ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ម៉ាក់​ៗ​អត់​សូវ​មាន​ទឹក​ដោះ​ អាច​មក​ពី​មូលហេតុ​ទាំង​៥​នេះ

​ជា​រឿយ​ៗ​​ ម៉ាក់​ៗ​មួយ​ចំនួន​​តែងតែ​ជួប​ប្រទះ​បញ្ហា​​មិន​សូវ​មាន​ទឹក​ដោះ​ឲ្យ​អា​អូន​​បៅ​ ដែល​កត្តា​នេះ​អាច​​បណ្ដាល​មក​ពី​​អតុល្យភាព​អ័រម៉ូន​ ​ឬ​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។​ ពិត​ណាស់​ ម៉ាក់ៗ​ច្បាស់​ជា​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង​ ដែល​ពុំ​មាន​លទ្ធភាព​បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​​កូន​ត្រូវការ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​ម៉ាក់​ៗ​បាន​ដឹង​ច្បាស់​​អំពី​មូលហេតុ​ដែល​​មិន​អាច​ផលិត​ទឹកដោះ​គ្រប់គ្រាន់​ ​នោះ ​ម៉ាក់​ៗ​ក៏​អាច​រក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។​ ១. ជាលិកាក្រពេញ​មិន​គ្រប់គ្រាន់ បញ្ហា​នេះ​ អាច​កើត​ឡើង​ចំពោះ​ម៉ាក់ៗ​​ដែល​មាន​កូន​លើក​ដំបូង​។​ នៅ​ក្នុង​ករណី​នេះ​ គឺ​ថង់​ទឹកដោះ​ មិន​ត្រូវ​បាន​បង្កើត​ឡើង​ត្រឹមត្រូវ​ ដែល​រារាំង​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​។​ ស្ថានភាព​នេះ​ នឹង​ត្រូវ​​ដោះស្រាយ​​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​លើក​ទី២ និង​លើក​ទី៣​។​ ​ដើម្បី​កែខៃ​​បញ្ហា​នេះ​ ម៉ាក់​ៗ​​គួរ​ឲ្យ​អា​អូន​​​ជញ្ជក់​​ចុង​​​ដោះ​​ ដើម្បី​​បង្កើត​​ការ​​ផលិត​​ទឹក​​ដោះ​ ពី​ព្រោះ​​​នៅ​​ពេល​​ដែល​អា​អូន​​ជញ្ជក់​​ចុង​​ដោះ​កាន់​តែ​ច្រើន​ ទឹក​ដោះ​ក៏​ចេញ​កាន់​តែ​ច្រើន​ផង​​ដែរ​។​ ២. កត្តា​អ័រម៉ូន ជាក់ស្ដែង​ ទឹក​ដោះ​ត្រូវ​បាន​ផលិត​នៅ​ពេល​ដែល​អ័រម៉ូន​បញ្ជូន​សញ្ញា​ទៅ​កាន់​សុដន់​។​ ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ័រម៉ូន​របស់​យើង​​មាន​បញ្ហា​ វា​ក៏​អាច​រាំងស្ទះ​ដល់​ការ​ផ្គត់ផ្គង់​ទឹកដោះ​ផង​ដែរ​។​ បញ្ហា​សុខភាព​ដូចជា​​​គីស​ទឹក​នៅ​ក្រពេញ​អូវែ(PCOS) ទឹកនោម​ផ្អែម​ និង​ក្រពេញ​​ទីរ៉ូអ៊ីដ​ (Thyroid) ទាប​ ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ផលិត​ទឹក​ដោះ​បាន​តិច​ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​អ័រម៉ូន​នេះ​ ​ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ការ​វះកាត់​សុដន់ ការ​វះ​កាត់​សុដន់​ អាច​បណ្ដាល​ឲ្យ​​មាន​ការ​កកើត​ឡើង​នៃ​​​ដុំ​ស្បូន​ ដែល​អាច​ប៉ះពាល់​ដល់​ថង់​ទឹក​ដោះ​បាន​។ រី​ឯ​​បរិមាណ​នៃ​ការ​ផលិត​ទឹក​ដោះ​គឺ​អាស្រ័យ​ទៅ​លើ​​ភាព​សាំញ៉ាំ​នៃ​ការ​វះកាត់​​​​ ហើយ​សូម្បី​តែ​ការ​ចោះ​ចុង​​ដោះ​ ក៏​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ផលិត​ទឹកដោះ​ផង​ដែរ​​។   ៤. ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត ​​ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ វា​ក៏​អាច​ជះឥទ្ធិពល​ដល់​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ ដោយ​សារ​តែ​ថ្នាំ​ទាំង​នោះ​ប៉ះពាល់​ដល់​តុល្យភាព​អ័រម៉ូន​។​ ប៉ុន្តែ​បញ្ហា​នេះ​មិន​មែន​កើត​ឡើង​ចំពោះ​មនុស្ស​ស្រី​ទូទៅ​នោះ​ទេ​។​ ​​​​​៥. ​ការ​ប្រើប្រាស់​ថ្នាំ​អំឡុង​ពេល​សម្រាល​ ពេល​ខ្លះ​​ថ្នាំ​ដែល​ម៉ាក់​ៗ​ញ៉ាំ​ […]


ទារកលូតលាស់ឆ្នាំដំបូង

សញ្ញា​ទាំង​៥​នេះ បង្ហាញ​​ថា​ម៉ាក់​ៗ​ជ្រើសខោ​ទឹក​នោមកូន​ត្រឹមត្រូវ

​​​ខោ​ទឹក​នោម​គឺ​ជា​តម្រូវ​ការ​ចាំបាច់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​សម្រាប់​ទារក​។ ប៉ុន្តែ​ តើ​ម៉ាក់​ៗ​ដឹង​​ទេ​ថា​ ខោ​ទឹក​នោម​ដែល​អា​អូន​កំពុង​តែ​ប្រើប្រាស់​រាល់​ថ្ងៃ​​ មាន​សាច់​ទន់​ល្មើយ​ និង​ស្រូប​ទឹក​បាន​ល្អ​ដែរ​ឬ​យ៉ាង​ណា​?​ ពិត​ណាស់​ ទារក​តូច​ៗ​មិន​អាច​ប្រាប់​យើង​​​បាន​នោះ​ទេ​ បើ​ទោះ​បី​ជា​ខោ​ទឹក​នោម​ទាំង​នោះ​​​កំពុង​តែ​បង្ក​ជា​បញ្ហា​ដល់​ពួក​គេ​​ក៏​ដោយ​។​ ដូច​នេះ​ ម៉ាក់​ៗ​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​សង្កេត​​មើល​សញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា​ ខោ​ទឹក​នោម​ដែល​អា​អូន​កំពុង​ពាក់​មាន​ផា​សុខភាព​ និង​មាន​សាច់​ទន់​ល្មើយ​ ​ដើម្បី​ឲ្យ​កូន​ជាទី​ស្រលាញ់​របស់​យើង​អាច​សម្រាក​ ឬ​លេង​ប្រកប​ដោយ​​ភាព​​រីករាយ​។​ ១. ​វត្ថុ​ធាតុ​ដើម​ទន់​ល្មើយ សញ្ញា​ដំបូង​ដែល​បញ្ជាក់​ថា​ ខោ​ទឹក​នោម​មាន​គុណភាព​ល្អ​ គឺ​ត្រូវ​មើល​ទៅ​លើ​វត្ថុ​ធាតុ​ដើម​របស់​វា។​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ប៉ះ​ខោ​ទឹក​នោម​ដែល​​មាន​សភាព​ទន់​ល្មើយ​ ​អា​អូន​​ពាក់​ទៅ​ក៏​ស្រួល​ខ្លួន​ផង​ដែរ​។​ ​ដូច្នេះ​ហើយ​ ម៉ាក់​​ៗ​គួរ​ជ្រើសរើស​ខោ​ទឹក​នោម​ ដោយ​មើល​ទៅ​លើ​វត្ថុ​ធាតុ​ដើម​ជា​ចម្បង​ ដើម្បី​ឲ្យ​អាអូន​​មាន​ផាសុកភាព​ ​​​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ស្ងួត​ល្អ​ពេញ​មួយ​ថ្ងៃ​។​ ២. ​មិន​ជ្រាប​ទឹកចេញ​ក្រៅ​ ​​​​​​​នៅ​ពេល​ដែល​ខោ​ទឹក​នោម​ជ្រាបទឹក​ចេញ​ក្រៅ​ ប៉ា​ម៉ាក់​មិន​ត្រឹម​តែ​ត្រូវ​ប្ដូរ​ខោ​ទឹក​នោម​​ឲ្យ​អា​អូន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ត្រូវ​ជូត​សម្អាត​កន្លែង​ដែល​ប្រឡាក់​​ទាំង​នោះ​ឲ្យ​បាន​ស្អាត​ថែម​ទៀត​ផង​។ ​ខោ​ទឹក​នោម​​ដែល​ល្អ​ គឺ​អាច​ពង្រាយ​ជាតិ​ទឹក​ទៅ​សព្វ​កន្លែង​ និង​អាច​​ទប់​បាន​រយៈ​ពេល​យូរ​ម៉ោង​ ដូច្នេះ​ វា​មិន​​មាន​ការ​ជ្រាប​ចេញ​ ឬ​កន្ទួល​រមាស់​ដែល​កើត​ចេញ​ពី​ខោ​ទឹក​នោម​នោះ​ទេ។​ ៣. ​គ្មាន​កន្ទួល​រមាស់​​​​​​ ​​ម៉ាក់​ៗ​ច្បាស់​ជា​​ពិបាក​ចិត្ត​​ជាក់​ជា​មិន​ខាន​ នៅ​ពេល​ដែល​ឃើញ​​កន្ទួល​រមាស់​កើត​នៅ​លើ​គូទ​របស់​អា​អូន​ម្ដង​ៗ​ ​ពី​ព្រោះ​ម៉ាក់​ៗ​គ្រប់រូប​តែងតែ​ចង់​ឲ្យ​ស្បែក​ដ៏​ទន់​ល្មើយ​របស់​កូន​មាន​សំណើម​ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ បើ​ទោះ​បី​ជា​មាន​ក្រែម​បំបាត់​កន្ទួល​ជាច្រើន​ប្រភេទ​ក៏​ដោយ​ ម៉ាក់​ៗ​ក៏​អាច​បញ្ចៀស​កន្ទួល​ទាំង​នេះ​ កុំ​ឲ្យ​កើត​នៅ​លើ​ស្បែក​របស់​អា​អូន​​បាន​ ដោយ​ការ​ជ្រើសរើស​ខោ​ទឹក​នោម​ដែល​ស័ក្ដិសម​​សម្រាប់​ស្បែក​របស់​​ទារក​។ វត្ថុ​ធាតុ​ដើម​ដែល​ទន់​ល្មើយ​ អាច​ស្រូប​ទឹក​បាន​យ៉ាង​ឆាប់​រហ័ស​ និង​ធ្វើ​ឲ្យ​គូទ​​​ទារក​មាន​សភាព​ស្ងួត​ល្អ​ពេញ​មួយ​ថ្ងៃ​។ ៤. កូន​ទទួល​បាន​ផាសុកភាព​ និង​ភាព​រីករាយ​ ​ទារក​តូច​ៗ​ មិន​អាច​ប្រាប់​យើង​បាន​ទេ​ បើ​ទោះ​បី​ជា​​ពួក​គេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ខោ​ទឹក​នោម​​ដែល​ខ្លួន​កំពុង​តែ​ស្លៀក​ក៏​ដោយ​។​ យ៉ាង​ណា​មិញ​​ ពួកគេ​អាច​បង្ហាញ​ពី​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ដោយ​ការ​​ស្រែក​យំ​ […]


ការថែទាំទារក

អូនតូចៗក្អែញឹកញាប់​ខុសធម្មតា អាច​មានបញ្ហាមួយនេះ

កូន​ក្មេង​​ក្អែ​ម្ដង​ម្ដាល​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើ​ក្អែ​ញឹកញាប់ជាង​អ្វី​ដែល​កូន​ធ្លាប់​មាន​ អាច​ជា​រឿង​មួយ​ផ្សេង​ទៀត​។​ កូន​តូច​អាយុ​បួន​ខែ​ប្រ​ហែល​ជា​២ភាគ៣ អាច​ជួប​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ(GERD) ហើយ​មាន​ប្រហែល​ជា​១០​ភាគ​រយ​នៃ​ក្មេង​មាន​អាយុ​១​ឆ្នាំ ក៏​អាច​មាន​បញ្ហា​នេះ​ដែរ​។ ​ ១. រោគ​សញ្ញា​​ច្រាល​អាស៊ីដ​ក្រពះ ក្រៅពី​ក្អែ​ញឹក​ញាប់​ជា​ង​ធម្មតា​ ក្មេង​តូចៗ​ដែល​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​ក៏​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា៖​ មិន​ព្រម​បៅ ពិបាក​លេប​អាហារ ឈ្លក់ ត្អេឺក​ នៅ​មិន​សុខ​ក្រោយ​បៅ​រួច រមាស់​ខ្នង​ពេល​កំពុង​បៅ ឬ​បៅ​រួច ស្រក​ទម្ងន់ ឬ​មិន​ងាយ​ឡើង​គីឡូ កើត​មាន​អាការៈ​ក្អក ឬ​រលាក​ផ្លូវ​ដង្ហើម ពិបាក​គេង​ និង​ ពិបាក​ដក​ដង្ហើម​ជា​ដើម​។​​ ២. ហេតុ​អ្វី​បាន​អូន​តូចៗ​ជួប​បញ្ហា​នេះ? បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​លើ​អូន​តូចៗនេះ​កើត​ឡើង​ដោយ​សារ​តែ​សាច់ដុំ​ខ្ជិប​បំពង់អាហារ​ផ្នែក​ខាង​ក្រោម​មិន​ទាន់​វិវត្ត​បាន​ពេញ​លេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សារធាតុ​នៅ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើ​តាម​បំពង់​អាហារ។​ នៅ​ពេល​សារធាតុ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើចូល​ក្នុង​បំពង់​អាហារ​ អូន​តូច​នឹង​មាន​អាការៈ​ក្អែ​នេះ​កើត​ឡើង។ នៅ​ពេល​ដែល​សាច់​ដុំ​ខ្ជិប​បាន​វិវត្ត​ពេញ​លេញ​អូនៗ​នឹង​លែង​មាន​បញ្ហា​នេះ​ទៀត​ដែរ​។ ៣.​ ពេល​ណា​ត្រូវ​នាំ​អូនៗ​ទៅ​ជួប​ពេទ្យ​? ​បើ​ឃើញ​អូនៗ​មាន​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​ត្រូវ​នាំកូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ ដែរ​។​ ក្អួត ឬក្អែមាន​បរិមាណ​ច្រើន​ ក្អួត​ញឹក​ញាប់ ជាពិសេស​អូនៗ​មាន​អាយុ​ក្រោម​ពីរ​ខែ​ ក្អួន​មាន​ពណ៌​បៃតង ឬ​លឿង ឬ​ពណ៌​ដូច​កាហ្វេ ឬ​មាន​ឈាម​ ពិបាក​ដកដង្ហើម​ក្រោយ​ក្អួត ឬ​ក្អែ​ មិន​សូវ​ចង់​បៅ ស្រក​គីឡូ ឬ​មិ​ន​ឡើង​គីឡូ យំ​ច្រើន​ជាង​បីម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ​កូន​នៅ​មិន​សុខ ខុស​ធម្មតា​ សញ្ញា​បាត់​បង់​ជាតិ​ទឹក ដូច​ជា​មិន​សូវ​នោម ឬ​កូន​រញ៉ាំ​រ​ញ៉ូវ​ច្រើន។


ការបំបៅដោះ

បើកូនបៅឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអ្វីឬ?

ស្រីៗ​កំពុង​បំបៅ​ដោះ​កូន ប្រយ័ត្ន​ប្រយែង​បន្តិច ពិសេស​ចុង​សុដន់​យើង ត្រូវ​តែ​មាន​អនាម័យ​ ប្រយ័ត្ន​កូន​កើត​រោគ​ផ្សិត។ ​មេរោគផ្សិត Candida Albicans ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ រោគផ្សិត អាច​លូត​លាស់​បាន​នៅ​លើ​ក្បាល​ដោះ​យើង​ និង​ក្នុង​មាត់​​ទារក។ ចង់​ដឹង​ហេតុអី​បាន​កើត​រោគ​ផ្សិត​នេះ រោគសញ្ញា​យ៉ាង​ម៉េច បង្ការដោយ​វិធីណា សូមស្ដាប់​ការ​បកស្រាយ​របស់ “Hello គ្រូពេទ្យ”។​ ១- ម៉េច​បានកើត​ផ្សិត? ក្នុង​រាង​កាយ​យើង​ មាន​ផ្ទុក​មេរោគ​ផ្សិត​ម៉្យាង​ឈ្មោះ Candida Albicans ដោយផ្សិត​នេះ​ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ ប៉ុន្តែ​នៅ​ពេល​វា​មាន​ឱកាស​លូតលាស់​ ហើយ​រីក​ដុះ​ដាល ​នឹង​បង្ក​ជាជំងឺបង្ក​ដោយ​ពពួក​ផ្សិត។ ការ​បំបៅ​ដោះ​ ងាយ​នឹង​ធ្វើ​ឲ្យ​ស្រីៗ​កើត​ជំងឺ​នេះណាស់ ដោយ​មេរោគ​ផ្សិតនឹង​លូត​លាស់​ល្អ​ក្នុង​ស្ថានភាពក្ដៅ​ល្មម មាន​សំណើម កន្លែង​មាន​ជាតិ​ស្ករ ដែល​ស្ថានភាព​នេះ ស៊ី​គ្នា​ទៅ​នឹង​ពេលកូន​កំពុង​ម៉ឹម​ដោះ។ មាន​ន័យ​ថា បើ​កូន​យើង​ឡើង​ជ្រាំង​អណ្តាត នឹង​ចម្លង​មេរោគ​ផ្សិត​នេះ​មក​យើង​ដូច​គ្នា ហើយ​បញ្ហា​ជ្រាំង​អណ្ដាត ​កើត​មាន​ញឹក​ញាប់​បំផុត​ចំពោះ​ទារក ពិសេស​​ទារក​អាយុ​បាន​ ៤ ​សប្ដាហ៍។ ២- រោគសញ្ញាកើត​រោគ​ផ្សិត សញ្ញា​ទូ​ទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ពេល​បំបៅ​កូន​ដោយ​ទឹក​ដោះ​ យើង​អាច​សង្កេតតាម​ចំណុច​មួយ​ចំនួន៖ – ឈឺ​ចាប់​ក្នុង​សុដន់ – ក្បាលសុដន់​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ក្រហម និង​ភ្លឺ – ក្បាលសុដន់មាន​ការ​ខូច​ខាត ​ហើយ​មិន​បាន​ជា​សះ​ស្បើយ​ពេល​ដែល​ក្មេង​បាន​បៅ។ – ក្បាល​សុដន់ឈឺ​ក្រោយ​ពេល​​បំបៅកូន និង​អាច​ឈឺខ្លាំង និងយូរ​​រហូត​ដល់​មួយ​ម៉ោង ​ក្រោយ​​បំបៅ​។ – […]


ការថែទាំទារក

ម៉ាក់ៗដឹងអត់ ការធ្វើតេស្តឈាមទារកទើបកើត អាចជួយអាអូនផុតពីពិការភាព

ក្រោយ​ពេល​សម្រាល​មក​ហើយ ទារក​ទើប​កើត​នឹង​ត្រូវ​យក​មក​ឲ្យ​ម៉ាក់​ប៉ា​ឱប​ស្បែក​នឹង​ស្បែក​សិន បន្ទាប់​ខាង​ក្រុម​គ្រូពេទ្យ​យក​អា​អូន​ទៅ​សម្អាត និង​ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​អា​អូន។ ក្នុង​នោះ វិធី​សាស្ត្រ​មួយ​ដែល​អាច​ពិនិត្យ​ដឹង​ថា ទារក​ទើប​នឹង​កើត​អាច​មាន​បញ្ហា​សុខភាព​ឬ​អត់​នោះ គឺ​ខាង​គ្រូពេទ្យ​ត្រូវ​ធ្វើ​តេស្តឈាម​អា​អូន​ដោយ​ការ​​ជោះ​កែង​ជើង។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា តេស្ត​ជោះ​កែង​ជើង​ទារក ជា​វិធី​សាស្ត្រ​សាមញ្ញ និង​មាន​សារៈសំខាន់​មួយ ដើម្បី​រក​ជំងឺ​កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ពី​កំណើត​របស់​ទារក​ទើប​នឹង​កើត។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ថា​កូន​ឈឺ​ទេ ព្រោះ​ការ​ធ្វើ​តេស្ត​ឈាម​នេះ មិន​បង្ក​ភាព​ឈឺ​ចាប់​ដល់​ទារក ហើយ​តាម​រយៈ​ការ​ពិនិត្យ​ដ៏​សាមញ្ញ​នេះ ទារក​អាច​រួច​ផុត​​ពី ពិការ​ភាព​កាយ​សម្បទា និង​ស្មារតី។ នៅ​ពេល​អា​អូន​ទើប​នឹង​កើត​មាន​អាយុ​ចាប់​ពី​ ៤៨-៧២​ម៉ោង ជា​ពេល​ដែល​ការ​ធ្វើ​តេស្ត​ឈាម​ទារក​មាន​ប្រសិទ្ធភាព​ខ្ពស់។ ការ​ធ្វើ​តេស្ត​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជំងឺ​កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​តែ​តាម​រយៈ​ការ​យក​ឈាម​ទារក​ទៅ​ពិនិត្យ​មើល ព្រោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ស្ដែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី​ ៣សប្ដាហ៍-១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ដែល​អាច​ធ្វើ​ឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក​ច្បាស់។ ជា​ទូទៅ ក្រោយ​ពេល​តេស្ត​យក​ឈាម​អា​អូន​រួច​រាល់ លទ្ធផល​អាច​ចេញ​មក​ក្នុង​រយៈ​ពេល​៥​ថ្ងៃ ហើយ​លទ្ធផល​នឹង​ចេញ​ជា​វិជ្ជមាន និង​អវិជ្ជមាន មាន​ន័យ​ថា៖ លទ្ធផល​វិជ្ជមាន៖ ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ខ្ពស់ លទ្ធផល​អវិជ្ជមាន៖ ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ទេ ក្នុង​ករណី​ដែល​លទ្ធផល​តេស្ត​ឈាម​អា​អូន​ចេញ​មក​វិជ្ជមាន ក្រុម​គ្រូពេទ្យ​នឹង​ត្រូវ​ធ្វើ​តេស្ត​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្តជា​លើក​ទីពីរ និង​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ បើ​អា​អូន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល ភាគ​រយ​នៃ​ការ​ពិការ​កាយ​សម្បទា និង​ប្រាជ្ញា​ស្មារតី​នឹង​ចុះ​ទាប ប៉ុន្តែ​បើ​សិន​ជា​ហួស​ពេល​ក្នុង​ការ​ព្យាបាល​នោះ អា​អូន​ច្បាស់​ជា​ត្រូវ​ប្រឈម​នឹង​ពិការភាព​ផ្នែក​កាយ​សម្បទា និង​ស្មារតី​ខ្លាំង​មិន​ខាន។


ទារកលូតលាស់ឆ្នាំដំបូង

ពន្យល់​លម្អិត រឿងចាស់ៗ និងពេទ្យឲ្យ​យកកូនទើបកើតហាលថ្ងៃ

​​​​ស្បែក​របស់​ទារក​ទើប​កើត​​ងាយ​រងគ្រោះ​​ណាស់​ ​ដែល​​ទាមទារ​ការ​​​​ការពារ​​ពី​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​​នៃ​ពន្លឺ​ព្រះអាទិត្យ​ រួម​ទាំង​កម្ដៅ​​ និង​សំណើម​ផង​ដែរ​។ ការ​​ដាក់​អា​អូន​ជា​ទី​ស្រលាញ់​នៅ​ឲ្យ​ឆ្ងាយ​មិន​ឲ្យ​ត្រូវ​ផ្ទាល់​នឹង​​ពន្លឺ​ព្រះអាទិត្យ​​ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​​​ម៉ាក់​ៗ​ក៏​អាច​ដាក់​កូន​ហាល​ថ្ងៃ​នៅ​ពេល​មាន​​ពន្លឺស្រាល​ៗ​ ជា​ពិសេស​ នៅ​ពេល​ព្រឹក​ព្រលឹម​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ពន្លឺ​ព្រះអាទិត្យ។​ ពិត​ណាស់​ កាំរស្មី​យូវី​ មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​របស់​ក្មេង​ ប្រសិន​បើ​យើង​ចេះ​ប្រើប្រាស់​វា​​បាន​ត្រឹម​ត្រូវ​ ដូច​ដែល​យើង​ធ្លាប់ដឹង​ហើយ​ថា​ចាស់ៗ និង​គ្រូពេទ្យ​តែងណែនាំឲ្យម៉ាក់ៗ​​យក​កូន​ហាល​ថ្ងៃ​នោះ​។​ ១. វីតាមីន​D រាងកាយ​របស់​​មនុស្ស​យើង​រាល់​គ្នា​ ត្រូវការ​វីតាមីន​D ​ហើយ​ដើម្បី​បង្កើត​វីតាមីន​ប្រភេទ​នេះ​បាន​ ​ទារក​​ត្រូវការ​កាំរស្មី​យូវី​យ៉ាង​តិច​១៥​​នាទី​រៀងរាល់​ថ្ងៃ​ ​ដោយ​អាស្រ័យ​លើ​​សម្បុរ​ស្បែក​របស់​ទារក​ ហើយ​ចំពោះ​ស្បែក​ដែល​ស្រគាំ​ខ្លាំង​​ត្រូវ​​​ចំណាយ​ពេល​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​កាន់​តែ​យូរ​ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​លើស​ពី​​​៣០នាទី​ឡើយ​។​ វីតាមីន​D ​ជួយ​សម្រួល​​ដល់​​ការ​ស្រូប​​យក​ជាតិ​កាល់ស្យូម​ដែល​​ធ្វើ​ឲ្យ​ឆ្អឹង​ និង​ធ្មេញ​រឹងមាំ​។​លើស​ពី​នេះ​ វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​មាន​ដំណើរ​ការ​ប្រសើរ​ និង​អាច​ការពារ​​កូន​ជាទី​ស្រលាញ់​របស់​ម៉ាក់​ៗ​​ឲ្យ​ចៀសឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។ ២. បង្កើន​​កម្រិត​អ័រម៉ូន​សេរ៉ូ​តូនីន​ ​ ​​​​​ពន្លឺ​ព្រះអាទិត្យ​ ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន​សេរ៉ូ​តូនីន​ នៅ​ពេល​ដែល​ទារក​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​។​ អ័រម៉ូន​នេះ​ គឺ​ជា​អ័រម៉ូន​រីករាយ​ ដែល​ជួយ​បង្កើន​អារម្មណ៍​សុភមង្គល​ និង​សុវត្ថិភាព​ដល់​ក្មេង។​ បន្ថែម​ពី​នេះ​ អ័រម៉ូន​សេរ៉ូ​តូនីន​ក៏​ជួយ​ជំរុញ​ដល់​ការ​គេង​ និង​ការ​រំលាយ​អាហារ​របស់​ទារក​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​។ ៣. បង្កើត​កម្រិត​អាំងស៊ុយលីន​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ទទួល​ពន្លឺ​ព្រះអាទិត្យ​តាំង​ពី​ក្មេង​ អាច​ជួយ​ការពារ​កូនៗ​របស់​យើង​ពី​ជំងឺ​​ទឹក​នោម​ផ្អែម​បាន​មួយ​​កម្រិត​ដែរ​ ដោយ​សារ​តែ​ពន្លឺ​ព្រះអាទិត្យ​ផ្ដល់​វីតាមីន​D ទៅ​ក្នុង​រាងកាយ​ទារក​ ​ដែល​អាច​ជួយ​គ្រប់គ្រង​អាំងស៊ុយលីន​កាន់​តែ​ប្រសើរ​ឡើង​។​ ៤. ចៀសវាង​ការ​កើត​ជំងឺ​ខាន់​​លឿង  បន្ថែម​ពី​នេះ​ ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​បំបែក​ពពួក​បីលីរុយប៊ីន​ ជា​សារជាតិ​លឿង​​​ ដែល​​កើត​ឡើង​​​ពី​​ធម្មជាតិ​សម្រាប់​បំផ្លាញ​សារជាតិ​បំប៉ន​ក្នុង​រាងកាយ​របស់​ទារក​។​​ នៅ​ពេល​ដែល​ក្មេង​ទទួល​ពន្លឺ​ព្រះអាទិត្យ​បាន​គ្រប់គ្រាន់​​ វា​នឹង​ជួយ​​ធ្វើ​ឲ្យ​ថ្លើម​ទារក​មាន​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន​។​ ការ​លូតលាស់​នៃ​បីលីរុយប៊ីន​ដែល​មិន​បាន​ត្រួតពិនិត្យ​ អាច​បណ្ដាល​​ឲ្យ​​កើត​​មាន​ជាតិ​លឿង​នៅ​លើ​ស្បែក​កូន​ជាទី​ស្រលាញ់​របស់​ម៉ាក់ៗ​​​។ ការ​ដាក់​អាអូន​ទើប​កើត​ឲ្យ​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក​ព្រលឹម​ រយៈពេល​ចាប់ពី​១៥ ទៅ​២០​នាទី​ជា​រៀង​រាល់​ថ្ងៃ […]


ការថែទាំទារក

កោរ​សក់​កូន​ ពិត​ជា​​ធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់​ជាង​មុន​មែន​អត់?

មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ ការ​កោរ​សក់​​ទារក​តូច​ៗ​ អាច​ធ្វើ​ឲ្យ​សក់​របស់​ពួកគេ​ដុះ​​មក​ថ្មី​ កាន់​តែ​ក្រាស់​ជាង​មុន​។​ ​​ជា​ពិសេស​ សម្រាប់​​ម៉ាក់​ៗ​​មាន​កូន​ដែល​មាន​សរសៃ​សក់​ទន់​ និង​ស្តើង​ ​ច្បាស់​ជា​សង្ឃឹម​ថា​​ ​សក់​របស់​ពួក​គេ​​កាន់​តែ​លូតលាស់​ល្អ​ជាង​មុន​ជាក់​ជា​មិន​ខាន​​​ ខណៈ​ពេល​ដែល​អ្នក​ម៉ាក់​មួយ​ចំនួន​ទៀត​ ​កោរ​សក់​កូន​សម្រាប់​​ជា​ការ​ធ្វើ​ពិធី​ប្រពៃណី​​​ផ្សេង​ៗ​របស់​ខ្លួន​ទៅ​វិញ​។​ ប៉ុន្តែ​ តើ​ការ​កោរ​សក់​ទារក​ពិត​ជា​ធ្វើ​ឲ្យ​សក់​របស់​ពួក​គេ​ដុះ​កាន់​តែ​ក្រាស់​ជាង​មុន​ពិត​មែន​ ឬ​គ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​? ១.​តើ​យើង​គួរ​កោរ​សក់​ទារក​នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ​? ​​​​​​​​ប្រសិន​បើ​ម៉ាក់​ៗ​មាន​បំណង​ចង់​កោ​រ​សក់​​ឲ្យ​ទារក​ ​ម៉ាក់​ៗ​គួរ​រង់ចាំ​រហូត​ដល់​ក្បាល​ និង​ក របស់​ក្មេង​រឹង​​ជា​មុន​សិន​។​ ​ពិត​ណាស់​ ​ទារក​តូច​ៗ​ចូលចិត្ត​ធ្វើ​ចលនា​ងាកចុះងាក​ឡើង​ឥត​ឈប់ឈរ​ ហើយ​​ការ​កោរសក់​តម្រូវ​ឲ្យ​ក្មេង​អង្គុយ​ស្ងៀម​មិន​កម្រើក​ទាល់​តែ​សោះ​។​ ដូច​នេះ​ វា​មិន​ត្រឹម​តែ​មាន​ការ​ពិបាក​ក្នុង​ការ​កោរ​សក់​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​បណ្ដាល​ឲ្យ​កូន​មាន​របួស​ជា​យថាហេតុ​​ផង​ដែរ បើអូនៗ​នៅតូចពេក​។ ​​​២.​តើ​ការ​កោរ​សក់​​អាច​ជួយ​ឲ្យ​សក់​ទារក​ដុះ​ក្រាស់​ជាង​មុន​ពិត​ដែរ​​ឬ​ទេ​? ​ប្រសិន​បើ​ម៉ាក់ៗ​គិត​ថា​ ការ​កោរ​សក់​​ទារក​ អាច​ធ្វើ​ឲ្យ​សក់​របស់​ពួក​គេ​​ដុះ​ក្រាស់​ជាង​មុន​នោះ​ ចូរ​គិត​សា​ជា​ថ្មី​ម្ដង​ទៀត។​ អ្នក​ជំនាញ​ជា​ច្រើន​​បាន​ណែនាំ​ថា​ ការ​កោរ​សក់​មិន​អាច​ធ្វើ​ឲ្យ​សក់​ទារក​ដុះ​​មក​ថ្មី​​ក្រាស់​ជាង​មុន​ឡើយ​។​ ជាក់ស្ដែង​ សក់​យើង​​ដុះ​ចេញ​ពី​ឫស​សក់​ដែល​នៅ​ខាង​ក្រោម​ស្បែក​ក្បាល​។​ នៅ​ពេល​ដែល​យើង​កោរ​សក់​ វា​មិន​មាន​​ផល​ប៉ះពាល់​ដល់​ឫស​សក់​ឡើយ​។​ ដូច្នេះ​ហើយ​ ​ប្រសិន​បើ​វា​ពុំ​មាន​ឥទ្ធិពល​លើ​ឫស​សក់​ទេ​នោះ​ វា​ក៏​​មិន​អាច​ធ្វើ​ឲ្យ​សក់​ដុះ​មក​វិញ​ក្រាស់​ល្អ​នោះ​ដែរ​។​ ​​ជា​ទូទៅ​ សក់​​របស់​ទារក​ដុះ​លូតលាស់​ល្អ​ នៅ​ពេល​ដែល​ពួកគេ​មាន​អាយុ​ចាប់​ពី​​៤ខែ​ឡើង​ទៅ​។ ជា​ធម្មតា​ សរសៃ​សក់​របស់​ទារក​រឹងមាំ​ ឬ​ក្រាស់​ គឺ​អាស្រ័យ​ទៅ​លើ​ហ្សែន​របស់​ប៉ា​ម៉ាក់​ផង​ដែរ​ ប្រសិន​បើ​ប៉ា​ម៉ាក់​មាន​សក់​​ភ្លឺ​រលោង​ និង​ក្រាស់​ល្អ​ កូន​​ក៏​អាច​មាន​សរសៃ​ដូច​គ្នា​ដែរ​។ ៣.​​​​​តិចនិក​ជួយ​ឲ្យ​សក់​ទារក​ដុះ​ក្រាស់​ល្អ ​ផ្ដល់​អាហារ​បំប៉ន​ដល់​កូន​​ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ និង​វីតាមីន​ល្អ​ៗ​ ពី​ព្រោះ​របប​អាហារ​ត្រឹមត្រូវ​ក៏​មាន​អត្ថប្រយោជន៍​ដល់​ការ​លូតលាស់​នៃ​សក់​របស់​ទារក​ផង​ដែរ​។ ចូរ​ម៉ាស្សា​ស្បែក​ក្បាល​កូន​ថ្នមៗ​ ដោយ​ប្រើ​ប្រេង។ ការ​ធ្វើ​បែប​នេះ​ មិន​ត្រឹម​តែ​ជួយ​បន្ធូរ​អារម្មណ៍​ដល់​ទារក​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​ជំរុញ​ចរន្ត​ឈាម​នៅ​ក្នុង​ស្បែក​ក្បាល​ដែល​ចូល​ទៅ​ចិញ្ចឹម​ឫស​សក់​របស់​អា​អូន​តូចផងដែរ​។​​​​


ការបំបៅដោះ

ឆាប់មានរដូវក្រោយសម្រាល អាចប៉ះពាល់គុណភាពទឹកដោះម៉ាក់ៗអត់?

ចំពោះ​មនុស្ស​ស្រី វដ្ដ​រដូវ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ដឹង​ពី​បញ្ហា​សុខភាព​ដោយ​ធម្មជាតិ តែ​ពេល​ចាប់​ផ្ដើម​ពពោះ​ក្លាយ​ជា​ម៉ាក់​មួយ​រូប រដូវ​នឹង​បាត់​មួយ​រយៈ​ពេល​សិន ក្រោយ​សម្រាលទើប​អាច​មាន​រដូវ​វិញ។ ប្រសិន​បើ​ម៉ាក់​ៗ​កំពុង​បំបៅ​ដោះ​កូន ហើយ​មាន​រដូវ​ត្រឡប់​មក​វិញ វា​អាច​ប៉ះពាល់​ដល់​គុណភាព​ទឹក​ដោះ​ឬ​អត់? ក្រោយ​សម្រាល​កូន​រួច​ហើយ ស្ត្រី​អាច​មាន​រដូវ​វិញ​ចន្លោះ​ពី​ ៦-៨សប្ដាហ៍ សម្រាប់​ម៉ាក់ៗ​មិន​បំបៅ​ដោះ​កូន។ ចំណែក​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ពេល​វេលា​មាន​រដូវ​ត្រឡប់​មក​វិញ​អាចយូរជាងនេះ និង​មាន​ភាព​ខុស​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោក​បន្ត​ថា ការ​ប្រែ​ប្រួល​រាង​កាយ​សម្រាប់​ការ​វិល​ត្រឡប់​របស់​វដ្ដ​រដូវ នឹង​មាន​ឥទ្ធិ​ពល​​ខ្លះៗ​ដល់​ទឹក​ដោះ​ម្ដាយ។ ក្រោយ​រដូវ​ត្រឡប់​មក​វិញ ម៉ាក់ៗ​អាច​​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួល​ខ្លះៗ​របស់​ទឹក​ដោះ ឬ​ឃើញ​អា​អូន​ហាក់​មាន​ប្រតិកម្ម​ទៅ​នឹង​ទឹក​ដោះ​ដែរ​។ ការ​មក​រដូវ​នេះ អាច​ធ្វើ​ឲ្យ​សារធាតុ​ក្នុង​ទឹក​ដោះ និង​រសជាតិ​ប្រែ​ប្រួល​សម្រាប់​អា​អូន ជា​ហេតុ​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​បរិមាណ​ទឹក​ដោះ ឬក៏​អា​អូន​​អាច​ប្រែ​ប្រួល​អារម្មណ៍​ចង់​បៅ ឬ​ចំនួន​បៅ​ជា​ដើម​។ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា សមាសធាតុ​ទឹក​ដោះ​ម្ដាយ​ប្រែប្រួល​នៅ​ពាក់​កណ្ដាល​វដ្ដ​រដូវ ជាហេតុ​បណ្ដាល​ឲ្យ​ទឹក​ដោះ​បាត់បង់​ជាតិ​ផ្អែម ប្រែ​ជា​ប្រៃ​វិញ។ អំឡុង​ពាក់​កណ្ដាល​វដ្ដ​រដូវ និង​រៀប​នឹង​មាន​រដូវ កម្រិត​អឺស្ត្រូហ្សែន និង​ប្រូហ្សេស្តេរ៉ូន ប្រែ​ប្រួល​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​សុដន់ និង​ទឹក​ដោះ​ម៉ាក់ៗ។ នៅ​ពេល​អ័រម៉ូន​អឺស្ត្រូហ្សែន​ឡើង​ខ្ពស់ ប៉ះពាល់​ដល់​ផលិតភាព​ទឹក​ដោះ​ម្ដាយ ហើយ​ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​តឹងៗ​សុដន់។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ បន្ថែម​ទៀត​ថា ទោះ​ជា​ការ​មក​រដូវ​ក្រោយ​សម្រាល​អាច​ប៉ះពាល់​ដល់​បរិមាណ និង​រសជាតិ​ទឹក​ដោះ​ម៉ាក់​ៗ​ក៏​ដោយ ក៏​ទឹក​ដោះ​ម្ដាយ​នៅ​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​មាន​សុខភាព​ល្អ​សម្រាប់​កូន។


ការថែទាំទារក

កូនឈឺ ឬក្តៅខ្លួន គួរងូតទឹកឲ្យអត់?

ពេល​កូន​ឈឺ ពិសេស​មាន​អាការៈ​ក្តៅ​ខ្លួន​ ម៉ាក់​ប៉ា​កម្រ​ងូត​ទឹក​ឲ្យ​កូន​ណាស់ ត្រឹម​តែ​ជូត​ខ្លួន​ឲ្យ​ប៉ុណ្ណោះ។ ការ​ដែល​មិន​ងូត​ទឹក​ឲ្យ​នេះ ព្រោះ​តែ​បារម្ភ​ខ្លាច​ទឹក​ចូល​សួត ឬ​ធ្វើ​ឲ្យ​អាការៈ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ម្យ៉ាង​ក្មេង​ក្តៅ​ខ្លួន​ចាញ់​រងា​ផង។ តើ​ការ​គិតឃើញបែប​នេះ​ត្រឹមត្រូវ​ទេ? តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ងូតទឹក​ ជា​ពិសេស​ពេល​ក្ដៅ​ខ្លួន​ ទឹក​អាច​ចូល​សួត ឬ​ក៏​ស្រោម​សួត​នេះ ការ​ជា​យល់​ឃើញ​ខុស​ទាំង​ស្រុង។ ជាទូទៅ​ពេល​ក្ដៅ​ខ្លួន​ យើងត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។ ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។ លោក​ស្រី​វេជ្ជបណ្ឌិតបញ្ជាក់ថា ការ​ដែល​រុំ​កន្សែង​សើម ឬ​ងូត​ទឹកឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​កូន​នោះ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់ក្មេងជា​ដើម។


អាហារូបត្ថម្ភទារក

កូនញ៉ាំបបរខាប់បែរជាទល់លាមក ដោះស្រាយបែបណា?

ក្មេងៗ​ភាគ​ច្រើន​ជួប​បញ្ហា​ទល់​លាមក ពិសេស​នៅ​ពេល​ផ្លាស់ប្តូរ​របប​អាហារ។ ក្នុង​នោះ​ក្មេង​មួយ​ចំនួន​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ក៏​ទៅ​ជា​ក្តៀន ដោយ​ធ្លាប់​តែ​ជុះ​រៀង​រាល់​ថ្ងៃ បែរ​ជា ៣-៤-៥ ថ្ងៃ​ទើប​ជុះ​ម្តង។ ពេល​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បែរ​ជា​ទល់​លាមក តើ​ត្រូវ​ដោះស្រាយ​បែប​ណា? បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​ណែនាំ​ឲ្យ​សាកល្បង​ផ្លាស់​ប្តូរ​រូបមន្ត​នៃ​ការ​ធ្វើ​បបរ​ខាប់​គ្រឿង ដោយ​ប្តូរ​ពី​បបរ​អង្ករ​ធម្មតា ទៅ​អង្ករ​សម្រូប​វិញ កាត់​បន្ថយ​ដំឡូង​បារាំង ​ការ៉ុត ហើយ​ប្រើ​បន្លែ​បៃតង​ជំនួស​វិញ និង​កាត់​បន្ថយ​សាច់គោ សាច់​ជ្រូក ដាក់​សាច់​ត្រី​ជំនួស។ បន្ថែម​ពី​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​ណែនាំ​ឲ្យ​យើងផ្តល់ទឹកកូនផឹក​ច្រើន និង​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ឈើ​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ ដូច​ចេកទុំ ល្ហុងទុំ ស្រកានាគ ឬ​ក្រូច​ពោធិសាត់។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ហាម​ថា ពេល​កូន​ទល់​លាមក ម៉ាក់ប៉ា​មិន​ត្រូវ​បន្ថយ​បរិមាណ​ម្សៅ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម​ដាច់​ខាត ព្រោះ​ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម និង​វីតាមីន ទៅ​វិញ​ទេ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ