ម៉ាក់ៗមួយចំនួននិយាយថា ពេលក្ដៅខ្លួនការលេបថ្នាំបញ្ចុះកម្ដៅមិនសូវមានប្រសិទ្ធភាពដូចការសុលតាមគូទឡើយ។ រហូតមានម៉ាក់ខ្លះឲ្យតែកូនក្ដៅខ្លួន ដឹងតែជ្រើសរើសវិធីសុលតែម្ដង ដោយមិនលេបថ្នាំឡើយ។
បញ្ហានេះអ្នកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center បានឲ្យដឹងថារវាងថ្នាំសុល និងលេបគឺប្រសិទ្ធភាពបញ្ចុះកម្ដៅបានដូចគ្នា ឲ្យតែចំណុះស្មើគ្នា។ មួយវិញទៀតការឲ្យកូនលេបថ្នាំមិនត្រឹមត្រូវតាមបរិមាណ ពេលវេលា ទើបជាហេតុនាំឲ្យកម្ដៅមិនថមថយឆាប់។