មូលហេតុបង្ក
ប្រសិនបើទារករាករូស លាមកអាចមានសភាពរាវ និងមានលាយសម្បោរខ្លះៗ។ យ៉ាងណាមិញ សម្រាប់ទារកដែលបំបៅដោះ ប៉ាម៉ាក់អាចនឹងពិបាកបែងចែករវាងលាមកធម្មតា និងរាករូស ដោយសារតែការបំបៅដោះ អាចធ្វើឲ្យលាមកកូនមានសភាពរាវដូចទៅនឹងរាករូសដែរ។
រោគសញ្ញាមួយចំនួននៃបញ្ហារាករូស រួមមាន៖
- បន្ទោបង់ញឹកញាប់ជាងធម្មតា
- សញ្ញានៃការឈឺចាប់ ដូចជាស្រែកយំ។
- នោមតិច ដែលជាសញ្ញានៃការខ្សោះជាតិទឹក។
ការឆ្លងមេរោគដោយពពួកបាក់តេរី ឬវីរុស ការផ្លាស់ប្ដូររបបអាហារ និងកត្តាដទៃទៀត អាចបង្កឲ្យកើតមានអការៈរាករូស។ បញ្ហានេះ អាចបាត់ទៅវិញដោយខ្លួនឯង ដោយប៉ាម៉ាក់គ្រាន់តែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីបញ្ចៀសការខ្សោះជាតិទឹក។ ប៉ុន្តែ ប្រសិនបើអាអូនមានអាយុក្រោម៣ខែ ការរាករូសរយៈពេលវែង អាចបណ្តាលឲ្យខ្សោះជាតិទឹក និងអាចបង្កឲ្យបាត់បង់ជីវិតបានក្នុងករណីធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ បើអាការៈរាករូសមានរយៈពេលលើសពី១ថ្ងៃ ទៅ២ថ្ងៃ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ។