ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ទារកលូតលាស់ឆ្នាំដំបូង

២៤ ម៉ោង ក្រោយកើត ពេទ្យតាមដានសុខភាពទារកផ្នែកណាខ្លះ?

ម្ដាយ​គ្រប់​រូប​តែង​តែ​ចង់​បាន​ឲ្យ​កូន​ខ្លួន​កើត​មក​មាន​សុខភាព​ល្អ ព្រោះ​ចង់​ឲ្យ​កូន​លូត​លាស់​បាន​ល្អ​គ្រប់​ផ្នែក ប៉ុន្តែ​ដើម្បី​ធានា​ថា​កូន​កើត​មក​គ្រប់​លក្ខណៈ ខាង​ក្រុម​គ្រូពេទ្យ​ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​យក​ទារក​ទៅ​ពិនិត្យ​សុខភាព​ទូទៅ​បន្ទាប់​ពី​កើត​ក្នុង​ពេល​ ២៤​ ម៉ោង​ទៀត មុន​ពេល​ឲ្យ​យក​កូន​ទៅ​ផ្ទះ។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់មន្ទីរពេទ្យ កាល់ម៉ែត។ ការ​ពិនិត្យ​សុខភាព​ទូទៅ​របស់​ទារក ភាគ​ច្រើន​តែង​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ទារក​អាយុ ​១ថ្ងៃ ឬ ​៣ថ្ងៃ​ក្រោយ​កើត នៅ​ពេល​ដែល​ទារក​ស្នាក់​​ជាមួយ​ម្ដាយ​នៅ​មន្ទីរពេទ្យ​ផ្នែក​សម្ភព។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បន្ត​ថា ការ​ពិនិត្យ​សុខភាព​ទារក​នេះ​មាន​សារៈសំខាន់ ដោយ​សារ​គ្រូ​ពេទ្យ​ត្រូវ​ពិនិត្យ​រក​មើល​ករណី​មួយ​ចំនួន​។ – ភាព​មិន​ប្រក្រតី​ពី​កំណើត​របស់​ទារក៖ ដើម្បី​ព្យាបាល​បន្ត​នៅ​ផ្នែក​សង្គ្រោះ​ទារក ឬ​ត្រូវ​ការ​ព្យាបាល​វះ​កាត់​បន្ទាន់ ដូចនេះ​គ្រូពេទ្យ​ត្រូវ​ប្រាប់​ក្រុម​គ្រួសារ​របស់​ទារក​ពី​បញ្ហា​បន្ទាន់​ទាំង​នេះ ដើម្បី​ចៀសផុត​ពី​គ្រោះ​ថ្នាក់​ជាយថាហេតុ។ – សុខភាព​ទារក​ក្រោយ​កើត៖ តើ​ទារកអាច​បន្សាំ​នឹង​ជីវិត​ខាង​ក្រៅ​បាន​ល្អ​ឬ​ទេ ពី​ព្រោះ​ទារក​មួយ​ចំនួន​ក្រោយ​ពី​កើត​មក ចាប់​ផ្ដើម​មាន​បញ្ហា​ផ្លូវ​ដង្ហើម ​ចុះ​ជាតិ​ស្ករ មិន​បៅ ឬ​ក៏​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ទាម​ទារ​ឲ្យ​គ្រូ​ពេទ្យ​បញ្ជូន​ទៅ​តាម​ដាន​នៅ​កន្លែង​សង្គ្រោះ​ទារក។ – ពិនិត្យ និង​ស្វែង​រក​ពី​អាយុ​ពិត​ប្រាកដ និង​ទម្ងន់​ពី​កំណើត​របស់​ទារក៖ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​លើស​ខែ តែង​តែ​មាន​បញ្ហា​កើត​ឡើង​ក្រោយ​កើត ដូច​នេះ​ត្រូវ​តែ​បន្ត​ការ​តាម​ដាន​ថែ​ទាំ​នៅ​ផ្នែក​ព្យាបាល​ទារក ដោយ​មិន​អាច​ឲ្យទារក​នៅ​ជាមួយ​ម្ដាយ​បាន​ឡើយ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​ទារក​ដែល​មាន​ទម្ងន់​តូច​ពេក​ពី​កំណើត( ៤០០០g) ក៏​ទាម​ទារ​ឲ្យ​​តាម​ដាន​ដាច់​ពី​ម្ដាយ​ផង​ដែរ។ – ទារក​​មាន​ខាន់​លឿង ឬ​កើត​ពី​ម្ដាយ​ដែល​ក្ដៅ​ខ្លួន​មុន​ ឬ​ក្រោយ​សម្រាល៖ ខាង​ក្រុម​គ្រូ​ពេទ្យ​ត្រូវ​តាម​ដាន និង​ព្យាបាល​ដោយ​នៅ​ដាច់​ពី​ម្ដាយ​ដូច​គ្នា។ មន្ទីរពេទ្យ កាល់​ម៉ែត្រ បាន​បញ្ជាក់​ថា ជា​ធម្មតា អំឡុង​ពេល​ពិនិត្យ​ខ្លះ គឺ​តម្រូវ​ឲ្យ​មាន​ក្រុម​គ្រួ​សារ​ទារក​ផ្ទាល់​មក​ជាមួយ អាច​ជា​យាយ អ៊ុំ […]


ការថែទាំទារក

ដបទឹកដោះគោលាងរួចយកទៅស្ងោរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន(វីដេអូ)

មាន​ហេតុផល​ជាច្រើន​នាំឲ្យ​ម៉ាក់ប៉ា​សម្រេច​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ជំនួស​ទឹកដោះ​ម្ដាយ។ ទោះ​ជា​ទឹកដោះគោ​​អាច​ជំនួស តែ​មិន​ល្អ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ ហើយ​ការ​ជ្រើសរើស​កំប៉ុង និង​លាង​សម្អាត​មិន​បាន​ត្រឹមត្រូវ រឹតតែ​ផ្ដល់​ហានិភ័យ​ដល់​កូន​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ជាច្រើន​បាន​យល់​ច្រឡំ​ថា បន្ទាប់ពី​លាង​សម្អាត​ដោយ​សាប៊ូ​រួច យក​ដប​ទៅ​ស្ងោរ​សម្លាប់​មេរោគ ទើប​អាច​កម្ចាត់​ជាតិ​កខ្វក់​ពី​ដប​បាន។ ប៉ុន្តែ​ទម្លាប់​បែប​នោះ នាំ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ ធ្វើ​ឲ្យ​កូន​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ។ លោក​បន្ត​ទៀត​ថា ការ​ស្រុះ ឬ​ស្ងោរ​ដប​ទឹក​ដោះ​គោ​កូន ដោយ​ដាំ​ទឹក​លើ​ភ្លើងចង្ក្រាន គឺ​ប៉ះពាល់​ដល់​ទារក​ ព្រោះ​ជា​ទូទៅ​ដប​ទឹកដោះ​គោ​ផលិត​ពី​សារធាតុ Polycarbonate Plastic Material (PP) មើល​នៅ​បាត​ដប ហើយ​វា​ងាយ​នឹង​បម្លែង​ទៅជា Bisphenol-a (BPA) នៅ​ពេល​ត្រូវ​កម្ដៅ​ខ្លាំង​ក្នុង​ទឹក​ពុះ។ សារធាតុ​នេះ​ប៉ះពាល់​លើ​ផ្នែក​ប្រព័ន្ធ​ភាព​សាំ និង​សុខភាព​កូន​ធ្ងន់ធ្ងរ។ ដូច្នេះ​បើ​ម៉ាក់​ៗ​ចង់​ទិញ​ដប​ដោះ​គោ​ឲ្យ​កូន​បៅ ត្រូវ​ជ្រើសរើស​រក​ប្រភេទ #2,#4,#5, BPA Free ហើយ​ជំនួស​ការ​សម្អាត​ពី​ការ​ស្រុះ​ទឹក​ក្ដៅ​លើ​ភ្លើង ទៅជា​ត្រាំ​ក្នុង​ទឹកក្ដៅឧណ្ហៗ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ខ្លះ​ជឿ​ថា​លាង​សម្អាត​ដប​ទឹកដោះគោ គឺ​ចាំបាច់​ត្រូវតែ​ប្រើ​ទឹក​ក្ដៅ​ដាំ​ពុះ ទើប​សម្លាប់​មេរោគ​អស់។ ប៉ុន្តែ​ទឹក​ក្ដៅ​ខ្លាំង បាន​ធ្វើ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ​នៅ​ពេល​ត្រាំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន ដោយ​ជំងឺ​ផ្សេង​ៗរួម​ទាំង​ជំងឺ​មហារីក។ សារធាតុ Bisphenol-a មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​រាងកាយ​កូន ជាពិសេស​ខូចខាត​ប្រព័ន្ធ​ប្រសាទ និង​ប្រព័ន្ធ​បន្ត​ពូជ។ ដូចនេះ​ជម្រើស​ល្អ​បំផុត គឺ​ទឹកដោះ​ម្ដាយ ព្រោះ​សម្បូរជីវជាតិសព្វបែបយ៉ាង ហើយចំណេញថវិកាលើទឹកដោះគោ ដប […]


ការថែទាំទារក

ពេលណាទារកបញ្ចេញស្នាមញញឹមលើកដំបូង?

សម្រាប់​ម៉ាក់ប៉ា​ថ្មីថ្មោង ជួប​បញ្ហា​ជាច្រើន ដូចជា ការ​បំបៅកូន​ពេល​យប់ជ្រៅ ឬជិតភ្លឺ ការផ្លាស់ប្ដូរ​កន្ទប ឬខោទឹកនោម​ឲ្យកូន រួមជាមួយ​នឹង​ការ​ព្រួយបារម្ភ​ផ្សេងៗ​ទៀត។ តែ​ចំពោះ​រឿង​រំភើប សប្បាយរីករាយ​វិញ ក៏មានដែរ ជាពិសេស​ស្នាមញញឹម​ដំបូង​របស់​កូន ដែល​វាអាច​ធ្វើ​ឲ្យ​ម៉ាក់ប៉ា ភ្លេចអស់​រាល់​ទុក្ខកង្វល់​នានា។ ១.​ តើទារក​អាចបញ្ចេញ​ស្នាមញញឹម​ដំបូង​លឿន​កម្រិតណា? តាមពិតទៅ ទារកទើប​នឹងកើត អាច​បញ្ចេញ​ស្នាមញញឹម​ភ្លាមៗ ដោយ​គ្រូពេទ្យ ហៅ​ស្នាមញញឹមនេះ​ថា Reflexive Smile បណ្ដាល​មកពី​កត្ដា​ខាងក្នុង។ យើងក៏អាច​សម្គាល់​ស្នាមញញឹម​នេះ ពេល​ទារក​គេង​ផងដែរ។ ស្នាមញញឹម​ដំបូង​នេះ អាច​បណ្ដាល​មក​ពីទារក​រីករាយ ដូចជាការបញ្ចេញ​លាមក ផោម ឬទទួល​ភាព​កក់ក្តៅ​ពីការ​ស្ថិតនៅ​ក្នុង​រង្វង់ដៃ​របស់​ម៉ាក់ប៉ា។ នេះបើតាម​វេជ្ជបណ្ឌិត Brittany Odom អ្នកជំនាញ​ផ្នែក​ទារក នៅ​រដ្ឋ Florida អាមេរិក។ ២. តើពេលណា​ទារក​បញ្ចេញ​ស្នាមញញឹម​សង្គម? ស្នាមញញឹម​សង្គម (Social Smile) ជាស្នាម​ញញឹម កើតឡើង​នៅពេល​ទារក​សម្លឹង និង​ប្រតិកម្ម​ជាមួយ​កាយវិកា​របស់​យើង។ ស្នាញញឹម​នេះ អាច​កើតឡើង​ពេលទារក​មាន​អាយុ​ពី ២-៣​ខែ។ វាគឺជា​ការឆ្លើយតប​របស់​ទារក ទៅនឹង​បរិស្ថាន​ជុំវិញ ដូចជា ម៉ាក់ប៉ា អ្នកបីបាច់ថែរក្សា និង​ជាការ​វិវត្ត​នៃ​វិញ្ញាណ​យល់ដឹង​ពី​សង្គម។ ជាមួយ​គ្នានេះ មាន​វិធីមួយ​ចំនួន ជួយជំរុញ​ឲ្យ​ទារក ឆាប់បញ្ចេញ​ការញញឹម មាន​ដូចជា ការបីទារក […]


ការថែទាំទារក

កូនតូចជួប​បញ្ហាស្បែកស្ងួត ម៉ាក់ៗត្រូវ​ដឹងរឿងទាំងនេះ

បញ្ហា​អាច​កើត​ចំពោះ​អាអូន​ទើប​កើត អាច​មាន​ច្រើន តែ​ក្នុង​ចំណោម​នោះ ស្បែក​ស្ងួត ក៏​អាច​ជា​បញ្ហា​រំខាន​ដល់​កូន​សំណព្វ និង​ធ្វើ​ឲ្យ​ម៉ាក់ប៉ា មិន​ស្រណុក​ចិត្ត​ដែរ។ ទោះ​បញ្ហា​ស្បែក​ស្ងួត​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ ឬ​មិនបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត តែ​អាចនាំ​ឲ្យ​មាន​ហានិភ័យ​ដូចគ្នា ធ្វើ​ឲ្យ​រលាក​ស្បែក​បង្ក​ជា​ស្នាម បើសិន​មិន​ព្យាបាល​ត្រឹមត្រូវ។ ម៉េច​បាន​ស្បែក​កូន​យើង​ស្ងួត? ដោះស្រាយ​ម៉េចទៅ? ១- មូលហេតុបង្កឲ្យស្បែកស្ងួត បេប៊ី​ភាគច្រើន​មាន​ស្បែកស្ងួត​តាំងពី​ពេល​ទើប​កើត ជាពិសេស​បើអូនៗ​សម្រាល​ក្រោយ​សប្តាហ៍ទី ៤០។ អាការៈ​ស្បែកស្ងួត​នេះ ធម្មតា​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង ប៉ុន្តែ​នៅ​មាន​កត្តា​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត​ដែរ។ កត្តាទាំង​នោះមាន​ដូចជា៖​ - ងូតទឹកញឹកញាប់ ប្រើសាប៊ូច្រើន៖ ប្រើសាប៊ូ​ដុស​សម្អាត​អូនៗ​លើស​កម្រិត នឹងធ្វើ​ឲ្យ​ជាតិសើម​លើ​ស្បែក​បាត់បង់ បណ្តាល​ឲ្យ​ស្បែក​ស្ងួត។ - អាកាសធាតុប្រែប្រួល៖ ក្តៅពេក ឬ​ត្រជាក់​ពេក អាច​ធ្វើឲ្យ​ស្បែក​ទារក​ស្ងួត​ដូចគ្នា។ -ជំងឺហ្សែន ឬជំងឺកម្រផ្សេងៗ៖ ជំងឺ​ត្រអក និង​ជំងឺ Ichthyosis (ជំងឺ​ស្បែក​ពី​កំណើត)។ ២- ពេលណាគួរទៅពេទ្យ? កុំអែ​អង់យូរ យកអូនៗ​ទៅពេទ្យ​ភ្លាម បើប្រទះ​ឃើញ​មាន​សញ្ញា​ណាមួយ​ខាងក្រោម៖ - ឈឺ មានរលាក - ឡើង​បន្ទះៗ​ក្រហម និង​រមាស់ - ចាប់ផ្តើម​មាន​សញ្ញា​ឆ្លងមេរោគ - អាការៈ​ស្បែកស្ងួត​នៅ​តែមិន​បាត់ ឬ​ក៏​កាន់តែ​ធ្ងន់ធ្ងរ។ ៣- វិធីព្យាបាលបញ្ហាស្បែកស្ងួត - កាត់បន្ថយ​ពេលវេលា​ងូតទឹក កុំងូតទឹក​អូនអូន​យូរពេក ពិនិត្យ​សីតុណ្ហភាព (កុំក្តៅពេក ឬ​ត្រជាក់​ពេក)។ ក្នុង​រដូវរងា មិន​ចាំបាច់​ងូតទឹក​ឲ្យ​កូន​រាល់ថ្ងៃ​ក៏​បាន។ - លាបឡេ ឬ​ផលិតផល​ជួយ​ស្បែក​មាន​សំណើម […]


ការបំបៅដោះ

ម៉ាក់ៗ ឆុងម្សៅទឹកដោះគោឲ្យកូនត្រឹមត្រូវ សុវត្ថិភាព ធ្វើម៉េចខ្លះ?

ម៉ាក់ៗ​ដែល​​ធ្លាប់​មាន​អាអូន​ទំនងជា​​ដឹង​ច្រើន​ហើយ​ពី​របៀប​រៀបចំ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​បៅ បើ​យើង​មិន​មែន​ជា​អ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះ។ យ៉ាង​ សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ទើប​មាន​ផ្ទៃ​ពោះ គួរ​ស្វែង​យល់​បន្តិច​ទៅ បើ​យើង​មាន​ចេត​នា​ចង់​ឲ្យ​កូន​បៅ​​ម្សៅ​ទឹក​ដោះ​គោ បន្ទាប់​ពី​បាន​បំ​បៅ​​ដោះ​កូន​មួយ​រយៈ​។ ខាង​ក្រោម​នេះ​ជា​ជំហ៊ាន​មួយ​ចំនួន​ដែល​យើង​គួរ​ដឹង ដើម្បី​រៀបចំ​​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​បៅ​ដោយ​សុវត្ថិភាព និង​ត្រឹម​ត្រូវ​។​ ១. ពិនិត្យ​សុពលភាព​ប្រើ​ប្រាស់​ ដំបូង​ឡើង​ម៉ាក់ៗ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ថា​ម្សៅ​ទឹក​ដោះ​គោ​ដែល​យើង​បម្រុង​​នឹង​ឲ្យ​កូន​បៅ ស្ថិត​ក្នុង​សុពល​ភាព​ប្រើ​ប្រាស់​ឬ​យ៉ាងណា។ ម៉ាក់ៗ​ត្រូវ​ចៀស​វាង​ដាច់​ខាត​យក​ម្សៅ​ទឹក​ដោះ​គោ​ហួស​កាល​កំណត់​ប្រើ​ប្រើ​ប្រាស់​ឲ្យ​អូនៗ​បៅ​។​​ ២. លាង​សម្អាត​ដៃ​ ជំហ៊ាន​បន្ទាប់​ មុន​នឹង​ចាប់​កាន់​ម្សៅ​ទឹក​ដោះគោ ឬ​កំប៉ុង​ទឹក​ដោះ​គោ​កូន ប៉ាម៉ាក់​ត្រូវ​ប្រា​ដក​ថា​បាន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ព្រម​ទាំង​បាន​សម្ងួត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​ផង​។ ចៀស​វាង​ដៃ​កខ្វក់​អាច​មាន​មេរោគ​តោង​ជាប់ ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ផ្សេង​ៗ​ពេល​បៅ​​។ ៣. រៀប​ចំ​កំប៉ុង​ទឹក​ដោះ​គោ កំប៉ុង​ទឹក​ដោះ​គោ​កូន​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច។ សម្រាប់​កំប៉ុង​ទើប​ប្រើ​ប្រាស់​លើក​ទី​មួយ ម៉ាក់​ៗ​ត្រូវ​សម្លាប់​មេរោគ​ជាមុន ដោយ​អាច​ស្ងោរ​ក្នុង​ទឹក​ដាំ​ពុះ​ប្រហែល​៥​នាទី​។ បន្ទាប់​ពី​បាន​ប្រើ​ម្ដង​ហើយ ប៉ាម៉ាក់​មិន​បាច់​ស្ងោរ​ទៀត​ទេ ដោយ​គ្រាន់​ដុស​​លាង​សម្អាត​កំប៉ុង​ទឹក​ដោះ​គោ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត រួច​ទុក​វា​ឲ្យ​ស្ងួត។ ត្រូវ​ចាំ​ថា​មិន​ត្រឹម​តែ​កំប៉ុង​ទឹក​ដោះ​គោ​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​នោះ​ទេ កន្លែង​ដែល​យើង​បម្រុង​​នឹង​ដាក់​កំប៉ុងទឹក​ដោះ​គោ​ឆុង​ឲ្យ​កូន​ ក៏​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ដូច​គ្នា​។​​​​​​​​ ​​៤. ​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តាម​កម្រិត​ណែនាំ ប៉ាម៉ាក់ ត្រូវ​រៀប​ចំម្សៅ​ទឹក​ដោះ​គោ​សម្រាប់​កូន​បៅ​ម្ដងៗ​ទៅ​តាម​ការ​ណែ​នាំ​នៅ​លើ​សម្បក​​កំប៉ុង។ ការ​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តិច​ពេក ឬ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​កូន​យើង​ឆ្អែត​ជ្រុល ឬ​បៅ​មិន​អស់ ឬ​ក៏​កូន​បៅ​មិន​គ្រប់​ទៅ​វិញ។ មួយ​វិញ​ទៀត ត្រូវ​ដាក់​បរិមាណ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ ទៅ​តាម​ការ​ណែ​នាំ​ដូច​គ្នា។ ការ​ដាក់​ទឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​បាត់​បង់​សារធាតុ​ចិញ្ចឹម ឬ​មាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​ទៅ​តាម​តម្រូវ​ការ​របស់​កូន​ ហើយ​បើ​ដាក់​ទឹក​តិច​ពេក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​របស់​កូន​យើង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង​ធម្មតា នាំ​ឲ្យ​កូន​យើង​​​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៅវិញ​​។ ចំណុច​គួរ​ចងចាំ៖ ម៉ាក់ៗ​ត្រូវ​ដាក់​ទឹក​ទៅ​តាម​ការ​ណែ​នាំ​ចូល​ក្នុង​កំប៉ុងទឹក​ដោះ​គោ​ជា​មុន រួច​ចាំ​​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តាម​បរិមាណ​កំណត់​តាម​ក្រោយ​។​ ក្រោយ​ពី​ដាក់​ម្សៅ​ទឹក​ដោះ​គោ​ចូល​ក្នុង​កំប៉ុង​ហើយ យើង​ត្រូវ​ដាក់​ក្បាល​ដោះ និង​គ្រប​គម្រប​ឲ្យ​បាន​ល្អ រួច​ក្រឡុក​តិចៗ​ឲ្យ​ម្សៅ​រលាយ​សព្វ​បាន​ល្អ មុន​នឹង​ឲ្យ​កូន​បៅ​។


ការបំបៅដោះ

ម៉ាក់ៗកំពុងបំបៅដោះកូន អាចញ៉ាំទឹកឃ្មុំបានអត់?​

ម៉ាក់​ៗ​ប្រហែលជា​បាន​ដឹង​ហើយ​ថា​អូនៗ​អាយុ​តិច​ជាង​មួយ​ឆ្នាំ គឺ​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឃ្មុំ​នោះ​ទេ។ ចុះ​បើ​ម៉ាក់ៗ​កំពុង​បំបៅ​ដោះ​កូន​មាន​អាយុ​តិច​ជាមួយ​ឆ្នាំ តើ​ម៉ាក់ៗ​អាច​ញ៉ាំ​ទឹកឃ្មុំ​បាន​អត់? ពិត​ណាស់​កូន​អាយុ​ក្រោម​មួយ​ឆ្នាំ​មិន​អាច​ញាំ​ទឹក​ឃ្មុំ​បានទេ ដោយ​សារ​អាស៊ីដ​ក្រពះ​​អូនៗ​មិន​ទាន់​អាច​សម្លាប់​បាក់តេរី​​ស្ព័រ​នៅ​ក្នុង​ទឹក​ឃ្មុំ​បាន​។ ប៉ុន្តែ​ចំពោះ​ម៉ាក់ៗ​វិញ ខុស​ពី​អូន​តូចៗ​ ដោយ​សារ​អា​ស៊ីដ​ក្រពះ​ម៉ាក់​អាច​សម្លាប់​បាក់​តេរី​នេះ​បាន។ ទោះបីជា​ម៉ាក់ៗ​បំបៅ​​ដោះ​កូន​ក៏​ដោយ ពេល​ម៉ាក់ៗ​ញ៉ាំទឹក​ឃ្មុំ​ អាស៊ីដក្រពះ​នឹង​សម្លាប់​បាក់តេរី​ទាំង​នោះ និង​ថា​បាក់តេរី​នោះ​ទៀត​សោត​មាន​ទំហំធំ មិន​អាច​ឆ្លង​កាត់ទឹក​ដោះ​ចូល​ទៅ​ដល់​កូន​បាន​ដែរ។ ដូច​នេះ ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​អាច​ញ៉ាំទឹក​ឃ្មុំ​បាន​ ដោយ​មិន​បារម្ភ​ថា​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ ដូច​គ្នាដែរ ទឹក​ឃ្មុំ​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ម៉ាក់ៗ ផង​ដែរ​។ ទឹកឃ្មុំ​ជា​សារធាតុ​ផ្អែម មាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាង​ស្ករ​ធម្មតា ហើយ​អាច​ជួយ​ព្យា​បាល​ជំងឺ​ផ្ដាសាយ និង​ឈឺ​ក​ផង​ដែរ​។ មួយ​វិញ​ទៀត ម៉ាក់ៗ​ក៏​អាច​លាយ​ទឹក​ឃ្មុំ​ជាមួយ​ទឹក​ដោះ​គោ ញ៉ាំ​ពេល​យប់​ជួយ​ឲ្យ​គេង​លក់​ស្រួល​ ហើយ​ទឹកឃ្មុំ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​ប្រឆាំង​បាក់តេរី ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។


ការថែទាំទារក

ខែរងាផង!​ តិចនិកមួយចំនួនជួយ​ម៉ាក់ៗ​ដឹងថាកូនតូចកំពុងតែរងា

ប៉ា​ម៉ាក់​មាន​កូន​តូច​នៅ​ខែ​រងា​បែប​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្ពស់​ថែម​ទៀត ព្រោះ​ថា​ខែ​​រងាអាច​ងាយ​ធ្វើ​ឲ្យ​កូន​យើង​ផ្ដាសាយ និង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ដើម​។ មួយ​វិញ​ទៀត អូនៗ​នៅ​តូច​ផង មិន​អាច​និយាយ​ប្រាប់​ម៉ាក់ៗ​បាន​ទេទោះ​ជា​​​មិន​ស្រួល​ក៏ដោយ​ តែ​យើង​អាច​ពិនិត្យ​លើ​ចំណុច​មួយ​ចំនួន​ដើម្បី​ដឹង​ថា​កូន​យើង​មាន​សីតុណ្ហ​ភាព​ក្នុង​ខ្លួន​ចុះ​ត្រ​ជាក់​ត្រូវ​ការ​ពាក់​អាវ​បន្ថែម​ ឬ​យ៉ាងណា​។ ១. ស្ទាប​ពោះ​​ ចង់​ដឹង​ថា​កូន​យើង​មាន​សីតុណ្ហ​ភាព​ចុះ​ត្រជាក់​ឬ​យ៉ាងណា ម៉ាក់ៗ​អាច​យក​ដៃ​ដាក់​លើ​ពោះ​កូន​ថ្នមៗ​ បើ​យើង​មាន​អារម្មណ៍​ថា​ត្រជាក់ នោះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា​កូន​យើង​កំពុង​តែ​រងា​ហើយ។ ដូច​នេះ​ប៉ាម៉ាក់​ត្រូវ​ធ្វើ​ឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ​ឡើង​វិញ ដោយ​អាច​ពាក់​អាវ ឬ​ដណ្ដប់​ភួយ​ឲ្យ​កូន​ថែម​បន្តិច​ទៀត​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ស្ទាប​ជើង​ វិធី​មួយ​ទៀត បើ​ប៉ាម៉ាក់​ចង់​ដឹង​ថា​កូន​យើង​រងា​ ឬ​យ៉ាងណា ប៉ាម៉ាក់អាច​ប្រើ​វិធី​មួយ​ទៀត គឺ​យក​ដៃ​ស្ទាប​ជើង ឬ​ដៃ​កូន​ដើម្បី​ដឹង​ថា​សីតុណ្ហភាព​ចុះ​ត្រជាក់​ឬ​យ៉ាងណា។ បើ​ប៉ាម៉ាក់​ស្ទាប​ទៅ​ត្រជាក់ នោះ​មាន​ន័យ​ថា​អូនៗ​កំពុង​តែ​រងា​ដែរ​ហើយ។ ដូច​នេះ ប៉ាម៉ាក់​ត្រូវ​ពាក់​អាវ ឬ​ដណ្ដប់​ភួយ​ឲ្យ​អូនៗ​ថែម​បន្តិច​ទៀត​ហើយ​ ដើម្បី​បាន​ភាព​កក់​ក្ដៅ​មក​វិញ​។ ៣. ពិនិត្យមើល​ដៃ និង​ជើង បើ​ប៉ាម៉ាក់​មើល​ឃើញ​ថា​ដៃ និង​ជើង​កូន​យើង​ឡើង​ពណ៌​ស្វាយនោះ​ក៏​មាន​ន័​យ​ថា​សីតុណ្ហភាព​ក្នុង​ខ្លួន​កូន​ចុះ​ត្រជាក់​មែន​ទែន​ហើយ​ដែរ ដែល​នេះ​ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​។ ៤. កូន​យំ កូន​តូច​មិន​ទាន់​អាច​និយាយ​ស្ដី​ប្រាប់​យើង​ថា​មិន​ស្រួល​ខ្លួន ក្ដៅ រងា​បាន​ទេ តែ​វិធី​ម្យ៉ាង​ដែល​អូនៗ​អាច​ធ្វើ​បាន​គឺយំ នៅ​ពេល​មិន​ស្រួល​ខ្លួន។​ នៅ​ពេល​ម៉ាក់​ឃើញ​កូន​យំ ហើយ​មើល​ទៅ​កូន​ដូច​ជា​នៅ​មិន​សុខ កុំ​គិត​ថា​នេះ​មិន​អី​ឲ្យ​សោះ ព្រោះ​ថា​អាការៈ​នេះ​អាច​ថា​កូន​រងា​ខ្លាំង​ហើយ។ ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ភ្លាមៗ​ដែរ​។ [embed-health-tool-baby-poop-tool] ៥. ហៀរសំបោរ ខែ​រងាបែប​នេះ​ផង បើ​ឃើញ​អូនៗ​ហៀរ​សំបោរ ច្បាស់​ណាស់​ថា​អូនៗ​កំពុង​តែ​មាន​ជំងឺ​ផ្ដាសាយ​ហើយ។ អូន​តូចៗ​បែប​នេះ ងាយ​​នឹង​ឆ្លង​វីរុស​ណាស់ ដូច​នេះ​ប៉ាម៉ាក់​កុំ​ប្រហែស​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​បណ្ដោយ​ឲ្យ​កូន​រងា​ និង​​ត្រូវ​ប្រាកដ​ថា​កូន​បាន​ពាក់​អាវ​ ឬ ដណ្ដប់​ភួយ​ត្រឹម​ត្រូវ​បាន​កក់​ក្ដៅ​។ អត្ថបទគួរអាន៖ […]


អាហារូបត្ថម្ភទារក

ម៉ាក់ប៉ាអាចចាប់ផ្ដើមផ្ដល់អាហារដំបូងឲ្យអាអូនអាយុ ៦-១២ ខែ តាមតិចនិកនេះបាន

នៅ​ពេល​ដែល​ទារក​លូតលាស់​ធំ​ទៅ​ៗ អា​អូន​បៅ​ត្រឹម​តែ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​តែ​មួយ​មុខ​មិន​ជួយ​ដល់​ការ​លូតលាស់​របស់​កូន​បាន​ពេញលេញ​ទេ ។ ហេតុ​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​តែ​ចាប់​ផ្ដើម​ផ្ដល់​អាហារ​បន្ថែម​ដល់​អា​អូន ដើម្បី​ជួយ​បំពេញ​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន។ នៅ​អាយុ ​៦​ខែ ទឹក​ដោះ​ម្ដាយ​នៅ​តែ​ជា​ប្រភព​អាហារ​ចាំ​បាច់​សម្រាប់​កូន ប៉ុន្តែ​ទឹក​ដោះ​តែ​មួយមុខមិន​គ្រប់​គ្រាន់​ដល់​ការ​លូតលាស់​របស់​កូន​ឡើយ ជា​ហេតុ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​អាហារ​ពិត​ប្រាកដ​ដល់​កូន​ឲ្យ​បាន​គ្រប់​មុខ​ទើប​ល្អ​ដល់​ការ​លូតលាស់​កូន និង​សុខភាព​កូន​ល្អ។ ផ្ដល់​អាហារ​ឲ្យ​កូន៖ ៦-៨ខែ ចាប់​ពី ៦-៨ខែ ម៉ាក់​ប៉ា​អាច​បញ្ចុក​អាហារ​ទន់ៗ​កន្លះ​ពែង ៣-៤ដង/ថ្ងៃ។ នៅ​អាយុ​ប៉ុណ្ណេះ អា​អូន​អាច​ញ៉ាំ​អាហារ​អ្វី​ក៏​បាន​ដែរ លើក​លែង​តែ​ទឹក​ឃ្មុំ ព្រោះ​ក្នុង​ទឹក​ឃ្មុំ​មាន​បាក់តេរី​មួយ​ចំនួន​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​អា​អូន​នៅ​ខ្ចី​មិន​អាច​ទ្រាំ​ទ្រ​បាន រហូត​ដល់​កូន​អាយុ​១​ឆ្នាំ។ យើង​អាច​ចាប់​ផ្ដើម​ពី​អាហារ​សម្រន់​ល្អៗ​ដូច​ជា ផ្លែឈើ​ទន់ ឬ​កិន​ឲ្យ​ម៉ដ្ត រវាង​ម៉ោង​អាហារ​ពេល តែ​អា​អូន​ក៏​ត្រូវ​បៅ​ដោះ​ម៉ាក់​ៗ​ឲ្យ​បាន​ច្រើន​ដែរ ទើប​ល្អ។​ ផ្ដល់​អាហារ​ឲ្យ​កូន៖ ៩-១១ខែ ចាប់​ពី​អាយុ៩-១១​ខែ​ទៅ អា​អូន​អាច​ញ៉ាំ​អាហារ​កន្លះ​ពែង ៣-៤​ដង/ថ្ងៃ បូក​ជាមួយ​អាហារ​សម្រន់​តិច​តួច​ទៀត។ នៅ​ពេល​កូន​មាន​អាយុ​ប៉ុណ្ណេះ យើង​អាច​ផ្ដល់​អាហារ​ទន់​ៗ​ឲ្យ​កូន​ដោយ​មិន​ចាំ​បាច់​កិន​វា​ឲ្យ​ម៉ដ្តបាន ហើយ​កូន​អាច​ចាប់​ផ្ដើម​រៀន​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង។ ទោះ​យ៉ាង​ណា បើ​អាច​អា​អូន​គួរ​តែ​នៅ​បន្ត​បៅ​ដោះ​ម្ដាយ​ដដែល​។ ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា គ្រប់​អាហារ​ដែល​ផ្ដល់​ឲ្យ​កូន ត្រូវ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន និង​ងាយ​ស្រួល​ដល់​អា​អូន​ញ៉ាំ។ អាហារ​ទាំង​នោះ​ត្រូវ​សម្បូរ​ដោយ​ថាមពល និង​ជីវជាតិ​ផ្សេងៗ​ដូច​ជា បន្លែ ផ្លែឈើ ពពួក​សណ្ដែក គ្រាប់​ធញ្ញជាតិ ជាតិ​ខ្លាញ់​ល្អ ពិសេស​នោះ​គឺ​សាច់​សត្វ​ដូច អាហារ​ផលិត​ពី​ទឹក​ដោះ​គោ ស៊ុត ត្រី សាច់​។ល។ ការ​ដែល​ឲ្យ​កូន​ញ៉ាំ​អាហារ​បាន​ច្រើន​មុខ​រៀង​រាល់​ថ្ងៃ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ឲ្យ​អា​អូន​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់។ ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​ប្លែក​អាហារ ដាក់​ចូល​មាត់​ខ្ជាក់​ចេញ​ៗ […]


ការបំបៅដោះ

ហេតុផលម៉ាក់ប៉ាមិនគួរឲ្យកូនម៉ឹមទឹកដោះគោនៅសល់ ទោះជាថ្មីៗក៏ដោយ

ម៉ាក់ៗ​មួយ​ចំនួន​ច្រើន​តែ​ស្តាយ កាល​ណា​ឆុង​ទឹក​ដោះ​រួច​ហើយ កូន​បៅ​មិន​អស់ មិន​ហ៊ាន​ចាក់​ចោល​ទេ ទុក​ឱ្យ​កូន​ម៉ឹម​បន្ត​ទៀត។ ទឹកដោះ​គោ​ម៉ឹម​នៅ​សល់ គួរ​ទុក​ឲ្យ​កូន​ម៉ឹម​បន្ត​ទៀត​ទេ? ហេតុ​អី? លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់ CDC អាមេរិក ទឹកដោះគោ​ដែល​កូន​ម៉ឹម​រួច​ហើយ មាន​ន័យថា ទឹកដោះ​គោ​ដែល​ប្រឡាក់​ជាមួយ​ទឹក​មាត់​កូន មិន​អាច​ទុក​បាន​នោះ​ទេ ព្រោះ​មាន​ការ​បង្ក​រោគ ទុក​បាន​យ៉ាង​យូរ​ត្រឹម ១ម៉ោង​ប៉ុណ្ណោះ ត្រូវ​ចាក់​ចោល ព្រោះ​នៅ​ក្នុង​ទឹក​មាត់​កូន​មាន​មេរោគ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា នៅ​ពេល​កូន​ម៉ឹម​ទឹកដោះ​គោ​ហើយ មេរោគ​នឹង​ចូល​ទៅ​ក្នុង​ទឹកដោះ​នៅ​សល់​នោះ អ៊ីចឹង​កាល​ណា​យើង​ទុក​យូរ​ម៉ោង​បន្តិច កូន​យើង​ម៉ឹម​ទឹកដោះគោ​ដែល​នៅ​សល់​នោះ អាច​បង្ក​ឱ្យ​កូន​ឈឺ​ពោះ រាករូសជាដើម។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​យើង​ឆុង​ទឹក​ដោះ​គោ​ហើយ មិន​ទាន់​ឲ្យ​កូន​ម៉ឹម​ទេ យើង​អាច​ទុក​ក្នុង​ទូ​ទឹកកកបាន​រហូត​ដល់ ២៤​ម៉ោង។ បន្ទាប់​យក​ចេញ​ពី​ទូទឹកក​ហើយ កូន​បៅ​មិន​អស់ យើង​មិន​អាច​យកទឹកដោះ​គោ​នោះ​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក​វិញ​ទេ មាន​ន័យថា ទឹក​ដោះ​គោ​នោះ​ខូច​គុណភាព​ហើយ។ ក្នុង​ករណី​ដែល​ម៉ាក់ប៉ាឆុង​ទឹក​ដោះគោ​ឲ្យ​កូន​រួច តែ​កូន​បែរ​ជា​គេង​លក់ យើង​អាច​រក្សាទុក​ទឹកដោះ​គោ​ទាំង​នោះ​ក្នុង​បរិយាកាស​ធម្មតា នៅ​កន្លែង​ស្អាត បាន​រយៈ​ពេល ២ម៉ោង។


ការបំបៅដោះ

ទារកទើប​កើត គួរ​បំបៅដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ?​

ម៉ាក់ៗ​ថ្មី​ថ្មោង​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ទំនង​ជា​នៅ​ឆ្ងល់​ច្រើន​ថា​គួរ​ឲ្យ​កូន​​ទើប​កើត​បៅ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​បៅ​ម្ដងៗ​ក្នុង​កម្រិត​ណា​ទើប​ឆ្អែត​ជា​ដើម​។ ការ​បំបៅ​ដោះ​កូន​មិន​មាន​គោលការណ៍​កំណត់​ជាក់​លាក់​នោះ​ទេ គឺ​អាស្រ័យ​លើ​កូន​របស់​យើង​ម្នាក់ៗ​។ ១. កូន​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​ កូន​យើង​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​ដំបូង ពោះ​នៅ​តូច មិន​ទាន់​ឃ្លាន​ខ្លាំង​ប៉ុន្មាន​ទេ ដោយ​ថា​បៅ​ដោះ​ម៉ាក់ៗ​ម្ដង​ប្រហែល​ជា​ត្រូវ​ការ​បរិមាណ​ទឹក​ដោះ​៣០​មិល្លីលីត្រ​។ កូន​ក្នុង​វ័យ​នេះ អាច​ថា​ត្រូវ​បំបៅ​ដោះ​ប្រហែល​១ម៉ោង​ ទៅ​បី​ម៉ោង​ម្ដង​។​ ២. កូន​ចូល​​វ័យ​អាទិត្យ ឬ​ខែ​ដំបូងៗ​ ពេល​កូន​មាន​អាយុ​ដល់​អាទិត្យ ឬ​ខែ​ដំបូងៗ​ហើយ ពោះ​អូនៗ​ក៏​កាន់តែ​ធំ​ជាមុន​ដែរ ឯ​បរិមាណ​ទឹក​ដោះ​ដែល​កូន​ត្រូវ​ការ​នឹង​កើន​ឡើង​នៅ​ពេល​អូនៗ​បាន​អាយុ​ចាប់ពី​មួយ​សប្ដាហ៍​ឡើង​ទៅ ដែល​អាច​ត្រូវការ​ពី​៦០​ទៅ​៩០​មិល្លីលីត្រ​ពេល​បៅ​​ម្ដងៗ​។ នៅ​ពេល​កូន​យើង​ឈាន​ចូល​វ័យ​៤ទៅ​៦ សប្ដាហ៍ កូន​អាច​ឃា្លន​រាល់​ពីរ​ទៅ​​បួន​​ម៉ោង​ម្ដង ឬ​អាច​ថា​ក្នុង​រយៈពេល​២៤​ម៉ោង​អូនៗ​ត្រូវ​ការ​បៅ​ពី​ប្រាំបី ទៅ​១២​ដង​។ បើ​និយាយ​ពី​ម៉ោង​គេង​វិញ អាច​ថា​គេង​ម្ដង​ពី​បួន​​ទៅ​ប្រាំ​​ម៉ោង​។ [embed-health-tool-baby-poop-tool] ៣. អាយុ​៦ទៅ​១២​ខែ​ ​មក​ដល់អាយុ​នេះ​ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​ប្រចាំ​ថ្ងៃ​នឹង​ប្រែ​ប្រួល​ច្រើន ព្រោះថា​អូនៗ​អាច​ញ៉ាំ​អាហារ​បន្ថែម​ផ្សេង​ៗ​បាន​ហើយ​។​ ដូចនេះ​ម៉ាក់ៗ​អាច​បំបៅ​ដោះ​នៅ​ពេល​ណា​យើង​មើល​ឃើញ​ថា​កូន​ឃ្លាន។ បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ថា​ក្នុង​វ័យ​នេះ​អូនៗ​លែង​សូវ​ចង់​បៅ​ដោះ ព្រោះ​បាន​ញ៉ាំ​អាហារ​បន្ថែម ម៉ាក់ៗ​គួរ​ទម្លាប់​ឲ្យ​កូន​បៅ​ដោះ​មុន​សិន ចាំ​ឲ្យ​ញ៉ាំ​អាហារ​បន្ថែម​តាម​ក្រោយ​។​ ម៉ាក់ៗ​ត្រូវ​ដឹង​ថា​ ទឹក​ដោះ​ម្ដាយ​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​ដែល​អូនៗ​ក្នុង​វ័យ​នេះ​ត្រូវ​ការ ទោះ​បី​ជា​យើង​បាន​ផ្ដល់​អាហារ​បន្ថែម​ខ្លះៗ​ហើយ​ក៏​ដោយ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤. វ័យ​១២​ទៅ​២៤​ខែ មក​ដល់​វិញ​នេះ ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​អូនៗ​អាច​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​ថា​ក្មេង​ខ្លះ​បៅ​តែ​មុន​ចូល​គេង ឬ​ពេល​ព្រឹក​ ព្រោះថា​អូនៗ​បាន​ញ៉ាំ​អាហារ​ផ្សេងៗ​ទៀត​ច្រើន​ហើយ។ យ៉ាងណា ម៉ាក់ៗ​នៅ​តែត្រូវ​សម្គាល់​មើល​ដដែល​ថា គួរ​បំបៅ​​ដោះ​កូន​នៅ​ពេលណា​កូន​ឃ្លាន​ មិន​មែន​ត្រូវ​ដល់​ពេល​នេះ ឬ​ពេល​នោះ​ចាំ​បំបៅ​ដោះ​នោះ​ទេ​។ ជា​ទូ​ទៅ​គ្មាន​ការ​កំណត់​ដាច់​ណាត់​ថា​កូន​ត្រូវ​បៅ​ដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​ជាក់​លាក់​នោះ​ទេ ពោល​​គឺ​ម៉ាក់ៗ​ត្រូវ​ចេះ​មើល​ពី​សញ្ញា​កូន​ឃ្លាន ហើយ​បំបៅ​ដោះ​កូន។ បើ​ម៉ាក់ៗ​នៅ​មានការ​សង្ស័យ​ត្រូវ​សាក​សួរ​គ្រូពេទ្យ​ជំនាញ​ អំពី​ការ​បំបៅ​ដោះ​កូន​នេះ​ឲ្យ​បាន​ច្បាស់​លាស់​។ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ