ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

ទារកលៀនផ្ចិត ឬផ្ចិតដុះផ្លែ បណ្ដាលមកពីពេទ្យកាត់ផ្ចិតមិនស្អាត ឬយ៉ាងណា?

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឃើញ​ករណី​លៀន​ផ្ចិត​នៅ​លើ​ទារក  ដែលផ្ចិតអាអូនប៉ោងមក​ក្រៅ​ខុស​ប្រក្រតី។ ក្នុង​ករណី​ដូច​គ្នា​ដែរ​នេះ ផ្ចិត​ទារក​ក៏​អាច​ជួប​បញ្ហា​​ផ្លែ ដែល​អាច​ធ្វើ​ឲ្យ​ផ្ចិត​អា​អូន​ប៉ោង​ចេញ​ក្រៅ​ដូច​លៀន​ផ្ចិត​ដែរ។ ចុះ​មូល​ហេតុ​អ្វី​បណ្ដាល​ឲ្យ​ទារក​លៀន​ផ្ចិត ឬ​ដុះ​ផ្លែ​ផ្ចិត? មូលហេតុ​ផ្ចិត​លៀន៖ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទារក​ផ្ចិត​លៀន​បណ្ដាល​មក​ពី​សាច់ដុំ​នៅ​ជុំ​វិញ​ពោះ​នោះ​ខ្សោយ និង​ស្ដើង​ពី​កំណើត។ បើ​ទារក​មាន​សាច់ដុំ​ពោះ​រឹងមាំ​ល្អ សាច់​ដុំ​នោះ​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់ ទប់កុំ​ឲ្យ​ទឹក ឬ​ពោះវៀន​លាន​ចេញ​ក្រៅ​បាន។ ប៉ុន្តែភាគ​ច្រើនបញ្ហា​លៀន​ផ្ចិត​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង ក្នុង​រយៈ​ពេល​យ៉ាង​យូរ ១២-១៨​ខែ​ក្រោយ​សម្រាល ព្រោះ​សាច់ដុំ​ពោះ​កូន​ចាប់​ផ្ដើម​រឹងមាំ​ខ្លាំង​បន្តិច​ម្ដងៗ។ ទារក​ដែល​ប៉ោង​ផ្ចិត​ចេញ​មក​ក្រៅ មាន​តិច​តួច​បំផុត​ដែល​ផ្ចិត​មិន​ប្រែ​មក​ធម្មតា​វិញ។ មូល​ហេតុ​ផ្ចិត​ដុះ​ផ្លែ៖ ផ្ចិត​ផ្លែ​កើត​ឡើង ក្រោយ​ទារក​ជ្រុះ​ស្អាត​ហើយ តែ​មាន​សាច់​ដុះ​លើស​ចំ​កណ្ដាល​ផ្ចិត​ពី​កំណើត។ ទារក​ដែល​មាន​ផ្ចិត​ដុះ​ផ្លែ យើង​ត្រូវ​សម្អាត​តំបន់​នោះ​ឲ្យ​ស្ងួត ហើយ​ករណី​ចាំបាច់​ត្រូវ​ប្រើ​ទឹក​ថ្នាំ​បន្ថែម ដើម្បី​ជូត​តំបន់​ផ្ចិត​។ ជា​ធម្មតា ផ្លែ​ផ្ចិត​នឹង​រួម​តូច​ស្វិត​ទៅ​វិញ​ដោយ​ឯកឯង​ដោយ​មិន​ចាំបាច់​ព្យាបាល​អ្វី​នោះ​ទេ តែ​ក្នុង​ករណី​ដែល​ឃើញ​ថា ​ផ្លែ​ផ្ចិត​កូន​នៅ​តែ​ប៉ោង​ចេញ​ក្រៅ​ក្នុង​រយៈ​ពេល​យូរ គ្រូពេទ្យ​អាច​ព្យាបាល​បាន​ដោយ​ការ​ដុត​បំបាត់​ផ្លែ​នោះ។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ករណី​ទារក​លៀន​ផ្ចិត ឬ​ផ្លែ​ផ្ចិត កើត​ឡើង​ដោយ​សារ​តែ​សាច់​ដុំ​ពោះ​របស់​អា​អូន​មិន​រឹង​មាំ មិន​អាច​ទប់​ទឹក ឬ​ពោះ​វៀន​កុំ​លៀនចេញ​ក្រៅ​បាន​ប៉ុណ្ណោះ មិន​មែន​ដោយ​សារ​តែ​ក្រោយ​កើត ក្រុម​គ្រូពេទ្យ​កាត់​ផ្ចិត​កូន​មិន​ស្អាត​ទេ។ ករណី​ទាំង​២​ខាង​លើ​នេះ សុទ្ធ​តែ​កើត​ឡើង​ពី​កំណើត​របស់​ទារក​ទាំង​អស់ មិន​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ថែ​ទាំ​ទារករបស់​ក្រុម​គ្រូពេទ្យ​ទេ។


ការបំបៅដោះ

ឈ្លក់ទឹកដោះម្ដងៗ ទារកអាចនឹងមានបញ្ហាទាំងនេះ

អំឡុង​ពេលបៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹកដោះគោ ទារក​អាច​ឈ្លក់​ទឹក​ដោះ​ចេញ​មក ចូល​ច្រមុះ​ចូល​សួត ពិបាក​ដល់​អា​អូន។ ទារក​ឈ្លក់​ទឹក​ដោះ​អាច​បណ្ដាល​មក​ពី​កត្តា​ប្រឈម​ដូច​ជា ទារក​មិន​គ្រប់​ខែ ឬ​ទម្ងន់​មិន​គ្រប់ មាន​បញ្ហា​បេះ​ដូង ទារក​មាន​បញ្ហា​ឆែប​មាត់ ទារក​ដែល​ក្អែញឹកញាប់ ឬ​ការ​បំបៅ​ដោះ​កូន​មិន​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​គ្រុពេទ្យ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាលម៉ែត។ តើ​ការ​ឈ្លក់​ទឹក​ដោះ ផ្ដល់​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក? ការ​ឈ្លក់​ទឹក​ដោះ ជា​ការ​លេប​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ចូល​ទៅ​ក្នុង​សួត​ដោយ​ចៃដន្យ។ ការ​ឈ្លក់​ទឹកដោះចូលសួតនេះ ទៀត​សោត​​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក​យ៉ាង​ខ្លាំង ដែល​ម៉ាក់​ៗ​គួរ​ដឹង និង​ប្រយ័ត្ន​ដូចជា៖ – អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ផ្លូវ​ដង្ហើម ឬ​រលាក​សាច់​សួត​ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ រហូត​អាច​បាត់បង់​ជីវិត​ក៏​មាន – ទារក​អាច​មាន​បញ្ហា​កង្វះ​ជាតិទឹក ឬ​អាហារូបត្ថម្ភ – ទារក​អាច​នឹង​មិន​សូវ​ឡើង​ទម្ងន់។ សញ្ញា​នៃ​ការ​ឈ្លក់​ទឹក​ដោះ​ដែល​បញ្ជាក់​ថា​អា​អូន​ឈ្លក់​ទឹក​ដោះ​ម៉ាក់​ៗ​គ្រប់​រូប​គួរ​តាម​ដាន​មើល​រួមមាន អា​អូន​លែង​ចង់​បៅ ឬ​ងាក​ចេញ ប្ដូរ​ពណ៌​សម្បុរ​ពី​ក្រហម​ទៅ​ជា​ស្វាយ ឬ​ខ្មៅ ពិបាក​ដក​ដង្ហើម ដង្ហក់ ឬ​ឈប់​ដក​ដង្ហើម ក្អក​ពេក​កំពុង​បៅ ឬ​ក្រោយ​បៅ ឬ​រលាក​សួត​រ៉ាំរ៉ៃ ឬ​ញឹកញាប់។ តិចនិក​ការពារ​កូន​កុំ​ឲ្យ​ឈ្លក់​ទឹក​ដោះ ការ​ឈ្លក់​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ភាគ​ច្រើន​ដោយ​ការ​បំបៅ​ទឹក​ដោះ​គោ។ ដើម្បី​ការពារ​អា​អូន​កុំ​ឲ្យ​ឈ្លក់​បាន ម៉ាក់​ៗ​អាច​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ខាង​ក្រោម​នេះ​បាន​ដូច​ជា៖ ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​ឲ្យ​ស៊ប់​នឹង​ក្បាល​ដោះ រៀប​ចំ​ស្ថានភាព​ទារក​ឲ្យ​បាន​ត្រឹម​ត្រូវ​ដោយ លើក​ទារក​បញ្ឆិត​ឲ្យ​បាន​ប្រហែល ៣០​ដឺក្រេ​ពី​ផ្ទៃ​រាប​រាល់​ពេល​បៅ ក្រោយ​ពេល​បំបៅ​លើក​ទារក​ផ្អោប​លើ​ខ្លួន និង​ស្មា ដោយ​អង្អែល​ខ្នង​តិចៗ​ឲ្យ​បាន​យ៉ាង​តិច​៣០-៦០​នាទី មុន​នឹង​ដាក់​ឲ្យ​ទារក​គេង​លើ​ផ្ទៃ​រាប​ស្មើ​វិញ ប្រសិន​បើ​ទារក​ក្អែ​ញឹក​ញាប់ ម៉ាក់​ៗ​ត្រូវ​បំបៅ​អា​អូន​តិចៗ តែ​ច្រើន​ដង។


ការថែទាំទារក

មានកូនតូចពិបាកបន្តិចហើយ នេះជាតិចនិកការពារទារកទើបកើត-១ឆ្នាំ ពីជំងឺកូវីដ ១៩

បច្ចុប្បន្ន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​មិន​ទាន់​មាន​សញ្ញា​ថមថយ​នោះ​ទេ តើ​យើង​ត្រូវ​ការពារ​កូន​តូច​ជា​ទីស្រលាញ់ ដែល​ទើប​ចាប់​កំណើត​លើ​ផែនដី​នេះ​ពី​ជំងឺ​កូវីដ ១៩ ដោយ​របៀប​ណា? បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គការ UNICEF បន្ថែម​លើ​ដំបូន្មាន​ទាំង​អស់​ដែល​បាន​ផ្តល់​កន្លង​មក​ដល់​ម៉ាក់ប៉ា អំពី​ការ​លាង​សម្អាត​ដៃ ការ​រក្សា​គម្លាត សុវត្ថិភាព និង​ការ​ឧស្សាហ៍​ធ្វើ​អនាម័យ​ឱ្យ​ទាករ​តូចៗ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ដើម្បី​ការពារ​ទារក​តូចៗពី​ការ​ឆ្លង​ជំងឺ។ ម៉ាក់ៗ​ត្រូវ​បំបៅដោះ​កូន ប្រសិន​បើ​អាច​ធ្វើ​បាន ព្រោះ​បច្ចុប្បន្ន​ពុំ​មាន​ការ​ស្រាវ​ជ្រាវ​ណា ដែល​បង្ហាញ​ថា​ទឹកដោះ​ម្តាយ​អាច​ចម្លង​វីរុស​នេះ​នោះ​ឡើយ ហើយ​ម៉ាក់ៗ​គួរ​អនុវត្ត​តាម​ទម្លាប់​អនាម័យ​ធម្មតា និង​ការពារ​ផ្លូវ​ដង្ហើម (ពេល​បំបៅ​កូន ក៏​ដូច​ជា​ពេល​វេលា​ផ្សេង​ទៀត) ដើម្បី​ចៀស​វាង​ការ​ឆ្លង​តាម​ផ្លូវ​ដង្ហើម។ បន្ថែម​ពីនោះ​ត្រូវ​ប្រើ​កំណាត់​ជូត​ដែល​មាន​ថ្នាំ​សម្លាប់​មេរោគ​ប្រសិន​បើ​មាន ដើម្បី​ជូត​ផ្ទែក​ខាង​លើ និង​ផ្ទៃ​សម្រាប់​ប្តូរ​ខោ​ទឹក​នោម​កូន​ឱ្យ​បាន​ម្តង/ថ្ងៃ ធានា​ថា​ក្មេង​តូចៗ មាន​អ្នក​ថែទាំ​ដដែលៗ ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​ដែល​មក​ប៉ះពាល់​ជាមួយ​ពួកគេ។ ចំពោះ​អ្នក​មើល​ថែ​កូន​យើង​ត្រូវ​ប្រាប់​ពួក​គេ​ឲ្យ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹក​ញាប់ ចៀស​វាង​ប្រើប្រាស់​វត្ថុ​រួមគ្នា​ដែល​យក​មក​ប៉ះពាល់​មាត់ ដូចជា​ពែង​ជា​ដើម និង​មិន​ត្រូវ​នៅ​ជិត ក្មេង​ឡើយ​បើ​ពួកគេ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ ប្រសិន​បើ​កូន​ឈឺក ក្អក ឬ​ក្តៅខ្លួន ត្រូវ​ទូរស័ព្ទ​ពេទ្យ​ដើម្បី​សុំ​ដំបូន្មាន​សិន មុន​នឹង​យក​កូន​ទៅ​ពេទ្យ។ប៉ុន្តែ​បើ​កូន​មាន​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា​ថប់ដង្ហើម ឬ​មិន​ស្រួល​ខ្លួន​ខុស​ធម្មតា សូម​ទូរស័ព្ទ​ទៅ​កាន់លេខ ១១៥ ឬ​យក​ពួក​គេ​ទៅ​កាន់​ផ្នែក​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​បំផុត។ អង្គការ UNICEF ក៏​បាន​បញ្ជាក់​ថា ក្មេង​ភាគ​ច្រើន​ដែល​មាន​ជំងឺ​កូវីដ១៩ មាន​រោគ​សញ្ញា​ស្រាលៗ ឬ​ពុំ​មាន​រោគ​សញ្ញា​ទាល់​តែ​សោះ។ ប៉ុន្តែ​ជា​ការ​សំខាន់​ដែល​ត្រូវ​ការពារ​មនុស្ស​ចាស់ និង​អ្នក​ដទៃ​ទៀត​ដែល​ងាយ​រងគ្រោះ​ដោយសារ​ការ​ឆ្លង​រោគ​ធ្ងន់ធ្ងរ។


ការបំបៅដោះ

អត់ទឹកដោះមែនទេ? សាកល្បងតិចនិកនេះសិន មុនឲ្យកូនបៅទឹកដោះគោ

ការ​បំបៅ​ដោះ​កូន អាច​ជា​ឧបសគ្គ​មួយ​សម្រាប់​ម៉ាក់​ៗ​ថ្មី​ថ្មោង ពិសេស​ពេល​យើង​បារម្ភ​ពី​ការ​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ​គ្រប់​គ្រាន់ និង​លូតលាស់​បាន​តាម​ស្តង់ដារ​ឬ​ក៏​អត់។ ស្រប​គ្នា​នេះ មាន​ម៉ាក់​ៗ​មួយ​ចំនួន អាច​ផលិត​ទឹកដោះ​បាន​ក្នុង​បរិមាណ​តិច ឬ​ខ្វះ​ទឹក​ដោះ ពិបាក​ឲ្យ​កូន​បៅ​ឆ្អែត ក៏​បែរ​ទៅ​បំបៅ​ដោះ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ។ មុន​នឹង​សម្រេច​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ម៉ាក់​ៗ​គួរ​តែ​ព្យាយាម​រក​មធ្យោបាយ​បង្កើន​បរិមាណ​ទឹក​ដោះ​ខ្លួន​សិន។ តិចនិក​បង្កើន​បរិមាណ​ទឹកដោះ​ម្ដាយ តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃមន្ទីរពេទ្យកាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ទារក​ត្រូវ​ការ​អាហារ​ពី​ម្ដាយ​តាម​រយៈ​ទឹក​ដោះ ម្ល៉ោះ​ហើយ ​ម្ដាយ​ត្រូវ​តែ​បំប៉ន​អាហារ និង​អនុវត្ត​វិធី​ផ្សេង​ទៀត ទើប​មិន​ជួប​បញ្ហា​ខ្វះ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម​ដូច​ជា៖ ១. ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់៖ ម៉ាក់​ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​មាន​គុណភាព មាន​ទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទើប​កូន​ទទួល​បាន​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​ម្ដាយ។ ២. ផឹក​ទឹក​ឲ្យ​បាន​ច្រើន៖ ការ​ញ៉ាំ​អាហារ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ម៉ាក់​ៗ​ត្រូវ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​ដោះ​ម្ដាយ​សម្បូរ​ជាតិទឹក ដូចនេះ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់ ២ លីត្រ/ថ្ងៃ ជួយ​បង្កើន​បរិមាណ​ទឹកដោះ​បាន​កាន់​តែ​ច្រើន​ដូច​គ្នា។ ៣. បំបៅ​កូន​ច្រើន​ដង៖ ស្ត្រី​ត្រូវ​បំបៅ​ដោះ​កូន​ញឹក​ញាប់ ហើយ​ទៀង​ទាត់ ដោយសារ​តែ​ទឹក​ដោះ​ត្រូវ​ចេញ​ទៅ​តាម​ការ​ភ្ញោច​ពី​ចុង​ដោះ តាម​រយៈ​ការ​បឺត​ជញ្ជក់​របស់​កូន នោះ​ទើប​អាច​ជំរុញ​ឲ្យ​ក្រពេញ​ដោះ​ឆាប់​បញ្ចេញ​ទឹក​ដោះ។​ ៤. ចៀសវាង​ថ្នាំ​បំប៉ន៖ ម៉ាក់​ៗ​ត្រូវ​ចៀសវាង​រាល់​ថ្នាំ​បំប៉ន​ជំនួយ​បង្កើន​បរិមាណ​ទឹក​ដោះ​ផ្សេងៗ បើ​មិន​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ជាមុន​នោះ​ទេ។ ៥. សម្រាក​បាន​គ្រប់​គ្រាន់៖ ម៉ាក់ៗ​គួរ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​ឲ្យ​ឆ្អែត​ៗ ដោយសារ​កាល​ណា​ម៉ាក់​ៗ​គេង​មិន​បាន​ពេញ​ភ្នែក […]


ទារក

តិចនិក​ងាយ​ៗ​សម្រាប់ម៉ាក់ៗថែទាំ​ និង​សម្អាត​ប្រដាប់​​ភេទកូនទើបកើត

ការ​ថែទាំ​ប្រដាប់​ភេទ​របស់​ទារក និង​ទារិកា​​ ទើបកើត​មាន​សារសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ និង​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​។​ ពិត​ណាស់​ ដើម្បី​សម្អាត​ប្រដាប់​ភេទ​របស់​ទារក​ ឬ​ទារិកា​ ម៉ាក់​ៗ​គប្បី​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ ជាមួយ​នឹង​​សំឡី​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​បន្ថែម​​​​សាប៊ូ​មិន​មាន​ជាតិ​កាត់  ប៉ុន្តែ​ម៉ាក់​ៗ​ត្រូវ​សម្អាត​សាប៊ូ​​នោះ​ចេញ​ពី​ប្រដាប់​ភេទ​កូន​​ឲ្យ​បាន​ស្អាត​ល្អ​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​អាច​លាង​សម្អាត​ប្រដាប់​ភេទ​កូន​ នៅ​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ និង​នៅ​ពេល​ងូត​ទឹក​​ផង​ដែរ​។ ​ការ​សម្អាត​ប្រដាប់​ភេទ​របស់​ទារក ​ម៉ាក់​ៗ​គប្បី​សម្អាត​ប្រដាប់​ភេទ​ និង​ពង​ស្វាស​របស់​កូន​ថ្នម​ៗ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ និង​សំឡី​។ បន្ទាប់​មក​ សម្ងួត​បរិវេណ​នោះ​ ដោយ​ជូត​ថ្នម​ៗ​ជាមួយ​នឹង​កូន​កន្សែង​។ ​​​លើស​ពី​នេះ​ យើង​គួរ​សម្អាត​តែ​ផ្នែក​ខាង​ក្រៅ​នៃ​ស្រោម​ចុង​ប្រដាប់​ភេទ​​​ គឺ​គ្រប់គ្រាន់​ហើយ​​។ ​ពិត​ណាស់​ វា​គឺ​ជា​រឿង​ធម្មតា​​​​​ប៉ុណ្ណោះ​ ដែល​សារធាតុ​ពណ៌​ស​ល្អក់​ (ហៅថា​​Smegma​) ​ប្រមូល​ផ្គុំ​ខាង​ក្រោម​​​ស្បែក​​គ្រប​ចុង​ប្រដាប់​ភេទ។ សារធាតុ​នេះ​គឺ​កកើត​ចេញ​ពី​កោសិកា​ស្បែក​ងាប់​ និង​សារធាតុ​​​រាវបញ្ចេញ​ពី​ប្រដាប់​ភេទ​  តាម​ធម្មជាតិ​​ ដែល​យើង​មិន​ចាំបាច់​បារម្ភ​ឡើយ​។ [embed-health-tool-child-growth-chart] ការ​សម្អាត​បបូរ​យោនី​របស់​ទារិកា​ ​​​​​​​ក្រែម​លាប​​ការពារ​កន្ទួល​ដោយ​សារ​ខោ​ទឹក​នោម​ ញើស​ និង​សារធាតុ​ផ្សេង​ទៀត​អាច​ប្រមូល​ផ្ដុំ​នៅ​​ក្នុង​ និង​ជុំវិញ​បរិវេណ​បបូរ​យោនី​។​ ប៉ុន្តែ​ជា​ទូទៅ​ ​ម៉ាក់​ៗ​ត្រូវ​សម្អាត​​នៅ​ខាង​ក្នុង​ និង​បរិវេណ​បបូរ​យោនី​ ដើម្បី​​​​​​ជម្រះ​លាមក​ចេញ​។ ដើម្បី​លាង​សម្អាត​បបូរ​យោនី​របស់​ទារិកា យើង​ត្រូវ​ប្រើ​សំឡី​ និង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដោយ​​កាន់​ជើង​កូន​ឲ្យ​ញែក​ពី​គ្នា​ និង​ជូត​សម្អាត​នៅ​ចន្លោះ​បបូរ​យោនី​ជាមួយ​នឹង​សំឡី​។​ ចាប់ផ្ដើម​ជូត​​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ថ្នម​ៗ​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​​ម៉ាក់​ៗ​​ចាំបាច់​​ជូត​ម្ដង​ទៀត គួរ​ប្រើ​សំឡី​ថ្មី​ទើប​ប្រសើរ​។ ​បន្ទាប់​មក​ សម្ងួត​​បរិវេណ​ប្រដាប់​ភេទ​កូន​​ថ្នម​ៗ​ ដោយ​ប្រើ​កូន​កន្សែង​ស្អាត​។ មួយ​វិញ​ទៀត​ ចូរ​កុំ​ប្រើ​​​ទឹក​អនាម័យ​នៅ​ក្នុង​ប្រដាប់​ភេទ​កូន​ឲ្យ​សោះ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​តុល្យភាព​គីមី​ធម្មជាតិ​នៃ​ប្រដាប់​ភេទ​របស់​ទារិកា​ ព្រម​ទាំង​អាច​បង្កើត​ហានិភ័យ​នៃ​​ការ​ឆ្លង​មេរោគ​ថែម​ទៀត​ផង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]


ការថែទាំទារក

ទារិកា​​ទើប​កើត​​មាន​ឈាម​តាម​ទ្វារ​មាស​ ប៉ា​ម៉ាក់​គួរ​បារម្ភ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រសិនបើ​ម៉ាក់​ៗ​ទើប​សម្រាល​​កូន​ស្រី​ ហើយ​សង្កេត​ឃើញ​មាន​ធ្លាក់​ឈាម​​​ពណ៌​ក្រហម​ ឬ​ផ្កា​ឈូក​នៅ​ក្នុង​ខោ​ទឹក​នោម​ ម៉ាក់​ៗ​ច្បាស់​ជា​មាន​ការ​បារម្ភ​មិន​ខាន​។​ ​​​ជាក់​ស្ដែង ទារិកា​ដែល​មាន​អាយុ​ចន្លោះ​ពី​២​ទៅ​១០​ថ្ងៃ​ អាច​មាន​ធ្លាក់​ឈាម​តិច​ៗ​ចេញ​ពី​ទ្វារ​មាស​។ តើ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​​នៃ​ទារិកា​ជា​រឿង​ធម្មតា​ឬ​យ៉ាង​ណា​? ពិត​ណាស់​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​របស់​ទារិកា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ជា​ទូទៅ​ ​ការ​មក​រដូវ​របស់​ទារិកា​​ អាច​កើត​ឡើង​នៅ​អំឡុង​ពេល​ពីរ​ឬ​បី​ថ្ងៃ​ដំបូង​ បន្ទាប់​ពី​សម្រាល​។​ កត្តា​នេះ គឺ​ដោយ​សារ​តែ​ទារក​ប៉ះពាល់​នឹង​អ័រម៉ូន​ជា​ច្រើន​ ​ពេល​នៅ​ក្នុង​ស្បូន​ ហើយ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​បញ្ចេញ​អ័រម៉ូន​បន្ត​ពូជ​ពី​រាងកាយ​របស់​ទារិកា​ បន្ទាប់​ពី​កូន​ចេញ​ពី​ស្បូន​។​ ដោយ​សារ​តែ​អ័រម៉ូន​បន្ត​ពូជ​របស់​ម៉ាក់​​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​រាងកាយ​របស់​ទារិកា រាងកាយ​របស់​កូន​ត្រូវ​កម្ចាត់​វា​ចេញ​តាម​រយៈរដូវ​បញ្ឆោត។ តើ​យើង​គួរ​ថែទាំ​កូន​ដោយ​វិធី​ណា​ខ្លះ​? ប៉ា​ម៉ាក់​មិន​ចាំបាច់​មាន​ការ​ភ្ញាក់ផ្អើល​​ឡើយ​ ប្រសិនបើ​សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ឈាម​​ចេញ​ពី​ទ្វារ​មាស​របស់​កូន​។​ ចូរ​ធ្វើ​ការ​​សម្អាត​បរិវេណ​ប្រដាប់​ភេទ​​ដោយ​​ញែក​បបូរ​យោនី​រួច​​ជូត​ចង្អូរ​ ថ្នម​ៗ​។​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ត្រូវ​ប្រើប្រាស់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ជូត​​ពី​ខាង​មុខ​ទៅ​ខាង​ក្រោម​ ដើម្បី​​ជៀសវាង​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស​។ ប៉ា​ម៉ាក់​គួរ​បារម្ភ​នៅ​ពេល​ណា​? ទោះ​បី​ជា​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​​នៃ​ទារិកា​គឺ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន​ មាន​ករណី​ជាក់លាក់​មួយ​​ចំនួន​ដែល​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដូចជា​ការ​ធ្លាក់​ឈាម​មិន​បាត់​​ក្រោយ​រយៈពេល​ពីរ​បី​ថ្ងៃ​ ឬ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​ក្លិន​មិន​ល្អ​​ចេញ​ពី​ទ្វារ​មាស​។ ​​​ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​គឺ​ជា​ដំណាក់កាល​ធម្មតា​ ដែល​កើត​​លើ​ទារិកា​ទើប​នឹង​កើត​ជា​ច្រើន​​ ហើយ​វា​នឹង​មិន​កើត​ឡើង​វិញ​ឡើយ​ រហូត​ដល់​ក្មេង​ធំ​ពេញ​វ័យ​ និង​មាន​រដូវ​ដំបូង​តាម​ធម្មជាតិ​។


ការថែទាំទារក

បកស្រាយ​​ចម្ងល់​! ម៉ាក់​ៗ​គួរ​ច្របាច់​ដោះ​កូន​ឬ​អត់​?

ផល​ប៉ះពាល់​នៃ​​​អ័រម៉ូន​ចំពោះ​ទារក​ទើប​កើត​ អាច​កើត​ឡើង​នៅ​ក្នុង​ស្បូន​ ដោយ​សារ​តែ​ទារក​​ប៉ះពាល់​នឹង​សារធាតុ​គីមី​ជា​ច្រើន​ ដែល​នៅ​ក្នុង​ចរន្ត​ឈាម​របស់​ម្ដាយ​។​ ​បន្ទាប់​ពី​សម្រាល​​រួច​ ទារក​នឹង​លែង​រង​ឥទ្ធិពល​​ពី​​អ័រម៉ូន​ទាំង​នេះ​ទៀត​។​ ប៉ុន្តែ​ការ​ប៉ះពាល់​នេះ​ ក៏​អាច​បង្ក​ជា​ស្ថានភាព​សុខភាព​បណ្ដោះអាសន្ន​ចំពោះ​អា​អូន​ទើប​កើត​ផង​ដែរ​ ដូចជា​ហើម​ដោះ ឬ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ជាដើម​។ ហេតុអ្វី​បាន​ជា​ដោះ​អា​អូន​ហើម​? ​ពិត​ណាស់​ ​​​អ័រម៉ូន​ពី​ម្ដាយ គឺ​ជា​សារធាតុ​គីមី​មួយ​ចំនួន​ដែល​ឆ្លង​កាត់​សុក​ចូល​ទៅ​ក្នុង​ឈាម​របស់​ទារក​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ អ័រម៉ូន​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​ទារក​បាន​។ ជាក់​ស្ដែង ស្ត្រី​ពពោះ​ផលិត​អ័រម៉ូន​Estrogen​នៅ​ក្នុង​កម្រិត​ខ្ពស់​។​ កត្តា​នេះ​​បណ្ដាល​ឲ្យ​សុដន់​របស់​ម៉ាក់​ៗ​រីក​ធំ​។​ ​នៅ​រយៈពេល​​៣​ថ្ងៃ​ ក្រោយ​សម្រាល​ ទារក​ទើប​កើត​ទាំង​ស្រី​ និង​ប្រុស​អាច​កើត​មាន​អាការៈ​ហើម​​ដោះ​។​ យ៉ាង​ណា​មិញ​ អាការៈ​ហើម​នេះ​មិន​មាន​រយៈពេល​យូរ​ឡើយ ប៉ុន្តែ​វា​ក៏​ក្លាយ​​​ជា​ការ​បារម្ភ​របស់​ប៉ា​ម៉ាក់​ថ្មីថ្មោង​​ជាក់​ជា​មិន​ខាន​។ ប៉ា​ម៉ាក់​គួរ​ច្របាច់​ដោះ​ទារក​ឬ​ទេ​? ការ​ហើម​ដោះ​នឹង​បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី​២​បន្ទាប់​ពី​សម្រាល​ ខណៈ​ពេល​​អា​អូន​លែង​មាន​អ័រម៉ូន​​ទាំង​នេះ​ទៀត​។​ ​ប៉ា​ម៉ាក់​មិន​ត្រូវ​ច្របាច់​ ឬ​ម៉ាស្សា​ដោះ​របស់​ទារក​ទើប​កើត​​ឡើយ​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ខាង​ក្រោម​ស្បែក​ (អាប់​សែ)​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ អ័រម៉ូន​​ដែល​បាន​មក​ពី​ម្ដាយ​ក៏​អាច​នាំ​ឲ្យ​មាន​សារធាតុ​រាវ​លេច​ចេញ​ពី​ក្បាល​ដោះ​របស់​ទារក​ដូច​គ្នា​ ហើយ​ជា​ទូទៅ​ វា​នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​។​ ការ​ប្រែប្រួល​ដទៃ​ទៀត​ចំពោះ​ទារិកា​ មួយ​វិញ​ទៀត​ ចំពោះ​ទារិកា​​អាច​នឹង​មាន​ការ​ប្រែប្រួល​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​​បរិវេណ​ទ្វារ​មាស​។ ​ជាលិកា​ស្បែក​នៅ​ជុំវិញ​បរិវេណ​ទ្វារ​មាស​ ​មើល​ទៅ​ហើម​ដែល​ជា​លទ្ធផល​នៃ​ការ​ប៉ះពាល់​នឹង​អ័រម៉ូន​Estrogen​។ ​មាន​សារធាតុ​រាវ​ពណ៌​ស ហូរ​ចេញ​ពី​ទ្វារ​មាស​ ដែល​ហៅ​ថា​ ធ្លាក់​ស​បែប​ធម្មជាតិ​។ មាន​ឈាម​តិច​ៗ​ចេញ​ពី​ទ្វារ​មាស​។ ជា​ទូទៅ​ ការ​ប្រែប្រួល​ទាំង​នេះ​គឺ​ជា​រឿង​ធម្មតា​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​នៅ​​ពេល​ដែល​ទារក​អាយុ​បាន​២​ខែ​។


ការថែទាំទារក

សុដន់ទារកឡើងហើម ឬរឹង ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

ការ​ឡើង​ហើម​សុដន់​របស់​ទារក​ដោយសារ​ជាលិកា​ណា​មួយ ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ​មិន​ខាន មិន​ថា​នៅ​លើ​កូន​ប្រុស ឬ​កូន​ស្រី​ទេ។ បញ្ហា​សុដន់​ទារក​ឡើង​ហើម ឬ​រឹង​នេះ​ជា​រឿង​ធម្មតា កើតឡើងលើ​ទារក​ទើប​នឹង​កើត និង​បន្ត​រីក​ធំ​រយៈ​ពេល​ខ្លី ហើយ​នឹង​បាត់​ទៅ​វិញ​ក្នុង​អំឡុង ២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​ខែ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ មូលហេតុ​បង្ក​ឲ្យ​សុដន់​ទារក​ឡើង​ហើម ឃើញ​សុដន់​កូន​ឡើង​រឹង​ម៉ាក់​ប៉ា​ច្បាស់​ជា​ឆ្ងល់​ថា​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​មូលហេតុ​អី? ​ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​បង្ក​ឲ្យ​អា​អូន​ឡើង​ហើមសុដន់​ដូច​ជា៖ ១. បម្រែបម្រួល​អ័រម៉ូន ម៉ាក់​ៗ​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ច្រើន​អំឡុង​ពេល​ពពោះ ហើយ​ពេល​ខ្លះ អ័រម៉ូន​នោះ​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​អា​អូន​ដែរ ជាហេតុ​បណ្ដាល​ឲ្យ​ទារក​ទៅ​ជា​ឡើង​សុដន់​បែប​នេះ។ ២. បម្រែបម្រួល​រាងកាយ មាន​ផ្នែក​រាងកាយ និង​ផ្លូវ​ចិត្ត​ជា​ច្រើន​ដែល​ស្ត្រី​ពពោះ​ត្រូវ​ឆ្លង​កាត់ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​អាច​ប៉ះពាល់​ដល់​កូន បណ្ដាល​ឲ្យ​សុដន់​ឡើង​ធំ​។ ៣. បម្រែបម្រួល​សារធាតុ​គីមី ពេល​ខ្លះ ទារក​អាច​ស្រូប​យក​សារធាតុ​គីមី​មាន​នៅ​ក្នុង​ចរន្តឈាម​ម្ដាយ។ ប៉ុន្តែ ក្រោយ​កើត​មក ការ​ផ្គត់​ផ្គង​សារធាតុ​គីមី​ក្នុង​ចរន្តឈាម​កូន​អាច​នឹង​ឈប់ ជា​ហេតុ​បណ្ដាល​ឲ្យ​អ័រម៉ូន​មួយ​ចំនួន​ប្រែប្រួល បង្ក​ឲ្យ​សុដន់​ទារក​ឡើង​ធំ ឬ​មាន​ដុំ​ក្នុង​សុដន់។ តិចនិក​ថែទាំ​បញ្ហា​សុដន់​កូន​ឡើង​ធំ – មិន​ត្រូវ​ក្ដិច ឬ​ប៉ះ​លេង​សុដន់​កូន ព្រោះ​អាច​ឆ្លង​មេរោគ – មិន​ត្រូវ​ច្របាច់​យក​ទឹក​ចេញ​ពី​សុដន់​កូន​ទេ (ពេល​ខ្លះ សុដន់​អា​អូន​ឡើង​ហើម និង​ចេញ​ទឹក​ដោះ) – ជូត​សម្អាត​សុដន់​កូន​ជាមួយ​កំណាត់ ឬ​កន្សែង​ទន់ ថ្នមៗ – បន្ត​បំបៅ​ដោះ​កូន​តាម​ទម្លាប់​ធម្មតា ពេល​ណា​គួរ​ជួប​ពេទ្យ? ដូច​ដែល​បាន​លើក​ឡើង​មក​ថា បញ្ហា​សុដន់​ទារក​ឡើង​ហើម ឬ​រឹង ជា​រឿង​ធម្មតា​ដែល​អាច​កើត​ឡើង​លើ​ទារក និង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​សញ្ញា​ទាំង​ប៉ុន្មាន​លើ​អា​អូន គួរ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​ល្អ៖ សុដន់​កូន​ឡើង​ធំ​ទៅៗ មិន​ស្រក សុដន់​កូន​ឡើង​ក្រហម ឬ​រមាស់ អា​អូន​ក្ដៅ​ខ្លួន មួម៉ៅ ឬ​មិន​ញ៉ាំ​អាហារ។


អាហារូបត្ថម្ភទារក

ក្មេង ៦ខែឡើង អត់ព្រមញ៉ាំអាហារក្រៅពីទឹកដោះគោ សាកល្បងវិធីនេះបាន

ពេល​ដែល​អា​អូន​លូតលាស់​ដល់​អាយុ​៦​ខែ​ឡើង ម៉ាក់​ប៉ា​អាច​បន្ថែម​អាហារូបត្ថម្ភ​ផ្សេង​ៗ​ឲ្យ​កូន ដើម្បី​បំពេញ​​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ។ ប៉ុន្តែ ក្មេង​អាយុ​៦​ខែ​ឡើង​នេះ អាច​នឹង​រើស​ចំណី​អាហារ ជួន​កាល បើ​មិន​ចង់​ញ៉ាំ វាយ​ស្លាប​ព្រា​ឲ្យ​ជ្រុះ​ទៅ​ដី​ពេល​យើង​បញ្ចុក​ទៀត​ក៏​មាន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ អា​អូន​ទើប​បាន​៦​ខែ គ្រូពេទ្យ​ណែនាំ​ឲ្យ​បន្ថែម​អាហារ​បំប៉ន​ តែ​ក្មេង​ខ្លះ​មិន​ព្រម​ញ៉ាំ​សោះ វា​អាច​មក​ពី​កូន​មិន​ចង់​ញ៉ាំ​អាហារ​ប្លែក​ថ្មី អា​អូន​ទទួល​យក​អាហារ​ថ្មី​មិន​ទាន់​បាន ឬ​មិន​ចូល​ចិត្ត​អាហារ​នោះ។ យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ណែនាំ​អាហារ​ថ្មី​ៗ​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន​មុខ ព្រោះ​វា​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​អា​អូន និង​កាត់បន្ថយ​ការ​រើស​អាហារ​ពេល​អា​អូន​ធំ​ឡើង ហើយ​ម៉ាក់​ប៉ា​អាច​ប្រើ​វិធី​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​អា​អូន​ចាប់​ផ្ដើម​ញ៉ាំ​ចំណី​ផ្សេង​ៗ​បាន។ ១. បង្កើត​បរិយាកាស​សប្បាយ​ពេល​ញ៉ាំ​បាយ៖ ព្យាយាម​លេង​សើច​ជាមួយ​កូន​ផង និង​បន្លប់​បញ្ចុក​អាហារ​ចូល​មាត់​កូន​ផង។ ចៀសវាង​ស្រែក ឬ​បញ្ចុក​កូន​ទាំង​បង្ខំ បើ​អា​អូន​មិន​ចង់​ញ៉ាំ​ចំណី​ឥឡូវ យើង​អាច​ទុក​ចោល​សិន សឹម​សាក​ល្បង​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។ ២. បណ្ដោយ​តាម​កូន៖ អនុញ្ញាត​ឲ្យ​កូន​បាន​កាន់ លិឍ ឬ​លេង​ជាមួយ​អាហារ​សិន​ ព្រោះ​អា​អូន​កំពុង​រៀន​ញ៉ាំ​អាហារ​ថ្មី​ផ្សេង​ពី​ទឹក​ដោះ​ម៉ាក់ៗ ឬ​ទឹក​ដោះ​គោ។ ៣. ជ្រើស​រើស​អាហារ​ឲ្យ​បាន​ល្អ៖ ព្យាយាម​ប្រើ​ការ​ច្នៃប្រឌិត​របស់​យើង ពេល​ធ្វើ​ម្ហូប ឬ​ជ្រើស​រើស​អាហារ​ថ្មី​ៗ​ឲ្យ​កូន​ញ៉ាំ។ យើង​អាច​ដាក់​បន្លែ ឬ​ផ្លែឈើ​ពណ៌​ចម្រុះ​ឲ្យ​កូន​ញ៉ាំ ព្រោះ​ក្មេង​ចូល​ចិត្ត​ពណ៌​ស្អាត កាល​ណា​ឃើញ​របស់​ស្អាត ក្មេង​ច្បាស់​ជា​ចង់​ចាប់​កាន់ ឬ​ចង់​បាន​មិន​ខាន។ ៤. បន្លប់​កូន៖ ជា​ទូទៅ ក្មេង​ៗ​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ឬ​​មិន​ចូលចិត្ត​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ល្អ​សុខភាព​ណា​មួយ។ ហេតុ​នេះ យើង​អាច​លាយ​បញ្ចូល​គ្នា​រវាង​អាហារ​ឲ្យ​កូន​មិន​ចូល​ចិត្ត ដាក់​ក្នុង​អាហារ​កូន​ចូលចិត្ត។ ឧ. កូន​យើង​មិន​ចូលចិត្ត​ញ៉ាំ​ […]


ការថែទាំទារក

ហេតុអ្វីបានអាអូនទើបចេះញ៉ាំអាហាររឹង តែងតែខ្ជាក់អាហារចេញមកវិញ?

ពេល​អា​អូន​លូតលាស់​ដល់​វ័យ​ចាប់​ពី ​៦​ខែ​ឡើង​ទៅ ជា​វ័យ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​អាហារ​បំប៉ន ឬ​ឲ្យ​អាហារ​រឹង​ឲ្យ​កូន​ញ៉ាំពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ។ យើង​សង្កេត​ឃើញ​ថា ចំពោះ​កូន​ក្មេង​មួយ​ចំនួន ពេល​ម៉ាក់​ប៉ា​បញ្ចុក​ចំណី​អាហារ​ឲ្យ​ញ៉ាំ បែរ​ជា​ខ្ជាក់​មក​វិញ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ចុះ​ហេតុ​អ្វី​បាន​អា​អូន​មិន​លេប ហើយ​ខ្ជាក់​អាហារ​ចេញ​ក្រៅ​វិញ​ចឹង? ចម្លើយ៖ ចំពោះ​កូន​ក្មេង អា​អូន​មាន​រ៉េផ្លិច​រុញ​អណ្ដាត​ចេញ​ក្រៅ រាល់​ពេល​មាន​អ្វី​មួយ​ទៅ​រំញោច​បំពង់​ក​ខាង​ក្រោយ​របស់​ពួក​គេ។ រ៉េផ្លិច​នេះ ក៏​ត្រូវ​បាន​គេ​ហៅ​ថា “រ៉េផ្លិច​អណ្ដាត” ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​បន្តិច​ម្ដងៗ​អាស្រ័យ​ទៅ​តាម​ការ​លូតលាស់​របស់​អា​អូន​។ បញ្ហា​នេះ​ជា​រឿង​ទូទៅ​មួយ ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ​ពេល​ឃើញ​កូន​ខ្ជាក់​អាហារ​ចេញ​មក​ក្រៅ​ទៀត​ទេ។ ការ​ខ្ជាក់​ចំណី​ចេញ​មក​ក្រៅ​វិញ ក៏​មិន​មែន​ដោយ​សារ​កូន​អត់​ចូល​ចិត្ត​អាហារ​ដែល​យើង​បញ្ចុក​ដែរ តែ​ដោយសារ​អា​អូន​កំពុង​រៀន​ញ៉ាំ​អាហារ​ថ្មីៗ​ដែល​កូន​មិន​ធ្លាប់​ញ៉ាំ​ពី​មុន​មក។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ព្យាយាម​បញ្ចុក​ចំណី​អាហារ​ឲ្យ​អា​អូន​ញ៉ាំ​បន្ត​ទៀត ប៉ុន្តែ​បើ​យើង​សង្កេត​ឃើញ​ថា កូន​នៅ​តែ​ពិបាក​លេប​អាហារ​ចូល​ទៅ អាច​មាន​ន័យ​ថា អា​អូន​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ញ៉ាំ​អាហារ​ថ្មី​នៅ​ឡើយ​ទេ។ យកល្អ ម៉ាក់​ប៉ា​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ធម្មតា​រយៈ​ពេល​ ១-២​សប្ដាហ៍​មើល​សិន ហើយ​សឹម​សាក​ល្បង​បញ្ចុក​ចំណី​កូន​ម្ដង​ទៀត។ យើង​គួរ​ធ្វើ​ម៉េច​បើ​កូន​ខ្ជាក់​ចំណី​អាហារ​ចេញ​មក​ក្រៅ? ទារក ជា​ទូទៅ​ចេះ​ញ៉ាំ​អាហារ​ដូច​យើង​មនុស្ស​ធំ​ពេល​អា​អូន​អាយុ​ ៨-១០​ខែ ហើយ​ពេល​អា​អូន​អាយុ​ ១០-១៤​ខែ កូន​ចេះ​ញ៉ាំ​អាហារ​ធម្មតា​យ៉ាង​រលូន លែង​មាន​បញ្ហា​ខ្ជាក់​ចេញ​មក​វិញ​ទៀត​ហើយ។ ប៉ុន្តែ ដើម្បី​ជួយ​ដល់​កូន​ឲ្យ​ស៊ាំ​នឹង​អាហារ​ដែល​ម៉ាក់​ប៉ា​បញ្ចុក យើង​អាច​អនុវត្ត​តិចនិក​ដូច​ខាង​ក្រោម​នេះ៖ ១. ដុស​អញ្ចាញ​កូន៖ ចាប់​ផ្ដើម​ប្រើ​ច្រាស់​ដុស​ធ្មេញ​ទន់​ៗ ដុស​អញ្ចាញ​កូន​២ដង/ថ្ងៃ ដោយសារ​ការ​ដុស​អញ្ចាញ​កូន​ធ្វើ​ឲ្យ​អណ្ដាត​អា​អូន​កម្រើក​ចុះ​ឡើង ជួយ​ដល់​ឲ្យ​អា​អូន​ស៊ាំ​នឹង​មាន​អាហារ​ក្នុង​មាត់។ ២. ប្រើ​ប្រដាប់​លេង​សម្រាប់​ក្មេង​ជិត​ដុះ​ធ្មេញ៖ ផ្ដល់​ប្រដាប់​លេង​សម្រាប់​ក្មេង​ជិត​ដុះ​ធ្មេញ ឬ​ Teether ឲ្យ​អា​អូន​រៀន​ខាំ ឬ​ញេញ​នឹង​ធ្មេញ​កូន ព្រោះ​វា​ជួយ​ពង្រឹង​អណ្ដាត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ