ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

២ ចំណុចសំខាន់ ជួយប្រព័ន្ធការពាររាងកាយកូនតូចរឹងមាំ ជំងឺផ្សេងៗកម្រមកបៀតបៀន

យើង​ហើយ​ថា ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេងៗ​ខ្សោយ​ខ្លាំង​ណាស់ ងាយ​នឹង​រង​ការ​វាយ​លុក​ពី​ពពួក​បាក់តេរី ឬ​មេរោគ​ផ្សេងៗ ដែល​នេះ​ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​ទាំង​អស់។ តើ​ត្រូវ​ធ្វើ​ម៉េច​ខ្លះដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​កូន​រឹងមាំ មិន​សូវ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ? បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ អ៊ុន យូ ឆ្លើយ​តប​ថា ដើម្បី​ឲ្យ​ទារក ឬ​កុមារ​មាន​ប្រព័ន្ធ​កាពារ​បាន​ល្អ អាច​ប្រឆាំង​ជាមួយ​មេរោគ​ផង និង​ដើម្បី​សម្រួល​ដល់​ការ​លូតលាស់​នៃ​រាង​កាយ បញ្ញា​ស្មារតី​ផង ទី១ ត្រូវ​ឲ្យ​ម៉ឹម​ទឹកដោះ​ម្តាយ ព្រោះ​​ទឹកដោះ​ម្តាយ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ​ផ្សេងៗ មាន​ទាំង​ព្រីបាយអូទិក ប្រូបាយអូទិក មីក្រូបាយអូតា ដែល​អាច​បង្កើន និង​ជំរុញ​ឲ្យ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​បារាំង និង​កូរ៉េ​រូប​នេះ​បាន​លើក​ឡើងថា ទឹកដោះ​ដំបូង​ល្អ​បំផុត​សម្រាប់​ទារក ដោយសារ​តែ​វា​មាន​ប្រព័ន្ធ​ការពារ​ចេញ​ពី​ម្តាយ​មក អាច​ការពារ​ក្មេង​ពី​ជំងឺ​មួយ​ចំនួន​ធំ ទម្រាំ​ដល់​វ័យ​មួយ​ដែល​អង់ទីករ​ដែល​បាន​ពី​ម្តាយ​នោះ​សាប​រលាប​ទៅ​ម្តង​បន្តិចៗ។ បន្ថែម​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ទី ២ លោក​វេជ្ជបណ្ឌិត​​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​ទៅ​តាម​កម្មវិធី​ជាតិ ឬ​ក៏​ចាក់​វ៉ាក់សាំង​បន្ថែម​ផ្សេង​ទៀត​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​កាពារ​របស់​កូន​កាន់​តែ​មាំ​ទៅៗ។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ យោង​តាមអង្គការ​សុខភាព​ពិភព​លោក (WHO) ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។ ភស្តុតាង​វិទ្យាសាស្ត្រ​ថា […]


ការថែទាំទារក

បើកូនរោលរមាស់ដោយសារខោទឹកនោម នេះជាដំណោះស្រាយ

បច្ចុប្បន្ន​ម៉ាក់​ៗ​សឹងតែ​គ្រប់គ្នា​ទៅ​ហើយ​ប្រើប្រាស់​ខោ​ទឹកនោម ដើម្បី​កុំឲ្យ​នឿយហត់​ក្នុង​ការ​បោក​គក់​កន្ទប និង​ខោ។ ប៉ុន្តែ​ទារក​ខ្លះ​មាន​បញ្ហា​រោល​រមាស់ ឬ​កន្ទួល​ដោយសារ​ខោ​ទឹកនោម​នោះ តើ​យើង​គួរ​ធ្វើ​បែប​ណា? អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា ក្មេង​អាយុ​ក្រោម ២ ឆ្នាំ​មួយ​ចំនួន​ជួប​បញ្ហា​នេះ ហើយ​ទារក​ទើប​កើត​ច្រើន​ណាស់​កើត​រោល រមាស់ ព្រោះ​សាច់​ខោ​មាន​សារជាតិ​គីមី ហើយ​សារជាតិ​គីមី​នេះ​បាន​ទៅ​ប៉ះ​ទឹកនោម​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ស្បែក​ជួប​ប្រទះ​ក្រហម រោល ឬ​កន្ទួល។ មួយ​វិញ​ទៀត​អាច​បណ្ដាល​មកពី​ម៉ាក់​ៗ​ទុក​យូរ​ពេក​មិន​ដូរ ជាពិសេស​ពេល​យប់​តែ​ម្ដង ដោយសារ​តែ​អត់​ងងុយ និង​ខ្ជិល​នោះ ទើប​ម៉ាក់​ៗ​ខ្លះ​បណ្ដោយ​ឲ្យ​កូន​ស្លៀក​ខោ​តែ​១ ក្នុង​មួយ​យប់។ ដូចនេះ​ដើម្បី​កុំឲ្យ​កូន​ជួប​ប្រទះ​បញ្ហា​រោល រមាស់​ម៉ាក់​ៗ​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ៖ - នៅ​ពេល​ថ្ងៃ​មិន​បាច់​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ទេ - ក្រោយ​កូន​ជុះ ឬ​នោម​ត្រូវ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹក​ត្រជាក់​ធម្មតា - បន្ទាប់​មក​ជូត​សម្អាត​គូទ​កូន​ដោយ​កំណាត់​ស្ងួត ទន់ - ផ្លាស់​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹកញាប់ - បើមិនចាំបាច់ កុំប្រើកន្សែងសើមជូតអី ព្រោះងាយប្រតិកម្ម - ពេល​កូន​បត់​ជើង​ធំ ត្រូវ​ប្រញាប់​ដូរ​ភ្លាម កុំ​ផ្អាប់​ទុក​យូរ - ស្លៀកសម្លៀកបំពាក់ស្ដើងឲ្យមានខ្យល់ចេញចូល - ជ្រើសរើស​សម្លៀកបំពាក់​ធ្វើ​ពី​កប្បាស ដែល​ទន់ មិន​ធ្វើ​ឲ្យ​កកិត​រលាក​ស្បែក - ត្រូវ​បោក​សម្លៀកបំពាក់​កូន​ជាមួយ​នឹង​សាប៊ូ​សម្រាប់​ខោអាវ​ក្មេង ព្រោះ​សាប៊ូ​អស់​ទាំង​នោះ​មិន​សូវ​ជា​មាន​ជាតិ​កាត់​ខ្លាំង - ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់​ជាមួយ​ទឹក​ស្អាត​ឲ្យ​អស់​ជាតិ​សាប៊ូ ប្រសិនបើ​កូន​នៅ​តែ​ទទួល​រលាក​ស្បែក​ត្រង់​បរិវេណ​គូទ​ដដែល ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក ដើម្បី​ពិភាក្សា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក​នោះ​ថា​មក​ពី​ខោ​ទឹក​នោម ឬ​អ្វី​ឲ្យ​ប្រាកដ បើ​មក​ពី​ខោ​ទឹក​នោម​គួរតែ​ដូរ​ប្រភេទ​ថ្មី។


ការថែទាំទារក

កូនទើបកើតពាក់មួក ឬឃ្លុំជិតៗពេក ស្បែកថ្ងាសអាចជួបបញ្ហាបែបនេះ

ស្បែក​ទារក​ទើប​កើត​អាច​ឡើង​ក្រហម​ ​រោល​កន្ទួល ឬ​ប្រតិកម្ម​តាម​រយៈ​សម្លៀកបំពាក់​រុំ​ជិត ឬក្រាស់​ពេក ហើយ​រួម​ផ្សំ​ការ​បោក​សម្អាត​មិន​ស្អាត​ជាដើម។ អ្នក​គ្រូ​ពេទ្យ សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មួយ​ចំនួន​នៅ​តែ​និយម​ពាក់​មួក​ឲ្យ​កូន​តូច​ទាំង​អាកាសធាតុ​ក្ដៅ​ស្រាប់ បែកញើស ហើយ​ញើស​នោះ​ក៏​ផ្អាប់​ទុក​នៅ​ទីតាំង​ដដែល ជា​ហេតុ​នាំឲ្យ​កូន​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ឡើង​ពក​ស​ថ្លា​ៗ ឬ​ចាំង​ថ្ងៃ​ជាដើម។ មូលហេតុ​ដែល​នាំឲ្យ​ការ​ពាក់​មួក ឬ​ការ​ហុំ​ឲ្យ​ជិតនោះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ឃើញ​ថា ខ្លាច​កូន​រងា និងផ្ដល់កម្ដៅដល់រាងកាយកូន។ ប៉ុន្តែ​ការ​ឃ្លុំ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល បូក​រួម​គ្មាន​ខ្យល់​អាកាស កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ឲ្យ​ក្រពេញ​ញើស​ស្ទះ កូន​ប្រែ​ជា​មាន​បញ្ហា​ស្បែក​ក្បាល​ឡើង​ពងបែក ឬ​ក្រហម ពេញ​ថ្ងាស។ អ្នកគ្រូ​បាន​ណែនាំ​ថា ទោះ​ជា​ទារក​នៅ​តូច​មែន តែ​គ្នា​ក៏​ត្រូវ​ការ​បរិយាកាស​ល្អ​ដែល​មាន​ខ្យល់​ចេញ​ចូល​ដូច​មនុស្ស​ធម្មតា គ្រាន់តែ​កុំ​យក​កូន​ទៅ​ហាល​ខ្យល់ ឬ​នៅ​ពី​ចំ​មុខ​កង្ហារ ម៉ាស៊ីន​ត្រជាក់​ពេក បើ​ខ្លាច​កូន​ឈឺ ឬ​រងា។ មួយ​វិញ​ទៀត​បញ្ហា​បែប​នេះ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង ហើយ​បើ​នៅ​ផ្ទះ​ធម្មតា មិន​បាច់​ពាក់​មួក​ឃ្លុំ​ជិត​ឈឹង​នោះ​ទេ។ ជា​ទូទៅ​ទារក​មាន​អាយុ​ក្រោម ១ ខែ​ងាយ​កើត​បញ្ហា​ស្បែក​ខ្លាំង​ណាស់ ព្រោះ​ស្បែក​នៅ​ខ្ចី មិន​ទាន់​សាំ​ជាមួយ​បរិយាកាស​ខាងក្រៅ។ ដូចនេះ​បើ​ម៉ាក់​មាន​ការ​បារម្ភ​ចំពោះ​សុខភាព​ស្បែក​កូន ក្រោយងូតទឹកហេីយជូតឲ្យស្ងួត​ ដាក់​កូន​ក្នុង​បន្ទប់​មាន​ខ្យល់​ចេញ​ចូល មិន​បាច់​ស្លៀកពាក់​ក្រាស់ៗ មិនបាច់​ដណ្ដប់​ភួយ ឬ​កម្រាល​ពីរ​បី​ជាន់​បន្ថែម​ទៀត​ឡើយ។ បើ​សង្កេត​ឃើញ​ថា​ស្បែក​នៅតែ​មិន​ទាន់​បាត់​បញ្ហា​អស់​ទាំង​នោះ អាច​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​គួរ​ធ្វើ​បែប​ណា​បន្ត​ទៀត ត្រូវ​លាប ឬ​លាង​ដោយ​សាប៊ូ​បែប​ណា ទើប​ស្បែក​វិល​ត្រឡប់​មក​កាន់​សភាព​ដើម។


ការថែទាំទារក

មូលហេតុទាំងនេះ ធ្វើឲ្យក្មេងក្តៅខ្លួន តែកុំបារម្ភ មិនមែនជាសញ្ញាជំងឺអីទេ

ការ​ឃ្លុំ​កូន​ហួស​ហេតុ​ពេក កូន​អត់​សូវ​ញ៉ាំ​ទឹក ឬ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​យូរ កូន​ទើប​ចាក់​​វ៉ាក់សាំង​ហើយ កូន​ដុះ​ធ្មេញ មូលហេតុ​ទាំង​នេះ​បណ្តាល​ឲ្យ​ក្មេង​ឡើង​កម្តៅ​ក្នុង​ខ្លួន​ខ្ពស់ ឬ​ទៅ​ជា​ក្តៅ​ខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ពន្យល់​ថា អាការៈ​ទាំង​ខ្លួន​ទាំង​ប៉ុន្មាន​នេះ មិន​មែន​ជា​រោគ​សញ្ញា នៃ​ជំងឺ​អ្វី​មួយ​នោះ​ទេ បច្ចេកទេស​ពេទ្យ គេ​ហៅ​ថា ក្តៅ​ខ្លួន​ដោយសារ​មិន​បង្ក​រោគ។ ចំណែក​ឯ​ក្តៅ​ខ្លួន​ដោយសារ​បង្ក​រោគ​វិញ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​លើក​ឡើង​ថា អាច​មក​ពី​ពពួក​វីរុស បាក់តេរី អាមីម ប៉ារ៉ាស៊ីត។ ក្តៅ​ខ្លួន​ដោយសារ​ការ​​បង្ក​រោគ​នេះ​ ក្មេង​អាច​រលាក​នៅ​កន្លែង​ណាមួយ​នៃ​រាង​កាយ បើសិន​ជា​រលាក​ផ្លូវ​ដង្ហើម ក្មេង​អាច​រលាក​ច្រមុះ បំពង់ក សួត ទងសួត ត្រចៀក ឯ​បញ្ហា​ផ្លូវ​តម្រង​នោម ក្មេង​អាច​រលាក​ប្លោកនោម បញ្ហាពោះវៀន អាចរលាកពោះវៀន បញ្ហា​ស្បែក អាច​រលាក​ស្បែក ជាដើម។ ទោះ​យ៉ាងណា​ក៏​ដោយ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ​ទេ ជា​រោគ​សញ្ញានៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ  ហើយ​មិន​មែនឲ្យតែ​កូន​ក្តៅខ្លួន ម៉ាក់ប៉ា​ត្រូវ​តែ​ភ័យ​ស្លន់ស្លោ​​រត់​ទៅ​ពេទ្យ​នោះ​ដែរ។ កូនក្តៅ​ខ្លួន​ក្នុង​លក្ខខណ្ឌ​បែប​ណា ត្រូវ​ទៅ​ជួប​ពេទ្យ? ទី១ ៖ ​កូន​អាយុ​ក្រោម​៦ខែក្តៅ​ខ្លួន ​ ព្រោះ​ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន។ ទី២៖ កូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច វា​អាច​ជា​សញ្ញា​ក្មេង​មាន​បញ្ហា​សុខភាព​អ្វី​ផ្សេង​ទៀត​ក្រោយ​ផ្តល់​ថ្នាំ​ហើយ​មិន​ត្រជាក់​ខ្លួន។ ទី៣៖ ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា។ ទី៤៖ ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ […]


ការថែទាំទារក

បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?

បញ្ហា​ស្បែក​ស្ងួត​លើ​បេប៊ី​គឺជា​រឿង​ធម្មតា​ទៅ​ហើយ ដោយ​កូន​ខ្លះ​ទើប​នឹង​កើត​ភ្លាម​មាន​បញ្ហា​នេះ​ភ្លែត និង​ខ្លះ​ទៀត​ចាស់​ថ្ងៃ​បន្តិច ទើប​មាន​ស្បែក​ស្ងួត​ខ្លះ​នៅ​លើ​មុខ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា ក្នុង​ករណី​ភាគច្រើន​ស្បែក​ស្ងួត​នេះ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ចំពោះ​កូន​ទេ ហើយ​វា​ច្រើន​តែ​ជា​ទៅ​វិញ​ទាំង​គ្មាន​ការ​ព្យាបាល។ លោក​បញ្ជាក់​ទៀត​ថា ជា​រឿយ​ៗ​ទារក​មាន​ស្បែក​ស្ងួត​នៅ​លើ​ផ្ទៃមុខ ព្រោះ​ស្បែក​គេ​ងាយ​នឹង​រលាក​ជាង​មនុស្ស​ពេញ​វ័យ និង​យូរ​ៗ​ទៅ​ស្បែក​កូន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ខាង​ក្រៅ​ស្បូន ហើយ​បើ​សិន​ទោះជា​ស្ងួត​ក៏​ប្រហែល​មកពី​ប្រតិកម្ម ឬ​អាលែកហ្ស៊ី​ជាមួយ​ផលិតផល ឬ​សម្លៀកបំពាក់​របស់​កូនដែរ។ មួយ​វិញ​ទៀត​ការ​ខ្សោះ​ជាតិ​ទឹក និង​ស្ថានភាព​ស្បែក​ខ្លួនឯង​ក៏​អាច​បណ្ដាល​ទៅ​ជា​ស្ងួត​បែប​នោះ​ផង​ដែរ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា អំឡុង​ពេល​សង្កេត​ឃើញ​ស្បែក​កូន​មាន​បញ្ហា​នោះ​ បើយើង​​នៅតែ​បារម្ភត្រូវ​រក​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល និង​តាមដាន​ការ​វិវត្តន៍​បន្ត​របស់​ស្បែក​កូន។ ដំបូន្មានជា​ជំហាន​ដំបូង​ គឺ​ការ​ប្រើប្រាស់​​ទឹកក្ដៅឧណ្ហ៍ៗ សម្រាប់​ងូត និង​លាប​ឡេ ឬ​ប្រេង​ផ្ដល់​សំណើម តែ​ត្រូវ​ជ្រើសរើស​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​សិន ចៀសវាង​ឡេ​ដែល​មាន​ជាតិ​អាល់កុល សារធាតុកាត់ ព្រោះ​វា​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ខាង​ក្រៅ។ ចំពោះ​កូន​ដែល​មាន​បញ្ហា​ស្បែក​ស្ងួត គួរ​កុំ​ងូត​ទឹកយូរពេក ព្រោះ​អាច​លាង​សម្អាត​ប្រេង​ដែល​មាន​ពី​ធម្មជាតិ​តាម​ស្បែក បង្កើន​ហានិភ័យ​ឲ្យ​ស្បែក​កាន់តែ​ស្ងួត និង​របក។ បន្ទាប់​ពី​ងូត​ទឹក​រួច ម៉ាក់​ៗ​ត្រូវ​យក​កន្សែង​ដ៏​ទន់​មក​ផ្ដិល​ជាតិ​សំណើម ចៀសវាង​ការ​ជូត​ជា​មួយ​កន្សែង​ក្រាស់ៗ នាំឲ្យកកិត​ធ្វើឲ្យ​ស្បែក​កាន់តែ​យ៉ាប់យ៉ឺន។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ទារក​ទើប​នឹង​កើត ​ទឹកដោះ​យើង​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​កូន​មាន​ជាតិ​ទឹក និង​មាន​សុខភាព​ល្អ ដោយ​ឧស្សាហ៍​បំបៅ ហើយ​ពេល​កូន​បាន​ទទួល​ទឹក​ដៅ​ច្រើន ធ្វើឲ្យ​ឆាប់​ថ្លោស ស្បែក​ប្រែជា​ភ្លឺរលោង​ ស្អាតឡើង​វិញដោយ​ឯង​ៗ។


ការថែទាំទារក

ម៉ាក់ៗទម្លាប់ចាក់ម្សៅក្នុងខោទឹកនោម មិនត្រឹមមិនជួយសម្រួលការរលាក មានតែលើសដើម

មាន​ម៉ាក់ប៉ា​ជាច្រើន​ដែល​មាន​ទម្លាប់​មួយ គឺ​មុន​ស្លៀក​ខោ​ទឹក​នោម​ត្រូវ​ចាក់​ម្សៅ​សិន ព្រោះ​គិត​ថា​មិន​បណ្ដាល​ឲ្យ​រលាក និង​ជួយ​ឲ្យ​ស្បែក​កូន​រលោង​ស្អាត។ ផ្ទុយ​ទៅ​វិញ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា​ការ​ធ្វើ​បែប​នោះ​មានតែ​ធ្វើ​ឲ្យ​ស្បែក​កូន​កាន់តែ​រោល រលាក​ខ្លាំង​លើស​ដើម។ ព្រោះ​ម្សៅ​ហុយ ពេល​លាយ​ជាមួយ​ជាតិ​សំណើម​ទឹកនោម ធ្វើឲ្យ​ម្សៅ​នោះ​រមួល​ជា​ដុំ​ៗ ហើយ​ត្រូវ​ស្លៀក​រឹប​ទៀត​នោះ ទៅជា​កកិតស្បែក ឡើងក្រហម ឬ​ដាច់រលាត់។ ទារក​ដែល​ស្លៀក​ខោ​ទឹក​នោម​យូរ​ៗ​ទៅ ស្បែក​​រលាក​ដោយ​ការ​កកិត ក្លាយ​ជា​ដំបៅ​រីក​ធំ​ទៅ​ៗ ធ្វើឲ្យ​ទារក​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ លោក​បាន​បន្ថែម​ទៀត​ថា ម្សៅ​មិន​មាន​សុវត្ថិភាព​សម្រាប់​ការ​លាប​ឲ្យ​កូន​តូច​ឡើយ ព្រោះ​ភាព​ហុយ​នោះ​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សួត និង​ផ្លូវ​ដង្ហើម។ មួយ​វិញ​ទៀត​ការ​ស្លៀក​ខោ​ទឹកនោម​យូរ​ម៉ោង​ពេក​កូន​អាច​មាន​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោម ហើយ​បើ​មិន​ឆ្លង​មេរោគ​ចូល​ ក៏​កូន​មាន​បញ្ហា​រោល ក្រហម​ប្រដាប់​ភេទ​ដែរ។ ងាក​ទៅ​បញ្ហា​មេរោគ​ចូល​ទៅ​កាន់​ផ្លូវ​នោម​របស់​កូន​តូច​ មកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហូរ​នោម ផ្លោក​នោម និង​ដល់​តម្រង​នោម ជាពិសេស​ក្មេង​ស្រី​ងាយ​នឹង​ប្រឈម​ច្រើន​ជាង​ក្មេង​ប្រុស។ វេជ្ជបណ្ឌិត​​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បំពង់​បង្ហួរ​នោម​ខាង​ក្រៅ​ខ្លី​ជាង​ក្មេង​ប្រុស ជាពិសេស​ពេល​បន្ទោបង់​លាមក​អាច​ជាប់​ប្រតាក​ជាប់​ប្រដាប់​ភេទ។ ដូចនេះ​ពេល​ឃើញ​កាយវិការ​កូន​មិន​ប្រក្រតី​ណា​មួយ ម៉ាក់ប៉ា​ត្រូវ​ឆែក​ថា​កូន នោម ឬ​ជុះ ដើម្បី​កុំឲ្យ​វា​ផ្អាប់​ទុក និង​កកិត​ជាមួយ​ស្បែក​បរិវេណ​នោះ។ ចំពោះ​រោគ​សញ្ញា​វិញ​មាន​ដូចជា​ក្ដៅខ្លួន ទឹកនោម​ពណ៌​ខុសប្រក្រតី ពិបាក​ក្នុង​ការ​នោម យំ​ស្រែក​ដោយសារ​ឈឺចាប់​ពេល​នោម ជាដើម។ ដូចនេះ​ប្រសិនបើ​ចង់​ចង់​ស្បែក​កូន​គ្មាន​ភាព​កកិត មុន​ស្លៀក​អាច​លាប​ប្រេង​ទារក និង​ឡេ​បន្តិច រង់ចាំ​ឲ្យ​ស្ងួត​ចាំ បន្ទាប់មក​ស្លៀក​ខោ​ទឹកនោម​ជាការ​ស្រេច។


ការបំបៅដោះ

ពិតអត់ ទឹក​ដោះ​ម្ដាយជាឱសថកម្ចាត់កន្ទួលរមាស់លើស្បែកទារក?

ម៉ាក់ៗ​​ជាច្រើន​​សម្រេចចិត្ត​បំបៅដោះ​កូន ព្រោះ​យល់ថា​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ទារក​ទើប​នឹង​កើត។ ជា​ការពិត​ណាស់​ទារក​ដែល​ទទួល​បាន​អាហារូបត្ថម្ភ​តាមរយៈ​ការ​បំបៅ​ដោះ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​តែ​មួយ​មុខ​គត់​នៃ​ជីវិត​របស់​ពួកគេ​ ភាគច្រើន​ជួបប្រទះ​នូវ​ការ​ចម្លង​មេរោគ និង​ការ​រាករូស​តិចតួច​។ យ៉ាងណាមិញ​ ​តើ​ទឹកដោះ​ម្តាយ​ពិតជា​អាច​ព្យាបាល​កន្ទួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ដែរ​ឬ​ទេ​? ១.ទារក​តែង​មាន​​​កន្ទួល​លើ​ស្បែក​ បើ​តាម​គ្រូពេទ្យ​​ ទារក​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ដូច្នេះ​ហើយ​ទើប​ប៉ា​ម៉ាក់​តែង​​​​​​ព្រួយ​បារម្ភ​ នៅ​ពេល​ឃើញ​កន្ទួល​នៅ​លើ​ខ្លួន​កូនៗ​ជាទី​ស្រលាញ់​។ ​ជួនកាល​ វា​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ទារក​ដែល​​កើតមាន​កន្ទួល​នៅ​លើ​ស្បែក។ ជាក់​ស្តែង​ កន្ទួល​លើ​ស្បែក​របស់​ទារក​ ជាទូទៅ​ពុំ​បង្ក​នូវ​គ្រោះ​ថ្នាក់ និង​អាច​ព្យាបាល​នៅ​ផ្ទះ​ដោយខ្លួនឯង​បាន។ ​ឧទាហរណ៍​ ដូចជា​រោគ​រលាក​ស្បែក​ ឬ​កន្ទួល​ដោយ​សារ​ខោ​ទឹកនោម​។ វា​កើត​ឡើង​នៅ​ពេល​ស្បែក​ទារក​ប៉ះពាល់​ទៅ​នឹង​ខោ​ទឹក​នោម​ដែល​សើម និង​កខ្វក់​រយៈពេល​យូរ។ ដំណោះស្រាយ​ជាទូទៅ សម្រាប់​បញ្ហា​កន្ទួល​ដោយសារ​​ខោ​ទឹក​នោម​ គឺ​យើង​ត្រូវ​​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​ជា​ទៀងទាត់ និង​ប្រើ​ប្រភេទ​ថ្នាំលាប​ ឬ​ក្រែម​សម្រាប់​កន្ទួល​លើ​ស្បែក។ មាន​ការ​លើកឡើង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ថា​ ​ម៉ាក់ៗ​​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ដោះ​ម្តាយ​ ​សម្រាប់​ព្យាបាល​កន្ទួល​លើ​ខ្លួន​របស់​កូន​​ ហើយ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​។ តើ​វា​គឺ​ជា​ការពិត​ដែរ​ឬ​ទេ?​ ២.​តើ​ទឹក​ដោះ​ម្តាយ​អាច​ជួយ​ព្យាបាល​កន្ទួល​បាន​យ៉ាង​ដូច​ម្តេច? មុន​ពេល​ដែល​យើង​ពិភាក្សា​អំពី​ការសិក្សា​លើ​ប្រសិទ្ធិភាព​នៃ​ទឹក​ដោះ​ម្តាយ ចំពោះ​​ការ​ព្យាបាល​កន្ទួល យើង​មក​ធ្វើការ​វិភាគ​អំពី​សារធាតុចិញ្ចឹម​នៅ​ក្នុង​ទឹក​ដោះ​ម្តាយ ដែល​អាច​ជួយ​ព្យាបាល​កន្ទួល​ដែល​កើត​មាន​នៅ​លើ​ស្បែក​ទារក​ជា​មុន​សិន​។ អ្នកជំនាញ​ជាច្រើន​បាន​លើក​ឡើង​ថា​ ទឹកដោះ​ម្តាយ​ មាន​សារជាតិ​ប្រឆាំង​នឹង​ការរលាក​។ ប្រូតេអ៊ីន​នៅ​ក្នុង​ទឹកដោះ​ម្តាយ​ អាច​ជួយ​ប្រឆាំង​នឹង​មេរោគ​ ក៏ដូច​ជា​បាក់តេរី ហើយ​មាន​ផ្ទុក​នូវ​កត្តា​លូតលាស់ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​ថែម​ទៀត​ផង។​ ​សារធាតុ​ទាំងនេះ គឺ​ជា​ឱសថ​ដ៏​សក្ដិសិទ្ធិស​ម្រាប់​ចុង​សុដន់​ដែល​ឈឺ ឬ​ស្ងួតប្រេះ​។ អ្នកស្រាវជ្រាវ​ក៏​បាន​អះអាង​ថា​ ទឹក​ដោះម្តាយ​មាន​គុណប្រយោជន៍​នៅ​ក្នុង​ការ​ព្យាបាល​របួស​ ដែល​ប្រៀបបាន​ទៅ​នឹង​ខ្លាញ់​ចម្រាញ់​ពី​រោមចៀម​ (Lanolin) ដែល​ជា​ក្រែម​ផ្តល់សំណើម​ដល់​បបូរមាត់​ ឬ​ចុង​សុដន់​ដែល​ស្ងួត​ប្រះ។ ​ យ៉ាងណាមិញ​ តើទឹកដោះម្តាយ​ អាចព្យាបាល​កន្ទួល​ដែល​កើត​មាន​នៅ​លើ​ខ្លួន​របស់​ទារក​ដែល​ទើប​នឹង​កើត​ដែរ​ឬទេ?​ ​ដោយសារ​តែ​ម៉ាក់ៗ​ជាច្រើន​បាន​អះអាង​​ថា​ ទឹក​ដោះម្តាយពិត​ជា​មានប្រសិទ្ធភាព​សម្រាប់​ការ​ព្យាបាល​កន្ទួល អ្នកស្រាវជ្រាវ​បាន​ព្យាយាម​បញ្ជាក់​លើ​ការអះអាង​នេះ​ ដោយ​ធ្វើការ​សិក្សា​មួយ​ចំនួន។ ការស្រាវជ្រាវ​ដែល​មាន​ចំណងជើង​ថា ការ​ព្យាបាល​ដោយ​ទឹកដោះ បាន​ពិនិត្យ​ឡើងវិញ​លើ​ឯកសារ​មួយ​ចំនួន​ទាក់ទិននឹង​​ទឹក​ដោះម្តាយ និង​ស្ថានភាព​ស្បែកទារក។ […]


ការបំបៅដោះ

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក

កង្វះ​ជាតិ​ដែក ជា​មូលហេតុ​ដ៏​ចម្បង​ធ្វើ​ឲ្យ​ក្មេង​កើត​ជំងឺ​ស្លេក​ស្លាំង។ ទារក ឬ​កុមារ​ដែល​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន ពិសេស​ធ្វើ​ឲ្យ​ស្លេក​ស្លាំង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា តាម​ការ​សិក្សា​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មាន​ក្មេង​ដែល​បៅ​ទឹកដោះ​ម្តាយ​ប្រមាណ​ជា ១២% ប្រឈម​នឹង​កង្វះ​ជាតិ​ដែក ពិសេស​ក្មេង​អាយុ​ចាប់​ពី ៤ ខែ​ឡើង​ទៅ (ក្មេង​កើត​គ្រប់​ខែ) ចំពោះ​ក្មេង​កើត​មិន​គ្រប់​ខែ​វិញ​រឹត​តែ​ប្រឈម​កង្វះ​ជាតិ​ដែក​ខ្លាំង។ "ចំពោះ​ក្មេង​មិន​គ្រប់​ខែ​វិញ ការ​ខ្វះ​ជាតិ​ដែក​បម្រុង​ដែល​ម្តាយ​ផ្តល់​ឲ្យ​កូន​ពេល​នៅ​ក្នុង​ផ្ទៃ​យក​មក​ប្រើ​ប្រាស់​ឆាប់​អស់​ណាស់ គឺ​អស់​មុន​រយៈពេល ៤ ខែ ក្រោយ​កូន​កើត​មក​ទៅ​ទៀត។ បែប​នេះ​ម្តាយ​ត្រូវ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​ជាប់ ទាំង​ថ្នាំ​ជាតិ​ដែក ទាំង​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក ដើម្បី​ឲ្យ​កូន​មាន​លទ្ធភាព​ទទួល​យក​ជាតិ​ដែក​គ្រប់​គ្រាន់ នោះ​ការ​ប្រឈម​របស់​កូន​នឹង​ការ​ខ្វះ​ជាតិ​ដែក​មិន​មាន​នោះ​ទេ"។ តើ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន គួរ​ធ្វើ​ម៉េច​ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ខ្វះ​ជាតិ​ដែក? តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ក្រោយ​សម្រាល​កូន​រួច ស្ត្រី​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ចំនួន ៤២ គ្រាប់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង។ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​អាហារ​ដែល​សម្បូរ​ជាតិ​ដែក មិន​ត្រឹម​បង្ការ​ភាព​សេ្លក​ស្លាំង​របស់​ម្តាយ​ប៉ុណ្ណោះ​ទេ ធ្វើ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​អាច​បំពេញ​ជាតិ​ដែក​គ្រប់​គ្រាន់​ទៅ​ឲ្យ​កូន។ ដ្បិត​ទឹក​ដោះ​ម្តាយ​មាន​បរិមាណ​ជាតិ​ដែក​តិច តែ​លោក​វេជ្ជបណ្ឌិត​ថា ​កូន​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ​អាច​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​ជាង​ការ​ស្រូប​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ។ ម្យ៉ាង​វិញ​ទៀត ទឹក​ដោះ​ម្តាយ​ងាយ​រលាយ​ទឹក​ដោះ​គោ កូន​ម៉ឹម​ទៅ​មិន​សូវ​ឈឺ។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ


ទារកលូតលាស់ឆ្នាំដំបូង

ប្រញាប់ប្តូរទម្លាប់នេះភ្លាម បើមិនចង់មានបញ្ហាដល់ខួរក្បាលទារកទើបកើត

ទោះជាការមើលថែទារកទើបកើតមានចាស់ទុំជួយជាកម្លាំងពិតជាល្អក៏ពិតមែន តែការអនុវត្តន៍ទម្លាប់មួយចំនួនដូចជាលាបប្រេងកូឡា ពន្លៃត្រាំស្រា កំបោរ ឬតំបែរលើបង្ហើយកូន ដើម្បីឲ្យឆាប់រឹង ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ វេជ្ជបណ្ឌិត សូ សំណាង បានឲ្យដឹងថា ទម្លាប់អស់ទាំងនោះបើនៅតែអនុវត្តលើទារកតទៅទៀត ប្រៀបដូចបំផ្លាញកូនខ្លួនឯងទៅវិញទេ។ ការលាបប្រេងកូឡានៅពីលើនោះ អាចជ្រាបតាមស្បែកចូលទៅក្នុងខួរក្បាល និងធ្វើឲ្យខូចកោសិកាខួរក្បាល។ លោកបន្តទៀតថា ការលាបប្រេងកូឡាប្រេងខ្យល់មានជាតិក្លិន aromatic ក្រៅពីប៉ះពាល់ខួរក្បាល នៅប៉ះពាល់បេះដូង និងខ្យល់ក្នុងសួត ហើយប្រើយូរទៅៗ អាចខូចបេះដូង និងសួតតែម្ដង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកបន្ថែមទៀតថា ក្រៅពីប្រេងកូឡា ប្រេងខ្យល់ ចាស់ៗក៏តែងបង្គាប់បញ្ជាឲ្យយករបស់ដទៃទៀតដូចជាកំបោរ ពន្លៃត្រាំស្រាទៅលាបលើបង្ហើយកូន ដែលទង្វើនេះពិតជាគ្រោះថ្នាក់ខ្លាំង ព្រោះរបស់អស់ទាំងនោះមានជាតិកាត់ និងក្ដៅធ្វើឲ្យប៉ះពាល់ស្បែក រលាក ក្រហម ឡើងអាចម៍ក្របី បើក្មេងលេបចូលពោះវិញអាចបណ្ដាលឲ្យពុល។ [embed-health-tool-baby-poop-tool] វេជ្ជបណ្ឌិតឯកទេសទូទៅ បញ្ជាក់ទៀតថា ទារកទើបនឹងកើត តែងតែមានកន្លែងមួយនៅចំពីលើក្បាលដែលមានសភាពទន់ជ្រាយ ដែលយើងហៅថា «បង្ហើយ» ហើយជាកន្លែង ដែលត្រូវថ្នមបំផុត មិនត្រូវប៉ះពាល់ ឬលើអ្វីផ្ដេសផ្ដាសនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសាររបស់អស់នោះ។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ […]


ការថែទាំទារក

ស្លៀក​ខោទឹកនោមឲ្យកូនមើលទៅស្រួល តែត្រូវដឹងចំណុចតូចៗនេះ

ស្រីៗ​គ្នា​យើង​ណា​ខ្លះ​​ទើប​ក្លាយ​ជា​ម្តាយ​គេ​លើក​ដំបូង​? ដឹង​​វិធី​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ហើយឬនៅ​​? ការស្លៀក​ខោទឹក​នោម​ឲ្យ​កូន​នៅ​ក្នុង​អត្ថបទ​នេះ​សំដៅតែ​លើ​អូនៗ​​តូច​ទើប​តែ​កើត​ មិន​មែន​អូនៗ​ចេះ​រត់ ចេះដើរនោះទេ​។​ អត្ថបទនេះ​នឹង​ប្រាប់​ម៉ាក់​ថ្មី​ថ្មោង​ទើប​មាន​អាអូន​លើក​ដំបូង។​ ស្រីៗ​យើង​​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​មិនខាន​​ដោយ​គ្រាន់​តែ​ធ្វើ​តាម​គន្លឹះ​ទាំង​នេះ។ ១.ត្រៀមរបស់​ត្រូវ​ប្រើ​ មុន​នឹង​ចាប់​ផ្តើមស្លៀក​ខោទឹក​នោម​ឲ្យ​កូន​ ម៉ាក់ៗ​​ត្រូវ​តែ​មាន​អ្វី​ទាំង​អស់​ក្នុង​ដៃ​ឲ្យ​​ហើយ ព្រោះ​ថា​យើង​មិន​អាច​ឃ្លាត​ពី​ទារក​សូម្បី​តែ​មួយ​វិនាទី។ យើង​​ត្រូវ​ការខោ​ទឹក​នោម​ស្អាត​មួយ ទឹក​ក្តៅ​ឧណ្ហៗមួ​យចាន​​​ ក្រណាត់​សម្រាប់​​ជូត​សម្អាត​​មួយ ថ្នាំ​លាប​គូទ​កូន និងក្រណាត់​ទ្រាប់​​ពី​ក្រោម​ទារក​ពេល​ធ្វើ​ការ​ផ្លាស់​ប្តូរ។ ២.ឱប​កូន​នៅ​លើ​ដៃ សូម​ចង​ចាំ​ថា​ ម៉ាក់ៗ​ត្រូវ​តែ​សម្អាត​​ដៃ​មុន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​កន្ទប​ ឬខោកូន។ ដំបូង​ឡើយ​ត្រូវ​ដាក់​កូន​លើ​កន្លែង​រាប​ស្មើមួយ។ បន្ទាប់​មក​ដាក់​ដៃ​ម្ខាង​លើ​កូន​ដើម្បី​កុំ​ឲ្យ​រមៀល​ធ្លាក់។ ជំហ៊ាន​បន្ទាប់​ដោះ​ខោ​ទឹក​នោម​​ដែល​គគ្រិច​នោះ​ចេញ​ ហើយ​លើក​កូន​ឡើង។ ប្រើ​ដៃ​ម្ខាង​ទៀត​ទាញ​កន្ទប់​នោះ​ចេញ​ពី​ខាង​មុខ។ ៣.ជូត​សម្អាត​​ទារក​ទាំង​មុខ​ទាំង​ក្រោយ ជ្រលក់​ក្រណាត់​ស្អាត​នោះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយជូតគូទ​កូន​​ពី​មុខ​ទៅ​ក្រោយ។ សូម​ចងចាំ​ថា​ មិន​ត្រូវ​ជូត​ពី​ក្រោយ​មក​មុខ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​​បាក់​តេរី​រាលដាលពីគូទ​មក​ប្រដាប់ភេទ​ និងធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ទឹក​នោម​កូន ជា​ពិសេស​ចំពោះ​ទារិកា។ ប្រសិន​បើជាកូន​ប្រុស​យើង​​ត្រូវ​ដាក់​ខោទឹក​នោម​ថ្មី​លើ​ប្រដាប់​ភេទ​របស់​កូន​​ ដើម្បី​កុំ​ឲ្យ​កូន​នោម​ដាក់យើង​។ ចុង​ក្រោយយើង​​គួ​ដាក់​កូន​លើ​ក្រណាត់​ក្រាល​ស្អាត និង​​ស្ងួត​ ហើយ​លាប​ថ្នាំ​សម្រាប់​​​ការពារ​គូទ​ឲ្យ​កូន​ មុន​នឹង​ស្លៀក​ខោ​ថ្មី​ទៀត​​។ ៤.សាក​ទំហំ​ខោ​ទឹក​នោម​ទារក ប្រសិន​បើយើង​​មិន​ច្បាស់ ថា​ខោ​ទឹក​នោម ឬ​កន្ទប​ត្រូវ​ជាមួយ​កូន​​ឬ​អត់​នោះ យើង​​អាច​ឆែក​ដោយ​យក​ម្រាម​ដៃ​ពីរ​សង្ខាង​របស់​យើង​ទាញ​វាស់​ជាមួយ​ចង្កេះ​កូន។ សំរាប់​ទារក​ទើប​នឹង​កើត យើង​​គួរ​តែ​ទាញ​ផ្នែក​ខាង​លើ​នៃ​កន្ទប​ឲ្យ​​ផុត​ពី​ផ្ចិត​ដើម្បី​ឲ្យ​​កូន​អាច​ដើរ​ខ្យល់​បាន​ល្អ។ ៥.វិធី​ការ​ពារ​កុំឲ្យ​​​រោលខោទឹក​នោម ការ​រោល​ដោយ​កន្ទប​ គឺ​ជា​បញ្ហា​ដែល​កើត​ញឹកញាប់​​បំផុត​លើ​​ទារក។ ដើម្បី​ការពារ​ការ​រោល​នេះ​យើង​​ត្រូវ​តែ​ផ្លាស់​ប្តូរ​កន្ទប​ ឬ​ខោ​កូន​ឲ្យ​បាន​ញឹកញាប់ លាប​ថ្នាំ​ការពារ និងអាច​ថា​កុំ​ប្រើ​កន្ទប​ប្រសិន​បើ​អាចធ្វើ​​ទៅ​បាន។ ប្រសិន​បើ​ការ​រោល​នេះ​មាន​លក្ខណៈ​យូរ ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។ ប្រសិន​បើ​កូន​គ្រុន ស្រប​​​ពេល​ជាមួយ​គ្នា​នឹង​ការ​រោល​នេះ ឬ​ប្រសិន​បើ​ការ​រោល​នេះ​ធ្វើ​ឲ្យ​​ឈឺ​ចាប់ ឡើង​ក្រហម​ជាមួយ​ខ្ទុះ ត្រូវ​នាំ​កូន​ទៅ​ជួប​​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​បាន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ