ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

ក្មេងរពឹសណាស់ នេះតិចនិចបង្ការកូនតូចពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ

ប៉ាម៉ាកគួររៀបចំផ្ទះឱ្យមានសុវត្ថិភាពមុនពេលអាអូនអាយុ ៦ ខែ ព្រោះចាប់ពីអាយុ ៦ ឡើងទៅ​អា​អូន​នឹងចេះ​វារ អង្គុយ តោងឈរ ដើរ និងចេះរត់ហើយ។ ដោយសារ​ធម្មជាតិរបស់ក្មេង​តូចៗ​គឺចង់ដឹង និងចូលចិត្តរុករក ដែលអាចធ្វើឱ្យអាអូនមានគ្រោះថ្នាក់ដោយប្រការណាមួយដូចជា ធ្លាក់ ដួល ស្លាក់ រលាក ពុល លង់ទឹក រលំរបស់ពីលើ ឆក់ខ្សែភ្លើង ថប់ដង្ហើមជាដើម។ តើមាន​តិចនិច​អ្វីខ្លះ​ដែល​ប៉ាម៉ាក់អាច​បង្ការ​កូនតូចៗពីគ្រោះថ្នាក់ដោយចៃដន្យបាន? ខាងក្រោមនេះជាតិចនិចមួយចំនួនដែលប៉ាម៉ាក់អាចរៀបចំផ្ទះឱ្យមានសុវត្ថិភាពសម្រាប់អូនតូច៖ គ្របព្រីអគ្គិសនីទាំងអស់ ក្នុងបំណងការពារអូនតូចពីការលូកម្រាមដៃចូល ឬយករបស់​ផ្សេងៗ​ញ៉ុក​ចូល។ ដាក់គន្លឹះសុវត្ថិភាពទូទឹកកក និងគ្រប់ទ្វារទូទាំងអស់ ការពារ​អាអូន​បើកហើយចូលទៅក្នុង។ ដំឡើងទ្វារនៅខាងក្រោម និងខាងលើមាត់ជណ្តើរ ក្រែងអូនតូចឡើង​ ឬ​ចុះជណ្តើរ។ ដាក់ជ័រទន់ការពារគ្រប់ជ្រុងតុដែលស្រួចទាំងអស់ដើម្បីការពារអូនតូច​រត់ ឬដើរបុក។ ត្រូវលើកខ្សែនានា (ខ្សែភ្លើង ខ្សែចងវាំងននបង្អួច ខ្សែរនាំងបង្អួច…) ឱ្យផុតពីដៃអូនតូច និងយក​គ្រឿងសង្ហារឹមចេញឱ្យឆ្ងាយពីខ្សែទាំងនោះ។ ត្រូវដាក់បន្ទះការពាររអិលនៅក្រោមគ្រប់កម្រាលឥដ្ឋ។ មិនត្រូវដាំរុក្ខជាតិដែលមានជាតិពុលនៅក្នុងផ្ទះ ឬក្នុងទីធ្លាផ្ទះទេ។ ត្រូវកំណត់កម្តៅម៉ាស៊ីនទឹកក្តៅក្នុងបន្ទប់ទឹកត្រឹម ១២០ អង្សារ ឬទាប​ជាងនេះ។ ដាក់ថ្នាំ សារធាតុគីមី ឬសារធាតុគ្រោះថ្នាក់ទាំងអស់ឱ្យផុតពីដៃទារក ឬផុតពីភ្នែកទារក។ ដាក់ចង្រឹងបង្អួច ខ្លាចអូនតូចចេញតាមបង្អួច។ ភ្ជាប់ទូរទស្សន៍ ធ្នើរសៀវភៅ ឬទូផ្សេងៗទៅនឹងជញ្ជាំង ការពារក្រែង​អា​អូនតោង ឬឡើង​ធ្វើឱ្យ​ដួល​រលំពីលើ។ គ្របឆ្នុកបើកចង្រ្កាន និងបិទហ្គាសដើម្បីការពារកុំឱ្យអូនតូចបើក​ចង្រ្កាន។ បិទទ្វារបន្ទប់ទឹកឱ្យជិត ខ្លាចអូនតូចរអិល ឬលេងទឹក។ ដាក់ឧបករណ៍ទប់មាត់ទ្វារដើម្បីទ្វារកៀបម្រាមដៃអូនតូច។ ត្រូវដាក់កាំបិត របស់របរធ្ងន់ៗ ងាយបែក ឬមុតស្រួចឱ្យផុតពីដៃអូនតូច។ ប្រសិនបើមានអាងហែលទឹក អណ្តូង […]


ការថែទាំទារក

ក្រោយទារកចាក់វ៉ាក់សាំង មានឡើងពក ឬខ្ទុះ តិចច្រឡំច្របាច់ មិនល្អទេ

ជា​ទូទៅ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ហើយ មិន​ថា​ចំពោះ​មនុស្ស​ធំ ឬ​ក៏​ទារក​តូច​ទេ តែង​តែ​មាន​បង្ហាញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល ឬ​ឈឺ​ចុក​ដៃ​ជាដើម។ ស្រប​គ្នា​នេះ ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ហើយ មួយ​ចំនួន​ឃើញ​មាន​ឡើង​ដុំ​ពក​កន្លែង​ចាក់​នោះ ខ្លះ​មាន​ខ្ទុះ​ទៀត ប៉ុន្តែ​អ្នក​ជំនាញ​មិន​ឲ្យ​យើង​ប៉ះពាល់​ដុំ​ពក​ទេ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ ថា ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​ឡើង​ដុំ​ពក ហើយ​ខ្លះ​មាន​ខ្ទុះ​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ។ ជួន​កាល វា​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​យក​វត្ថុ​កខ្វក់​មក​ជូត ឬ​បិត​លើ​មុខ​ម្ជុល ឬ​ក៏​អាច​មក​ពី​អា​អូន​មាន​ប្រតិកម្ម​នឹង​សារធាតុ​ក្នុង​វ៉ាក់សាំង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង (BCG) ហើយ​វា​នឹង​បន្សល់​ស្នាម​ពក​តូច ជួន​កាល​មាន​ខ្ទុះ​តិច​តួច​ដែល​នេះ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង។ “ចាស់​ៗ​ខ្លះ​គាត់​មិន​ដឹង គាត់​យក​ដៃ​ច្របាច់​ទើប​វា​ក្លាយ​ជា​មាន​ខ្ទុះ​កាន់​តែ​ច្រើន ឬ​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ជាដើម។ ម្ដាយ​ទារក​ដែល​យក​កូន​មក​ជួប​ខ្ញុំ​ដោយ​សារ​បញ្ហា​ស្នាម​ពក​នេះ ហើយ​ប្រាប់​ខ្ញុំ​ថា​កូន​គាត់​កើត​បូស។” វេជ្ជបណ្ឌិត កុសល កណិការ បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ណែនាំ​ថា អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ទុក​ឲ្យ​ស្នាម​ពក​តូច​នោះ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ហើយ​វា​នឹង​បន្សល់​ស្លាក​ស្នាម​លើ​ស្មា​កូន ហើយ​ចៀសវាង​យក​ដៃ​ទៅ​ច្របាច់​ស្នាម​ពក​នោះ។ ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ […]


ការថែទាំទារក

ទារកទើបកើតយំមានមូលហេតុច្រើន ម៉ាក់ប៉ាថ្មីថ្មោងកុំបារម្ភនេះជាដំណោះស្រាយ

ទារកទើបកើតចំណាយពេលច្រើនលើការគេង ប្រសិនបើអូនតូចយំ​ មានន័យថាអូនតូចត្រូវការ​ការយកចិត្តទុកដាក់ពីមនុស្សធំហើយ។ ដោយ​សារ​អូនតូចមិនទាន់ចេះនិយាយ ឬប្រើកាយវិការ អូន​តូច​ប្រើការយំដើម្បីទំនាក់ទំនងជាមួយប៉ាម៉ាក់ ឬអ្នកនៅជុំវិញខ្លួន។ ប៉ាម៉ាក់​ថ្មីថ្មោង​អាចពិបាក​​ក្នុងការ​ដឹងពីតម្រូវការរបស់អូនតូច ខាងក្រោមនេះជាតិចនិចដោះស្រាយពេលអូនតូចយំ។ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យអូនតូចយំ ១. អូនតូចឃ្លាន៖ នេះជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យអូនតូចយំ។ ដោយសារ​​ក្រពះររបស់ទារក​ទើប​កើតនៅតូច អូនតូចមិនអាចបៅម្តងបាន​ច្រើនទេ ដូច្នេះអូនតូចត្រូវការបៅញឹកញាប់។  ម៉ាក់ៗ​គួរ​បំបៅអាអូនរៀងរាល់ ១-៣ ម៉ោងម្តង និង ៨-១២ ដង/ថ្ងៃ។ ២. អូនតូចឈឺ ឬហើមពោះ៖ ម៉ាក់ប៉ាអាចសម្គាល់ដោយឃើញអូនតូចក្តាប់​ដៃ បត់ជង្គង់ ឬអែនខ្នង មុខ​ឡើងក្រហម ទោះលួងយ៉ាងម៉េចក៏មិនបាត់​យំ។ វាអាចបណ្តាលមក​ពីបញ្ហា​ប្រព័ន្ធរំលាយអាហារ​របស់អូនតូច ឬអូនតូច​អាលែកហ្ស៊ីជាមួយអ្វីមួយនៅក្នុងទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ឬក្បាល​ដបទឹកដោះគោដែលអូនតូចបៅមិនជួយរាំងទប់ខ្យល់ក្នុងដប ដែលធ្វើឱ្យ​អូនតូចបឺត​ខ្យល់ច្រើន​ចូលពោះ។ ម៉ាក់ប៉ាអាច​ម៉ាស្សាពោះអាអូនតាម​​ទិសដៅទ្រនិចនាឡិកា ឬរឺតខ្នងអូនតូចថ្នមៗ។ ប៉ា​ម៉ាក់​ត្រូវ​បញ្ឈរ​អា​អូនទប់នឹងទ្រូង។ ត្រូវដាក់​ចង្កា​អាអូនលើ​ស្មា​ និងយកដៃទប់ក្បាលអាអូន យកបាត​ដៃម្ខាងទៀតរឺតខ្នងអូនតូចថ្នមៗពីចង្កេះឡើងលើ។ ការរឺតខ្នងនេះ​តម្រូវឱ្យម៉ាក់ប៉ាកោងបាតដៃ ព្រោះ​ការ​ធ្វើបែបនេះនឹងបន្ថយសម្ពាធ​លើ​ខ្នងអាអូន។ កាលវិភាគចាក់ថ្នាំបង្ការ មើលនៅទីនេះ ៣. អូនតូចត្រូវការដូរខោទឹកនោម៖ អូនតូចក៏យំដែរ ប្រសិនបើខោទឹក​នោម​សើម ប្រឡាក់លាមក ឬរោលជាមួយខោទឹកនោម។ ៤. អូនតូចរងា ឬស្អុះពេក៖ ប៉ាម៉ាក់អាចដឹងថាអាអូនរងា ឬស្អុះពេកដោយយកដៃស្ទាបពោះ ឬកញ្ចឹង​ក​អាអូន។ កុំស្ទាបបាតដៃ ឬប្រអប់ជើងអាអូន ព្រោះជាមធ្មតាបាតដៃ ឬប្រអប់ជើង​តែងតែត្រជាក់​ជាង​រាងកាយ។ […]


ការថែទាំទារក

មានបញ្ហាអត់ បើទារកទើបកើតមិនជុះលាមកព្រៃ?

លាមកព្រៃគឺជាលាមកដំបូងរបស់ទារកទើបនឹងកើត មានសភាពខាប់ ស្អិត​​ និងមានពណ៌បៃតងចាស់។ ជាធម្មតាទារកនឹងជុះលាមកព្រៃក្នុងរយៈពេល ២៤ ម៉ោងដំបូងបន្ទាប់ពីកើត និងយូរបំផុត មិន​លើសពី ៤៨ ម៉ោង។ ចុះមានបញ្ហាអត់ បើទារកមិនជុះលាមកព្រៃ? លាមកព្រៃកើតឡើងពីកោសិកាពោះវៀនរបស់ទារក កាកសំណល់ដែលបញ្ចេញ​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក និងទឹកភ្លោះដែលទារកលេបចូលក្នុងពោះពេលនៅក្នុងផ្ទៃ។ ទារកចាប់​ផ្តើម​មានលាមកព្រៃនៅដើមត្រីមាសទី ២ នៃការមានផ្ទៃពោះរហូតដល់ពេលសម្រាល។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ ប្រសិនបើទារកទើបកើតមិនជុះលាមកព្រៃក្នុងអំឡុងពេល ៤៨ ម៉ោងទេ ទារកអាចប៉ោងពោះ និង​ក្អួត។ វាអាចបណ្តាលមកពី៖ – លាកមកព្រៃស្អិតខ្លាំង – ជំងឺក្រពេញទីរ៉ូអ៊ីត – ជំងឺសួត និងប្រព័ន្ធរំលាយអាហារស្ទះដោយសារស្លេស្ម – ស្ទះ ឬបាត់ផ្នែកណាមួយនៃពោះវៀន – ពោះវៀនរួមតូច – ទារកគ្មានរន្ធគូទ ប្រសិនបើទារកទើបកើតមិនជុះលាមកព្រៃទេ ប៉ាម៉ាក់ត្រូវប្រាប់ពេទ្យជាបន្ទាន់ ការយឺតយ៉ាវក្នុងការព្យាបាលអាចធ្វើឱ្យទារកមានគ្រោះថ្នាក់។


ការថែទាំទារក

ទារកទើបកើតពកក្បាល អាចមកពីប៉ះទង្គិចអាងត្រគាកម៉ាក់ៗពេលសម្រាល

ទារក​ទើប​កើត​ពក​ក្បាល អាច​បណ្ដាល​មក​ពី​មាន​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្បែក​ក្បាល​អា​អូន បង្ក​ឡើង​ដោយ​ការ​ប៉ះ​ទង្គិច​ក្បាល​ជាមួយ​នឹង​អាង​ត្រគាក​ម្ដាយ​តាម​រយៈ​ការ​សម្រាល​ដោយ​ធម្មជាតិ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ ការ​ហូរ​ឈាម​បណ្ដាល​ឲ្យ​ទារក​ទើប​កើត​ពក​ក្បាល (Cephalohematoma) ស្ថិត​នៅ​ចន្លោះ​ឆ្អឹង​លលាដ៍​ក្បាល និង​ស្បែក​ក្បាល​ដែល​មិន​មាន​ប៉ះពាល់​ដល់​សាច់​ខួរ​ក្បាល​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​កុមារ​ដែល​មាន​បញ្ហា​នេះ​មាន​ការ​លូតលាស់​ខួរក្បាល​ធម្មតា។ Cephalohematoma ដំបូង​មាន​លក្ខណៈ​ទន់ៗ បន្ទាប់​មក​វា​វិវត្ត​ទៅ​ជា​រឹង​បន្តិច​ម្ដង​ៗ និង​ត្រូវ​ការ​ប្រើ​រយៈ​ពេល​យូរ ដើម្បី​ឲ្យ​ដុំ​រឹង​នោះ​រលាយ​បាត់ (អាច​ច្រើន​ខែ)។ លោក​ស្រី​បន្ត​ថា ចំពោះ​បញ្ហា​ទារក​ទើប​កើត​ពក​ក្បាល ដោយ​សារ​ប៉ះ​ទង្គិច​នឹង​អាង​ត្រគាក​ម្ដាយ​មាន​ប្រហែល ១-២% កើត​លើ​ទារក​សម្រាល​តាម​ធម្មជាតិ​ដោយ​ឯក​ឯង និង​៣-៤% សម្រាល​ដោយ​ធម្មជាតិ​ដែល​មាន​ការ​ប្រើ​ឧបករណ៍​ជំនួយ​ក្នុង​ការ​ទាញ​ក្បាល​ទារក។ បញ្ហា​ទារក​ទើប​កើត​ពក​ក្បាល​នេះ​ដែរ ក៏​មាន​ផ្ដល់​ផល​វិបាក​ដូច​ជា៖ ធ្វើ​ឲ្យ​កុមារ​មាន​ស្បែក​លឿង​រយៈ​ពេល​យូរ ពី​ព្រោះ​ឈាម​ដែល​ហូរ​នៅ​ក្រោម​ស្បែក​នោះ​នឹង​បំប្លែងទៅ​ជា​សារជាតិ​លឿង ធ្វើ​ឲ្យ​កុមារ​មាន​សញ្ញា​ស្លេក​ស្លាំង​ក្នុង​ករណី​ដែល​ឈាម​ហូរ​ច្រើន​ ធ្វើ​ឲ្យ​មាន​ការ​បង្ក​រោគ​ដែល​បណ្ដាល​ទារក​ក្ដៅ​ខ្លួន វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ប្រសិន​បើ​ទារក​ទើប​កើត​ពក​ក្បាល ហើយ​មាន​ស្បែក​លឿង ស្លេក​ស្លាំង និង​ក្ដៅ​ខ្លួន (​កម្ដៅ​លើស​ពី ៣៧.៥) ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​គ្រូពេទ្យ។ ទោះ​បី​ជា Cephalohematoma មិន​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​ទារក ប៉ុន្តែ​វា​អាច​មាន​ការ​ភាន់​ច្រឡំ​ជាមួយ​នឹង​បញ្ហា​ផ្សេង​ជា​ជំងឺ​នៅ​តំបន់​ក្បាល​ទារក។


ការបំបៅដោះ

ទឹកដោះម្ដាយអាចខ្វះសារធាតុមួយចំនួន ម៉ាក់ៗត្រូវខំបំពេញបន្ថែម

ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ចាំ​បាច់​បំផុត​សម្រាប់​ទារក និយាយ​ឲ្យ​ស្រួល​ទៅ​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ទិព្វ​អ៊ីចឹង​ដែរ។ អ្នក​ជំនាញ​ជា​ច្រើន​អះ​អាង​ថា ទឹកដោះម្ដាយផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ទារក​លូតលាស់​បាន​ល្អ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​ផ្នែក​សារធាតុ​ចិញ្ចឹម​ខ្លះ​ៗ មិន​អាច​ផ្ដល់​ឲ្យ​កូន​គ្រប់​គ្រាន់​ដែរ។ តាម​ពិត​ទៅ ​សារធាតុ​ចិញ្ចឹម និង​កាឡូរី​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​អាច​ប្រែប្រួល​ទៅ​តាម​ចំនួន​ថ្ងៃ​ម៉ាក់ៗ​បំបៅ​ដោះ​កូន ម៉ាក់ៗ​បំបៅ​កូន​ញឹក​ញាប់​ប៉ុនណា និង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ម៉ាក់ៗ​ជាដើម។ អត្ថប្រយោជន៍​ទឹក​ម្ដាយ​ចំពោះ​ទារក និង​ម៉ាក់​ៗ​មាន​ច្រើន​ដូច​ជា អា​អូន​លូត​លាស់​បាន​ល្អ មិន​ងាយ​ឈឺ និង​ម៉ាក់​ៗ​ស្រក​ទម្ងន់​បាន​លឿន និងកាត់​បន្ថយ​កើត​ជំងឺ​មហារីក​ជាដើម​។ ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​ដូច​ជា៖ ជាតិ​ទឹក ប្រូតេអ៊ីន ថាមពល ជាតិ​ខ្លាញ់ កាបូអ៊ីដ្រាត វីតាមីន (វីតាមីន A, វីតាមីនC, វីតាមីនD) ជាតិ​រ៉ែ (ជាតិ​ដែក សូដ្យូម កាល់ស្យូម)។ល។ ខណៈ​ដែល​ទឹក​ដោះ​ម្ដាយ​មាន​ជីវជាតិ​ខ្ពស់​ជួយ​ដល់​ការ​លូតលាស់ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​បាន​ល្អ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​នៅ​ខ្វះ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ដូច​ជា៖ វីតាមីន B វីតាមីនK ជាតិ អ៊ីយ៉ូត ជាតិ​ស័ង្កសី។ កង្វះ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ដោះ​ម្ដាយ អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​របស់​កូន​ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ​អាច​ព្យាយាម​បង្គ្រប់​រាល់​វីតាមីន និង​ជាតិ​រ៉ែ​ដោយ​ការ​មាន​របប​អាហារ​ត្រឹម​ត្រូវ សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់​ទ្រ​ទ្រង់​ដល់​រាងកាយ​ខ្លួន និង​ផលិត​ទឹក​ដោះ​សម្រាប់​កូន។ មួយ​វិញ​ទៀត ស្ត្រី​ពពោះ​ក៏​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​កង្វះ​សារធាតុ​ណា​មួយ​អំឡុង​ពេល​ពពោះ ក៏​អាច​បន្ត​ខ្វះ​សារធាតុ​នោះ​ដល់​ពេល​បំបៅ​ដោះ​កូន​ដូច​គ្នា។​


ទារក

ទារក​ទើប​កើត​​​ញញឹម​ពេល​គេង​លក់​ មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារក​ទើប​កើត​​​​ញញឹម​នៅ​ពេល​គេង​លក់​ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ណាស់​។ ប៉ា​ម៉ាក់​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា តើ​អា​អូន​កំពុង​តែ​យល់សប្ដិ​ ឬ​កំពុង​តែ​នឹក​ឃើញ​ពី​ពេលវេលា​ដែល​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ៗ​? តាម​ពិត​ទៅ សកម្មភាព​​មួយ​នេះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​​វា​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ទាំង​នេះ​។ ១. ទារក​ញញឹម​មុន​ពេល​​ពួក​គេ​កើត​ទៅ​ទៀត​ ​ប៉ា​ម៉ាក់​មួយ​ចំនួន​​អាច​នឹង​​ឃើញ​អា​អូន​ញញឹម​នៅ​ពេល​ដែល​ពិនិត្យ​ផ្ទៃពោះ​។ បើ​យោង​តាម​ការ​សិក្សា​មួយ​លើ​ស្ត្រី​ពពោះ​ច្រើន​ជាង​៥០០​នាក់​អំឡុង​ពេល​ដែល​ពិនិត្យ​ផ្ទៃពោះ​ បាន​រក​ឃើញ​ថា​ ទារក​ចំនួន​៣១​នាក់​កំពុង​តែ​ញញឹម​ ហើយ​ពួក​គេ​ញញឹម​ជា​មធ្យម​មាន​រយៈពេល​៣,២១វិនាទី​។ ក្នុង​ករណី​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​កំណត់​ថា​ ​ទារក​ញញឹម​សូម្បី​តែ​នៅ​ក្នុង​ផ្ទៃ​ និង​មុន​ពេល​សម្រាល​។ មួយ​វិញ​ទៀត​ ទារក​ក្នុង​ផ្ទៃ​ក៏​អាច​ស្ងាប​នៅ​សប្ដាហ៍​ទី​១៨​ នៃ​ការ​ពពោះ​។ នៅ​សប្ដាហ៍​ទី​២៦​ ​អា​អូន​ក៏​អាច​ញញឹម​ ព្រិច​ភ្នែក​ និង​យំ​នៅ​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។ ២. ស្នាម​ញញឹម​ដំបូង​ជា​សកម្មភាព​​កើត​ឡើង​ដោយ​ឯកឯង​ ជាក់​ស្ដែង សកម្មភាព​ទាំងឡាយ​​របស់​ទារក​នៅ​ក្នុង​ផ្ទៃ គឺ​ជា​សកម្មភាព​ដែល​កើត​ឡើង​ដោយ​ឯកឯង​ ហើយ​វា​ជា​ប្រតិកម្ម​ភ្លាម​ៗ​ចំពោះ​រំញោច​ ​នៅ​ពេល​ដែល​អា​អូន​មាន​អារម្មណ៍​សុខុមាលនៅ​ក្នុង​ផ្ទៃ​​ម៉ាក់​ៗ។ ​​ពិត​ណាស់​ អា​អូន​មិន​ដឹង​ខ្លួន​ថា​ពួក​គេ​កំពុង​ញញឹម​ឡើយ​ សូម្បី​តែ​ការ​ធាក់​ ឬ​ជញ្ជក់​មេដៃ​ក៏​ដោយ​។ ​​៣. ពេលវេលា​ត្រូវ​ញញឹម នៅ​ពេល​គេង​ ទារក​ទើប​កើត​ឆ្លង​កាត់​ការ​គេង​ចំនួន​២​ដំណាក់កាល​ គឺ​ការ​គេង​សកម្ម  ​និង​ការ​គេង​ស្កប់ស្កល់។ ការ​គេង​សកម្ម​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សកម្មភាព​ខួរ​ក្បាល​ខ្លាំង​ ហើយ​វា​កើត​ឡើង​ប្រហែល​៦០ ទៅ​៩០​នាទី​ ​បន្ទាប់​ពី​គេង​លក់​។ យ៉ាង​ណា​មិញ​ ការ​គេង​​​ដំណើរការ​ជា​វដ្ដ​ ដូច្នេះ​ចលនា​ភ្នែក​រហ័ស​ នឹង​ជំនួស​ដោយ​ការ​គេង​លក់​ស្កប់ស្កល់​វិញ​។ ៤. ប្រតិកម្ម​ដោយ​ស្នាម​ញញឹម​ ដោយ​សារ​តែ​អា​អូន​មិន​អាច​និយាយ​បា​ន ដូច្នេះ​ហើយ​ទាំង​ការ​ញញឹម​ និង​យំ​ជា​​វិធី​ទំនាក់ទំនង​មូលដ្ឋាន​របស់​ពួក​គេ​។ ​ជា​ធម្មតា​ ការ​ញញឹម​អាច​ជា​ការ​ឆ្លើយតប​​វិជ្ជមាន​ ឬ​អារម្មណ៍​​ស្ងប់​ល្អ​របស់​កូន​។ ចំណែក​ឯ​ការ​ចងចាំ​ល្អ​ៗ​ ដូចជា​សំឡេង​​ ក្លិន​ក្រអូប​ […]


ការថែទាំទារក

ជ្រើសរើសដបទឹកដោះគោ និងក្បាលដោះជ័របែបណាស័ក្តិសមនឹងកូន?

ពេលយើងទៅហាងបេប៊ីរកមើលទិញដបទឹកដោះគោកូន ចម្ងល់ជាច្រើននឹងលេចឡើងមកថាដបទឹកដោះគោប្រភេទណាគួរទិញមកប្រើ? គួរឲ្យអាអូនប្រើទំហំប៉ុនណា? ឬក្បាលដោះជ័រប៉ុនណាទើបស័ក្ដិសមនឹងកូនយើង? កុំបារម្ភ! ម៉ាក់ប៉ាអាចស្វែងយល់ពីប្រភេទដបទឹកដោះគោដែលស័ក្ដិសមសម្រាប់ទារក តាមប៉ុន្មានចំណុចខាងក្រោមនេះ ដើម្បីកាន់តែងាយស្រួលជ្រើសរើសពេលទៅទិញនៅហាងម្ដងៗ។ ប្រភេទនៃដបទឹកដោះគោ ដបទឹកដោះគោទារកមានច្រើនទំហំ រូបរាង និងវត្ថុធាតុដើម។ ដបទឹកដោះគោខ្លះរាងវែងធម្មតា ខ្លះទៀតវៀចក (ការពារទារកមិនឲ្យលេបខ្យល់) និងដបខ្លះទៀតមានកទូលាយ (ដបកទូលាយងាយស្រួលលាងសម្អាត)។ ដបទឹកដោះគោភាគច្រើនមានដបទឹកដោះគោថ្ម ប្លាស្ទិច silicone ឬដបដែក។ល។ ប្រភេទនៃក្បាលដោះជ័រ ក្បាលដោះជ័រមានកម្រិតសម្រាប់លំហូរទឹកដោះគោខុសៗគ្នា។ ក្បាលដោះជ័រដែលមានលំហូរយឺតបំផុតគឺស័ក្ដិសមសម្រាប់ទារកទើបនឹងកើត។ ម៉ាក់ប៉ាអាចជ្រើសរើសយកក្បាលដោះជ័រជាប្រភេទsilicone (មាំ និងប្រើបានយូរ) ឬក៏ជ័រ latex(ទន់ និងប្រើបានរយៈពេលខ្លី)។ យើងគួរចំណាំផងដែរថា ទារកមួយចំនួនអាលែកហ្ស៊ីនឹងជាតិ latex របស់ក្បាលដោះជ័រ។ ម៉្យាងវិញទៀត យើងត្រូវមានក្បាលដោះជ័របម្រុងទុកផ្លាស់ប្ដូរ ពិសេសគួរប្ដូរនៅពេលដែលក្បាលដោះជ័រកំពុងប្រើបែក ឡើងពណ៌លឿង ស្លេកពណ៌ ឬចាប់ផ្ដើមស្ដើង។ យើងគួរជ្រើសរើសដបទឹកដោះគោប្រភេទណាទើបស័ក្ដិសមនឹងកូន? តាមពិតទៅ ដើម្បីដឹងថា ប្រភេទណាសមនឹងកូនប្រើ ដំបូងយើងគួរទិញ១-៣ដបខុសៗគ្នា សាកប្រើ និងតាមដានថា អាអូនប្រើបានមួយណាជាងគេ។ លើសពីនេះ ម៉ាក់ប៉ាអាចជ្រើសរើសដបទឹកដោះគោបានដោយ៖ ទិញដបធំ៖ ការទិញទឹកដោះគោទំហំធំស្រាប់ អាចជួយម៉ាក់ប៉ាសន្សំសំចៃលុយបានខ្លះ ព្រោះអាចប្រើបានដល់អាអូនធំបន្តិច។ បន្ថែមពីនេះ យើងអាចទិញដបទឹកដោះគោដែលមានលក្ខណៈពិសេសដូចជា វៀចក ឬដបដែលខ្យល់មិនសូវចូលបាន ដើម្បីជួយកុំឲ្យមានខ្យល់ចូលពោះកូនពេលបៅទឹកដោះគោ។ គិតជាមុនបើម៉ាក់ៗមានគម្រោងប៉ូមទឹកដោះ៖ សម្រាប់ម៉ាក់ៗដែលចង់ប៉ូមទឹកដោះខ្លួនទុកសម្រាប់ឲ្យអាអូន គួរទិញដបទឹកដោះគោម៉ាក់ដូចគ្នានឹងប្រដាប់ប៉ូមទឹកដោះដែរ ព្រោះវាផ្ដល់ភាពងាយស្រួល […]


ការបំបៅដោះ

កូនម៉ឹមទឹកដោះគោ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ទាំងនេះ!

យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​ល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ហោច​ណាស់​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ​ដែរ។ ដោយ​ហេតុថា ម្តាយ​មាន​បញ្ហា​សុខភាព ឬ​ត្រូវ​បំពេញ​ការងារ​ឆ្ងាយ​ពី​កូនៗ ម៉ាក់ៗ​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ។ ដើម្បី​ឲ្យ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ​បាន​ត្រឹមត្រូវ កូន​លាស់​បាន​ល្អ មិន​សូវ​មាន​បញ្ហា​សុខភាព​ណា​មួយ​កើត​ឡើង​នោះ ម៉ាក់ៗ​ត្រូវ​ដឹង​រឿង​មួយ​ចំនួន​ខាង​ក្រោម។ មុន​ទិញ​ម្សៅ​ទឹក​ដោះគោ យើង​ត្រូវ​ពិនិត្យ​លើ​ការ​បរិច្ឆេទ​លើ​បាត​កំប៉ុង ប្រយ័ត្ន​ទិញ​ចំ​ទឹកដោះ​ហួស​ដឺឡេ​ឲ្យ​កូន​ញ៉ាំ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ត្រូវ​ចេះ​សង្កេត​មើល​កាល​កំណត់ និង​ធាតុ​ផ្សំ​នានា ដើម្បី​ដឹង​ថា កូន​យើង​បៅ​ត្រូវ​ជាមួយ​វា​ដែរ​ឬ​ទេ។ លោក​បន្ថែម​ទៀត​ថា កាល​ណា​របស់​ហួស​ដឺឡេ បាន​ន័យ​ថា​គុណភាព​ធ្លាក់​ចុះ ឬ​ខូច​គុណភាព​ហើយ ដូចនេះ​បើ​កូន​បៅ​ទៅ​ប្រាកដជា​មាន​បញ្ហា​ដូចជា រាក ក្អួត ឈឺពោះ​ជា​ដើម។ លោក​វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ និង​ជំងឺ​កុមារ​រូប​នេះបាន​បន្ថែម​ទៀត​ថា កាលណា​ហួស​ដឺឡេ​ហើយ​ម្សៅ​ទឹក​ដោះ​គោ​មាន​សភាព​ឡើង​រឹង​ដុំ​ៗ ដូចនេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវតែ​ប្រយ័ត្ន និង​ពេល​ទិញ​ត្រូវ​ចេះ​មើល​ផលិតផល​ដែល​មាន​ការ​ចុះ​លេខ​ផុត​កំណត់ មាន​ក្រុមហ៊ុន​ច្បាស់លាស់ និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ត្រឹមត្រូវ។ ចំពោះ​តិចនិក​នៃ​ការ​ឆុង​ម្សៅ​ទឹក​ដោះ​គោ និង​រឿង​អនាម័យ​ក៏​សំខាន់​ណាស់​ដែរ មិន​អ៊ីចឹង​ទេ​កូន​ម៉ឹម​ទៅ​នឹង​មាន​បញ្ហា​សុខភាព​ទៅ​ជា​ឈឺពោះ ហើមពោះ រាករូស ឬ​ទល់​លាមក​ជាដើម។ ការ​ឆុង​ម្សៅ​ទឹកដោះ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។ វិធី​ឆុង​ទឹកដោះ​កូន​ត្រឹម​ត្រូវ៖ – ត្រូវ​លាង​សម្អាត​ដប គម្រប​ដប និង​ក្បាល​ដោះ​ឲ្យ​បាន​ស្អាត​ជានិច្ច – សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត – ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន – យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ – ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក – លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ – យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ […]


ការបំបៅដោះ

កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ

ក្មេងមួយចំនួនជួបអាការៈហើមពោះញឹកញាប់ ដោយសារប្រព័ន្ធរំលាយអាហាររបស់អាអូននៅខ្ចី និងលេបខ្យល់ចូលទៅក្នុងពោះ ពេលបៅដោះម្ដាយ ឬទឹកដោះគោ។ ចំណែកឯក្មេងខ្លះ អាចហើមពោះដោយសារផលរំខានពីអាហារដែលម៉ាក់ៗញ៉ាំ ឬការធ្វើអនាម័យមិនបានត្រឹមត្រូវ នេះបើតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។ ចំពោះម៉ាក់ៗប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរធ្វើតាមប៉ុន្មានចំណុចនេះ ទើបអាចបញ្ចៀសបាននូវអាការៈហើមពោះ។ ១. លាងដបទឹកដោះគោឲ្យស្អាត អនាម័យដបឆុងម្សៅទឹកដោះជារឿងសំខាន់បំផុត កាលយើងលាងមិនបានស្អាតល្អ ឬផ្អាប់ម្សៅទឹកដោះទុកយូរ ទើបយកទៅលាង បាក់តេរី ផ្សិត ឬវីរុសកកើត បង្កទៅជាក្លិនផ្អូមជូរ មានបញ្ហាដល់កូន។ ចំពោះបញ្ហានេះវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺកុមារ បានលើកឡើងថា មានទារកជាច្រើនកើតជំងឺផ្សេងៗដោយសារតែការលាងសម្អាតដបទឹកដោះគោនេះ។ លោកបានបន្ថែមទៀត ការលាងសម្អាតមិនមែនលាងឲ្យតែរួចពីដៃដូចរបស់របរមនុស្សធំប្រើប្រាស់ឡើយ ព្រោះកូនក្មេងប្រព័ន្ធការពាររាងកាយមិនទាន់រឹងមាំល្អ កាលណាតែដបមានក្លិនជូរផ្អូម ទារកអាចនឹងរាករូស ហើមពោះភ្លែត។ ២. កូនម៉ឹមទឹកដោះគោដែលនៅសល់ មិនមានការណែនាំណាមួយឲ្យយើងយកទឹកដោះគោកូនម៉ឹមនៅសល់ ទុកឲ្យកូនញ៉ាំពេលក្រោយនោះទេ ត្រូវចាក់ចោល តែទោះយ៉ាងណាម៉ាក់ប៉ាចេះតែស្តាយ ដែលបញ្ហានេះក៏ជាមូលហេតុធ្វើកូនហើមពោះដែរ។ ទឹកដោះនៅសល់កាលណាយើងទុកមិនបានត្រឹមត្រូវ ឬមិនបានគ្របគម្របជិត អាចមានធូលីហុយចូល ឬសត្វល្អិតដូចជា រុយ ស្រមោចវារពីលើ កូនញ៉ាំទៅបើមិនរាករូស ក៏ហើមពោះដែរ។ អ្វីដែលសំខាន់នោះ ទឹកដោះគោកូនម៉ឹមនៅសល់នឹងមានចូលទឹកមាត់កូនក្នុងនោះ ទុកមិនបានយូរនោះទេ មេរោគនឹងបម្លែងទៅពពួកបាក់តេរី ឬផ្សិត យកឲ្យកូនញ៉ាំច្បាស់ជារាករូសមិនខាន។ ៣. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ