home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាហារ​​៦​ប្រភេទ​ មិន​គួរឲ្យ​កូន​ក្រោម​១ឆ្នាំញ៉ាំទេ​​​​​​ ​​អាចគ្រោះថ្នាក់

អាហារ​​៦​ប្រភេទ​ មិន​គួរឲ្យ​កូន​ក្រោម​១ឆ្នាំញ៉ាំទេ​​​​​​ ​​អាចគ្រោះថ្នាក់

ប៉ា​ម៉ាក់​ដែល​មាន​កូន​តូចៗ​ ​តែង​តែ​មាន​ការ​ព្រួយបារម្ភ​ច្រើន​ នៅ​ពេល​ដែល​ត្រូវ​ផ្ដល់​អាហារ​រឹង​ដល់​កូន​​​​ជា​ទី​ស្រលាញ់​ ដើម្បីឲ្យ​កូន​មាន​ការលូតលាស់​ល្អ​ និង​មាន​សុខភាព​រឹងមាំ​។ ពិត​ណាស់​ ខណៈ​ពេល​ដែល​អាហារ​ខ្លះ​ ស័ក្ដិសម​សម្រាប់​ក្មេង ប៉ុន្តែ​ក៏​មាន​អាហារ​មួយ​ចំនួន​ បែរ​ជា​​បង្ក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​ទារក​​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ​ទៅវិញ​។​​​ ហេតុនេះ​ហើយ​ ទើប​ប៉ា​ម៉ាក់​សម័យ​ថ្មី​ ត្រូវ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ជ្រើសរើស​​អាហារ​ល្អៗ​ដល់​កូន​ និង​​ចៀសវាង​ផ្ដល់​នូវ​អាហារ​គ្រោះថ្នាក់​ខាងក្រោម​នេះ​​ ទោះ​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។

. ទឹកឃ្មុំ

​​​​ជាទូទៅ​ ប៉ា​ម៉ាក់​តែង​គិត​ថា​ទឹកឃ្មុំ​មាន​អត្ថប្រយោជន៍​​ច្រើន​​ចំពោះ​សុខភាព​ទារក​ ប៉ុន្តែ​វា​មិន​​ដូច្នោះ​ឡើយ​។ ទឹកឃ្មុំ​ផ្ទុក​នូវ​ស្ព័រ​នៃ​បាក់តេរី​ម្យ៉ាង​ ដែល​ហៅ​ថា​ Clostridium Botulinum។ ប្រសិនបើ​បាន​ទារក​ញ៉ាំ​​វា​ចូល​ទៅ​ក្នុង​ពោះ​ ទារក​អាច​នឹង​​កើត​មាន​អា​ការៈពុល​អាហារ​ ដែល​បណ្ដាល​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ​ ​មិន​ឃ្លាន​អាហារ​ ទល់​លាមក​ ក៏​ដូចជា​ល្ហិតល្ហៃ​ជាដើម​។

. អាហារ​​មាន​ជាតិ​ស្ករច្រើន​​ និង​ស្ករ​គ្រាប់

ដូច​ទៅ​នឹង​ទឹក​ផ្លែឈើ​ដែរ​ ​ប៉ា​ម៉ាក់​មិន​គួរ​ផ្ដល់​នូវ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ និង​ស្ករ​គ្រាប់​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ​។ ស្ករ​មិន​មែន​ជា​អាហារូបត្ថម្ភ​ចាំបាច់​ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​១​ឆ្នាំ​ឡើយ​ ហើយ​វា​ថែម​ទាំង​​អាច​ធ្វើ​ឲ្យ​ទារក​​​ប្រឈម​ទៅ​នឹង​ការ​ធាត់​ជ្រុល​នៅ​ពេល​ក្រោយ​ផង​ដែរ​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ធ្មេញ​របស់​ទារក​ថែម​ទៀត​ផង​ បើ​ទោះ​បី​ជា​យើង​មិន​អាច​មើល​ឃើញ​​​​ភ្លាម​ៗ​ក៏​ដោយ​។

. ទឹក​ដោះ​គោ​ស្រស់​

ទឹក​ដោះ​គោស្រស់​ ​មិន​មាន​គុណ​ប្រយោជន៍​ល្អៗ​សម្រាប់​ទារក​ដូច​ទឹក​ដោះ​ម្ដាយ​ឡើយ​ ពីព្រោះ​វា​​មិន​បាន​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ចាំបាច់​​ដូចជា​ជាតិ​ដែក​ វីតាមីន​E និង​អាស៊ីដ​ខ្លាញ់​ ដើម្បី​ឲ្យ​ទារក​លូត​លាស់​បាន​ល្អ​នោះ​ទេ​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​ផ្ទុក​នូវ​ជាតិ​ប្រូតេអ៊ីន​ សូដ្យូម​ និង​ប៉ូតាស្យូម​ខ្ពស់​ ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​មិន​ទាន់​​អាច​​ស្រូប​យក​បាន​នៅឡើយ​។ ជា​ការ​ណែនាំ​អូនតូច​​ៗក្នុង​ការ​បៅទឹកដោះ ​គួរតែ​បៅ​តែ​ដោះ​ម្ដាយ ឬ​ទឹកដោះគោម្សៅ មិនមែន​ទឹកដោះ​គោ​ស្រស់​នោះ​ទេ មុន​មាន​អាយុ​១២​ខែ​។​​​

ថែទាំកូន

. ភេសជ្ជៈ​ប៉ូវ​កម្លាំង

ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក៏​អាច​​ផ្ដល់​​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​ទារក​ផង​ដែរ​ ដោយ​សារ​តែ​ភេសជ្ជៈ​​ទាំង​នេះ​ ​​​មាន​ផ្ទុក​នូវ​ជាតិ​អាស៊ីដ​ដ៏​ច្រើន​លើស​លប់​ ​ដែល​​អាច​​បំផ្លាញ​ដល់​​​ធ្មេញ​​ទន់​ៗ​ដែល​ទើប​តែ​ដុះ​ចេញ​មក​របស់​ទារក​​​។ លើស​ពី​នេះ ​​វា​ក៏​អាច​ធ្វើ​ឲ្យ​ក្មេងៗ​​មិន​​ចង់​ញ៉ាំ​អាហារ​ ដែល​មាន​ផ្ទុក​នូវ​​សារធាតុ​ចិញ្ចឹម​​ដែល​ពួកគេ​​ត្រូវ​ការ​ជា​ចាំបាច់​ ព្រម​ទាំង​អាច​បណ្ដាល​ឲ្យ​មាន​​ការ​រាក​រូស​ ប្រសិនបើ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ក្មេង​​មិន​អាច​សម្រប​ជា​មួយ​នឹង​ជាតិ​ទឹក​ និង​ស្ករ​ច្រើន​បាន​​។

​​​​​. អាហារ​គ្រាប់ៗ​​

ជាក់ស្ដែង​​ អាហារ​គ្រាប់ៗ​​អាច​ធ្វើ​ឲ្យ​ក្មេង​អួល​ដើម​ក​ ឬ​ស្លាក់​​ ហេតុនេះ​​ហើយ​ ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទាំង​នេះ​ទេ​ រហូត​ដល់​កូន​អាច​ទំពា​អាហារ​រឹង​បាន​ម៉ត់​ល្អ​ដោយ​ខ្លួន​ឯង​។​​​​

. ធញ្ញជាតិ​

ចំពោះ​ គ្រាប់​ធញ្ញជាតិ​ក៏​មិន​ខុស​ពី​អាហារ​គ្រាប់​ប៉ុន្មាន​ដែរ​​ វា​ចូល​ទៅ​ក្នុង​បំពង់ក​ ដោយ​អាច​ធ្វើ​ឲ្យ​ស្ទះ​ខ្យល់​នៅ​​ផ្លូវ​ដង្ហើម​ ដែល​អាចធ្វើ​​ឲ្យ​អាអូន​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បាន​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ

ហេតុផលសំខាន់ ២ យ៉ាង អូនតូចត្រូវមានចានដាច់តែឯង និងមិនគួរបញ្ចុកអាហារកូនរួមគ្នា

មូលហេតុចម្បងៗនេះហើយ បានជាក្នុង​របបអាហារកូនត្រូវមានអាស៊ីដខ្លាញ់ ២​ ​ប្រភេទនេះ

ឆ្ងល់ទេ ចំណីអាហារម៉ាក់ៗញ៉ាំពេលពពោះ អាចជាជម្រើសអាហារកូនចូលចិត្តពេលធំឡើងអត់?

ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា?

បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ

ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ?

អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក?


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 18/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x