ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

ហេតុផលម៉ាក់ៗគួរដឹង ម៉េចបានកូនតូចចូលចិត្តទាញត្រចៀក​

​ពិត​ណាស់​ ​​​​​​​​ទារក​​​មាន​ការ​លូតលាស់ និង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។ ពួកគេ​រៀន​ និង​ធ្វើ​រឿងរ៉ាវ​ថ្មី​ៗ​ជា​រៀងរាល់​ថ្ងៃ​។ យ៉ាង​ណា​មិញ ប្រសិនបើ​អា​អូន​ស្រាប់​តែ​ទាញ​​ ឬ​ខ្វាច​ត្រចៀក​ខ្លួន​ឯង ប៉ា​ម៉ាក់​មិន​ចាំបាច់​បារម្ភ​ឡើយ​។ ជាក់​ស្ដែង មាន​ហេតុផល​ជា​ច្រើន​ដែល​​នាំ​ឲ្យ​ទារក​ចាប់ផ្ដើម​​ប៉ះពាល់​ត្រចៀក​ខ្លួន​ឯង ហើយ​វា​ក៏​មិន​មាន​គ្រោះថ្នាក់អ្វី​​ដែរ​ ប្រសិនបើ​​អា​អូន​មិន​មាន​បង្ហាញ​​រោគ​សញ្ញា​ណាមួយ​។ មូលហេតុ​ដែល​ទារក​ទាញ​ត្រចៀក​ ១. លេង​ និង​លួងលោម​ខ្លួន​ឯង កូន​តូច​​ភាគ​ច្រើន​ទាញ​ត្រចៀក​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​លេង ឬ​ទើប​ដឹង​ពី​វត្តមាន​ផ្នែក​នៃ​រាងកាយ​របស់​ខ្លួន។​ វា​គឺ​ជា​ការ​លេង​ នៅ​អំឡុង​ពេល​ដែល​អា​អូន​អាយុ​បាន​ប៉ុន្មាន​ខែ​ដំបូង​។​ មួយ​វិញ​ទៀត ទារក​ខ្លះ​អាច​ទាញ​ត្រចៀក​ដើម្បី​លួងលោម​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​មិន​សប្បាយ​ចិត្ត រញ៉ាំរញ៉ូវ​ ឬ​ព្យាយាម​គេង​។ ការ​ទាញ​ត្រចៀក​ ដើម្បី​លេង​ ឬ​លួងលោម​ខ្លួន​ឯង​ចាប់ផ្ដើម​បន្ទាប់​ពី​ក្មេង​អាយុ​បាន​៤​ខែ និង​បញ្ចប់​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​១ឆ្នាំ​។ ២. ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​ ជាមួយ​គ្នា​នេះ​ដែរ ទារក​អាច​ទាញ​​ និង​ប៉ះ​ត្រចៀក​ ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ឈឺ​ចាប់​ពី​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​។​ ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​កើត​ឡើង​ជា​ទូទៅ​ នៅ​ពេល​ដែល​កូន​មាន​​អាយុ​ចន្លោះ​ពី​៣​ខែ​ដល់​៣​ឆ្នាំ​។ ក្រៅ​ពី​ការ​ប៉ះ ឬ​ខ្វាច​ត្រចៀក​ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​បញ្ជាក់​ថា​កូន​​មាន​អាការៈ​ឈឺ​ត្រចៀក​ រួម​មាន យំ មិន​ចង់​ញ៉ាំ​​អាហារ ពិបាក​គេង​ គ្រុន​ក្ដៅ ហៀរ​សំបោរ​ រោគសញ្ញា​អាលែកហ្ស៊ី ​ឬ​ក្អួត។ ៣. បញ្ហា​ស្បែក​ កូន​​អាច​កំពុង​តែ​​ព្យាយាម​កម្ចាត់​បញ្ហា​រមាស់ នៅ​ពេល​ដែល​ពួក​គេ​ទាញ ឬ​ត្រដុស​ត្រចៀក​។ ជា​ទូ​ទៅ​ កូន​ជួប​ប្រទះ​​បញ្ហា​ស្បែក​ស្ងួត​ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន​ ហើយ​​អាការៈ​រមាស់​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង​។ ទន្ទឹម​នឹង​នេះ​ដែរ​ ត្រអក​ក៏​ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​កើត​ឡើង​ចំពោះ​ក្មេង​​ដូច​គ្នា។​ រោគ​សញ្ញា​​នៃ​ជំងឺ​ត្រអក​ដែល​កើត​មាន​ញឹកញាប់​ […]


ការថែទាំទារក

ផ្លាស់ប្ដូរទឹកដោះគោពីមួយទៅមួយឲ្យកូនបៅ អាចនឹងមានផលរំខានទាំងនេះ

ការផ្លាស់ប្ដូរ​ម្សៅ​ទឹកដោះគោ​ឲ្យ​ទារក​បៅ​ពី​មួយ​ម៉ាក​ទៅ​មួយ​ម៉ាក អាច​ដោយសារ​អា​អូន​បៅ​ទឹក​ដោះ​គោ​ចាស់​លែង​ត្រូវ ឬ​ក៏​អាច​​ដោយ​សារហេតុផល​​ផ្សេង​​ទៀត។ ខណៈ​​ដែល​បើ​ម៉ាក់​ប៉ា​សម្រេច​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ច្រើន​ម៉ាក​ឲ្យ​អា​អូន​មុឹម ផល​រំខាន​មួយ​ចំនួន​អាច​កើត​ឡើង​ចំពោះ​កូន​បាន។ ផល​រំខាន​នៃ​ការ​ផ្លាស់ប្ដូរ​ម្សៅ​ទឹកដោះ​គោ​ច្រើន​ឲ្យ​កូន​បៅ ១. ហើម​ពោះ ពេល​ម៉ាក់​ប៉ា​ឮ​សំឡេង​គ្រុគៗ​ចេញ​ពី​ពោះ​កូន ឬ​ឃើញ​ពោះ​កូន​ហើម ច្បាស់​ជា​បារម្ភ​មិន​ខាន។ នេះ​អាច​ជា​ផល​រំខាន​ទូទៅ​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ អាច​កើត​ឡើង​លើ​កូន។ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី ហើយ​វា​ស៊ាំ​នឹង​ទឹក​ដោះ​គោ​​ចាស់ ដូច​នេះ បើ​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ទៅ​ម៉ាកមួយ​ថ្មី អាច​បណ្ដាល​ឲ្យ​កូនហើម​ពោះ។ ២. អាលែកហ្ស៊ី ពេល​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន យើង​មិន​ដឹង​ច្បាស់​ថា កូន​យើង​បៅ​ត្រូវ ឬ​ក៏​អត់​ទេ។ ការ​​ប្ដូរ​​ទៅ​​ម្សៅ​​ទឹក​ដោះ​​គោ​​ថ្មី​​នោះ​ បើអាអូន​បៅ​ទឹក​​អត់​​ត្រូវ ឬ​​អាលែកហ្ស៊ី​នឹង​ធាតុ​ផ្សំ​ណាមួយ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ  អាច​នឹង​ចេញរោគ​សញ្ញា​នៃ​អាលែកហ្ស៊ី​ទឹកដោះគោដូចជា៖ ក្អួត រាករូស ឈឺ​ពោះ ឡើង​កន្ទួល​លើ​ស្បែក ជុះ​មក​មាន​ឈាម​លាយ​លាមក។ ៣. ខ្វះ​អាហារូបត្ថម្ភ កូន​ក្មេង​ក៏​ដូច​យើង​ដែរ បើ​បាន​អាហារ​ប្លែក ហើយ​រសជាតិ​មិន​ត្រូវ​មាត់ ច្បាស់​ជា​មិន​ព្រម​ញ៉ាំ​ឡើយ។ ការ​ដែល​មិន​ព្រម​ញ៉ាំ​នេះ អាច​បណ្ដាល​ឲ្យ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម​រាងកាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​មិន​ឡើង​គីឡូ​ជាដើម។ ដូច​នេះ មុន​សម្រេច​ផ្លាស់​ប្ដូរម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន ម៉ាក់​ប៉ា​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​មែន​ទែន។ ចំណាំ៖ ចំពោះ​ការ​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ម៉ាក់​ប៉ា​មិន​គួរ​នឹក​ឃើញ​ចង់​ផ្លាស់​ប្ដូរ ហើយ​ផ្លាស់​ប្ដូរ​ភ្លាម​ៗទេ យើង​ត្រូវ​ផ្ដល់​ឲ្យ​កូន​សន្សឹម​ៗ លាយ​ជាមួយ​ម្សៅ​ទឹក​ដោះ​គោ​ចាស់​រហូត​អា​អូន​ស៊ាំ​នឹង​ម្សៅ​ទឹក​ដោះ​គោ​ថ្មី សឹម​ឈប់​ផ្ដល់​ទឹក​ដោះ​គោ​ចាស់​ឲ្យ​កូន​មុឹម។


អាហារូបត្ថម្ភទារក

ចង់ឲ្យកូនលូតលាស់ល្អ! ម៉ាក់ប៉ាមកដឹងពីរបបអាហារបំប៉នត្រឹមត្រូវសម្រាប់ទារក ១ឆ្នាំដំបូង

ចំពោះទារកក្រោមអាយុ៦ខែ គ្មានអាហារអ្វីចាំបាច់ដល់អាអូនដូចទឹកដោះម្ដាយទេ តែចាប់ពីអាយុ៦ខែឡើងទៅ ទាមទារឲ្យម៉ាក់ប៉ាបន្ថែមអាហារបំប៉នគ្រប់គ្រាន់ដល់កូនជារៀងរាល់ថ្ងៃ ដើម្បីលូតលាស់បានល្អ រាងកាយរឹងមាំ និងប្រាជ្ញាឆ្លាតវៃ។ ចាប់ពីអាយុ ៦ខែឡើងទៅ គឺជាវ័យដែលអាអូនកំពុងពេញលូតលាស់លឿន ហើយត្រូវការថាមពល និងសារធាតុចិញ្ចឹមល្អៗ បំពេញនូវតម្រូវការរាងកាយសម្រាប់ការលូតលាស់។ តើរបបអាហារបែបណាទើបល្អដល់ការលូតលាស់អាអូន ម៉ាកប៉ាគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃកូន? របបអាហារត្រឹមត្រូវរបស់ទារកទើបកើតដល់អាយុ៦ខែ អាហារសំខាន់បំផុតរបស់ទារកទើបនឹងកើតដល់៦ខែ មានតែទឹកដោះម្ដាយ ឬម្សៅទឹកដោះគោប៉ុណ្ណោះ ព្រោះវ័យនេះអាអូននៅមិនទាន់អាចញ៉ាំអាហារក្រៅបានទេ។ របបអាហារត្រឹមត្រូវរបស់ទារក៦-៨ខែ ចាប់ពីអាយុ៦ខែទៅការបំបៅដោះ ឬម៉ឹមទឹកដោះគោមួយមុខមិនគ្រប់គ្រាន់ឡើយ ត្រូវផ្តល់អាហារបន្ថែមដល់កូន។ ដល់វ័យនេះអាអូនទើបតែរៀនទំពាអាហារទេ ដូចនេះហើយ អាហារដំបូងដែលម៉ាក់ប៉ាផ្ដល់ឲ្យកូនគួរតែជាអាហារទន់ៗ ងាយស្រួលឲ្យអាអូនលេបចូលពោះដូចជាបបរ ឬបន្លែ-ផ្លែឈើស្ងោរ និងកិនឲ្យម៉ដ្តជាដើម។ អង្គការ Unicef បានឲ្យដឹងថា នៅវ័យនេះ កូនយើងអាចញ៉ាំអាហារបានស្ទើរគ្រប់មុខ ដូចនេះយើងអាចផ្ដល់អាហារដែលខ្លួនញ៉ាំឲ្យកូនញ៉ាំបានដែរ តែអាហារដែលផ្ដល់ឲ្យត្រូវទន់ និងសម្បូរសារធាតុចិញ្ចឹមត្រឹមត្រូវ។ យើងក៏ត្រូវប្រាកដថា អាអូនទទួលបានអាហារូបត្ថម្ភគ្រប់មុខដូចជា សាច់សត្វ (សាច់ត្រី គោ មាន់ ឬស៊ុត។ល។) ពពួកសណ្ដែក ឬគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើគ្រប់មុខជាប្រចាំ។ ម៉ាក់ប៉ាអាចបន្ថែមប្រេងធម្មជាតិ ឬខ្លាញ់ល្អក្នុងអាហារកូន ដើម្បីផ្ដល់ថាមពលឲ្យកូន។ លើសពីនេះ ចំពោះអាហារសម្រន់របស់អាអូន ត្រូវតែជាអាហារផ្ដល់សុខភាពល្អ ដូចជាផ្លែឈើស្រស់ យ៉ាអ៊ួរ។ល។ ចាប់ពីអា៦-៨ខែ ម៉ាក់ប៉ាអាចបញ្ចុកអាហារបន្ថែមឲ្យកូនបានកន្លះកូនចាន ២-៣ដង/ថ្ងៃ។ នៅអាយុប៉ុណ្ណេះអាអូនអាចញ៉ាំអ្វីក៏បានលើកលែងតែទឹកឃ្មុំ […]


ការថែទាំទារក

យកភួយ ខ្នើយ សង្កត់កូនពេលគេង ជួយឲ្យគេងស្កប់មែនអត់?

ទារក​គេង​មិន​ស្កប់ អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន​ដូចជា​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​បរិយាកាស​រំខាន​ដល់​ការ​គេង​របស់​កូន។ ក្នុង​នោះ​ដែរ ទម្លាប់​ដែល​ម៉ាក់​ៗ​ធ្វើ​មួយ​ចំនួន​ដោយ​គិត​ថា នឹង​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​ស្រួល បែរ​ក្លាយ​ជា​ផល​រំខាន​ដល់​ការ​គេង​របស់​អា​អូន​វិញ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ចំពោះ​ម៉ាក់​ៗ​មួយ​ចំនួន មាន​ទម្លាប់​រុំ​កន្សែង ឬ​កំណាត់​ទារក ដើម្បី​ឲ្យ​កូន​គេង​បាន​លក់​ស្រួល មិន​ឆាប់​ភ្ញាក់ ព្រោះ​ទារក​ទើប​នឹង​កើត​មួយ​ចំនួន​កន្ត្រាក់​ដៃ​ជើង​ញឹក ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ភ្ញាក់​ពី​គេង ឬ​គេង​មិន​ស្កប់​ស្កល់។ ដូច​គ្នា​នេះ ក្រៅ​ពី​រុំ​ខ្លួន​កូន​ជិត​ឈឹង​ហើយ ពេល​កូន​កំពុង​គេង​លក់​នោះ ក៏​យក​ខ្នើយ ឬ​ភួយ មក​ដាក់​សង្កត់​លើ​ពោះ​អា​អូន​បន្ថែម​ទៀត។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ការ​រុំ​ទារក គឺ​រុំ​កូន​ឲ្យ​មាន​ផាសុកភាព មិន​មែន​រុំ​ជិត​ឈឹង​កូន​រើ​ទៅ​ណា​មិន​រួច​នោះ​ទេ ទារក​ក៏​ត្រូវ​បរិយាកាស​ខ្យល់​ចេញ​ចូល ហើយ​ទារក​ក៏​ចេះ​ស្អុះ​ស្អាប់ ធុញ​ថប់​ដូច​យើង​មនុស្ស​ធំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​ម៉ាក់​ៗ​យក​ភួយ​ក្រាស់ ឬ​វត្ថុ​ធ្ងន់ សង្កត់​អា​អូន​រើ​មិន​រួច អាច​បង្ក​គ្រោះ​ថ្នាក់​ឲ្យ​ថប់​ដង្ហើម​បាន​ដោយ​ប្រការ​ណាមួយ។ ប្រសិន​បើ​វត្ថុ​នោះ​ក្រាស់ ឬ​ធ្ងន់​ពេក អាច​បណ្ដាល​ឲ្យ​កូន​ហប់ ហើយ​បើ​ចៃដន្យ​ធ្លាក់​មក​គ្រប​មុខ​កូន ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​កិកកុក រក​រឿង​មិន​ព្រម​គេង​។ ហេតុ​នេះ​ហើយ ដើម្បី​ឲ្យ​កូន​គេង​លក់​ស្កប់ស្កល់ ម៉ាក់​ៗ​គួរ​ដាក់​ឲ្យ​ទារក​គេង​ក្នុង​បរិយាកាសស្ងប់ស្ងាត់ មិន​ចាំង​ពន្លឺ មាន​ខ្យល់​អាកាស​ចេញ​ចូល​ល្អ។ ចៀសវាង​ស្លៀក​ពាក់​ឲ្យ​កូន​ចង្អៀត​ពេក ឬ​រុំ​អា​អូន​តឹង​ពេក ពិសេស​មិនត្រូវ​ដាក់​ឲ្យ​ទារក​គេង​ក្នុង​បន្ទប់​ត្រជាក់​ពេក ឬ​គេង​នៅ​មុខ​កង្ហារ។


ការថែទាំទារក

អា​អូន​ត្រជាក់​​​​ដៃ​ជើង​បណ្ដាល​មក​ពីមូលហេតុ​អ្វី? ​គួរ​បារម្ភ​​​​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ដៃ​របស់​​ទារក​​អាច​ត្រជាក់​ជាង​ផ្នែក​ផ្សេង​​ៗ​ទៀត​​នៃ​រាងកាយ​។ យ៉ាង​ណា​មិញ ទោះ​បី​ជា​វា​អាច​​កើត​ឡើង​ដោយ​សារ​តែ​កត្តា​សីតុណ្ហភាព​ខាង​ក្រៅ​ ប៉ុន្តែ​​​​​​អាការៈ​នេះ​ក៏​អាច​ជា​បញ្ហា​សុខភាព​ផង​ដែរ​។ ដៃ​ត្រជាក់​ម្ដងម្កាល​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​ដៃ​​អា​អូន​ត្រជាក់​ញឹកញាប់​ ​ម៉ាក់​ៗ​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ ដើម្បី​​ស្វែង​រក​មូលហេតុ​បង្ក​ និង​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​។ មូលហេតុ​ដែល​ទារក​មាន​ដៃ​ត្រជាក់?​ ​​១​. មិន​ទាន់​ពេញ​វ័យ​ក្នុង​ការ​រក្សា​កម្ដៅ​ ទារក​ទើប​កើត​មិន​អាច​រក្សា​សីតុណ្ហភាព​​ស្នូល​នៃ​រាងកាយ​​ ដោយ​មិន​មាន​ការ​ការពារ​កម្ដៅ​ពី​ខាង​ក្រៅ​ឡើយ​។​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ ទើប​ដៃ​ និង​ជើង​របស់​ពួក​គេ​ត្រជាក់​ជាង​​​ផ្នែក​​ដទៃ​ទៀត​។ ដូច្នេះ​ហើយ​ ទើប​ម៉ាក់​ៗ​គប្បី​រុំ​ក្បាល​ ជើង​ និង​ដៃ​របស់​ទារក​ឲ្យ​បាន​ច្រើន​ជាន់​ ដើម្បី​ការពារ​ការ​បាត់បង់​កម្ដៅ​ពី​រាងកាយ​​ដោយ​សារ​​រំហួត​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​​២. ចរន្ត​ឈាម​មិន​ទាន់​លូតលាស់ ដោយ​សារ​តែ​​ប្រព័ន្ធ​ឈាម​រត់​របស់​ទារក​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ ឈាម​មិន​អាច​​ដឹកនាំ​អុកស៊ីសែន​ទៅ​ដល់​​ដៃ​ និង​ជើង​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ។ ​បញ្ហា​កង្វះ​អុកស៊ីសែន​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​ដៃ​​​អា​អូន​ត្រជាក់​ ហើយ​វា​ក៏​អាច​​បង្ហាញ​តាម​រយៈ​​​​ការ​ប្រែ​ពណ៌​ស្បែក​ទៅ​ជា​ពណ៌​​ស្វាយ​។ ផ្នែក​ដទៃ​ទៀត​មាន​ដូចជា​ត្រចៀក​ ច្រមុះ​ បបូរ​មាត់​ និង​​ចុង​ដោះ​។ [embed-health-tool-baby-poop-tool] ៣. ការ​បង្ក​រោគ​ក្នុង​ឈាម​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​បង្ក​រោគ​ក្នុង​ឈាម​ គឺ​ជា​ការ​ឆ្លើយតប​ចុង​ក្រោយ​របស់​រាងកាយ​ចំពោះ​​ការ​ឆ្លង​មេរោគ​។ ការ​កំណត់​ពី​​ការ​បង្ក​រោគ​ក្នុង​ឈាម​នៅ​ដំណាក់កាល​ដំបូង​ គឺ​ជា​រឿង​សំខាន់​បំផុត​ ដើម្បី​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ។​ ជាក់ស្ដែង​ ជំងឺ​នេះ​​កើត​ឡើង​​នៅ​ពេល​ដែល​មាន​ការ​​ឆ្លង​មេរោគ​ណា​មួយ​ ដូចជា​ ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​ឆ្លង​មេរោគ​នៅ​ស្បែក​ ឬ​ឆ្អឹង​។ ជាមួយ​នឹង​ដៃ​ជើង​ត្រជាក់​ ​ការ​បង្ក​រោគ​ក្នុង​ឈាម​ ក៏​អាច​សម្គាល់​ដោយ​អាការៈ​គ្រុន​ក្ដៅ​​តិចតួច ចង្វាក់​បេះដូង​លោត​ញាប់​ ដកដង្ហើម​ញាប់​ ស្បែក​ស្លេកស្លាំង​ ចង្អោរ​ ខោ​ទឹក​នោម​ស្ងួត​លើស​ពី​រយៈពេល​១២​ម៉ោង​។​ ប្រសិនបើ​​ម៉ាក់​ៗ​សង្កេត​ឃើញ​សញ្ញា​ខាង​លើ​ […]


ការថែទាំទារក

ទារក​ទាញ​សក់​​ខ្លួន​ឯង​មក​ពី​អ្វី​? ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​​យើង​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង​ យើង​អាច​នឹង​ទាញ​សក់​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន​។ យ៉ាង​ណា​មិញ​​ ទារក​ក៏​អាច​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​។​ ការ​ទាញ​សក់​ខ្លួន​ឯង​អាច​ជា​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​តានតឹង​ចំពោះ​ទារក​​ភាគ​​ច្រើន​។​ នៅ​ក្នុង​ករណី​ខ្លះ​ ការ​ទាញ​សក់​មិន​បង្ក​ជា​គ្រោះថ្នាក់​ណា​មួយ​ឡើយ​ ប៉ុន្តែ​​ប្រសិនបើ​ទម្លាប់​នេះ​នៅ​តែ​បន្ត​ វា​​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ នៅ​ពេល​ដែល​​ទារក​ធំធាត់​ឡើង​​។ ហេតុ​អ្វី​បាន​ជា​កូន​ទាញ​សក់​​ខ្លួន​ឯង​? ម៉ាក់​ៗ​ប្រហែល​ជា​យល់​ដឹង​ពី​វិធីសាស្ត្រ​ជា​ច្រើន​ដើម្បី​លួងលោម​កូន​ ​ប្រសិនបើ​អា​អូន​ហត់​នឿយ រញ៉ាំរញ៉ូវ​ ឬ​ឃ្លាន​ ដោយ​ការ​បំបៅ​កូន​ ច្រៀង​បំពេ​ ឬ​រលាក់​កូន​។​ នៅ​ពេល​ដែល​ទារក​កាន់​តែ​ធំ​ទៅ​ ពួក​គេ​នឹង​រៀន​ពី​វិធីសាស្ត្រ​លួងលោម​ខ្លួន​ឯង​ ដើម្បី​បំបាត់​ស្រ្តេស​ ក៏​ដូចជា​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​សុវត្ថិភាព​។​ ការ​ទាញ​សក់​ខ្លួន​ឯង​ បាន​​ក្លាយ​ទៅ​ជា​ទម្លាប់​នៅ​ពេល​​​​ដែល​អា​អូន​មាន​អាយុ​ប្រហែល​៦​ខែ​ និង​បន្ត​រហូត​ដល់​ពួក​គេ​អាយុ​បាន​១​ខួប​។​ ទម្លាប់​មួយ​នេះ​ អាច​កើត​ឡើង​ចំពោះ​ទារក​ទាំង​ពីរ​ភេទ​។ មូលហេតុ​​ទូទៅ​​មួយ​ចំនួន​ ​ដែល​ធ្វើ​ឲ្យ​អា​អូន​ទាញ​សក់​ខ្លួន​ឯង មាន​ដូច​តទៅ​៖ ១. ហត់​នឿយ ប្រសិនបើ​កូន​ហត់នឿយ​ ​ពួក​គេ​អាច​​ទាញ​សក់​របស់​ខ្លួន​ ដើម្បី​បន្ធូរ​អារម្មណ៍​។​ នៅ​ក្នុង​ករណី​ដែល​អា​អូន​​រមូល​សក់​លេង​ ដោយ​មាន​ការ​ជញ្ជក់​មេ​ដៃ​ផង​នោះ​ វា​អាច​ជា​វិធីសាស្ត្រ​លួងលោម​ខ្លួន​ឯង​ឲ្យ​ឆាប់​គេង​លក់​។ ២. រញ៉ាំរញ៉ូវ ម៉ាក់​ៗ​ក៏​អាច​ឃើញ​កូន​​ទាញ​ ឬ​បង្វិល​សក់​លេង​ ​នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​រញ៉ាំរញ៉ូវ​។​ ​ជា​ទូទៅ​ ការ​បង្វិល​សក់​លេង​គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​រម្ងាប់​អារម្មណ៍​របស់​​ក្មេង​ ហើយ​វា​ក៏​អាច​ជា​ភាសា​កាយវិការ​ដ៏​ល្អ​​មួយ​ ដើម្បី​ឲ្យ​ម៉ាក់​ៗ​ដឹង​ពី​ស្ថានភាព នៅ​ពេល​ដែល​កូន​ត្រូវការ​ភាព​កក់​ក្ដៅ​ និង​ការ​លួងលោម​។ ៣. បៅ​ដោះ​ម៉ាក់​ៗ ទារក​មួយ​ចំនួន​ទាញ​សក់​ខ្លួន​ឯង​ថ្នម​ៗ​ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​បៅ​ដោះ​ ដើម្បី​​លួងលោម​ខ្លួន​ឯង​។​ ប្រសិនបើ​អា​អូន​កំពុង​​ដុះ​ធ្មេញ​ ពួក​គេ​អាច​ទាញ​សក់​ ព្រម​ជាមួយ​នឹង​ការ​ខាំ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​នៅ​ក្នុង​អញ្ចាញ​ធ្មេញ​របស់​ពួក​គេ​។ ៤. ​ដុះ​ធ្មេញ​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​អា​អូន​ទាញ​សក់​​ខាង​ក្រោយ​ ឬ នៅ​ជុំវិញ​ត្រចៀក​​របស់​ពួក​គេ​ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ពួក​គេ​កំពុង​តែ​ដុះ​ធ្មេញ​។​ […]


ទារក

អា​អូន​ឧស្សាហ៍​ញី​ភ្នែក​មក​ពី​មូលហេតុ​ទាំង​នេះ​ ​ម៉ាក់​ៗ​គួរ​ការពារ​

​​អា​អូន​តូច​យក​ដៃ​ញី​ភ្នែក​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ណាស់​។​ ប៉ុន្តែ​ ជា​ទូទៅ​ ទារក​ញី​ភ្នែក​នៅ​ពេល​ដែល​ពួក​គេ​​​​មាន​អារម្មណ៍​នឿយហត់​ ឬ​ងងុយ​គេង​ ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ ​អា​អូន​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​ ដោយ​សារ​​ធូលី​ ឬ​រោម​ភ្នែក​ចូល​ភ្នែក​ ឬ​មាន​ការ​ឆ្លង​មេរោគ​នៅ​ភ្នែក​ និង​បញ្ហា​អាលែកហ្ស៊ី​ជា​ដើម​។ ជា​មួយ​គ្នា​នេះ​ដែរ​ ​​ការ​​​ញី​ភ្នែក​របស់​ទារក​​ក៏​អាច​ជា​សញ្ញា​ព្រមាន​មួយ​ ដែល​ប៉ា​ម៉ាក់​គួរ​​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ដិតដល់​។ ​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ទារក​ញី​ភ្នែក មាន​ដូច​ខាង​ក្រោម​នេះ​៖ ​​១. ងងុយ​គេង​ ជួនកាល​ ជាមួយ​នឹង​ការ​ញី​ភ្នែក​ អា​អូន​ក៏​អាច​ស្ងាប ដែល​អាការៈ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​​​ងងុយ​គេង​ និង​ហត់​នឿយ​​។​ ហេតុ​នេះ​ហើយ ទើប​ទារក​ព្យាយាម​បំបាត់​ភាព​តានតឹង​ និង​ឈឺ​ខ្លះ​ៗ​នៅ​ជុំវិញ​បរិវេណ​ភ្នែក​ និង​​ត្របក​ភ្នែក​ដោយ​ការ​ញី​ភ្នែក​។ ២. ភ្នែក​ស្ងួត​ ​​​ទន្ទឹម​នឹង​នេះ​ដែរ​ ទារក​ក៏​អាច​ត្រដុស​ភ្នែក​នៅ​ពេល​ដែល​ភ្នែក​របស់​ពួក​គេ​ស្ងួត​ខ្លាំង​។​ ពិត​ណាស់​ ប្រសិនបើ​​ស្រទាប់​សំណើម​នៃ​ភ្នែក ដែល​គ្របដណ្ដប់​នៅ​ក្នុង​ភ្នែក​ប្រែ​ទៅ​ជា​​​ហួត​ នៅ​ពេល​ដែល​ប៉ះពាល់​នឹង​ខ្យល់​រយៈពេល​​យូរ​។​ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ និង​ញី​ភ្នែក​ដោយ​​ឯង​ៗ​ ពីព្រោះ​ការ​ញី​ភ្នែក​នេះ​អាច​បង្កើត​ជា​ទឹក​ភ្នែក​ ដែល​នាំ​សំណើម​​មក​កាន់​ភ្នែក​អា​អូន​វិញ​។ ៣. ងឿង​ឆ្ងល់​ កូន​តូច​អាច​​អភិវឌ្ឍន៍​ជំនាញ​ចលករ  ​ក្នុង​ការ​ញី​ភ្នែក​ ហើយ​ក៏​កំពុង​តែ​ទទួល​បាន​ជំនាញ​ថ្មី​​នេះ​ដែរ​។​ ពួក​គេ​​អាច​មាន​ភាព​ភ្ញាក់ផ្អើល​ទៅ​នឹង​អ្វី​ដែល​ខ្លួន​បាន​ឃើញ​។ ដូច​នេះ​ហើយ​ ទារក​នឹង​ព្យាយាម​ញី​ភ្នែក​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដដែល​​នេះ​។ ៤. មាន​អ្វី​មួយ​ចូល​ក្នុង​ភ្នែក​ ក្នុង​ករណី​ដែល​មាន​អ្វី​មួយ​នៅ​ក្នុង​ភ្នែក​ ទារក​អាច​នឹង​ញី​ភ្នែក​មិន​ឈប់​ ដែល​​ទង្វើ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​។​ ​វា​អាច​ជា​ធូលី​ដី​ រោម​ភ្នែក​ ឬ​សំបោរ​ស្ងួត​ ។​ ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កត់សម្គាល់​ថា សូម្បី​តែ​អា​អូន​ព្រិច​ភ្នែក​ ឬ​​​ចេញ​ទឹក​ភ្នែក​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​នេះ​​ដូច​គ្នា​។​ ប្រសិនបើ​មាន​ការ​រលាក​ក្រហាយ​នៅ​ក្នុង​ភ្នែក​របស់​ទារក​ ចូរ​ប្រើប្រាស់​កំណាត់​សើម​ និង​​ទន់​ មក​ជូត​ភ្នែក […]


ការថែទាំទារក

ទម្លាប់រុំទារកទើបកើតជិតៗឈឹង អាចបង្កគ្រោះថ្នាក់ដល់កូន

ការ​រុំ​កន្សែង​ទារក​ទើប​នឹង​កើត បាន​ក្លាយ​ជា​ទម្លាប់​មួយ​ក្នុង​ការ​ថែទាំ​ទារក​ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​និយម​ប្រើ។ ការ​រុំ​កន្សែង ឬ​ក្រណាត់​ទារក ជួយ​ឲ្យ​អា​អូន​មាន​អារម្មណ៍ថា​ដូច​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​ដដែល ធ្វើ​ឲ្យ​អា​អូន​មាន​ភាព​កក់​ក្ដៅ ពេលមិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​ខាង​ក្រៅ។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​រុំ​ទារក​ខុស​បច្ចេកទេស ដូច​បង្កើន​ហានិភ័យ​ដល់​អា​អូន​វិញ។ តាម​ពិត​ទៅ ទម្លាប់​រុំ​​ទារក​ទើប​នឹង​កើត ជួយ​ឲ្យ​អា​អូន​ឆាប់​គេង​លក់ និង​គេង​បាន​យូរ​ម៉ោង មិន​ឆាប់​ភ្ញាក់ ព្រោះ​ទារក​ទើប​នឹង​កើត​មួយ​ចំនួន​កន្ត្រាក់​ដៃ​ជើង​ញឹក ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ភ្ញាក់​ពី​គេង ឬ​គេង​មិន​ស្កប់​ស្កល់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ផ្ទុយ​ទៅ​វិញ ការ​រុំ​ទារក​ទើប​នឹង​កើត​ក៏​មាន​គុណ​វិបត្តិ​ដែរ ពី​ព្រោះ​ពេល​រុំ ជើង​ទារក​ត្រូវ​ដាក់​ត្រង់ និង​ផ្អឹប​ជាប់​គ្នា ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​ឆ្អឹង​ត្រគាក។ ក្នុង​ករណី​ដែល​កន្សែង ឬកំណាត់​រុំ​ខ្លួន​កូន​តឹង​ពេក វា​អាច​បង្កើន​ហានិភ័យ​ថប់​ដង្ហើម​លើ​ទារក។ យោង​តាម​ការ​ស្រាវជ្រាវ​របស់ ​American Academy of Pediatrics បាន​អះ​អាង​ឲ្យ​ដឹង​ថា ទារក​ដែល​រុំ​កន្សែង កំណាត់​ជិត​ឈឹង រួច​ម៉ាក់​ប៉ា​ដាក់​ឲ្យ​គេង​ផ្អៀង​ខ្លួន ឬ​គេង​ផ្កាប់​មុខ អា​អូន​អាច​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ  ពិសេស​ទារក​អាយុ​លើស​ ៦ខែ។ តិចនិក​រុំ​កន្សែង​ទារក​ត្រឹម​ត្រូវ ទារក​មិន​ចាំ​បាច់​រុំ​កន្សែង ឬ​កំណាត់​ទេ ហេតុ​នេះ បើ​ទារក​គេង​លក់​ធម្មតា ម៉ាក់​ប៉ា​មិន​បាច់​ខ្វល់​យក​កំណាត់​មក​រុំ​ខ្លួន​កូន​ដែរ ដាក់​កូន​ឲ្យ​គេង​ផ្ងារ​មុខ​ឡើង​លើ​ជានិច្ច ពិសេស​ពេល​រុំ​កន្សែង ឬ​កំណាត់​ឲ្យ​កូន រុំ​កន្សែង ឬ​កំណាត់​ក្នុង​រយៈ​ពេល​ខ្លី ដើម្បី​ចៀសវាង​មានបញ្ហា​ត្រគាក។


ការថែទាំទារក

សង្កេតយ៉ាងម៉េច ទើបដឹងថា អាអូនជាប់គល់អណ្ដាត

ជាប់​គល់​អណ្ដាត ជា​បញ្ហា​មួយ​ឧស្សាហ៍​កើត​លើ​ទារក ម៉ាក់​ប៉ា​ច្បាស់​ជា​ធ្លាប់​បាន​ឮមក​ហើយ។ បញ្ហា​ជាប់​គល់​អណ្ដាត​នេះ ជា​ជំងឺ​ពី​កំណើត​ដែល​ជាលិកា​ក្រោម​អណ្ដាត​ក្មេង​ភ្ជាប់​អណ្ដាត​តឹង​ជាមួយ​ក្រអូម​មាត់​ក្រោម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ។ ជាប់​គល់​អណ្ដាត អាចសម្គាល់បានដោយ៖ ក្មេងពិបាក​កម្រើក​គល់​អណ្ដាត​ប៉ះ​នឹង​អញ្ចាញ​ធ្មេញ​ខាង​លើ ឬ​ពី​ម្ខាង​ទៅ​ម្ខាង ពិបាក​លៀន​អណ្ដាត​ចេញ​មក​ក្រៅ (ពិសេស​លៀនអណ្ដាត​មិន​ផុត​ធ្មេញ​ខាង​ក្រោម) ពេល​អា​អូន​លៀន​អណ្ដាត មាន​សភាព​ផត​ចូល​ក្នុង ឬ​មាន​រូបរាង​ដូច​បេះដូង។ ចំពោះ​មូលហេតុ​បញ្ហា​ជាប់​គល់​អណ្ដាត​អា​អូន​តូចៗ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​ក្នុង​ករណី​ខ្លះ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​អាស្រ័យ​ទៅ​លើ​កត្តា​ហ្សែន​។ ផល​វិបាក​លើក្មេងៗ​ជាប់​គល់​អណ្ដាត ក្មេង​ពិបាក​មឹម ពិបាក​បឺត និង​ងាយ​ឈ្លក់​ពេល​បៅ​ដោះ​ម្ដាយ ឬ​ទឹកដោះ​គោ ប៉ះពាល់​ដល់​ការ​និយាយ ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ។ល។ វិធីព្យាបាល​​ជាប់​គល់​អណ្ដាត វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ និង​កុមារ​រូប​នេះ បន្ត​ឲ្យ​ដឹង​ថា សម្រាប់​ការ​ព្យាបាល គឺ​ត្រូវ​កាត់គល់អណ្ដាត ​ដើម្បី​បន្ធូរ​ជាលិកា​នោះ តែ​ការ​កាត់​មាន​ច្រើន​របៀប​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​ដូចជា៖ – ការ​កាត់​ត្រូវ​ធ្វើ​ចំពោះ​ក្មេង​ដែល​មាន​សុខភាព​ល្អ គ្រប់​គីឡូ និង​មិន​កំពុង​មាន​ជំងឺ​ផ្សេង ព្រោះ​ក្រោយ​ពេល​កាត់​នឹង​មាន​ប៉ះពាល់​ដល់​ការ​ញ៉ាំ​មួយ​រយៈ​ខ្លី -​ ទារក​ចាប់​ពី​អាយុ​៦​ខែ​ឡើង អាច​កាត់​បាន (ឬ អាយុ​ទាប​ជាង​នេះ​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង) – ការ​កាត់​មិន​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ចាប់​ខ្លាំង​ទេ។


ទារក

កូនតូចចូលចិត្ត​លៀន​អណ្ដាត​ចេញ​​ក្រៅ​ ​ព្រោះ​ហេតុផល​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារក​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​​ណាស់​ នៅ​ពេល​ដែល​ពួក​គេ​លៀន​អណ្ដាត​ចេញ​ក្រៅ​ ប៉ុន្តែ​​អាកប្បកិរិយា​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ងឿងឆ្ងល់​ថា​អា​អូន​ចង់​បាន​អី​ ​ឬ​អាច​មាន​បញ្ហា​សុខភាព​ដែរ​ឬ​យ៉ាង​ណា​។​ តាម​ពិត​ទៅ​កូន​ចូលចិត្តលៀនអណ្ដាត​ចេញក្រៅ​ ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​គ្រាន់​តែ​បញ្ជាក់​ពី​តម្រូវ​ការ​ ក៏​ដូច​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​​យើង​ប៉ុណ្ណោះ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុកដាក់​តាមដាន​​​​ពី​ស្ថានភាព​របស់​កូន​ ដើម្បី​កត់សម្គាល់​ពី​សញ្ញា​ព្រមាន​​ណា​មួយ​ភ្លាម​ៗ​។ យ៉ាង​ណា​មិញ ​អា​អូន​លៀន​​អណ្ដាត​ អាច​មក​ពី​ពួក​គេ​ចង់​ប្រាប់​ប៉ា​ម៉ាក់​អំពី​រឿងរ៉ាវ​ទាំង​នេះ​។ ១. ឃ្លាន​ ​​​ទារក​មាន​​ភាព​​ភ្ញោច​​នៃ​ការ​ជញ្ជក់​ខ្លាំង ហើយ​​ការ​លៀន​អណ្ដាត​ចេញ​មក​ក្រៅ អាច​មក​ពី​ពួក​គេ​ចង់​ប្រាប់​ប៉ា​ម៉ាក់​ថា​​ពួក​គេ​ឃ្លាន​អាហារ​។​ ​ជា​ទូទៅ​ អា​អូន​មិន​ចាប់ផ្ដើម​យំ​ភ្លាម​ៗ​ឡើយ​នៅ​ពេល​ដែល​​ខ្លួន​​ឃ្លាន​។​ ជំនួស​មក​វិញ​ ពួក​​គេ​អាច​ព្យាយាម​ផ្ដល់​តម្រុយ​ឲ្យ​ប៉ា​ម៉ាក់​​ដឹង​ជា​មុន​។​ ​បន្ថែម​ពី​នេះ​ ​ទារក​អាច​ព្យាយាម​លូក​ដៃ​ចូល​ក្នុង​មាត់​ វៃ​បបូរ​មាត់​ ឬ​​ផ្អៀង​ទៅ​រក​សុដន់​ម៉ាក់​ៗ​ ឬ​ដប​ទឹក​ដោះ​គោ​។​ ២. ​ឆ្អែត​ ជា​មួយ​គ្នា​នេះ​ដែរ​ ​អា​អូន​អាច​លៀន​អណ្ដាត​​ ដើម្បី​បង្ហាញ​ថា​ខ្លួន​លែង​ចង់​ញ៉ាំ​អាហារ​ត​ទៅ​ទៀត​ហើយ​។​ ដើម្បី​​ញែក​ឲ្យ​ដាច់​ពី​អាកប្បកិរិយា​ដែល​អា​អូន​ឃ្លាន​ ប៉ា​ម៉ាក់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ភាសា​កាយវិការ​របស់​ទារក​។​ ប្រសិនបើ​ទារក​ព្យាយាម​​រុញ​អាហារ​ចេញ​ ខឹង​ ឬ​ចាប់ផ្ដើម​យំ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​អា​អូន​ញ៉ាំ​ឆ្អែត​ហើយ​។ ​​៣. លេង​ តាំង​ពី​តូច​​មក​ ទារក​យក​តម្រាប់​តាម​ការ​បញ្ចេញ​ទឹក​មុខ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន។​ ​ពួក​គេ​អាច​គិត​ថា​វា​គឺ​ជា​ការ​លេង​​ ជាពិសេស​ប្រសិនបើ​មនុស្ស​ធំ​បង្ហាញ​​កាយវិការ​មួយ​ចំនួន​ទៅ​កាន់​ពួក​គេ​។​ ការ​លៀន​អណ្ដាត​មក​ក្រៅ អាច​ជា​​​វិធី​ក្នុង​ការ​ចាប់ផ្ដើម​លេង​ល្បែង​របស់​ទារក​ និង​ចូលរួម​​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ដ​ទៃ​។ ​​​​៤. មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​អាហារ​រឹង​ ​ទោះ​បី​ជា​ទារក​អាច​ចាប់ផ្ដើម​​ញ៉ាំ​អាហារ​រឹង​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​៦​ខែ​ក៏​ដោយ​​ ទារក​មួយ​ចំនួន​​​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ផ្លាស់ប្ដូរ​​​របប​អាហារ​របស់​ខ្លួន​នៅ​ឡើយ​។ ដូច្នេះ​ហើយ​ អា​អូន​អាច​លៀន​អណ្ដាត​ដើម្បី​រុញ​អាហារ​នោះ​ចេញ​។ សភាវគតិ​នេះ​រារាំង​ទារក​មិន​ឲ្យ​​​ឈ្លក់​អាហារ​​ ប្រសិនបើ​ពួក​គេ​មិន​ទាន់​​ចេះ​ញ៉ាំ​អាហារ​រឹង​។ ៥. ដក​ដង្ហើម​តាម​មាត់​ ជា​ធម្មតា​ ទារក​ដក​ដង្ហើម​តាម​ច្រមុះ​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​អា​អូន​​កើត​ជំងឺ​ផ្ដាសាយ ឬ​មាន​​ក្រពេញ​អាមីដាល់​​ធំ (Large Tonsils) […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ