home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុអ្វីក្មេង​ៗគួរផឹក​ទឹក​ដោះគោស្រស់? ត្រូវ​ញ៉ាំកម្រិត​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?​

ហេតុអ្វីក្មេង​ៗគួរផឹក​ទឹក​ដោះគោស្រស់? ត្រូវ​ញ៉ាំកម្រិត​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?​

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ដឹង​ហើយ​ថា​ទឹក​ដោះ​គោ​ស្រស់​បាន​ដើរ​តួរ​នាទី​សំខាន់​ប៉ុនណា​​ក្នុង​ការ​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ក្មេង គិត​តាំង​ពីអាយុ​មួយ​ឆ្នាំ​ដល់​វ័យ​ជំទង់។ ទឹក​ដោះ​គោ​ស្រស់​ផ្ដល់​ឲ្យ​ក្មេង​នូវ​វីតាមីន រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត ដែល​ក្មេង​ត្រូវ​ការ​ដើម្បី​ការ​លូត​លាស់​ទាំង​រាង​កាយ និង​ខួរ​ក្បាល​។

ប្រភេទ​នៃទឹក​ដោះ

គ្នា​យើ​ងមួយ​ចំនួន​ពេល​ឮ​និយាយ​ពី​ពាក្យ​ថាទឹក​ដោះ (Milk) គឺ​តែងគិតដល់​ទឹកដោះ​គោ​មុន​គេ​មិន​ខាន ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ភេសជ្ជៈ​ជាច្រើ​ន​ប្រភេទ​បាន​ប្រើ​ពាក្យ​ទឹក​ដោះ​នេះ​ដូច​គ្នា ហើយ​ក៏​មាន​សារធាតុ​ចិញ្ចឹម​អស្ចារ្យ​ផ្សេងៗ​គ្នា​ដែរ។ សព្វ​ថ្ងៃនេះ​ក្រៅពី​ទឹក​ដោះ​គោ​ស្រស់ យើង​នៅ​ឃើញ​មាន​ផលិត​ផល​​ទឹក​ដោះ​ធ្វើពីសណ្ដែក ដូង អាល់ម៉ុន និង​ oat (Oat Milk) ជាដើម និង​មាន​ទឹក​ដោះ​ពពែ​ទៀត​ផង។​

អត្ថបទពាក់ព័ន្ធ៖

តើ​ក្មេងៗ​គួរ​ផឹក​ទឹក​ដោះ​គោស្រស់​​កម្រិត​ប៉ុន្មាន​ទើប​ល្អ?

ជា​ធម្មតា​កូន​ក្មេង​នឹង​អាច​ទទួលបាន​សារធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះគោ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​បន្ទាប់​ពី​ពួកគេ​មាន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ បើ​ក្មេង​ទាំងនោះមិន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​នោះ​ទេ។

ចំណុច​មួយ​គ្នា​យើង​គួរ​ដឹង​ដែរ​ថា​បើ​កូន​យើង​​នៅ​បៅដោះ​ម្ដាយ​ ឬម្សៅទឹក​ដោះគោនៅ​ឡើយ​ មិន​ទាន់​ចាំ​បាច់​ត្រូវ​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ស្រស់​​នោះ​ទេ តែ​កូន​យើង​ត្រូវការ​វីតាមីន​ D បន្ថែម​បើ​កូន​កំពុង​បៅ​ដោះ ឬ​មិន​បាន​ទទួល​វីតាមីន D ពី​ប្រភព​ផ្សេង​ទៀត។

បើ​តាម​សមាគម​ជំងឺ​កុមារ​សហរដ្ឋអាមេរិក(American Academy of Pediatrics) បាន​ណែនាំ​ថា​ក្មេង​មាន​អាយុ​ពី​១ ទៅ​២​ឆ្នាំ គួរ​ផឹក​ទឹក​ដោះ​គោ​ស្រស់២​ពែង​ក្នុង​មួយ​ថ្ងៃ និង​ក្មេង​មានអាយុ​ពី​៣​ឆ្នាំ​ឡើង​ទៅ​គួរ​ញ៉ាំ​៣ពែង​ក្នុង​មួយ​ថ្ងៃ។

ក្នុង​ករណី​កូន​របស់​យើង​មិន​ផឹក​ទឹក​ដោះគោ​ទេ យើង​អាច​ជំនួស​បាន​ដោយ​​អាហារ​ផ្សេង​ទៀត​ដូច​ជា​យ៉ាអួរ ឈីស ឬ​ក៏​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន D។ ដូច​គ្នា​ដែរ ប៉ាម៉ាក់​ក៏​ត្រូវ​ដឹង​ដែរ​ថា​មិន​មែន​គ្រប់​យ៉ាអួរ ឬ​ឈីស​សុទ្ធតែ​មាន​បន្ថែម​វីតាមីន D ឬសម្បូរ​ដោយ​វីតាមីន​ D​ នោះ​ដែរ។

យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​មិន​ត្រូវ​ប្រកាន់គំនិត​ថា​ត្រូវ​តែ​ឲ្យ​កូន​ញ៉ាំទឹក​ដោះ​គោ​ឲ្យ​បាន​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ គិត​ថា​បាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ហើយ​មិន​បន្ថែម​អាហារ​ផ្សេង​ឲ្យ​កូន​ញ៉ាំ​នោះទេ។ បើ​យើង​មិន​បន្ថែម​អាហារផ្សេងៗ​ទៀត​ដល់​កូន​ឲ្យ​មាន​តុល្យ​ភាព​ទេ​ អាច​ធ្វើ​ឲ្យ​កូន​យើង​ប្រឈម​នឹង​ជំងឺ​ស្លេក​ស្លាំង​ដោយ​ខ្វះជាតិ​ដែក និងធ្វើ​ឲ្យ​មាន​អតុល្យ​ភាព​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ផ្សេង​ទៀត​មិន​ខាន​។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellfamily.com/milk-nutrition-and-recommendations-for-kids-2633871

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 15/09/2020
x