ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

ម៉ាក់ប៉ាមកដឹងពីមូលហេតុទារកត្អើកញឹកញាប់ និងដំណោះស្រាយ

គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​យល់​ឃើញ​ថា អាការៈ​ត្អើក ជា​អាការៈ​ដ៏​រំខាន​មួយ ពិសេស​ពេល​យើង​កំពុង​ញ៉ាំ​អាហារ​ហើយ​ត្អើក​កើត​ឡើង។ ស្រប​គ្នា​នេះ ទារក​ក៏​អាច​ត្អើក​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​បែរ​ជា​កើត​ក្ដី​បារម្ភ​ទាក់ទង​នឹង​បញ្ហា​ទារក​ត្អើក​ញឹក​ញាប់។ តែ​កុំ​បារម្ភ! អត្ថបទ​នេះ​នឹង​បក​ស្រាយ​ពី​មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ និង​ដំណោះ​ស្រាយ​សម្រាប់​ម៉ាក់​ប៉ា​ជួយ​អា​អូន។ ​មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ អាច​បណ្ដាល​មកពី​យើង​ព្យាយាម​​ឲ្យ​កូន​ម៉ឹម​លឿន ម៉ឹម​ឆ្អែត​ពេក ញ៉ាំ​ច្រើន​ពេក ផឹក​ច្រើន ឬ​លឿន​ព្រោះ​វា​បណ្ដាល​ឲ្យ​ឈ្លក់ កូន​លេប​ខ្យល់​ចូល​ក្នុង​ពោះ ហើយ​កត្តា​ផ្លាស់ប្ដូរ​អាកាសធាតុ​​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​បញ្ហា​នេះ​ច្រើន​​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​បន្ថែម​ឲ្យ​ដឹង​ថា មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ ក៏​អាច​កើត​ឡើង​ដោយសារ​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខ​ៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាម​ៗ។ ក្រៅ​ពី​ការ​ត្អើក​ដោយ​សារ​ម៉ឹម​ដោះ​ម៉ាក់ៗ ឬ​ម៉ឹម​ទឹក​ដោះ​គោ អា​អូន​ក៏​អាច​ត្អើក​ព្រោះ​តែ​ការ​ច្រាល​ក្រពះ​ពោះវៀនដែរ។ ក្នុង​ករណី​ទារក​ច្រាល​ក្រពះ​ពោះ​វៀន ត្អើក​មិន​មែន​ជា​រោគ​សញ្ញា​តែ​មួយ​ទេ នៅ​មាន​សញ្ញា​មួយ​ចំនួន​រួម​ផ្សំ​ទៀត​ដូច​ជា៖ ក្អក ក្អែ មួម៉ៅ យំ ពើង​ទ្រូង (ពិសេស​ពេល​កំពុង​បៅ ឬ​ក្រោយ​បៅ​រួច)។ ទោះ​ជាង​យ៉ាង​ណា​ក៏​ដោយ មូល​ហេតុ​ទារក​ត្អើក​ញឹក​ញាប់ មិន​មែន​ជា​រឿង​ធំ​ដុំ​របស់​ទារក​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ពេក​ទេ។ យើង​អាច​ដោះ​ស្រាយ​អាការៈ​ត្អើក​លើ​ទារក​បាន​ជា​មួយ​តិចនិក​ដូច​ជា៖ ព្យាយាម​ឲ្យ​កូន​បៅ​បន្ថែម​តិច​ៗ លើក​កូន​ឲ្យ​ផ្កាប់​លើ​ស្មា​យើង និង​រឹត​ខ្នង​កូន​តិចៗ អាច​ពញ្ញាក់​កូន បើ​កូន​មាន​ភាព​រំញោច។ ចំណាំ៖ បើ​ទារក​ត្អើក​យូរ​ដល់​២​ម៉ោង ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។


ការថែទាំទារក

ក្មេងក៏ចេះពុលឡានដែរ ប៉ុន្មាននេះជាសញ្ញាពុលឡាន និងវិធីដោះស្រាយ

ទារក​ពុល​ឡាន អាច​ជា​បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​មិន​សូវ​ឮ​ញឹក​ញាប់​ប៉ុន្មាន​ទេ ប៉ុន្តែ​ទារក​មួយ​ចំនួន​អាច​ពុល​ ពេល​កំពុង​ជិះ​ឡាន​មើល​ទេសភាព​ខាង​ក្រៅ​។ រាល់​ពេល​ពុល​ឡាន ទារក​ខ្លះ​ចេញ​សញ្ញា​ឲ្យ​ម៉ាក់​ប៉ា​ដឹង ខ្លះ​ទៀត​មិន​មាន​សញ្ញា​ថា​អា​អូន​កំពុង​ពុល​ឡាន​ទេ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​ត្រូវ​ចេះ​តាម​ដាន​សម្គាល់​មើល​សញ្ញា​ដោយ​ខ្លួន​ឯង ចៀស​វាង​ក្នុង​ខ្លួន​កូន​ធ្វើ​ទុក្ខ។ ​មិន​ច្បាស់​ទេ​ថា ​ហេតុ​អី​បាន​ជា​បញ្ហា​ពុល​ឡាន​ប៉ះពាល់​ដល់​ទារក និង​កុមារ​មួយ​ចំនួន ពិសេស​កុមារ​អាយុ​ពី ២ ទៅ ១២ ឆ្នាំ​ងាយ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ដែល​ទារក និង​កុមារ​ពុល​ឡាន​តែង​បង្ហាញ​ដូច​ជា៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​ចង្អោរ ក្អួត បែក​ញើស វិល​មុខ ឈឺ​ក្បាល ល្ហិតល្ហៃ មុខ​មាត់​ស្លេក ហៀរ​ទឹក​មាត់។ល។ ដោយសារ​តែ​ទារក និង​កុមារ​ទើប​តែ​ជិះ​រថយន្ត រាងកាយ​របស់​ពួក​គេ​អាច​ស៊ាំ​នឹង​ចលនា​ឡាន​ពេល​ជិះ​យូរ​ៗទៅ ហើយ​បញ្ហា​ពុល​ឡាន​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​អា​អូន​មិន​ទាំ​ស៊ាំ​នឹង​ការ​ជិះ​ឡាន ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​បញ្ហា​ទារក​ពុល​ឡាន​បាន​តាម​តិចនិក​ខាង​ក្រោម​នេះ៖ [embed-health-tool-baby-poop-tool] – ផ្ដល់​អាហារ​សម្រន់​ស្រាល​ៗ​ឲ្យ​កូន​ញ៉ាំ​មុន​ឡើង​ឡាន ចៀសវាង​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីដ​ខ្ពស់ (ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​ជូរ​ៗ)។ អាហារ​ល្អ​ៗ ដែល​ត្រូវ​បរិភោគ​រួម​មាន oatmeals នំប៉័ង និង​ចេក​ជា​ដើម។ – ព្យាយាម​បង្វែរ​អារម្មណ៍​កូន​ឲ្យ​ឆ្ងាយ​ពី​អារម្មណ៍​ដ៏​មិន​ស្រួល​ខ្លួន​ដោយ​ការ​ស្ដាប់​វិទ្យុ និយាយ ឬ​ច្រៀង​លេង – ឲ្យ​កូន​សម្លឹង​មើល​ទេសភាព​ខាង​ក្រៅ​ឡាន កុំ​ឲ្យ​កូន​លេង​ហ្គេម ឬ​ឱន​មើល​ទូរស័ព្ទ​ក្នុង​ឡាន – ប្រសិន​បើ​តិចនិក​ខាង​លើ​មិន​ដំណើរ​ការ គួរ​ឈប់​ឡាន​មួយ​រយៈ​សិន ហើយ​ឲ្យ​កូន​គេង​ខ្លួន​ឲ្យ​ត្រង់ […]


ការបំបៅដោះ

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់?

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់? សំណួរ​នេះ​ប្រហែល​ជ​មាន​ស្រីៗ​យើង​មួយ​ចំនួន​ដក់​ទុក​ក្នុង​ចិត្ត​ហើយ​ដែរ​។ ជា​ការ​ពិត​ម៉ាក់​ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន ប៉ុន្តែ​ត្រូវ​​ដឹង​រឿង​មួយ​ចំនួន​ដែរ ដើម្បី​ឲ្យ​ការ​បំបៅ​ដោះ​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព​។ ១. អ្វី​ជា​ជំងឺ​ថ្លើម​ប្រភេទ B ជំងឺ​ថ្លើម​ប្រភេទ​B បង្ក​ឡើង​ដោយ​មេរោគ​ថ្លើម​ប្រភេទ​B នៅ​លើ​ថ្លើម​ ដែល​អាច​ឆ្លង​តាម​ឈាម ទឹក​កាម ឬ​សារធាតុរាវ​ផ្សេង​ទៀត​ចេញ​ពី​រាង​កាយ​អ្នក​មាន​ជំងឺ​ថ្លើម​ប្រភេទ​នេះ​។ ស្រ្តី​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​ចម្លង​ទៅ​កូន​​នៅ​ពេល​ឆ្លង​ទន្លេ​។ ស្រ្តី​ពពោះ​ ត្រូវ​ពិនិត្យ​រក​ជំងឺ​ថ្លើម​ប្រភេទ​B ដើម្បី​បាន​ទទួល​ការថែទាំ​​ត្រឹម​ត្រូវ​ពេល​កំពុង​ពពោះ និង​ពេល​សម្រាល​។ មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្លង​អាមេរិក ហៅ​កាត់​ថា CDC បាន​ណែ​នាំ​ថា​ ក្មេងៗ​ទើប​​កើត​​គួរ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​​ដូស​ទី​១​ មុន​ពេល​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​រង្វង់​២៤​ម៉ោង​ដំបូង​។ CDC បន្ត​ថា កូន​ក្មេង​ជាទូទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​ប្រភេទB នៅ​រយៈពេល​១ខែ ឬ២​ខែ​ក្រោយ​ចាក់​ដូស​ទី​មួយ និង​ចាក់​ដូស​ទី​៣​នៅ​អាយុ​១៨​ខែ​។ ​​​​២. បំបៅ​ដោះ​កូន​មាន​សុវត្ថិ​ភាព​អត់​បើ​ម៉ាក់​ៗមាន​ជំងឺ​ថ្លើម​ប្រភេទ B? CDC អាមេរិក បញ្ជាក់​ថា​ម៉ាក់​ៗ​អាច​បំបៅ​ដោះ​កូន​បាន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ថា កូន​ដែល​កើត​​ពី​ម្ដាយ​មាន​ជំងឺ​​ថ្លើម​ប្រភេទ​ B ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​ប្រភេទ​B ១២​ម៉ោង​បន្ទាប់​ពី​កើត​ភ្លាម​ និង​ដូស​ទី២​ត្រូវ​ធ្វើ​ឡើង​ក្នុង​រង្វង់​អាយុ​១ខែ ឬ​២ខែ និង​ដូស​ទី​៣​ត្រូវ​ធ្វើ​ឡើង​នៅ​អាយុ​៦​ខែ​​។ បន្ទាប់​មក​ទៀត ប៉ា​ម៉ាក់​គួរ​នាំ​កូន​ធ្វើ​តេស្ត​រក​មើល​អង់ទីករ និង​រក​មើល​ថា​កូន​មាន​ឆ្លង​វីរុស​ថ្លើម​ឬ​យ៉ាងណា​ នៅ​ពេល​កូន​ចាស់​វ៉ាក់សាំង​បាន​គ្រប់​ដូស​ ឬ​នៅ​វ័យ​ប្រហែល​ពី​៩​ទៅ​១២​ខែ​។ ដូច​គ្នា​ដែរ ​ក្នុង​ដំណាក់​កាល​នេះ​មិន​មែន​មាន​ន័យ​ថា​ម៉ាក់ៗ​ត្រូវ​រង់​ចាំ​ទាល់​តែ​កូន​មាន​អង់ទីករ​ពេញ​លេញ​ចាំ​បំបៅ​ដោះ​កូន​នោះ​ទេ​។ ការ​បំបៅ​ដោះ​គឺ​មាន​សុវត្ថិភាព​ ហើយ​វីរុស​ថ្លើម​ប្រភេទ​B មិន​ឆ្លង​ទៅ​កូន​តាម​រយៈ​ទឹក​ដោះ​នោះ​ទេ លុះ​ណា​តែ​ក្បាល​ដោះ​របស់​ម៉ាក់​ៗ​មាន​ប្រេះ​បែក​ចេញ​ឈាម​។ ដូច​គ្នា​ដែរ ក្រៅពី​CDC អាមេរិក […]


អាហារូបត្ថម្ភទារក

ថែមអំបិល ឬស្ករ ក្នុងអាហារកូនក្រោម ១ឆ្នាំ ដូចនាំជំងឺចូលខ្លួនកូន

របប​អាហារ​កូន​ក្រោម​១ឆ្នាំ ចាំ​បាច់​បំផុត​បន្ទាប់​ពី​ការ​បៅ​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះ​គោ គឺ​បបរ​ខាប់​គ្រប់​គ្រឿង ឬ​ចំណី​អាហារ​ទន់​ៗ​ដែល​អា​អូន​អាច​ញ៉ាំ​បាន។ ស្រប​គ្នា​នេះ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង ឬ​ចំណី​ចំណុក​ផ្សេងៗ​ឲ្យ​កូន លួច​ដាក់​ស្ករ ឬ​អំបិល​ក្នុង​អាហារ ដើម្បី​ឲ្យ​មាន​ជាតិ ទាំង​មិន​ដឹង​ថា វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​កូន​វិញ​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ទូទៅ រាងកាយ​ទារក​ត្រូវ​ការ​ជាតិ​អំបិល​តែ ០.៤ក្រាម/ថ្ងៃ ហើយ​វា​តែង​តែ​ត្រូវ​បាន​បំពេញ​ដោយ​ទឹក​ដោះ​ម្ដាយ ឬ​ទឹកដោះគោ។ ចំណែក​ស្ករ​ក៏​ប៉ះពាល់​ដល់​ទារក​ដូច​គ្នា​ដោយ​មូលហេតុ​ថា ស្ករ​ត្រូវ​បាន​ចម្រាញ់​ដោយ​ដំណើរ​ការ​គីមី​ជា​ច្រើន​ដែល​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ទារក ឬ​កុមារ។ ផល​ប៉ះពាល់​នៃ​ការ​លើស​ជាតិ​អំបិល -​ មុខងារ​តម្រង​នោម​ទារក​អាច​នឹង​ជួប​បញ្ហា (ដោយ​សារ​ជាតិ​អំបិល​មិន​បម្លែង​អស់) – វា​ក៏​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្សេងៗ​ទៀត​ដូច​ជា ក្រួស​ក្នុង​តម្រង​នោម កង្វះ​ជាតិ​ទឹក ជំងឺ​ពុក​ឆ្អឹង ជំងឺ​សរសៃ​ឈាម និង​ជំងឺ​ផ្លូវ​ដង្ហើម​ជាដើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ផល​ប៉ះពាល់​នៃ​ការ​លើស​ជាតិ​ស្ករ – ជាតិ​ស្ករ​ដែល​លើស​អាច​ធ្វើ​ឲ្យ​ទារក ឬ​កុមារ​មាន​បញ្ហា​ពុក​ធ្មេញ និង​ល្ហិតល្ហៃ – វា​ក៏​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្សេង​ៗ​ទៀត​ដូច​ជា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ធាត់​ជាដើម។ [embed-health-tool-baby-poop-tool] បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាលថា តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល មិន​អនុញ្ញាត​ឲ្យ​ថែម​អំបិល ឬ​ស្ករ​ចូល​ក្នុង​អាហារ​កូន​ក្រោម​១ឆ្នាំ​ទេ។ កូន​ក្មេង​កាល​ណា​ញ៉ាំ​ប្រៃ ឬ​ញ៉ាំ​ផ្អែម​ពេក ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រលៀន។ ក្មេង​ទើប​តែ​ចប់​ពី​បៅ​ដោះ​ម្តាយ […]


ការបំបៅដោះ

ម្សៅទឹកដោះគោបើកគម្របហើយ អាចទុកយ៉ាងយូរបានប៉ុន្មាន?

ម៉ាក់ៗ​ដែល​មាន​កូន​ម៉ឹម​ម្សៅ​ទឹកដោះ​គោ ប្រាកដ​ជា​ហត់​បន្តិច​ហើយ ដោយ​ត្រូវ​លាង​សម្អាត​កំប៉ុង​កូន​ជា​ប្រចាំ ឯ​ការ​ទុក​ដាក់​ម្សៅ​ទឹក​ដោះគោ​ទៀត​សោត ក៏​មាន​ក្បួន​ខ្នាត និង​ទុក​ឲ្យ​ត្រឹម​ត្រូវ​ដែរ។ ប៉ុន្តែ​ម៉ាក់ៗ​មាន​ដឹង​អត់ ម្សៅ​ទឹកដោះ​គោ​បើក​គម្រប​ហើយ អាច​ទុក​យ៉ាង​យូរ​បាន​ប៉ុន្មាន​ខែ? ជា​ទូទៅ​ក្រុមហ៊ុន​​ផលិត​​ម្សៅ​ទឹក​ដោះគោ ណែនាំ​ឲ្យ​ប្រើ​ម្សៅ​ទឹកដោះ​គោ​ត្រឹម​រយៈពេល ១ខែប៉ុណ្ណោះ​បន្ទាប់​ពី​បើក​គម្របហើយ បើ​ហួស​ពី​រយៈ​ពេល​ហ្នឹង​ម៉ាក់​ប៉ា​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ លោក​​វេជ្ជបណ្ឌិត​ បាន​បន្ត​ថា រាល់​ពេល​ម៉ាក់ប៉ា​បើក​កំប៉ុង​យក​ម្សៅ​ទឹកដោះ​គោ​ឆុង​ឲ្យ​កូន​ម៉ឹម​ម្តងៗ ត្រូវ​បិទ​គម្របកំ​ប៉ុង​ឲ្យ​បាន​ជិត​ល្អ ដើម្បី​បង្ការ​កុំ​ឲ្យ​សត្វ​ល្អិត ធូលី ឬ​ខ្យល់​ចូល ធ្វើ​ឲ្យ​ខូច​គុណភាព​ម្សៅ​ទឹកដោះ​គោ កូន​ញ៉ាំ​ទៅ​អាច​នឹង​មាន​បញ្ហា​សុខភាព។ ចំពោះ​ការ​រក្សា​ទុក​វិញ យើង​ត្រូវ​ដាក់​នៅ​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា ចៀស​វាង​ការ​ត្រូវ​កម្តៅ​ថ្ងៃ និង​ភ្លើង ហើយ​មិន​ត្រូវ​ដាក់​ក្នុង​ទូ​ទឹកកក​ឡើយ។ ចុះ​ម្សៅ​ទឹកដោះ​គោ​ឆុង​រួច អាច​ទុក​បាន​ប៉ុន្មាន​ម៉ោង? សំណួរ​នោះ​លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា ម្សៅ​ទឹកដោះ​គោ​ឆុង​រួច បើ​សិន​ជា​កូន​មិន​ទាន់​ម៉ឹម​ទេ យើង​អាច​រក្សា​បាន ២ម៉ោង​នៅ​សីតុណ្ហភាព​ធម្មតា និង ២៤ម៉ោង បើ​រក្សា​ទុក​នៅ​ក្នុង​ទូទឹកកក​ផ្នែក​ធម្មតា។ តែ​អ្វី​ដែល​ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន​នោះ គឺ​ម្សៅ​ទឹកដោះ​គោ​ឆុង​រួច កូន​ម៉ឹម​នៅ​សល់ លោក​វេជ្ជបណ្ឌិត​ថា ម៉ាក់​ប៉ា​មួយ​ចំនួន ច្រើន​តែ​ស្តាយ កូន​ម៉ឹម​នៅ​សល់ ទុក​ឲ្យ​ម៉ឹម​នៅ​ពេល​ក្រោយ​ទៀត។ ការ​ធ្វើ​បែប​នេះ កូន​អាច​នឹង​ឈឺ​ពោះ ហើម​ពោះ ទៅ​ជា​រាករូស ដោយសារ​​​ការទុកដាក់ម្សៅទឹកដោះមិនមាន សុវត្ថិភាព អាច​នឹង​មាន​ធូលី […]


ការបំបៅដោះ

កូនឧស្សាហ៍ហើមពោះ យំរករឿងច្រើនមកពីអី? ប៉ះពាល់ដល់ការលូតលាស់ទេ?

ទម្រាំធំពេញវ័យមានសុខភាពរឹងមាំល្អ អាអូនតូចៗច្បាស់ជាជួបបញ្ហាសុខភាពទូទៅមួយចំនួនដែលនាំទុក្ខ ពិបាកក្នុងខ្លួន ដូចផ្ដាសាយ គ្រុនក្ដៅ ឬហើមពោះ ចុកពោះជាដើម។ ម៉ាក់ប៉ាមួយចំនួនសង្កេតឃើញថា បញ្ហាចុក ឬហើមពោះ កើតឡើងញឹកញាប់ទៅលើកូនខ្លួនផ្ទាល់ និងក្មេងដទៃទៀត ធ្វើឲ្យអាអូនយំ ត្អូញត្អែរពិបាកក្នុងខ្លួន។ ខាងក្រោមនេះ អាចជាមូលហេតុដែលបណ្ដាលឲ្យក្មេងឧស្សាហ៍ហើមពោះ ចុកពោះ តែងតែយំរករឿង។ ១. លេបខ្យល់ចូលពោះ ការលេបខ្យល់បន្ថែមចូលពោះ មិនត្រឹមតែធ្វើឲ្យកូនហើមពោះប៉ុណ្ណោះទេ ថែមទាំងអាចបណ្ដាលឲ្យកូនចង្អោរ និងបាត់បង់ចំណង់អាហារទៀត។ ក្មេងខ្លះលេបខ្យល់ចូលពោះ នៅពេលដែលពួកគេកើតអារម្មណ៍ធុញថប់ ឬពេលបារម្ភរឿងអ្វីមួយ។ ក្នុងករណីនេះ ប៉ាម៉ាក់បង្រៀនកូនឲ្យដកដង្ហើមវែងៗ ពេលកូនភ័យ ឬបារម្ភ ឬអាចប្រើថ្នាំបំបាត់ការហើមពោះតាមការណែនាំរបស់គ្រូពេទ្យក៏បាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ទល់លាមក នេះជាបញ្ហាដ៏ធំមួយក្នុងចំណោមក្មេងៗ ពិសេសក្មេងដែលញ៉ាំម្សៅទឹកដោះគោ នៅពេលអាអូនដល់វ័យចេះចូលបន្ទប់ទឹកជុះខ្លួនឯង។ មូលហេតុទូទៅមួយ កុមារអាចនឹងទប់មិនព្រមបន្ទោរបង់ពេលទៅសាលា ព្រោះពួកគេមិនទម្លាប់ប្រើបន្ទប់ទឹកនៅសាលា (ឬ សម្រាប់ក្មេងតូចៗ អាចមិនព្រមជុះតាមការបង្រៀន potty training ជាហេតុអាចនាំឲ្យទល់លាមក និងហើមពោះ។ល។ ដូចនេះ ម៉ាក់ប៉ាគួរបន្ថែមអាហារមានជាតិសរសៃ ឬឲ្យអាអូនញ៉ាំទឹកឲ្យច្រើន ដើម្បីស្រួលជុះ ហើយបើកូនទល់លាមកយូរ គួរពិគ្រោះជាមួយគ្រូពេទ្យ។ [embed-health-tool-baby-poop-tool] ៣. អាលែកហ្សីទឹកដោះគោ នៅក្នុងម្សៅទឹកដោះគោមួយចំនួនអាចមានគ្រឿងផ្សំដែលធ្វើឲ្យកូនយើងប្រតិកម្មជាមួយ […]


ការថែទាំទារក

បើកូនហើមពោះ ពិបាកក្នុងខ្លួន យំរករឿងមិនឈប់ ប៉ាម៉ាក់ត្រូវជួយបែបណា?

បញ្ហាហើមពោះលើទារក ជាអាការៈទូទៅមួយដែលអាអូនជួបញឹកញាប់ ធ្វើឲ្យអូនៗឈឺពោះ យំច្រើនលួងមិនបាត់ បណ្ដាលឲ្យម៉ាក់ប៉ាមួយចំនួនកើតជាក្ដីបារម្ភខ្លាំង។ ប៉ុន្តែអ្នកជំនាញក្មេងថា មិនបាច់បារម្ភពេកទេ ភាគច្រើនបញ្ហាហើមពោះមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយម៉ាក់ប៉ាក៏អាចដោះស្រាយ និងទប់ស្កាត់មិនឲ្យកូនហើមពោះបានដែរ។ បើតាមការឲ្យដឹងពីគ្រូពេទ្យជំនាញក្មេង មានកត្តាមួយចំនួនដែលជំរុញឲ្យបញ្ហាហើមពោះកើតឡើងលើកូនយើងដូចជា៖ របបអាហារម្តាយ៖ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ គុជ ឆោមដាលីន ថា បើសិនជាកូនបៅដោះម្តាយ តែបែរជាឧស្សាហ៍ហើមពោះ នោះមូលហេតុច្បាស់ជាមកពីរបបអាហាររបស់ម្ដាយហើយ ពិសេសបើម៉ាក់ៗផឹកស្រា ពិសេសគឺស្រាថ្នាំ ឬស្រាឫសឈើ ហើយទៅបំបៅដោះកូន ឬក៏អាចមកពីរបបអាហារម្ដាយមិនល្អ ញ៉ាំបន្លែឆៅ ឬញ៉ាំអាហារផ្អាប់ ជូរ ផ្អូម ជាដើម។ គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ កូនម៉ឹមទឹកដោះគោសល់យូរ៖ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារលើកឡើងថា នៅពេលកូនម៉ឹមទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះ អ៊ីចឹងកាលណាយើងទុកយូរម៉ោងបន្តិច កូនយើងម៉ឹមទឹកដោះគោដែលនៅសល់នោះ អាចបង្កឲ្យកូនឈឺពោះ រាករូសដូចគ្នា។ អនាម័យកំប៉ុងទឹកដោះគោ៖ វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បានឲ្យដឹងថា មានទារកជាច្រើនកើតជំងឺផ្សេងៗដោយសារតែការលាងសម្អាតដបទឹកដោះគោមិនស្អាតនេះ។ ប្រព័ន្ធការពាររាងកាយក្មេងមិនទាន់រឹងមាំល្អ កាលណាតែដបលាងមិនស្អាត ធ្វើឲ្យបាក់តេរី ផ្សិត ឬវីរុសទៅបម្លែង និងបង្កជាក្លិនជូរផ្អូម ហើយយកដបនោះទៅឆុងទឹកដោះគោឲ្យម៉ឹម ទារកអាចនឹងរាករូស […]


ទារកលូតលាស់ឆ្នាំដំបូង

កូនតូចបង្កើតទំនាក់ទំនងជាមួយប៉ាម៉ាក់ តាមវិធីទាំងនេះ

ប៉ា​ម៉ាក់​ទើប​មាន​កូន​ដំបូង​ប្រហែល​ជា​អាច​មាន​ចម្ងល់​ដែរ​ថា​តើ​កូន​យំ​មាន​ន័យ​អ្វី​ខ្លះ គួរ​ឲ្យ​បារម្ភ​ឬ​យ៉ាងណា? កូន​តូចមិន​ទាន់​ចេះ​និយាយ​មែន តែ​កូន​ក៏​មាន​វិធី​បង្កើត​ទំនាក់​ទំនង​ជាមួយ​ប៉ាម៉ាក់​បាន​ដែរ​។ តើ​មាន​អ្វី​ខ្លះ​? ប៉ាម៉ាក់​គួរ​ជួយ​កូន​បែប​ណា​?​ ១. យំ​ យំ គឺ​ជា​មធ្យោបាយ​​​ទំនាក់​ទំនង​ដំបូង​បំផុត​របស់​ក្មេង។ គិត​ចាប់​ពី​ពេល​កើត​មក​ភ្លាម កូន​មាន​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ដើម្បី​ប្រាប់​ពី​អារម្មណ៍ និង​ការ​គិត​របស់​ពួក​គេ​តាម​រយៈ​ការ​យំ​នេះ​ឯង​។ កូន​យំ​អាច​ព្រោះ​គេ​ចង់​ប្រាប់​ថា​ត្រូវ​ការ​អ្វី​មួយ ដូច​ជា​ការ​លួង​លោម ឃ្លាន អស់កម្លាំង រងា ​ឬ​ក្ដៅ​ពេក ជា​ដើម។ យ៉ាងណា ក៏​មាន​ដែរ ក្មេង​ខ្លះ​ទៀត​យំ​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​។ ២. របៀប​កូន​ចាប់​ផ្ដើម​និយាយ​ កូន​តូច​របស់​ប៉ាម៉ាក់​​ ពិត​ជា​បាន​ទទួល​នូវ​ព័ត៌មាន​អំពី​ពាក្យត្រូវ​និយាយ​ជា​ច្រើន​គិត​តាំងពី​ពេល​កើត​មក​។ កូន​អាច​គ្រាន់​តែ​ស្ដាប់​ប៉ាម៉ាក់ និង​មើល​​ពេល​ប៉ាម៉ាក់​និយាយ ក៏​គេ​អាច​យល់​ពី​មូល​ដ្ឋាន​នៃ​វិធី​​ទាក់ទង​គ្នា​ដែរ​។​ ឧទាហរណ៍ ក្មេង​​មិន​ទាន់​ចេះ​និយាយ​អាច​ប្រើ​ភ្នែក​ដើម្បី​ទាក់ទង​ជាមួយ​ប៉ាម៉ាក់ ដោយ​អាអូន​អាច​សម្លឹង​ទៅ​កាន់​ភ្នែក ឬ​មាត់​របស់​ប៉ាម៉ាក់។ ដូច​គ្នា​ដែរ កូន​ក៏​ចាប់​ផ្ដើម​រៀន​ស្ដាប់​នូវ​ពាក្យពេចន៍​យើង​និយាយ និង​សំឡេង​យើង​បញ្ចេញ​ផង​ដែរ​។ នៅ​វ័យ​ប្រហែលជា​៧ទៅ​៨​សប្ដាហ៍ កូន​អាច​ចាប់​ផ្ដើម​បញ្ចេញ​សំឡេង មួយ​ចំនួន​ដែល​ប៉ាម៉ាក់​អាច​សង្កេត​ដឹង​បាន​។ នៅ​ពេល​កូន​កាន់តែ​ចម្រើន​វ័យ​ជាង​នេះ គេ​ក៏​ចាប់​ផ្ដើម​បង្កើត​សំឡេង​កាន់​តែ​ច្រើន​បែប​ដែរ និង​បន្ទាប់​មក​ក៏​ចាប់​ផ្ដើម​ចេះ​ញញឹម និង​វាស​ដៃ​ ជើង​ចុះឡើង​ជាដើម។ ៣. ជំរុញ​កូន​ឲ្យ​និយាយ​ ពេល​កូន​យើង​វ័យ​កាន់​តែ​ច្រើន​ខែ ពេល​មិន​គេង គេ​អាច​ត្រូវ​ការ​លេង​ច្រើន បង្កើត​ទំនាក់​ទំនង​ច្រើន​ជាមួយ​អ្នក​នៅ​ជុំ​វិញ​។ នៅ​ពេល​ឃើញ​កូន​ហាក់​ចង់​និយាយ​ស្ដី​ជាមួយ​ ប៉ា​ម៉ាក់​គួរ៖ បង្ហាញ​ក្ដី​ត្រេក​អរ​ ផ្ដល់​ភាព​កក់​ក្ដៅ និង​នាំ​កូន​និយាយ បង្ហាញ​ទម្រង់​ទឹក​មុខ​ផ្សេង​លេង​ជាមួយ​កូន និយាយ​ពី​អ្វី​មួយ​ដែល​កូន​បាន​ចង្អុល​ទៅ​កាន់​ ​​បក់​ដៃ​ដាក់​កូន​ចុះឡើង បើ​កូន​បញ្ចេញ​សញ្ញា​បក់​ដៃ​ដាក់​យើង​​ ប៉ា​ម៉ាក់​មួយ​ចំនួន​បាន​និយាយ​ជាមួយ​កូន ទាំង​ដែល​កូន​មិន​ឆ្លើយ​តប​ជាមួយ តែ​ថា​ការ​ធ្វើ​ដូច​នេះ​មិន​មាន​អ្វី​ខុស​នោះ​ទេ ការ​និយាយ​ជាមួយ​កូន​កាន់​តែ​ច្រើន នឹង​ជួយ​កូន​ឲ្យ​រៀន​ពី​វិធី​ទាក់​ទង​ជាមួយ​មនុស្ស​ជុំវិញ​កាន់តែ​ច្រើន​ដែរ​។ ​រឿង​ដែល​សំខាន់ ប៉ា​ម៉ាក់​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​កូន លេង​ជាមួយ​កូន បង្ហាញ​ការ​ពេញ​ចិត្ត​ក្នុង​ការ​និយាយ​ជា​មួយ​កូន នាំ​ឲ្យ​កូន​និយាយ​ […]


អាហារូបត្ថម្ភទារក

ជម្រើសផ្លែឈើល្អៗ ម៉ាក់ប៉ាយកមកធ្វើអាហារសម្រន់ឆ្ងាញ់មាត់ឲ្យអាអូន

អាហារ​សម្រន់​ទារក បន្ថែម​ពី​លើ​ការ​បៅ​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​ចាំ​បាច់​ត្រូវ​ផ្ដល់​ឲ្យ​អា​អូន​អាយុ​ចាប់​ពី​៦ខែ​ឡើង ។ ម៉ាក់​ប៉ា​មិន​បាច់​ល្វីង​មុខ ទៅ​ទិញ​អាហារ​ទារក​នៅ​តាម​ទីផ្សារ​មក​ឲ្យ​កូន​ញ៉ាំ​ទេ គ្រាន់​តែ​ផ្ដល់​ផ្លែ​ឈើ​ងាយ​រក​ប៉ុន្មាន​មុខ​នេះ​ឲ្យ​អា​អូន សម្បូរ​ទាំង​សារធាតុ​ចិញ្ចឹម និង​រសជាតិ​ឆ្ងាញ់ ហើយ​ធម្មជាតិ​ពិតៗទៀត។ ផ្លែឈើ​ល្អៗ អាច​ធ្វើ​អាហារ​សម្រន់​ទារក​ ១. ផ្លែ​ប៊ើរ ដើម្បី​ធ្វើ​អាហារ​សម្រន់​ទារក​ពី​ផ្លែប៊ើរ យើង​ត្រូវ​យក​ផ្លែ​ពាក់​កណ្ដាល ចិញ្ច្រាំឲ្យ​ម៉ដ្ដ រួច​លាយ​ទឹក​១-២ ​កូន​ស្លាប​ព្រា ឲ្យ​ខាប់​បន្តិច​ជា​ការ​ស្រេច។ ផ្លែ​ប៊ើរសម្បូរ​ដោយ​វីតាមីន E និង​ជាតិ​ខ្លាញ់​ល្អ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កូន។ ២. ផ្លែ​ស្វាយ ផ្លែ​ស្វាយ ជា​ផ្លែ​ងាយ​ស្រួល​រក​បំផុត​មួយ សូម្បី​តែ​ផ្ទះ​គ្នា​យើង​ខ្លះ​ក៏​មាន​ដាំ​ដែរ។ ប៉ុន្តែដើម្បី​ធ្វើ​អាហារ​សម្រន់​ទារក យើង​ត្រូវ​យក​ផ្លែ​ស្វាយ​ទុំ​មួយ ក្រឡុក​ឲ្យ​ម៉ដ្ដ (អាច​លាយ​ទឹក​បន្តិច​ក៏​បាន ឬ​អត់​ក៏បាន) ដួស​ដាក់​កូន​ចាន​សម្រាប់​បញ្ចុក​អា​អូន​ជា​ការ​ស្រេច (ងាយៗ)។ ក្រៅ​ពី​មាន​ពណ៌​លឿង​ស្រស់​ពេញ​ភ្នែក​ហើយ វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​ ជួយពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ៣. ផ្លែ​ចេក ផ្លែ​ចេក​ទុំ ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​ទារក ដោយ​គ្រាន់​តែ​កិន​វា​ឲ្យ​ម៉ដ្ដ ឬ​ចាស់​ៗ​យើង​ចូល​ចិត្ត​កោស​សាច់​ចេក​ទុំ ហើយ​បញ្ចុក​អា​អូន​។ ផ្លែ​ចេក​ទុំ​មាន​រសជាតិ​ផ្អែម និង​ងាយ​ស្រួល​សម្រាប់​ក្រពះ​កូន​រំលាយ ហើយ​វា​ក៏​ពោរពេញ​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម និង​វីតាមីន​ផ្សេងៗ​ដែរ។ ៤. ផ្លែ​ម្នាស់ ដើម្បី​យក​ម្នាក់​ធ្វើ​អាហារ​សម្រន់​ទារក យើង​ត្រូវ​ចិត​សំបក និង​ភ្នែក​ចេញ​ឲ្យ​ស្អាត រួច​កិន​វា​ឲ្យ​ម៉ដ្ដ​ជា​ការ​ស្រេច។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​យក​វា​ទៅ​លាយ​ជាមួយ​យាអ៊ួរ​គ្មាន​រសជាតិ (Greek yogurt) ឲ្យ​អា​អូន​ក៏​ជា​ជម្រើស​ល្អ​ដែរ។ ចំណាំ៖ ក្រៅ​ពី​ផ្លែ​ឈើ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​យក​ផ្លែ​ឈើ​ដទៃ​មក​ធ្វើ​អាហារ​សម្រន់​ទារក​ក៏​បាន​ដូច​ជា […]


ការថែទាំទារក

ហេតុផលម៉ាក់ៗគួរដឹង ម៉េចបានកូនតូចចូលចិត្តទាញត្រចៀក​

​ពិត​ណាស់​ ​​​​​​​​ទារក​​​មាន​ការ​លូតលាស់ និង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។ ពួកគេ​រៀន​ និង​ធ្វើ​រឿងរ៉ាវ​ថ្មី​ៗ​ជា​រៀងរាល់​ថ្ងៃ​។ យ៉ាង​ណា​មិញ ប្រសិនបើ​អា​អូន​ស្រាប់​តែ​ទាញ​​ ឬ​ខ្វាច​ត្រចៀក​ខ្លួន​ឯង ប៉ា​ម៉ាក់​មិន​ចាំបាច់​បារម្ភ​ឡើយ​។ ជាក់​ស្ដែង មាន​ហេតុផល​ជា​ច្រើន​ដែល​​នាំ​ឲ្យ​ទារក​ចាប់ផ្ដើម​​ប៉ះពាល់​ត្រចៀក​ខ្លួន​ឯង ហើយ​វា​ក៏​មិន​មាន​គ្រោះថ្នាក់អ្វី​​ដែរ​ ប្រសិនបើ​​អា​អូន​មិន​មាន​បង្ហាញ​​រោគ​សញ្ញា​ណាមួយ​។ មូលហេតុ​ដែល​ទារក​ទាញ​ត្រចៀក​ ១. លេង​ និង​លួងលោម​ខ្លួន​ឯង កូន​តូច​​ភាគ​ច្រើន​ទាញ​ត្រចៀក​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​លេង ឬ​ទើប​ដឹង​ពី​វត្តមាន​ផ្នែក​នៃ​រាងកាយ​របស់​ខ្លួន។​ វា​គឺ​ជា​ការ​លេង​ នៅ​អំឡុង​ពេល​ដែល​អា​អូន​អាយុ​បាន​ប៉ុន្មាន​ខែ​ដំបូង​។​ មួយ​វិញ​ទៀត ទារក​ខ្លះ​អាច​ទាញ​ត្រចៀក​ដើម្បី​លួងលោម​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​មិន​សប្បាយ​ចិត្ត រញ៉ាំរញ៉ូវ​ ឬ​ព្យាយាម​គេង​។ ការ​ទាញ​ត្រចៀក​ ដើម្បី​លេង​ ឬ​លួងលោម​ខ្លួន​ឯង​ចាប់ផ្ដើម​បន្ទាប់​ពី​ក្មេង​អាយុ​បាន​៤​ខែ និង​បញ្ចប់​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​១ឆ្នាំ​។ ២. ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​ ជាមួយ​គ្នា​នេះ​ដែរ ទារក​អាច​ទាញ​​ និង​ប៉ះ​ត្រចៀក​ ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ឈឺ​ចាប់​ពី​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​។​ ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​កើត​ឡើង​ជា​ទូទៅ​ នៅ​ពេល​ដែល​កូន​មាន​​អាយុ​ចន្លោះ​ពី​៣​ខែ​ដល់​៣​ឆ្នាំ​។ ក្រៅ​ពី​ការ​ប៉ះ ឬ​ខ្វាច​ត្រចៀក​ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​បញ្ជាក់​ថា​កូន​​មាន​អាការៈ​ឈឺ​ត្រចៀក​ រួម​មាន យំ មិន​ចង់​ញ៉ាំ​​អាហារ ពិបាក​គេង​ គ្រុន​ក្ដៅ ហៀរ​សំបោរ​ រោគសញ្ញា​អាលែកហ្ស៊ី ​ឬ​ក្អួត។ ៣. បញ្ហា​ស្បែក​ កូន​​អាច​កំពុង​តែ​​ព្យាយាម​កម្ចាត់​បញ្ហា​រមាស់ នៅ​ពេល​ដែល​ពួក​គេ​ទាញ ឬ​ត្រដុស​ត្រចៀក​។ ជា​ទូ​ទៅ​ កូន​ជួប​ប្រទះ​​បញ្ហា​ស្បែក​ស្ងួត​ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន​ ហើយ​​អាការៈ​រមាស់​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង​។ ទន្ទឹម​នឹង​នេះ​ដែរ​ ត្រអក​ក៏​ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​កើត​ឡើង​ចំពោះ​ក្មេង​​ដូច​គ្នា។​ រោគ​សញ្ញា​​នៃ​ជំងឺ​ត្រអក​ដែល​កើត​មាន​ញឹកញាប់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ