ម៉ាក់ៗមានជំងឺអស់នេះក្នុងខ្លួន មិនត្រូវបំបៅដោះកូនទេ

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ទឹក​ដោះ​ម្ដាយ​មាន​សារៈ​សំខាន់​ខ្លាំង​ប៉ុនណា សម្រាប់​ទារក​តាំង​ពី​កើត​មក​ភ្លាម គឺ​ពេទ្យ​តម្រូវ​ឲ្យ​បៅ​ដោះ​ម្ដាយ​ហើយ។ ប៉ុន្តែ​មិន​មែន​ម៉ាក់​ៗ​ទាំង​អស់​សុទ្ធ​តែ​បំបៅ​ដោះ​កូន​បាន​ទេ ព្រោះ​ពេល​ខ្លះ​ម្ដាយ​អាច​មាន​ផ្ទុក​ពពួក​ជំងឺ​ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​កូន​បាន បើ​ឲ្យ​កូន​បៅ​ដោះ​។ “ជាទូទៅ គឺ​គេ​តែង​តែ​ជំរុញ​ឲ្យ​បាន​ផ្ដល់​ទឹក​ដោះ​ទៅ​ឲ្យ​កូន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ដល់​កូន ហើយ​ក៏​ល្អ​សម្រាប់​ម៉ាក់​ៗ​ផ្ទាល់​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ម្ដាយ​មាន​ផ្ទុក​ជំងឺ​ដែល​អាច​ឆ្លង​មួយ​ចំនួន គឺ​ពេទ្យ​អាច​ហាម​មិន​ឲ្យ​បំបៅ​កូន​ទេ ព្រោះ​ខ្លាច​នាំ​ទុក្ខ​ដល់​កូន"។ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទារក​អាច​កើត​ជំងឺ​ឆ្លង​មួយ​ចំនួន ក្នុង​ករណី​ដែល​​ម្តាយ​មាន​ជំងឺទាំងប៉ុន្មាន​ខាង​ក្រោម ហើយបៅ​ទឹក​ដោះ​ម្ដាយ​៖ - ជំងឺអេដស៍ - ជំងឺ​រលាក​ថ្លើម​ប្រភេទ B - ជំងឺ​ក្រិន​ថ្លើម ឬ​មហារីក​ថ្លើម - ពពួក​ជំងឺ​មហារីក - ជំងឺ​របេង - ម្ដាយ​កើត​ជំងឺ​កាម​រោគ (រើម ស្វាយ ប្រមេះ)។ លោក​បន្ថែម​ថា ប្រសិន​បើ​ម្ដាយ​មាន​ផ្ទុក​ពពួក​វីរុស CMV ក៏​មិន​អាច​ឲ្យ​បំបៅ​ដោះ​កូន​បាន​ដែរ។ ពពួក​វីរុស CMV ភាគ​ច្រើន ​គឺ​រក​ឃើញ​នៅ​លើ​សត្វ​ឆ្មា ដូច​នេះ​ហើយ ទើប​ចាស់ៗ​និយម​មិន​ឲ្យ​ស្ត្រី​មាន​កូន​ចូល​ទៅ​ជិត​សត្វ​ឆ្មា។ មួយ​វិញ​ទៀត បើ​ម្ដាយ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​គីមី បាញ់​កាំ​រស្មី ឬ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​ប្រឆាំង​នឹង​ជំងឺ​មហារីក គឺ​ម្ដាយ​នោះ​មិន​អាច​បំបៅ​ដោះ​កូន​បាន​ទេ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL […]


ការបំបៅដោះ

ឆ្ងល់អត់ ម៉ាក់ៗកើតទឹកនោមផ្អែម អាចបំបៅដោះកូនបានទេ?

ការ​ដែលស្ត្រី​កើត​មាន​ទឹក​នោម​ផ្អែម​នៅ​ពេល​ពពោះ គឺ​បណ្ដាល​មក​ពី​សរីរាង្គ​របស់​កូន បញ្ចេញ​អ័រម៉ូន​ម៉្យាង​ដែល​ទៅ​ប្រឆាំង​នឹង​អាំងស៊ុយលីន​របស់​ម្ដាយ​ ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​ម្ដាយ​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា។ ម៉្យាង​វិញ​ទៀត វា​អាច​បណ្ដាល​មក​ពី​ចំណី​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ​នៅ​ពេល​ពពោះ ក៏​អាច​ប្រឈម​នឹង​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ កើត​ទឹក​នោម​ផ្អែម ម្ដាយ​អាច​​បំបៅ​ដោះ​កូន​បាន​ទេ? វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ថា ចំពោះ​ម៉ាក់​ៗ​ដែល​កើត​ទឹក​នោម​ផ្អែម គឺ​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា​ដដែល មាន​ន័យ​ថា វា​មិន​បង្ក​ជា​ហានិភ័យ​អី​ប៉ះពាល់​ទៅ​ដល់​កូន​តូច​នោះ​ទេ។ ស្រប​គ្នា​នេះ ទោះ​បី​ជា​ម៉ាក់ៗ​ប្រើ​ប្រភេទ​ថ្នាំ​គ្រាប់ ឬ​ថ្នាំ​ចាក់ ក៏​នៅ​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ណាមួយ​​បាន​បញ្ជាក់​ថា អាច​ប៉ះពាល់​ទៅ​ដល់​កូន ប្រសិន​បើ​ម្ដាយ​កើត​ទឹក​នោម​ផ្អែម​ហើយ​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ជាទូទៅ អំឡុង​ពេល​មាន​ផ្ទៃពោះ ខាង​គ្រូពេទ្យ​គឺ​តែង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​ម្ដាយ បើ​ពេទ្យ​រក​ឃើញ​ថា​កើត​ទឹក​នោម​ផ្អែម​មុន ឬ​អំឡុង​ពេល​ពពោះ ត្រូវ​ទាម​ទារ​ឲ្យ​ម្ដាយ​តាម​ដាន​សុខភាព​ដូច​ជា កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ និង​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​កុំ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ។ ក្នុង​ករណី​ដែល​ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​អំឡុង​ពេល​ពពោះ អាច​បង្ក​ជា​ផល​ប៉ះពាល់​ច្រើន​ដូច​ជា៖ – កូន​អាច​លើស​ទម្ងន់​ (ពិបាក​សម្រាល​ធម្មជាតិ) – ទឹក​ភ្លោះ​ច្រើន អាច​ធ្វើ​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ – ម្ដាយ​អាច​ធ្លាក់​ឈាម​ច្រើន​ពេល​សម្រាល ។ល។ លោកវេជ្ជបណ្ឌិត ​បាន​បញ្ជាក់​បន្ថែម​ថា ទោះ​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម គ្រូពេទ្យ​​នៅ​តែជំរុញ​ទឹក​ចិត្ត​ឲ្យ​បំបៅ​ដោះ​កូន​ធម្មតា​ដដែល ពី​ព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​ទារក។


ការបំបៅដោះ

ទឹកដោះនៅក្នុងខ្លួនម៉ាក់ៗ អាចផ្អូមដែរទេ បើទុកយូរបានឲ្យកូនបៅ?

សម្រាប់​ម៉ាក់​ៗ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​ត្រូវ​ចេញ​មក​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ ៨-១០ ម៉ោង តែងតែ​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​បៅ។ តែ​បន្ទាប់ពី​វិល​ទៅ​ផ្ទះ​វិញ ម៉ាក់​ៗ​នៅតែ​គ្មាន​ទំនុក​ចិត្ត​បំបៅ​ដោះ​កូន ព្រោះ​ខ្លាច​ទឹក​ដោះ​ផ្ទុក​ក្នុង​ដើមទ្រូង​នោះ​យូរ បែរជា​ផ្អូម? តើ​ការ​បារម្ភ​នោះ ត្រឹមត្រូវ​ដែរ​ឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា ទឹក​ដោះ​នៅ​ក្នុង​ខ្លួន​យើង​ទោះ​មិន​បាន​បំបៅ​កូន​ច្រើន​ម៉ោង ហើយ​សល់​ច្រើន​យ៉ាង​ណា ក៏​មិន​ផ្អូម ឬ​ខូច​គុណភាព និង​បាត់បង់​ឱជារស​ដែរ។ តែ​សម្រាប់​ម៉ាក់​ៗ​ដែល​ច្របាច់​ទឹក​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ គឺ​ពិតជា​អាច​ផ្អូម​បាន។ ទឹកដោះដែលច្របាច់រួចអាចទុកបាន ៤-៦ ម៉ោង នៅសីតុណ្ហភាពធម្មតា ហើយបើទុកក្នុងទូរទឹកកកអាចរក្សាទុក ២៤ ម៉ោង និងកន្លែងបង្កកអាចទុកបាន ៤-៨ ថ្ងៃ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នោះ​បន្ត​ទៀត​ថា ពេល​យើង​មក​ដល់​ផ្ទះ​វិញ កុំអាល​ទាន់​ឲ្យ​កូន​បៅ​ភ្លាម ត្រូវជូត​លាង ​ឬងូតទឹកសម្អាត​ដោះ​ឲ្យ​បាន​ស្អាត​បាក់តេរី ឬ​ញើស​សិន ហើយ​ច្របាច់​ចោល​ទឹក​រាវ​ៗ​បន្តិច​ចេញ​សិន ចាំ​ឲ្យ​កូន​បៅ។ លោក​បាន​បន្ថែម​មាន​ម៉ាក់​ៗ​ខ្លះ ត្រឡប់​មកពី​ធ្វើការ ក៏​ឲ្យ​កូន​បៅ​ទាំង​មិន​បាន​លាង​សម្អាត ទើប​ធ្វើឲ្យ​ញើស ជាតិ​កង្វក់​ជាប់​ខ្លួន ទឹកដោះ​ដែល​ហៀរ​មក​ផ្អាប់​ជាប់​ក្បាល​ដោះ​ទុក​រាប់​ម៉ោង បង្ក​ជា​បាក់តេរី​បណ្ដាល​ឲ្យ​ឈឺពោះ​កូន ក្រោយ​បៅ ឬ​នាំ​ឲ្យ​កូន​រាករូស តែ​បែរជា​ច្រឡំ​ថា​មកពី​ទឹកដោះ​ផ្អូម​ទៅ​វិញ។ ជម្រើស​ល្អ មកពី​ធ្វើការ​ងូត​ទឹក​ដុះ​សាប៊ូ លាង​ខ្លួន​ឲ្យ​ស្អាត និង​ត្រជាក់​ខ្លួន​ចាំ​ឲ្យ​កូន​បៅ ទើប​យើង […]


ការបំបៅដោះ

​ម៉ាក់ៗដឹងអត់ថាទឹកដោះដំបូង​មាន និងបាត់ទៅវិញនៅពេលណា?

១- តើអ្វីជាទឹកដោះដំបូង (Colostrum)? ទឹកដោះដំបូង (Colostrum) គឺ​ជា​ទឹក​ដោះ​ដំបូង​បំផុត ដែល​ផលិត​ចេញ​ពី​សុដន់​របស់​ស្ត្រី ក្នុង​អំឡុង​ពេល​ពពោះ។ ពេល​ខ្លះ​មនុស្ស​ស្រី មិន​បាន​ចាប់​អារម្មណ៍​សង្កេត​ឃើញទឹកដោះនេះទេ​ រហូត​ដល់​សម្រាល​កូន​ទើប​ឃើញ។ ការ​ពិត​ទៅទឹក​ដោះ​ដំបូង​នោះ ផលិត​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ​ ដែល​វា​សម្បូរ​ទៅ​ដោយ​អង់​ទីករ និង​ពពួក immunoglobulins ដែល​ដើរ​តួ​ជា​អ្នក​ការពារ​ទារក​​ទើប​កើតពី​បាក់​តេរី និង​វីរុស ហើយ​វា​ក៏​ទៅ​ភ្ញោច​ឲ្យ​ទារក​ជុះ​លាមក​ដំបូងដែល​​ហៅ​ថាលាមកព្រៃ( meconium) ដែរ។ ២- តើទឹកដោះដំបូងមានផលប្រយោជន៍អ្វីខ្លះ? ក្រពះ​របស់​ទារក​ទើប​កើត មាន​សភាព​ខ្សោយ និង​ងាយ​រង​គ្រោះ​ថ្នាក់​ណាស់។ ដូច​នេះ​ទឹក​ដោះ​ដំបូង គឺ​ល្អ​បំផុត​សម្រាប់​ឲ្យ​ទារក​អាច​រំលាយ​ក្នុង​ក្រពះ​បាន​ស្រួល។ ទឹក​ដោះ​ដំបូង​នេះ ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទើប​ដំណើរ​ការ ត្រៀម​ខ្លួន​ជាមួយ​ទឹក​ដោះ​ធម្មតា ដែល​នឹង​ផលិត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ទឹក​ដោះ​ដំបូង គឺ​ពោរ​ពេញ​ទៅ​ដោយ​គ្រាប់​ឈាម​ស ដែល​មាន​មុខ​ងារ​ទៅ​ប្រឆាំង​ជាមួយ​បាក់​តេរី និង​ការ​ចម្លង​រោគ​ដោយ​វីរុស។ ក្មេង​ដែល​បាន​បៅ​ទឺក​ដោះ​ដំបូង មិន​ងាយ​កើត​ជំងឺ​រលាក​សួត រលាក​ផ្លូវ​ដង្ហើម រលាក​ក្រពះ​ពោះ​វៀន ឬ​រលាក​ក្នុង​ត្រចៀក​ឡើយ។ ក្រោយកើត​បាន​មួយ​រយៈ​ក្រោយ​មក ទារក​ចាប់​ផ្ដើម​ផលិត​អង់​ទីករ​ដោយ​ខ្លួន​ឯង។ មួយ​វិញ​ទៀត​ទឹក​ដោះ​ដំបូង​ ក៏​ជួយ​កម្ចាត់​​ប៊ីលីរ៉ូប៊ីន (bilirubin) និង​ការ​ពារ​កុំ​ឲ្យ​ទារក​កើត​ជំងឺ​ខាន់​លឿង​ដែរ។ អត្ថបទពាក់ព័ន្ធ: បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ? ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់? ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ? ម៉ាក់ៗទើបកូនដំបូង! ដឹងថា DHA សំខាន់ប៉ុនណាអត់ ពេលបំបៅដោះកូន? ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ទឹក​ដោះ​ដំបូង​ ជួយ​ដល់​ប្រព័ន្ធ​ក្រពះ​ពោះ​វៀន​របស់​ទារក និង​ការពារ​មិន​ឲ្យ​សារធាតុ​មិន​ល្អជ្រៀប​ចូល​ក្នុង​ខ្លួន​ទារក​តាម​រយៈ​អាហារ […]


ការបំបៅដោះ

ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ

មាន​ម៉ាក់​ៗ​ចំនួនតូច​បាន​ជ្រើសរើស​ឲ្យ​កូន​បៅ​ទឹកដោះ​គោ ព្រោះ​គិត​ថា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ អាច​បណ្ដាល​ឲ្យ​បាត់បង់​សោភ័ណភាព​ដើមទ្រូង ពោល​យារ​ធ្លាក់ លែង​មូល​ក្លំ​ស្រស់​ស្អាត​ដូច​ពី​មុន។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ការ​បំបៅ​ដោះ​កូន មិនមែនជាមូលហេតុនាំឲ្យសុដន់យារធ្លាក់ឡើយ តែការបំបៅដោះកូនពិត​ជា​ជំនួយ​ដល់​សុខភាព​ទាំង​ម្ដាយ និង​កូន ហើយ​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន គឺ​វា​ជួយ​ពង្រឹង​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន​ថែម​ទៀត​ផង។ ទឹកដោះ​ម្ដាយ ជា​ប្រភព​នៃ​អាហារ​ធម្មជាតិ និង​អាហារ​បំប៉ន​គ្មាន​ជាតិ​គីមី។ ខាងក្រោម​នេះជាការពិតមួយចំនួនទាក់ទងនឹងអត្ថប្រយោជន៍​នៃ​បំបៅដោះ​កូន និង​ដើម​ហេតុ​ធ្វើ​ឲ្យ​សុដន់​យារធ្លាក់។ - ការ​ពិត​ទី​១ ស្ត្រី​ភាគ​ច្រើន​គិត​ថា​ការ​បំបៅ​ដោះ​កូន​អាច​ធ្វើឲ្យ​សុដន់​យារ​ធ្លាក់។ តែ​អ្នក​ជំនាញ​និយាយ ថា​ការ​បំបៅ​ដោះ​កូន មិនមែន​ជា​មូល​ហេតុ​តែ​មួយ​នៅ​ពី​ក្រោយ​ខ្នង​បញ្ហា​សុដន់​យារ​ធ្លាក់​នោះ​ទេ តែ​នៅ​មាន​កត្តា​ជាច្រើន​ផ្សេង​ទៀត ។ - ការ​ពិត​ទី​២ តាម​ការ​សង្កេត​មើល​ពី​អ្នក​ជំនាញ​ជាច្រើន​បាន​អះអាង​ថា ការ​បំបៅ​ដោះ​កូន​អាច​ធ្វើឲ្យស្បែក​នៅ​លើ​ដើមទ្រូង​មាន​សុខភាព​ល្អ។ - ការ​ពិត​ទី​៣ ពេល​មាន​ផ្ទៃពោះ​ប៉ះពាល់​ដល់​សុដន់​ច្រើន​ជាង​ពេល​បំបៅ​ដោះ​កូន។ ក្នុង​ពេល​មាន​ផ្ទៃពោះ ការ​ផលិត​ទឹកដោះ​ចាប់ផ្ដើម​ឡើង​ទំហំ និង​ទ្រង់ទ្រាយ​នៃ​សុដន់​នឹង​ប្រែប្រួល ។ - ការពិត​ទី​៤ កត្តា​ហ្សែន ក៏​ជា​អ្នក​កំណត់​លើ​ទ្រង់ទ្រាយ​ទំហំ និង​ភាព​តឹងណែន​មូល​ក្លំ​របស់​សុដន់​យើង​ដែរ។ - ការពិត​ទី​៥ កត្តា​ផ្សេង​ទៀត​ដូចជា​អាយុ​ចំនួន​ដង​នៃ​ការ​មាន​ផ្ទៃពោះ ទម្លាប់​ជក់​បារី ខ្លាញ់​ក្នុង​រាងកាយ និង​កម្រិត នៃ​ភាព​សកម្ម​ក្នុង​ជីវិត​ក៏​ដើរ​តួនាទី​ក្នុង​ការ​ធ្វើឲ្យ​សុដន់​តឹងណែន ឬ​យារ​ធ្លាក់​ផង​ដែរ។ - ការ​ពិត​ទី​៦ ការ​បំបៅ​ដោះ​កូន​អាច​ជួយ​កាត់​បន្ថយ​ពី​ជំងឺ​មហារីក​សុដន់ និង​មហារីក​អូវែ​មុន​ពេល​អស់​រដូវ។


ការបំបៅដោះ

បើម្ដាយញ៉ាំអាហារជាតិហ្គាស ទារកបៅដោះអាចមានហ្គាសក្នុងពោះអត់?

ម៉ាក់ៗដែលបំបៅ​ដោះ​កូន ត្រូវ​ញ៉ាំ​អី​ឲ្យ​ចេះ​តម ព្រោះ​អាហារ​ដែល​ម៉ាក់​ញ៉ាំ នឹង​ក្លាយ​ជា​ទឹក​ដោះ​ដើម្បី​បំបៅ​កូន ហើយ​បើ​ម៉ាក់​ញ៉ាំ​អាហារ​មិន​ល្អ អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា​ហើម​ពោះ ឬ​រាក​ជា​ដើម។ ប្រសិន​បើ​ម៉ាក់​ញ៉ាំភេសជ្ជៈដែល​មាន​ជាតិ​ហ្គាស អាច​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ​កូន​ទេ ពេល​កូន​បៅ​ដោះ​ទៅ? “ទេ! បើ​គ្រាន់​តែ​ម្ដាយ​ញ៉ាំ​របស់​មាន​ជាតិ​ហ្គាស​ដូច​ជា ទឹក​ក្រូច​អីនឹង មិន​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ទេ ក៏​ប៉ុន្តែ​បើ​ម្ដាយ​បំបៅ​ដោះកូន គ្រូពេទ្យ​គេ​តែង​ណែនាំ​ប្រាប់ពី​អាហារ​ណា​ដែល​គួរ​ញ៉ាំ ឬ​មិន​គួរ​ញ៉ាំ​ហើយ"។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន​មន្ទីរ​សម្រាក​ព្យាបាល MaxiCare។ ក្នុង​ករណី​ដែល​កូន​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​បញ្ហា​ខ្យល់ ឬ​ហ្គាស​នៅ​ក្នុង​ពោះ លោកវេជ្ជបណ្ឌិត​ថា ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹកដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ​​ប៉ុណ្ណោះ។ លោក​វេជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះបាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​បំបៅ​ដោះ​កូន ម្ដាយ​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ញ៉ាំ​ដូច​ជា​ស្រា ជាតិ​អាល់កុល ពី​ព្រោះ​ជាតិ​អាល់កុល​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មិន​ល្អ​ដល់​កូន។ ជាពិសេស ពពួក​ស្រា​ថ្នាំ ឬ​ថ្នាំ​ឫស​ឈើ​បុរាណ​មួយ​ចំនួន​ដែល​ស្ត្រី​ខ្មែរ​និយម​ប្រើ​ក្រោយ​ពេល​សម្រាល​រួច ក៏​ពេទ្យ​មិន​ណែនាំ​ឲ្យ​ម្ដាយ​ញ៉ាំ​ដាច់​ខាត​ពេល​​បំបៅ​ដោះ​កូន។ "ពី​ព្រោះ​មិន​ដឹង​ថា នៅ​ក្នុង​ឈើ​នោះ វា​មានផ្ទុក​សារធាតុ​អី​ខ្លះ​ទេ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កូន"​។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។​ ដូច​នេះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន គួរ​ញ៉ាំ​ត្រី សាច់ បន្លែ ផ្លែ​ឈើ​គ្រប់មុខទាំង​អស់ ជា​ពិសេស ពពួក​ទឹក​ដោះ​គោ​ឆៅ ស្រស់ ឬម្សៅ​ទឹក​ដោះ​គោ​វិញ ដើម្បី​ផលិត​ជា​ទឹក​ដោះ​ល្អ​ឲ្យ​កូន​បៅ។


ការបំបៅដោះ

ពេលកំពុងបៅ ហេតុអីទារកមានខ្យល់ក្នុងពោះ?

ទារក​ដែល​បៅ​ដោះ​ម្ដាយ​ទទួល​បាន​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព។ ទឹក​ដោះ​ម្ដាយ​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ ក៏​ដូច​ជា​ជួយ​​ឲ្យ​ទារក​លូតលាស់​រឹងមាំ មិន​ងាយ​ឈឺ​ច្រើន ក៏​ប៉ុន្តែទារកមួយចំនួនពេលបៅមាន​ខ្យល់​ក្នុង​ពោះ តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​យ៉ាង​ម៉េច​វិញ? ដើម្បី​ស្រាយចម្ងល់​របស់​ម៉ាក់​ប៉ា​ដែល​ជួប​កូន​មាន​បញ្ហា​ខ្យល់​នៅ​ក្នុង​ពោះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា កាល​ណា​ទារក​មាន​ខ្យល់​នៅ​ក្នុង​ពោះ គឺ​ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹក​ដោះម្ដាយ ឬ​ទឹក​ដោះ​គោ វា​មិន​អាច​សុខ​ៗ ទារក​មាន​បញ្ហា​ខ្យល់​ក្នុង​ពោះ​ទេ។ ម៉្យាង​វិញ​ទៀត វា​អាច​បណ្ដាល​មក​ពី​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ៖"ករណី​ដែល​ទារក​មាន​បញ្ហា​មាន​ខ្យល់​នៅ​ក្នុង​ពោះ ដោយ​សារ​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ គឺ​ខ្ញុំ​ជួប​ញឹក​ញាប់។ កាល​ណា​ក្មេង​អាលែក​ហ្ស៊ី វា​ធ្វើ​ឲ្យ​មាន​បាតុភូត​ខុស​ប្រក្រតី​នៅ​ក្នុង​ពោះ​វៀនរបស់​ក្មេង វា​អាច​បម្លែង​ទៅ​ជា​ហ្គាស ឬ​រហូត​អាច​បណ្ដាល​ឲ្យ​រាកទៀត​ក៏​មាន"។ វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ បាន​បញ្ជាក់​ថែម​ទៀត​ថា ប្រសិន​បើ​ក្មេង​នោះ​បៅ​ទឹក​ដោះ​ម្ដាយ ភាគច្រើន​វា​មិន​ចោទ​ជា​បញ្ហា​អី​ទេ លើក​លែង​តែ​ទារក​នោះ​ដោយ​មេរោគ​អត់​ស្អាត​ចូល​ទៅ​ក្នុង​ពោះ នៅ​ពេល​ដែល​បៅ​ដោះ​ម្ដាយ វា​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ហើម​ពោះ​បាន​ដែរ។ ដូចនេះ​ហើយ​ បើ​មិន​ចង់​ឲ្យ​កូន​ជួប​បញ្ហា​មាន​ខ្យល់​នៅ​ក្នុង​ពោះ​ទេ ម៉ាក់ប៉ា គួរ​សម្អាតឧបករណ៍​ដែល​ដាក់​ចូល​មាត់​កូន ឬ​ដាក់​ចំណី​អាហាររបស់​កូនដូចជា សម្លាប់មេរោគលើដបទឹកដោះគោ ឬក្បាលដោះ​ជ័រ​ ហើយចំពោះ​ទារក​ដែល​ចេះ​បៀមដៃ ម៉ាក់ប៉ាត្រូវ​លាងដៃកូនឲ្យបាន​ស្អាត ចៀសវាងមានមេរោគផ្សេងៗតោងលើដៃកូនចូលទៅក្នុងពោះ បណ្ដាលឲ្យហើមពោះ។


ការបំបៅដោះ

ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់?

ទារក​ខ្លះ​យំ​ទារ​បៅ​នៅ​ពេល​យប់​ច្រើន​ដង ឯ​ខ្លះ​ទៀត​ទារ​ម៉ឹម​តែ​១-២ដង/យប់ ឬក៏​ដេកលក់ស្កប់ស្កល់មួយ​យប់​ទល់​ភ្លឺ មិន​ខ្ចី​ទារ​បៅ​ក៏មាន។ បើ​អាអូន​នៅ​តូច​អ៊ីចឹង យប់​ឡើង​ដេក​លក់​ភ្លឹង មិន​សូវ​យំ​ទារ​បៅ តើ​យើង​គួរ​ដាស់​កូន​ឲ្យកូន​ម៉ឹម​អត់? ចម្ងល់​​នេះ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ថា ទារក​គេង​ពេល​យប់ ម៉ាក់ៗ​គួរ​ដាស់​កូន​ឲ្យ​ម៉ឹម ឬ​មិន​ដាស់​នោះ ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​អាយុ​កូន តើ​កូន​ទើប​នឹង​កើត ឬ​កើត​បាន​ប៉ុន្មាន​ខែ​ហើយ? តើ​កូន​ស្ទើរ​គីឡូ​អត់? ហើយ​កូន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ទេ? ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិត​ថា បើ​ទារក​ទើប​នឹង​កើត នោះ​ការ​បំបៅ​កូន​ក៏​ញឹក​ញាប់​ដែរ កូន​អាច​បៅ​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​កូន​កាន់​តែ​ធំ នោះ​ចំនួន​នៃ​ការ​បៅ​កាត់​បន្ថយ​បន្តិច​ម្តងៗ ពេល​ខ្លះ​ពេល​យប់​កូន​មិន​ទារ​បៅ​ផង។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា តាម​ធម្មតា​ក្រោយ​ពី​កើត​បាន​ប៉ុន្មាន​ថ្ងៃ ទារក​នឹង​ស្រក​គីឡូ​ប្រមាណ​ជា ៥-១០% នៃ​ទម្ងន់​​ពេល​កើត ដោយសារ​តែ​ទារក​មិន​ទាន់​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​បាន។ អ៊ីចឹង​ហើយ ម៉ាក់ៗ​អាច​ព្យាយាម​ឲ្យ​កូន​រៀន​ជញ្ជក់​ក្បាល​ដោះ​ឲ្យ​បាន​ញឹកញាប់​មិន​ថា ពេលថ្ងៃ ឬ​យប់​នោះ​ទេ ទើប​កូន​​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ អាច​នឹង​ឡើង​គីឡូ​វិញ​លឿន។ ចំពោះ​កូន​កើត​មុន​ខែ ឬ​កើត​មក​មិន​គ្រប់​គីឡូ​វិញ ត្រូវ​ការ​អាហារូបត្ថម្ភ​លើស​ក្មេង​ធម្មតា បែប​នេះ​ហើយ​ម៉ាក់ៗ​​ត្រូវ​តែ​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ ទោះ​ជា​ពេល​យប់​កូន​ខ្លះ​មិន​យំ​ទារ​ម៉ឹម យើងត្រូវ​តែ​ដាស់​ឲ្យ​ម៉ឹម​ដែរ ម៉ាក់ៗអាច​កំណត់​ម៉ោង ២-៣ម៉ោង ឲ្យ​កូន​ម៉ឹម​ម្តង។ ធ្វើ​បែប​នេះ​ទាល់​តែ​កូន​ឡើង​​គីឡូ​គ្រប់​តាម​​ស្តង់ដារ។ [embed-health-tool-child-growth-chart] តើ​ទារក​ទើប​កើត​បៅ​ញឹកញាប់​ប៉ុន​ណា? […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ