ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ម្សៅទឹកដោះគោឆុងហើយអាចទុកឲ្យ​កូន​បៅ​​បានប៉ុន្មាន​ម៉ោង?

ម៉ាក់​ៗ​ដែល​ឲ្យ​អូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ទំនងជា​បាន​ដឹង​ច្បាស់​ពី​របៀប​រៀប​ចំ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​អូន​ៗ​ហើយ តែ​ដឹង​ទេ​ថា​ម្សៅ​ទឹក​ដោះ​គោ​ឆុង​ហើយ អាច​ទុក​បាន​ក្នុង​​​រយៈពេល​ប៉ុន្មាន? ក្រោ​ពី​រៀប​ចំ​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​ហើយ បើ​ម៉ាក់ៗ​ទុក​ចោល​ក្នុង​សី​តុណ្ហ​ភាព​ធម្មតា​យូរ​ពេក​ វា​នឹង​ខូច​គុណ​ភាព​បាន។ ដើម្បី​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​អូនៗ​ឆុង​រួច​ហើយ​មាន​សុវត្ថិ​ភាព​ពេល​អូនៗ​បៅ ម៉ាក់​ត្រូវ​ឲ្យ​អូន​ៗ​បៅ​ទឹក​ដោះ​គោ​ឆុង​ហើយ​ក្នុង​រង្វង់​​ពីរ​ម៉ោង​បន្ទាប់​ពី​ឆុង​រួច។ ប៉ុន្តែ បើ​ម៉ាក់ៗ​បាន​ចាប់​ផ្ដើម​យក​ទឹក​ដោះ​គោ​ឆុង​ហើយ​នោះ​ឲ្យ​អូនៗ​បៅ​ ទឹក​ដោះ​គោ​ដែល​អូនៗ​កំពុង​បៅ​​មិន​ត្រូវ​បន្ត​បៅ​យូរ​ជាង​ម៉ោង​នោះ​ទេ​។ មួយ​វិញ​ទៀត បើ​ម៉ាក់ៗ​គិតថា​ចង់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ទុក​ឲ្យ​អូនៗ​បៅ​ពេល​ក្រោយ​ ម៉ាក់ៗ​ត្រូវ​រក្សា​ទឹក​ដោះ​គោ​ឆុង​រួច​ទុក​ក្នុង​ដប រួច​ដាក់​ចូល​​ក្នុង​ទូទឹកកក និង​ត្រូវ​ប្រើ​ក្នុង​រង្វង់​២៤​ម៉ោង​តែ​ប៉ុណ្ណោះ​​។ ចំណុច​មួយ​​ទៀត ម៉ាក់ៗ​គួរ​ដឹង​ដែរ​នោះ គឺ​ថា​បើ​ម៉ាក់ៗ​ឲ្យ​អូនៗ​បៅ​ហើយ និង​មាន​សល់​ទឹក​ដោះ​គោ​ក្នុង​ដប មិន​ត្រូវ​ទុក​ឲ្យ​បៅ​បន្ត​ទៀត​ទេ ត្រូវ​ចាក់​ចោល​ភ្លាម​ដែរ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC អាមេរិក។ CDC អាមេរិក​បញ្ជាក់ថា​ទឹក​ដោះ​គោ​ដែល​នៅ​សល់ គឺ​អាច​មាន​លាយ​ឡំ​ជា​មួយ​ទឹក​មាត់​របស់​អូនៗ ដែល​អាច​ផ្ដល់​ឱកាស​ឲ្យ​បាក់តេរី​លូត​លាស់​បាន​។​ ដូច​គ្នា​ដែរ ម៉ាក់ៗ​ត្រូវ​ចាំ​ថា​ត្រូវ​សម្អាត​កំប៉ុង​ទឹក​ដោះ​គោ​អូន​ឲ្យ​បាន​ស្អាត និង​មាន​អនាម័យ​ជានិច្ច​មុន​នឹង​ប្រើ​ប្រាស់​ជា​ថ្មី​។​ ចំពោះ​ម្សៅ​ទឹក​ដោះ​គោ​ ដែល​ម៉ាក់ៗ​ទើប​បាន​ទិញ ឬមិន​ទាន់​បាន​បើ​ក​ប្រើ​ប្រាស់​​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់ ស្ងួត និង​មិន​ត្រូវ​ទុក​នៅ​ក្រៅ​ផ្ទះ ដូច​ជា​ក្នុង​រថយន្ត​ឡើយ​​។ ចំណែក​ឯក​ម្សៅ​ទឹក​ដោះ​គោ​ដែល​បាន​បើ​កប្រើ​ហើយ ម៉ាក់​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់ ហើយ​ស្ងួត ដោយ​ត្រូវ​គ្រប​គម្រប​ឲ្យ​បាន​ជិត​ល្អ និង​ហាម​ដាច់​ខាត​ដាក់​ក្នុង​ទូ​ទឹកកក។ ដូច​គ្នា​ដែរ ជា​ធម្មតា​ម្សៅ​ទឹក​ដោះ​គោ​ដែល​បើក​ហើយ គួរ​តែ​ប្រើ​ឲ្យ​អស់​ក្នុង​រង្វង់​មួយ​ខែ​ ឬ​ត្រូវ​ពិនិត្យ​ការ​បញ្ជាក់​លើ​សម្បក​កំប៉ុង​។ ពេល​ម៉ាក់ៗ​បើក​ម្សៅ​ទឹក​ដោះ​គោ​ប្រើ​ហើយ ត្រូវ​សរសេរ​កាល​បរិច្ឆេទ​​​បើក​ប្រើ​ប្រាស់​លើ​គម្រប​កំប៉ុង​ ដើម្បីឲ្យ​ម៉ាក់ៗ​ងាយ​ស្រួល​​ចង​ចាំ។ អ្វី​ដែល​ត្រូវចង​ចាំ​មែន​ទែន​នោះ គឺ​ម៉ាក់​មិន​ត្រូវ​ប្រើ​ប្រាស់​ម្សៅ​ទឹក​ដោះ​គោ​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ សម្រាប់​អូនៗ​បៅ​នោះ​ទេ​។


អាហារូបត្ថម្ភទារក

ចេញរោគសញ្ញាទាំងនេះ កូនខ្វះជាតិដែកហើយ ប្រញាប់រកដំណោះស្រាយ(វីដេអូ)

ជាតិ​ដែក ជា​សារធាតុរ៉ែ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​លូត​លាស់រាងកាយ ការអភិវឌ្ឍ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​សរសៃ​ប្រសាទ។ ប៉ុន្តែ​ក្មេង​ខ្លះ​បែប​ជា​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​នោះ​ទេ។ តើ​មាន​រោគ​សញ្ញា​អី​ខ្លះ​ដែល​បញ្ជាក់​ថា ក្មេង​ខ្វះ​ជាតិ​ដែក? ធ្វើ​ម៉េច​ដើម្បី​បង្ការ​មិន​ឲ្យ​កូន​ខ្វះ​ជាតិ​ដែក? រោគ​សញ្ញា​ក្មេង​ខ្វះ​ជាតិ​ដែក – ស្លេកស្លាំង – អស់កម្លាំង – បែក​ញើស​ស្អិត – ត្រជាក់​ដៃ​ជើង – ដង្ហើម​ខ្លី – គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម – សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុង​ឈាម (ករណីធ្ងន់ធ្ងរ)។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ ប្រសិនបើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការតាមដានខ្ពស់ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួន​គ្រាប់​ឈាមក្រហមមិន​គ្រប់គ្រាន់​សម្រាប់​ដឹក​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។ បរិមាណ​ជាតិ​ដែក​ក្មេង​ត្រូវ​ការ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ណែ​នាំ​នូវបរិមាណជាតិ​ជាតិ​ដែក​ទៅ​តាម​វ័យរបស់​ក្មេង​ខាង​ក្រោម​នេះ។ – សម្រាប់​ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​អាយុ ២៤-៤៥ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ ។ – ក្មេង​អាយុ ៥-១២ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ។ បរិមាណ​ជាតិ​ដែក​ទាំង​នេះ ទារក ឬ​កុមារ អាច​ទទួលបាន​ពី​ការ​បៅ​ទឹក​ដោះ​ម្តាយ ឬ​របប​អាហារ​ផ្សេងៗ តែ​ចំពោះ​ម៉ាក់ៗ​ដែល​មាន​កូន​ម៉ឹមម្សៅ​ទឹកដោះ​គោ ឬ​ទឹក​ដោះ​ពពែ ត្រូវ​ប្រាកដ​ថា អាហារ​បំប៉ន​កូន​ទាំង​នោះ​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ទៅ​តាម​តម្រូវ​ការ​របស់​កូន​ទៅ​តាម​វ័យ។


អាហារូបត្ថម្ភទារក

កូនអាយុ ៦ ខែ ម៉ាក់ប៉ាគួរបន្ថែមអាហារក្រៅប៉ុន្មានដង/ថ្ងៃ ទើបល្អដល់កូន?

អា​អូន​តូច​ៗ ត្រូវ​ការ​អាហារ​បំប៉ន​គ្រប់​គ្រាន់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ រាងកាយ​រឹង​មាំ និង​ប្រាជ្ញា​ឆ្លាត​វៃ។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា នៅ​អាយុ​ ៦ ​ខែ ជា​វ័យ​ដែល​អា​អូន​លូតលាស់​លឿន ហើយ​ត្រូវ​ការ​ថាមពល និង​សារធាតុ​ចិញ្ចឹម​ល្អ​ជាង​វ័យ​ណាៗ​ទាំង​អស់​ក្នុង​ជីវិត​កូន។ តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា ពេល​កូន​បាន​អាយុ ៦ ខែ អាហារ​សំខាន់​ដែល​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ចាំបាច់​នៅ​តែ​ជា​ទឹក​ដោះ​ម្ដាយ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​របស់​អា​អូន​ទេ។ ម៉ាក់​ប៉ា​គួរ​ចាប់​ផ្ដើម​ណែនាំ​អាហារ​ពិត​ប្រាកដ​ដល់​កូន ដើម្បី​បន្ថែម​តម្រូវ​លូតលាស់​របស់​កូន​ពី​លើ​ទឹក​ដោះ​ម៉ាក់ៗ។ ទារក​មាន​អាយុ ​៦ ខែ ទើប​តែ​រៀន​ទំពា​អាហារ​ទេ ដូច​នេះ​ហើយ អាហារ​ដំបូង​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ឲ្យ​កូន​គួរ​តែ​ជា​អាហារ​ទន់ៗ ងាយ​ស្រួល​ឲ្យ​អា​អូន​លេប​ចូល​ពោះ​ដូច​ជា​បបរ ឬ​បន្លែ ផ្លែឈើ​ស្ងោរ និង​កិន​ឲ្យ​ម៉ដ្ត​ជាដើម។ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​បបរ​មាន​សភាព​រាវ​ពេក វា​គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​កូន​ទេ យក​ល្អ បបរ​ត្រូវ​ដាំ​ឲ្យ​ខាប់ ពេល​ដួស​មិន​ធ្លាក់​ពី​ស្លាបព្រា​ទើប​វា​មាន​សារធាតុ​ចិញ្ចឹម​ខ្លះ​សម្រាប់​កូន។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចាប់​ពី​អាយុ  ៦-៨ ខែ ម៉ាក់​ប៉ា​អាច​បញ្ចុក​អាហារ​បន្ថែម​ឲ្យ​កូន​បាន​កន្លះ​ពែង ២-៣ដង/ថ្ងៃ។ នៅ​អាយុ​ប៉ុណ្ណេះ​អា​អូន​អាច​ញ៉ាំ​អ្វី​ក៏​បាន​លើក​លែង​តែ​ទឹក​ឃ្មុំ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​មិន​អាច​ទប់​ទល់​នឹង​បាក់តេរី​ពី​ទឹក​ឃ្មុំ​ឆៅ​បាន​ទេ រហូត​ដល់​កូន​អាយុ​១ឆ្នាំ។ ពេល​ដែល​ឲ្យ​ចំណី​ក្រៅ​ដល់​កូន ម៉ាក់​ប៉ា​គួរ​តែ​ឲ្យ​ក្រោយ​ពេល​អា​អូន​បៅ​ដោះ​ម៉ាក់​ៗ​រួច ធ្វើ​ដូច​នេះ​ទើប​កូន​នៅ​តែ​បន្ត​ការ​បៅ​ដោះ​ម្ដាយ​បាន​ច្រើន។ រសជាតិ​នៃ​អាហារ​ថ្មី​អាច​ធ្វើ​ឲ្យ​អា​អូន​ប្លែក​មាត់ ប្លែក​អារម្មណ៍ ដូច​នេះ​ហើយ​ទុក​ពេល​ឲ្យ​កូន​ស៊ាំ​នឹង​រសជាតិ​ថ្មី​នេះ។ យើង​ត្រូវ​អត់ធ្មត់ និង​មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​អាហារ​ដែល​កូន​មិន​ចង់​ញ៉ាំ ឬ​បញ្ចុក​កូន​ឲ្យ​ញ៉ាំ​ច្រើន​ពេក​ទេ។ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​សញ្ញា​បញ្ជាក់​ថា​កូន​ឆ្អែត […]


ការថែទាំទារក

ខែរងាហើយ កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក កូនតូចងាយប្រឈមបញ្ហាទាំងនេះ

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​រដូវ​រងា ដូចនេះ​ម៉ាក់ប៉ា​​គួរ​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ពី​សុខភាព​កូន​តូច​កាន់តែ​ខ្លាំង ព្រោះ​កូន​ងាយ​នឹង​ប្រឈម​ជំងឺ​ផ្ដាសាយ ហៀរ​សម្បោរ ឬ​អាលែកហ្ស៊ី​ជាមួយ​អាកាស​ធាតុ និង​ធូលី​ដី​ដែល​តោង​ជាប់​នឹង​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​ចុះ​ត្រជាក់​បែប​នេះ​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់​ងាយ​នឹង​ឈឺ​ដូចគ្នា ចំណែក​អ្នក​ពេញ​កម្លាំង​ចាប់ពី ១៨-៤០ ឆ្នាំ​ក៏​ជួប​ដែរ គ្រាន់តែ​មិន​ច្រើន​ដូច​វ័យ​ទាំង​២។ លោក​បន្ត​ទៀត​ថា ខែ​នេះ​កូន​តូច​នៅ​ក្នុង​ផ្ទះ ដំឡើង​កម្រិត​ម៉ាស៊ីន​ត្រជាក់ ឬ​ផ្អាក​ប្រើ ដោយ​ងាក​មក​បើក​ទ្វារ ឬ​បង្អួច ដើម្បី​ឲ្យ​ខ្យល់​ចេញ​ចូល ឬ​កុំឲ្យ​ហប់ ព្រោះ​អាកាសធាតុ​ត្រជាក់​ពី​ក្រៅ​អាច​ជ្រាប​ចូល​ផ្ទះ​ធ្វើឲ្យ​ត្រជាក់​ល្មម​ហើយ។ ចំពោះ​កូន​ទើប​កើត ត្រូវ​នៅ​កន្លែង​មាន​សីតុណ្ហភាព​មិន​ក្ដៅ និង​មិន​ត្រជាក់​ពេក​ឡើយ ចន្លោះ​ពី ២០ ទៅ ២៣ អង្សាសេ ហើយ​អាកាសធាតុ​ពេល​នេះ​អាច​គ្រប់គ្រាន់​ដោយ​មិន​ចាំបាច់​ពឹង​លើ​គ្រឿង​ម៉ាស៊ីន។ ក្រៅពី​ភាព​ត្រជាក់​ដែល​ងាយ​បង្ក​ឲ្យ​មនុស្ស​ឈឺ​ជំងឺ​ផ្ដាសាយ​ហើយ ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​ដែល​មិន​បាន​សម្អាត​ត្រឹមត្រូវ​នាំឲ្យ​យើង​ជួប​បញ្ហា​អាលែកហ្ស៊ី​ស្បែក ច្រមុះ និង​ភ្នែក។ នៅ​ពេល​រន្ធ​ច្រមុះ និង​ភ្នាស​សើម​ក្នុង​រាង​កាយ​ស្ងួត អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ ដោយសារ​ភ្នាសសើម គឺ​ជា​ស្រទាប់​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​ភ្នាស​សើម​ត្រូវ​បាន​រំខាន​ដោយ​ម៉ាស៊ីន​ត្រជាក់ ទើប​ធ្វើឲ្យ​រាងកាយ​ងាយ​ឆ្លង​មេរោគ។ ចំពោះ​បញ្ហា​ភ្នែក​វិញ​ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​បញ្ជាក់​ថា នាំ​ឲ្យ​ព្រិល រមាស់ និង​មាន​អារម្មណ៍​ក្រហាយ​ភ្នែក បើ​យើង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​ម៉ោង​រាល់ថ្ងៃ។ ដូចនេះ​ក្នុង​រដូវ​រងា​នេះ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ទាំងអស់​គ្នា​កុំ​គួរ​ចេញ​ក្រៅ​ដែល​មាន​ខ្យល់​ខ្លាំង ហើយ​បើ​នៅ​ក្នុង​ផ្ទះ ក៏​មិន​គួរ​បើក​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​យូរ​ពេក​ដែរ។


ការបំបៅដោះ

ទឹកដោះដំបូងម៉ាក់ៗសម្បូរសារធាតុចិញ្ចឹមអស់នេះ ទើបល្អខ្លាំងសម្រាប់អាអូន

ចំពោះ​ម៉ាក់ៗពពោះ និង​គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ឭ​ញឹក​ញាប់​ហើយ​ពាក្យ​ថា "ទឹក​ដោះ​ដំបូង" ប្រៀប​បាន​ជា​ថ្នាំ​ទិព្វ​សម្រាប់​ទារក​ទើប​នឹង​កើត។ ចុះ​បើ​ប្រៀប​បាន​នឹង​ថ្នាំ​ទិព្វ ម៉ាក់ៗ​មាន​ធ្លាប់​ឆ្ងល់​អត់​ថា នៅ​ក្នុង​ទឹក​ដោះ​ដំបូង​របស់​យើង​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ​ទៅ ដែល​ល្អ​សម្រាប់​កូន​? តាម​ការ​ពន្យល់​ពី​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដែល​ស្រស់ និង​ថ្មី​បំផុត និង​គ្មាន​មេរោគ (ចំពោះ​ម៉ាក់ៗ​មាន​សុខភាព​ល្អ) និង​សម​ស្រប​សម្រាប់​ផ្គត់ផ្គង់​ចិញ្ចឹម​ទារក​ទើប​នឹង​កើត​រហូត​ដល់​អាយុ ៦​ខែ។ ចំពោះ​ទឹក​ដោះ​ដំបូង​របស់​ម៉ាក់ៗ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​មាន​ដូចជា៖ អង់ទីករ (IgA) និង​គ្រាប់​ឈាម​ស រាប់​លាន​សម្រាប់​ការពារ​មេរោគ សារធាតុ​រ៉ែ និង​វីតាមីន​ជួយ​ទ្រទ្រង់​សារពាង្គ​របស់​កូន ជួយ​ទប់​ស្កាត់​ការ​បាត់​បង់​ជាតិ​ទឹក និង​ការ​សម្រក​ទម្ងន់​របស់​កូន ប្រូតេអ៊ីន និង​ខ្លាញ់​ព្រម​ទាំង​អូមេហ្គា៣ និង​សារជាតិ​ផ្សេង​ទៀត​ជួយ​បង្កើន​ការ​លូតលាស់​កុមារ មេតា​បូលីស ថ្លើម ខួរក្បាល និង​ភ្នែក ជួយ​ឲ្យ​កោសិកា​ឆាប់​លូតលាស់ រីក​ធំធាត់ មាន​ភាព​ស៊ាំ មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មេរោគ (រលាក​ក្រពះ រាករូស រលាក​ផ្លូវ​ដង្ហើម និង​រោគ​ផ្សេងៗ) ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​ចំណាយ​ពេល​វេលា​ចាប់​ពី​នាទី​ដំបូង​នៃ​កំណើត​កូន។ ម៉្យាង​វិញ​ទៀត ការ​ឲ្យ​កូន​បៅ​ដោះ​ម៉ាក់ៗ​ផ្ទាល់ ជួយ​បង្កើន​ភាព​ស្និទ្ធ​ស្នាល ដោយ​មាន​ការ​ប៉ះពាល់​រវាង​ស្បែក​កូន និង​ស្បែក​ម៉ាក់ៗ បណ្ដាល​ឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ និង​ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត​របស់​ទារក និង​ម្ដាយ។ ណាមួយ ទារក​ដែលបៅដោះម្ដាយមិនងាយឈឺដូចទារកដែលបៅទឹកដោះគោទេ។ នៅ​ពេលដែលកូនបៅដោះម៉ាក់ៗ យើងមិនសូវបារម្ភខ្លាចកូនមានបញ្ហារាករូស ទល់លាមក ឬមានបញ្ហាប្រព័ន្ធរំលាយអាហារ […]


ការថែទាំទារក

ទោះធ្លាក់ខ្យល់ត្រជាក់ខ្លាំង អាអូននៅតែមានភាពកក់ក្ដៅ បើម៉ាក់ប៉ាធ្វើបែបនេះ

រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ចូល​មក​ដល់ គ្នា​យើង​ម្នាក់ៗ​ចាប់​ផ្ដើម​ឃ្លុំ ខ្លួន​ជិតៗ ព្រោះ​ធ្លាក់​ខ្យល់​ខ្លាំង​ពេក​ធ្វើ​ឲ្យ​រងា។ ជួន​កាល អាកាសធាតុ​ត្រជាក់​ពេក ធ្វើ​ឲ្យ​យើង​មនុស្ស​ធំ​ពិបាក​ទ្រាំ គេង​មិន​លក់ រងា​ញ័រញាក់ ចុះ​ទម្រាំ​អា​អូន​តូច​ៗ មាន​ប្រព័ន្ធ​ការពារមិន​រឹង​មាំ ងាយ​ឈឺ​ទៀត។ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ដឹង​ពី​តិចនិក​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​ត្រឹម​ត្រូវ ចៀសវាង​ខ្យល់​ត្រជាក់​រំខាន​ដល់​កូន។ តិចនិក​កុំ​ឲ្យ​កូន​រងា​ពេល​យប់ ឬ​ពេល​គេង – ក្នុង​បន្ទប់​កូន​គេង​ត្រូវ​មាន​សីតុណ្ហភាព ២០អង្សារសេ – ស្លៀក​ពាក់​ឲ្យ​កូន​ជិត​ទាំង​ចុង​ដៃ ចុង​ជើង – លាប​ឡេ​ផ្ដល់​សំណើម​ឲ្យ​កូន ចៀសវាង​ស្បែក​ស្ងួត និង​រមាស់​ដោយ​សារ​អាកាសធាតុ ឬ​ពាក់​អាវ​ច្រើន​ជាន់ – បិទ​បង្អួច​ឲ្យ​ជិត បើ​អាកាសធាតុ​ខាង​ក្រៅ​ត្រជាក់​ខ្លាំង តែ​ត្រូវ​ប្រាកដ​ថា នៅ​ក្នុង​បន្ទប់​មាន​ខ្យល់​ចេញ​ចូល​មិន​ហប់​ខ្យល់ – បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់ យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​តង់​ទៀត​ឲ្យ​កូន – យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ល។ – មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។ តិចនិក​កុំ​ឲ្យ​កូន​រងា​ពេល​ចេញ​ទៅ​ក្រៅ – ស្លៀក​ខោអាវ​ការពារ​កូន​ពី​ខ្យល់​ត្រជាក់ ខោអាវ​កូន​ត្រូវ​មាន​សភាព​ទន់ និង​ងាយ​ស្រួល​ដក​ដង្ហើម – ពាក់​មួក​ឲ្យ​អា​អូន ព្រោះ​វា​អាច​ជួយ​ការពារ​ត្រចៀក​កូន​ពី​ខ្យល់​ត្រជាក់ – ពេល​ចេញ​ទៅ​ក្រៅ ត្រូវ​ពាក់​ស្រោម​ដៃ​ឲ្យ​កូន ឬ​ឃ្លុំ​ខ្លួន​អា​អូន​ជាមួយ​កន្សែង ឬ​ភួយ តែ​ត្រូវ​ប្រាកដ​ថា […]


ការថែទាំទារក

ម៉ាកប៉ាគួរតែស្វែងយល់ពីជំងឺរលាកខួរក្បាល ជេអ៊ី និងវ៉ាក់សាំង

វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី បង្ក​ឡើង​ដោយសារ​មូស​ខាំ ហើយ​ភាគច្រើន​បំផុត​កើត​ឡើង​នៅ​តំបន់​អាស៊ី និង​កើត​ច្រើន​នៅ​រដូវ​វស្សា និង​រដូវ​ទឹកជំនន់។ ខាងក្រោម​នេះ​លោក​នឹង​រៀបរាប់​ពី​ស្ថានភាពជំងឺ​ និង​អត្ថប្រយោជន៍​វ៉ាក់សាំង ដែល​គួរតែ​យក​កូន​ទៅ​ចាក់កុំ​បី​ខាន៖ - ជំងឺ​នេះ​មិន​មាន​ថ្នាំ​ព្យាបាល​ទេ តែ​វា​មាន​វ៉ាក់សាំង​ការពារ - ប្រទេស​អាស៊ី​ជាង ២៤ ប្រទេស និង​មនុស្ស​ជាង ៣ ពាន់​លាន​នាក់ ប្រឈម​នឹង​ជំងឺ​នេះ - មនុស្ស​ដែល​កើត​ជំងឺ​នេះ ប្រហែល​ជា ៣០ ទៅ ៥០ % មាន​ពិការ​ភាព​ផ្នែក​អវយវៈ និង​បញ្ញា​ស្មារតី​ក្រោយ​ពេល​ជា - រោគ​សញ្ញា​ជំងឺ៖ រោគ​សញ្ញា​នឹង​មាន​អំឡុង ៤ ទៅ ១៤ ថ្ងៃ​បន្ទាប់ពី​ឆ្លង​មេរោគ រោគ​សញ្ញា​ទូទៅ​រួមមាន ក្ដៅ​ខ្លួន​ខ្លាំង ឈឺក្បាល ចុកពោះ ក្អួត រឹង​ក បង្ហើយ​ប៉ោង (ទារក) វង្វេង សន្លប់ ប្រកាច់ និង​អាច​ស្លាប់ ( អត្រាស្លាប់ ៣០% ជាមួយ​រោគ​សញ្ញា​នេះ) កើត​ច្រើន​លើ​ក្មេង​អាយុ​ចាប់ពី ១-១៥ឆ្នាំ […]


ការថែទាំទារក

ម៉ាក់ៗដឹងអត់ ដាក់ឲ្យកូនផ្កាប់មុខក៏មានប្រយោជន៍ដល់អាអូនដែរ

យើង​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​ទារក​លូតលាស់​ធំ​ឡើង​ៗ ៣-៤ខែ អា​អូន​នឹង​ចាប់​ផ្ដើម​ចេះ​លេង​សើច ញញឹម​ពេល​យើង​និយាយ ឬ​ក្រឡាប់​លេង។ ការ​ចេះ​ក្រឡាប់​នេះ​មិន​មែន​គ្រាន់​តែ​ការ​វិវត្ត​រាងកាយ​របស់​កូន​ទេ តែ​វា​ក៏​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អា​អូន​ផង​ដែរ។ ហេតុ​អ្វី​យើង​គួរ​ដាក់​កូន​ផ្កាប់? បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ដាក់​កូន​ផ្កាប់​ជួយ​ឲ្យ​កូន​ចេះ​ប្រើ​សាច់​ដុំ​ស្មា ដៃ​ជើង ក​រហ័ស​រឹង​មាំ ហើយ​កាត់​បន្ថយ​ហានិភ័យ​ទារក​គេង​ស្លាប់ ជួយ​ឲ្យ​ទារក​ប្រើ​ប្រាស់​ខួរ​ក្បាល ភ្នែក​ដើម្បី​មើល​គ្រប់​ជ្រុង​ជ្រោយ​បរិយាកាស​ជុំ​វិញ​ខ្លួន បណ្ដុះ​ប្រាជ្ញា និង​ជួយ​ឲ្យ​ក្បាល​ទារក​មួល​ស្អាត។ ហេតុ​អ្វី​បាន​ជា​ការ​ដាក់​ឲ្យ​ទារក​ផ្កាប់​មាន​សារសំខាន់​? តាម​ពិត​ទៅ ការ​ដាក់​ឲ្យ​ទារក​ផ្កាប់​ផ្ដល់​ប្រយោជន៏​ច្រើន​ដល់​កូន​ដូច​ជា៖ ជួយ​ឲ្យ​ទារក​ងាយ​ចេះ​ក្រឡាប់ លូន និង​ចេះ​ដើរ​ឆាប់ ជួយ​ឲ្យ​ទារក​មាន​សុវត្ថិភាព​ពេល​គេង ជួយ​ឲ្យ​សាច់​ដុំ​រឹង​មាំ ដោយ​ទារក​ចេះ​ប្រើ​សាច់​ដុំ ដៃ ជើង លូន​វារ អាច​មាន​សុវត្ថិភាព ហើយ​គេ​អាច​ពត់​ខ្លួន​ ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ ងាយ​ដើរ​ខ្យល់ ភើ កាត់​បន្ថយ​ចុក​ពោះ​ដោយ​សារ​មិន​ដើរ​ខ្យល់ ធ្វើ​ឲ្យ​ទារក​អាច​គេង​លក់​ស្រួល។ នៅ​ពេល​ណា​យើង​គួរ​ដាក់​កូន​គេង​ផ្កាប់? យើង​ត្រូវ​ដាក់​កូន​ផ្កាប់​ពេល​ថ្ងៃ ៣-៤​ដង (ម្ដង​ក្រោម​៥​នាទី ហើយ​ត្រូវ​នៅ​ទារក​ជានិច្ច) អាច​ដាក់​មួយ​ថ្ងៃ​១៥-២០នាទី ដាក់​កូន​ផ្កាប់​ពេល​ទារក​មិន​ទាន់​ឃ្លាន។


ការថែទាំទារក

ចង់​ឲ្យ​ស្បែក​អា​អូន​​ទន់រលោង មិនងាកៗប្រតិកម្ម តិចនិក​ប៉ុន្មាន​ចំណុច​​នេះ​អាច​ជួយ​ម៉ាក់​ប៉ា​បាន

ម៉ាក់​ប៉ា​ថ្មី​ថ្មោង​តែង​បារម្ភ​រឿង​បញ្ហា​លើ​ស្បែក​កូន ព្រោះ​ស្បែក​ទារក​មាន​សភាព​ទន់ និង​ងាយ​ប្រតិកម្ម។ បើ​យើង​មើល​ថែ​ស្បែក​អា​អូន​មិន​ប្រយ័ត្ន និង​មិន​បាន​ការពារ​ត្រឹម​ត្រូវ អាច​បង្ក​ឲ្យ​កូន​រលាក​ស្បែក ឬ​អាលែកហ្សី​ស្បែក​ក៏​ថា​បាន។ ហេតុ​នេះ​ហើយ គ្រូពេទ្យ​ជំនាញ​ណែនាំ​ពី​វិធី​ល្អៗ​សម្រាប់​ម៉ាក់​ប៉ា ដើម្បី​ថែ​ទាំ​ស្បែក​កូន​ឲ្យ​មាន​សុខភាព​ល្អ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ពី​តម្រូវ​ការ​ស្បែក​របស់​កូន និង​ប្រើ​ផលិតផល​ធម្មជាតិ គ្មាន​បន្ថែម​សារធាតុ​គីមី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​កូន។ ប្រសិន​បើ​ម៉ាក់ប៉ា​ថែ​ទាំ​ស្បែក​កូន​បាន​ល្អ​តាំង​ពី​នៅ​ទារក នោះ​ស្បែក​អា​អូន​អាច​មាន​សភាព​ស្អាត មាន​សុខភាព​ល្អ​រហូត​ដល់​ធំ​ពេញ​វ័យ។ ក្រៅ​ពី​ការ​ងូត​ទឹក លាប​ម្សៅ ឬ​ប្រើ​គ្រីម​លើ​ស្បែក​អាអូន តិចនិក​ទូទៅ​នៃ​ការ​ថែ​ស្បែក​ទារក​ឲ្យ​មាន​សុខភាព​ល្អ​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​មិន​គួរ​មើល​រំលង​មាន​ដូច​ជា៖ ទារក​ក្រោម​អាយុ​៦ខែ ​មិន​គួរ​ដាក់​ឲ្យ​ត្រូវ​ចំ​កម្ដៅ​ថ្ងៃ​ទេ។ រាល់​ពេល​ចេញ​ខាង​ក្រៅ មេឃ​ក្ដៅ ម៉ាក់​ប៉ា​គួរ​ការពារ​ស្បែក​កូន​ដោយ​សម្លៀក​បំពាក់​វែងៗ ចៀសវាង​ថ្ងៃ​ក្ដៅ​ប៉ះ​ស្បែក​ស្ដើង​របស់​អា​អូន (ទារក​ចាប់​ពី​៦ខែ​ឡើង​ទៅ) រាល់​ពេល​ប្ដូរ​ខោ​អាវ​កូន ត្រូវ​ប្រាកដ​ថា ជា​ខោអាវ​ស្អាត និង​ត្រូវ​បោក​ខោអាវ​ថ្មីៗ មុន​ពេល​ឲ្យ​កូន​ស្លៀក ចៀស​វាង​កូន​រលាក​ស្បែក​តាម​ក្លៀក គន្លាក់​ដៃ ក ដោយ​សារ​ញើស ឬ​កម្ដៅ ម៉ាក់​ប៉ា​គួរ​បង្កើត​បរិយាកាស​ត្រជាក់ ឬ​ស្លៀក​សម្លៀកបំពាក់​ល្ហើយៗ​ឲ្យ​កូន ត្រូវ​ប្រើ​ផលិតផល​ណា​ដែល​គ្មាន​សារធាតុ​គីមី ម្សៅ​ដែល​មាន​ជាតិ Talcum និង​ប្រើ​ផលិតផល​ធម្មជាតិ ដើម្បី​បង្ការ​ស្បែក​កូន​កុំ​ឲ្យ​ឆ្លង​មេរោគ ឬ​កើត​ជា​អាលែកហ្សី​ស្បែក​។ល។


អាហារូបត្ថម្ភទារក

សញ្ញាបញ្ជាក់ថា ទារកចង់ញ៉ាំអាហារបន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ

ទារកពេលធំបន្តិចម្តងៗ ឈានដល់អាយុ ៥ ឬ ៦ខែ ហើយ តែងតែរពឹសនៅមិនសុខទេ ស្រវាស្រវាចាប់នេះចាប់នោះមកដាក់ក្នុងមាត់ ជាសញ្ញាបញ្ជាក់ថា គេញ៉ាំអ្វីផ្សេងក្រៅម៉ឹមទឹកដោះ។ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ហ៊ាង រតនា បានឲ្យដឹងថា ដើម្បីអាចដឹងថាកូនចង់ញ៉ាំអាហារបន្ថែមនៅពេលណានោះ ត្រូវសង្កេតមើលប៉ុន្មានចំណុចនេះ៖ - តែងលេបទឹកមាត់ពេលឃើញនរណាញ៉ាំអី - ចាប់នេះចាប់នោះដែលនៅជិតខ្លួនយកមកញ៉ាំ - ចាប់ផ្ដើមដណ្ដើមរបស់ញ៉ាំពីដៃអ្នករាល់គ្នា - បន្ទាប់ពីបៅរួច កូននៅតែយំ ឬចង់បៅបន្ថែម - មិនអាចចាំដល់ពេលត្រូវបៅម្ដងទៀត ហើយចាប់ផ្ដើមនៅមិនសុខ ឬជញ្ជក់ដៃ - គេងថ្ងៃខុសពីប្រក្រតី គេមិនចង់គេង ឬគេងបានតែមួយភ្លែតភ្ញាក់វិញ - ភ្ញាក់បៅច្រើនដងក្នុងមួយយប់ៗ។ ការផ្ដល់ចំណីអាហារបន្ថែមដល់កូនក្រោយអាយុ ៦ ខែ ពិតជារឿងសំខាន់ណាស់ ព្រោះដើម្បីឲ្យកូនទទួលបានជីវជាតិសម្រាប់ទ្រទ្រង់ការលូតលាស់បញ្ញា ស្មារតី។ វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ចូលដល់វ័យ ៦ ខែនេះកូនកាន់តែធំ ចេះអង្គុយ ចេះវា ចេះចាប់នេះចាប់នោះ មានសកម្មភាពកាន់តែច្រើនដូចគ្នា ដូចនេះប្រើថាមពលច្រើនកាន់តែច្រើនឡើងៗហើយព្រោះតម្រូវសារធាតុចិញ្ចឹមក៏កាន់តែច្រើនឡើងដែរ។ តើត្រូវផ្តល់អាហារអីខ្លះដល់កូន បន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ ពេលអាយុបាន ៦ខែ? ពេលកូនអាយុបាន ៦ ខែ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ម៉ាក់ប៉ាត្រូវផ្តល់អាហារទន់ដល់កូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ