ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

​ស្រាយចម្ងល់!ម៉ាក់​ប៉ាថ្មីថ្មោង ចង់ដឹងញឹក​ញាប់​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​

សម្រាប់​ម៉ាក់​ប៉ា​ថ្មី​ថ្មោង ការ​ងូត​ទឹក​ឲ្យ​អា​អូន​ទើប​កើត អាច​ជា​រឿង​ពិបាក​មួយ​ដែល​យើង​ត្រូវ​ប្រយ័ត្ន ព្រោះ​អា​អូន​នៅ​ទន់​ខ្លាំង​ពិបាក​កាន់​ផង ណាមួយ​យើង​មិន​ធ្លាប់​ផង។ ហើយ​ក៏​ជឿ​ថា ក្រោយ​អា​អូន​កើត​មក យើង​ច្បាស់​ជា​មាន​សញ្ញា​សួរ​ពេញ​ក្បាល​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​កូន​នោះ។ ១. គួរ​ងូត​ទឹក​ឲ្យ​កូន​ប៉ុន្មាន​ដង/ថ្ងៃ? តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​រាល់​ថ្ងៃ​ទេ យើង​អាច​ងូត​ទឹក ​៣-៤​ដង/សប្ដាហ៍​ក៏​បាន។ ការ​ងូត​ទឹក​ឲ្យ​កូន​ច្រើន​ដង​ពេក អាច​ធ្វើ​ឲ្យ​ប្រេង​ធម្មជាតិ​នៃ​ស្បែក​កូនបាត់បង់ បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ប្រសិន​បើ​យើង​ឆាប់​ប្ដូរ​កន្ទប ឬ​ខោ​ទឹក​នោម​កូន និង​សម្អាត​បាន​ល្អ យើង​សម្អាត​កន្លែង​សំខាន់​រួច​រាល់​បាត់​ហើយ បូក​រួម​ទាំង​មុខ ក និង​នៅ​តាម​តំបន់​គន្លាក់​ដៃ-ជើង​។ល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ងូត​ទឹក​ពេល​ថ្ងៃ ឬ​ពេល​យប់ មួយណា​ល្អ​ជាង​សម្រាប់​កូន? គ្មាន​ពេល​ណា​ល្អ ឬ​មិន​ល្អ​សម្រាប់​ការ​ងូត​ទឹក​ឲ្យ​កូន​ទេ គ្រាន់​តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ពេល​ងូត​ទឹក​ឲ្យ​កូន​ទើប​កើត មិន​ប្រញាប់ ឬ​មាន​អី​មក​រំខាន​បាន​ហើយ។ អ្វី​ដែល​គួរ​ចំណាំ​នោះ គឺ​ពេល​ងូត​ទឹក​ឲ្យ​កូន​ក្រោយ​កូន​បៅ​រួច។ យើង​មិន​គួរ​ឲ្យ​កូន​បៅ​ហើយ​ភ្លាម ងូត​ទឹក​ឲ្យ​កូន​ភ្លាម​ទេ គួរ​ចាំ​ឲ្យ​កូន​ស្រក​ពោះ​សិន សឹម​ងូត​ឲ្យ​។ ៣. ទឹក​គួរ​ដាក់​ឲ្យ​នៅ​សីតុណ្ហភាព​ប៉ុនណា? ទឹក​ក្ដៅ​ឧណ្ហ​ៗ ល្អ​បំផុត​សម្រាប់​ងូត​ឲ្យ​អា​អូន​ទើប​កើត។ មុន​នឹង​ដាក់​កូន​ចូល​ទឹក យើង​ត្រូវ​វាស់​កម្ដៅ​ដោយ​ដៃ​យើង​ជាមុន​សិន បើ​អាចយក​ទែរម៉ូម៉ែត្រមក​វាស់​កាន់​តែ​ល្អ ហើយ​សីតុណ្ហភាព​ទឹក​ត្រឹម ​៣៨​ អង្សារសេ។ ម៉្យាង​ទៀត សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​ក៏​មិន​ត្រូវ​ត្រជាក់​ពេក​ដែរ ព្រោះ​ទារក​សើម​ងាយ​នឹង​រងា​ណាស់។ ៤.ពេល​ងូត​ទឹក​ឲ្យ​កូន​ត្រូវ​កាន់​កូន​យ៉ាង​ម៉េច? ការ​ដែល​កាន់​កូន​ណែន​ដៃ អាច​ជួយ​ទារក​ឲ្យ​មាន​អារម្មណ៍​ស្រួល និង​មាន​សុវត្ថិភាព​នៅ​ក្នុង​អាង​ងូត​ទឹក​ ដោយទប់​ក្បាល និង​ក​កូន​ឲ្យ​ជាប់ ឬ​ទប់​ទារក​ក្រោម​ឃ្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក […]


ទារកលូតលាស់ឆ្នាំដំបូង

ក្មេងតូចឆ្អឹងនៅទន់ បើឧស្សាហ៍ដាក់ឲ្យឈរ ធ្វើឲ្យជើងវៀច ជារឿងពិតអត់?

ក្មេង​ទើប​កើត បើ​តាម​ចាស់​ៗ​ច្រើន​តែ​ថ្នម​មិន​ឲ្យ​បញ្ឈរ ឬ​អង្គុយ​ឡើយ ព្រោះ​ខ្លាច​បាក់​មុខ ឬ​ជើង​កោង​ជាដើម។ តើ​នោះ​គឺជា​រឿង​ពិត​ដែរឬ​ទេ? ចម្ងល់​នេះ​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ បាន​បកស្រាយ​តាម​ឯកសារ​របស់ WHO ថា​ ការ​ដើរ​មុន​មិន​ប៉ះ​ពាល់​ធ្ងន់ធ្ងរ និង​មិន​ធ្វើ​ឲ្យ​វៀច​ជើង​របស់​កូន​ទើប​នឹង​កើត​ប៉ុន្មាន​ខែ​នោះ​ទេ។ លោក​បាន​តាម​បញ្ជាក់​ថា ការ​ពិសោធន៍​ជាច្រើន​បង្ហាញ​ថា ក្មេង​អាច​រៀន​ដើរ​ចាប់​ពី ៣ ខែ​ក៏​មិន​ធ្វើ​ឲ្យ​វៀច ឬ​កោង​ជើង​ដែរ តែ​គេ​តម្រូវ​ឲ្យ​ក្មេង​រៀន​ដើរ​ដែល​ល្អ​បំផុត​នៅ​វ័យ​ចាប់ពី ៧ ខែ​ឡើង ព្រោះ​សាច់​ដុំ​ក្មេង​រឹង​មាំ​ល្អ ជាង​វ័យ​នៅ​ខ្ចី។ ចំណែក​ឆ្អឹង​កូន​នៅ​វ័យ ៣ ខែ​អី​នេះ​គឺ​មិន​ទាន់​រឹងមាំ​ឡើយ តែ​មិនមែន​មាន​ន័យ​ថា​ឆ្អឹង​ទន់ អាច​វៀច​ឡើយ។ ជើង​វៀច​មិន​ទាក់ទង​នឹង​ការ​ដើរ​មុន​អាយុ ឬ​ក្រោយ​ទេ តែទាក់ទង​នឹង​ជំងឺ​ពី​កំណើត ឬកើត​មិន​គ្រប់​ខែ​ជាដើម និងកត្តា​ហ្សែន​ជាដើម។ ​ វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា ការវាយតម្លៃ​ថា​ជើង​កូន​វៀច ឬ​កោង គឺ​គ្រូពេទ្យ​ជំនាញ​អ្នក​ធ្វើ​មិនមែន​ជា​យើង​ឡើយ ហើយ​កូន​ទើប​នឹង​កើត​មក​យើង​តែង​ឃើញ​ជើង​កូន​មាន​លក្ខណៈ​ជា​រង្វង់​ពេល​គេង​នោះ មិនមែន​ជា​បញ្ហា​ជើង​កោង​ឡើយ ពេល​កូន​ធំ​បន្តិច​ម្ដង​ៗ រូបរាង​កាយ​នឹង​លូតលាស់​ពេញ​លក្ខណៈ ហើយ​ក៏​ធម្មតា​ដូច​យើង​វិញ។ ដូចនេះ​កុំព្យាយាម​ពត់ ឬ​តម្រង​ជើង​កូន​ទាំង​គ្មាន​ជំនាញ ឬ​មិន​ដឹង​ពី​ស្ថានភាពអ្វីទាំងអស់ ព្រោះ​នាំឲ្យ​កើត​មាន​បញ្ហា​ដល់​កូន​ទៅ​វិញ​ទេ។


ទារកលូតលាស់ឆ្នាំដំបូង

ទារកស្លាប់ភ្លាមៗបណ្តាលមកអី? គួរបង្ការម៉េចខ្លះ?

យើង​សង្កេត​ឃើញ​ថា ជំងឺ​កាច​សាហាវ​ភាគ​ច្រើន​កើត​មាន​នៅ​លើ​មនុស្ស​ធំ មិន​សូវ​ជា​កើត​មាន​ទៅ​លើ​កុមារ ឬ​ទារក​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ចំពោះ​ទារក ក៏​មាន​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​បាន​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។ សម្រាប់​ជំងឺ​ដែល​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​ទារក​អាយុមិន​ទាន់​គ្រប់​ ១ឆ្នាំ គឺ​ជំងឺ​រោគ​សញ្ញា​នៃ​ការ​ស្លាប់​ទារក​ភ្លាមៗ (SIDS)។ អ្វី​ទៅ​ជា​អាការៈនៃ​ការ​ស្លាប់​ទារក​ភ្លាមៗ? អាការៈ​នៃ​ការ​ស្លាប់​ទារក​ភ្លាមៗ គឺ​ជា​ការ​ស្លាប់​របស់​ទារក​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ហើយ​វា​ច្រើន​កើត​ឡើង​ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ ហើយ​ជា​ទូទៅ​វា​កើត​ឡើង​អំឡុង​ពេល​ទារក​គេង។ ​ការ​ស្លាប់​ទារក​ភ្លាមៗ​នេះ មាន​ភាព​ស្មុគ​ស្មាញ ហើយ​ចំពោះ​មូល​ហេតុ​ដែល​កើត​មាន​ជំងឺ​នេះ​គឺ​មាន​ច្រើន ប៉ុន្តែនៅ​ស្រុក​ខ្មែរ​យើង​មិន​មាន​ការ​ធ្វើ​កោសល្យវិច្ច័យទេ ដូច​នេះ​យើង​មិន​ដែល​ធ្វើ​រោគ​វិនិច្ឆ័យ​កំណត់​មូល​ហេតុ​ច្បាស់​លាស់​ទេ​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ  ពោល​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង កម្រ​នឹង​មានអាការៈ​នៃ​ការ​ស្លាប់​ទារក​ភ្លាម​ៗ​នេះ កើត​មាន​ណាស់។ ទោះ​បី​ជា​ជំងឺ​មួយ​នេះ មិន​ទាន់​អាច​ពន្យល់​បាន​ច្បាស់​លាស់​នៅ​ឡើយ​ថា​វា​កើត​មាន​បណ្តាល​មក​ពី​អី ក៏​ប៉ុន្តែ ខាង​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ពី​កត្តាមួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​របស់​ទារក​ឲ្យ​កើត​ជំងឺ​ទារក​ស្លាប់​ភ្លាមៗ​ដូចជា៖ -ភេទ៖ ទារក​ប្រុស​មាន​ហានិភ័យ​កើត​ជំងឺ​នេះ​ជាង​ទារក​ស្រី -អាយុ៖ ទារក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ចន្លោះ​អាយុ​ពី ​២-៤ខែ -ផ្សែង៖ ទារក​ដែល​នៅ​ជាមួយ​អ្នក​ជក់​បារី -ប្រវិត្ត​គ្រួសារ៖ ទារក​ដែល​ក្នុង​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​កើត​ឡើង -មិន​គ្រប់​ខែ៖ ទារក​មិន​គ្រប់​ខែ និង​ទម្ងន់​មិន​គ្រប់ស្តង់ដារ ក៏​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​មួយ​នេះ​ដែរ។ កត្តាប្រឈមអំឡុងពេលពពោះ អំឡុងពេល​ពពោះ ម៉ាក់ៗ​ក៏អាចបង្កើនហានិភ័យកើតជំងឺSIDSនេះដែរ ជាពិសេសម៉ាក់ដែលមានបញ្ហាដូចជា៖ មានអាយុក្រោម២០ឆ្នាំ ជក់បារី ប្រើគ្រឿងញៀន ឬស្រា ខ្វះការថែទាំសុខភាពពេលពពោះ។ល។ ចំពោះ​អាការៈ​ទារក​ស្លាប់​ភ្លាមៗ​នេះ ខាង​ក្រុម​គ្រូ​ពេទ្យ​មិន​ប្រាកដ​ថា ការពារ​មិន​ឲ្យ​កើត​ឡើង​បាន ឬ​មិន​បាន​នោះ​ទេ តែ​ម៉ាក់​ប៉ា​អាច​អនុវត្ត​តាម​វិធី​ដូច​ជា៖ - បំបៅ​ដោះ​កូន - ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ទារក - អនុវត្ត​ការ​គេង​ឲ្យ​ត្រឹម​ត្រូវ - ដាក់​កូន​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ - មិន​គួរ​ឲ្យ​កូន​គេង ផ្អៀង ឬ​ផ្កាប់​មុខ​។ល។​


ការថែទាំទារក

ក្មេងពិបាកលេបថ្នាំ ដោះស្រាយយ៉ាងណា? ចុះបើបញ្ចុកថ្នាំហើយ កូនបែរជាក្អួតមកវិញ គួរធ្វើម៉េច?

ថ្នាំ​​មាន​ច្រើន​ប្រភេទ ឯ​រសជាតិ​ក៏​ផ្សេង​គ្នា មាន​ផ្អែម ហឹរ ល្វីង​ជា​ដើម។ បើ​ផឹក​ចំ​ថ្នាំ​ល្វីង ក្មេងៗ​ច្បាស់​ជា​រាង​ចាល​ លើក​ក្រោយ​ឃើញ​ថ្នាំ​ដឹង​តែ​រត់គេច​មិន​ខាន។ ចំពោះ​ក្មេង​មួយ​ចំនួនដែល​ពិបាក​លេប ឬ​ផឹក​ថ្នាំ​នោះ លោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯក​ទេស​រោគ​កុមារ ​ចែក​រំលែក​គន្លឹះ​ល្អៗ​ក្នុង​ការ​បញ្ចុក​ថ្នាំ​កូន​មួយ​​ចំនួន​ខាង​ក្រោម​នេះ។ ​- ត្រូវ​ត្រៀម​លក្ខណៈ ពេល​កូន​ឈឺ​យើង​ត្រូវ​ត្រៀម​លក្ខណៈ​ជា​មុន និង​ត្រូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​កូន តើ​កូន​ចូល​ចិត្ត​ញ៉ាំ​ថ្នាំ​ប្រភេទ​ម្សៅ ឬ​ក៏​ប្រភេទ​ទឹក? ចូល​ចិត្ត​រសជាតិ​បែប​ណា? នៅ​ពេល​ទៅ​ពេទ្យ​យើង​អាច​​សួរ​រក​ប្រភេទ​ថ្នាំ​ដែល​កូន​ចូល​ចិត្ត នោះ​ទើប​មិន​ពិបាក​បញ្ចុក​ថ្នាំ​កូន។ - ត្រូវ​ចេះ​សម្រួល​អារម្មណ៍ ពេល​បញ្ចុក​ថ្នាំ​កូន​ត្រូវ​សម្រួល​អារម្មណ៍​ទាំង​ម្តាយ​ទាំង​កូន មិន​ត្រូវ​ភ័យ​ស្លន់​ស្លោ​នោះ​ទេ បើ​យើង​ភ័យ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា។ យើង​មិន​ត្រូវ​ចាត់​ទុក​ការ​បញ្ចុក​ថ្នាំ​កូន​ជា​កិច្ចការ​ដ៏​លំបាក ញ៉ាំ​ទៅ​កូន​ឈ្លក់ ញ៉ាំ​ទៅ​ក្អួត​ចេញ​មក​វិញ​នោះ​ទេ ត្រូវ​សម្រួល​អារម្មណ៍ បញ្ចុក​ថ្នាំ​កូន​ដោយ​សន្សឹមៗ។ ក្មេង​ដូច​យើង​មនុស្ស​ចាស់​ដែរ មិន​ចូល​ចិត្ត​បង្ខំ​ទេ រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​យើង​ចាប់​បញ្ច្រក​ថ្នាំ ផ្ទុយ​ទៅ​វិញ​ក្មេង​ចូល​ចិត្ត​លេង ហើយ​ចូល​ចិត្ត​អ្វី​ដែល​សាមញ្ញៗ។ អ៊ីចឹង​ហើយ​យើង​ត្រូវនិយាយ​​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កូន ចៀស​វាង​ការ​ចាប់​បង្ខំ ដូចជា​ចាប់​ក្បាល ចាប់​ច្របាច់​ច្រមុះ ឬ​មាត់កូន។ - តិច​និក​នៃ​ការ​ជ្រើសរើស និង​ឲ្យ​ថ្នាំ​ទៅ​កូន បើ​កូន​នៅ​ជា​ទារក អាយុ​ក្រោម​១ឆ្នាំ យើង​ត្រូវ​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​កូន​ដែល​មាន​ទំហំ​តូច​បំផុត ដោយ​បី​កូន រួច​បាញ់​ថ្នាំ​បញ្ចូល ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាំ​នៅ​ចន្លោះ​ថ្ពាល់ និង​អញ្ចាញ​ធ្មេញ​របស់​កូន ដើម្បី​​កុំ​ឲ្យ​កូន​ឈ្លក់ ឬ​ខ្ពុល​ថ្នាំ​ចេញ​​មក​ក្រៅ។ ចំណែក​ឯ​ការ​បាញ់​ថ្នាំ​វិញ យើង​ត្រូវ​បាញ់​ថ្នាំ​​ម្តង​បន្តិចៗ មិន​ត្រូវ​បាញ់​ដោយ​បង្ខំ​នោះ​ទេ។ចំណែក​វិធី​មួយ​ទៀត ម៉ាក់ៗ​អាច​ប្រើ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ចេញ​ពី​កំប៉ុង ដាក់​​ឲ្យ​កូន​ជញ្ជក់ រួច​យក​សឺរ៉ាំង​បាញ់​បញ្ចូល​ក្នុង​ក្បាល​ដោះ​ម្តង​បន្តិចៗ។ […]


ការបំបៅដោះ

កូនអាយុ ២-៣ ខែ ធ្លាប់បៅដោះម៉ាក់ច្រើនសុខៗ លែងសូវបៅវិញ អាចមកពីអាអូនមានបញ្ហានេះ

អាហារ​ដែល​ចាំ​បាច់​បំផុត​សម្រាប់​ទារក គឺ​ទឹក​ដោះ​ម្ដាយ។ WHO បាន​ណែនាំ​ថា ទារក​ត្រូវ​បៅ​ដោះ​ម៉ាក់ៗ​យ៉ាង​តិច​ឲ្យ​គ្រប់​៦​ខែ​ទើប​ល្អ និង​មាន​បូក​បន្ថែម​អាហារ​ផ្សេងៗ​ទៀត។ អា​អូន​អាច​បៅ​ដោះ​ម្ដាយ​តាំង​ពី​កើត​មក រហូត​ដល់​អាយុ២​ឆ្នាំ ឬ​លើស​នេះ​។ តែ​បើ​កូន​អាយុ២-៣ខែ បៅ​ដោះ​សុខៗ ​ស្រាប់​តែ​លែង​ចង់​បៅ ឬ​បៅ​បាន​តិច បណ្ដាល​មក​ពី​អី? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ​នៃ​គ្លីនិក​កុមារ មុនីឃីត ឲ្យ​ដឹង​ថា ជាទូទៅ ទារក​កើត​មក ​​២-៣ខែ គឺ​បៅ​ដោះ​ម្ដាយ​ធម្មតា ស្រាប់​តែ​សុខៗ​កូន​លែង​បៅ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​សុខភាព​កូន ក្រែង​ឡ​អា​អូន​មាន​បញ្ហា​អី​ធ្វើ​ឲ្យ​លែង​ចង់​បៅ​ដោះ​ម្ដាយ​ដូច​ជា៖ ទី១.បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាង​លើ ទី២.ពាក់ព័ន្ធ​ជំងឺ​មួយ​ចំនួន​ដូច ផ្ដាសាយ ឬ​ជំងឺ​រលាក​ខួរ​ក្បាល ជាដើម។ ចំណែក​មូល​ហេតុ​មួយ​វិញ​ទៀត​ដែល​បណ្ដាល​ឲ្យ​ទារក​មិន​សូវ​បៅ​ដោះ​ម្ដាយ អាច​មក​ពី​ម្ដាយ​មិន​សូវ​សម្បូរ​ទឹក​ដោះ​ឲ្យ​អា​អូន​បៅ "បើ​ពីមុន​ម្ដាយ​សម្បូរ​ទឹក​ដោះ តែ​ឥឡូវ​បរិមាណ​ថយ​ចុះ​ក៏​អាច​ឲ្យ​កូន​លែង​សូវ​បៅ​ដោះ​ដែរ។ កាល​ណា​ម្ដាយ​មិន​សូវ​មាន​ទឹក​ដោះ​ឲ្យ​កូន​បៅ អ៊ីចឹង​ពេល​កូន​បៅ​ត្រូវ​ប្រឹង​ប៊ឺត​យក​ទឹក​ដោះ ដូច​នេះ​វា​ពិបាក​សម្រាប់​កូន"។ វេជ្ជបណ្ឌិត​ឯក​ទេស​រោគ​កុមារ​នៃ​គ្លីនិក​កុមារ មុនីឃីត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​កូន​មិន​សូវ​បៅ​ដោះ​ដូច​មុន ម៉ាក់​ប៉ា​មិន​គួរ​ងាក​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ភ្លាម​ទេ។ យើង​ត្រូវ​រក​មូល​ហេតុ​ឲ្យ​ច្បាស់​សិន​ថា ហេតុ​អី​បាន​កូន​បៅ​ស្រាប់​តែ​បៅ​តិច​ជាង​មុន ឬ​ឈប់​បៅ។ បើ​យើង​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់ និង​ព្យាបាល​​បញ្ហា​នោះ កូន​អាច​បៅ​ដោះ​បាន​ធម្មតា មិន​គួរ​ឲ្យ​បារម្ភ​ទៀត​ទេ។ លើស​ពី​នេះ លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់​ៗ​គ្រប់​រូប បំបៅ​ដោះ​កូន​ឲ្យ​បាន​គ្រប់​៦​ខែ ព្រោះ​វា​ជា​អាហារ​សំខាន់​សម្រាប់​ទារក មិន​អាច​មាន​អ្វី​មក​ជំនួស​បាន​ទេ។ ប៉ុន្តែ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​ទឹក​ដោះ​តិច ឬ​ស្ទើរ​តែ​គ្មាន​ទឹក​ដោះ សឹម​ជំនួស​ដោយ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ គ្រាន់​តែ​ក្មេង​បៅ​ទឹក​ដោះ​គោ […]


ការបំបៅដោះ

ទម្លាប់បំបៅដោះកូនតែ ១ ចំហៀង ប្រយ័ត្នស្តាយក្រោយ ដោយសាររឿងទាំងនេះ

ការបំបៅកូនដោយទឹកដោះ គឺជារឿងសំខាន់ៗដែលសំខាន់បំផុតម៉ាក់គ្រប់រូបត្រូវតែបំពេញ ដើម្បីឲ្យកូនមានសុខភាពល្អ។ ទោះជាម៉ាក់ៗមួយចំនួនធំបានឲ្យកូនបៅទឹកដោះហើយក៏ដោយ នៅតែធ្វើមិនបានល្អ និងគ្រប់ជ្រុងជ្រោយដដែល។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការបំបៅកូនដោយត្រឹមត្រូវ គឺបំបៅទាំងសងខាង បូករួមនឹងឥរិយាបថបំបៅសមស្របទៀតនោះ ទើបកូនអាចទទួលបានជីវជាតិ និងទឹកដោះគ្រប់គ្រាន់ពីយើង ហើយការលូតលាស់ធំធាត់ត្រូវតាមស្តង់ដារ សុខភាពរឹងមាំល្អ និងមានភាពឈ្លាសវៃ។ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បន្តទៀតថា ម៉ាក់ៗមួយចំនួនតែងនៅធ្វើខុសត្រង់ឲ្កូនបៅតែដោះ តែ ១ ចំហៀង ឬកូនកំពុងតែបៅដោះម្ខាងមិនទាន់អស់ទឹកដោះផង ស្រាប់តែផ្ដាច់យកមកដាក់ឲ្យបៅ ១ ចំហៀងទៀត។ កាយវិការបែបនេះ គឺធ្វើឲ្យកូនបាត់បង់សារធាតុចិញ្ចឹមដ៏សម្បូរបែបនៅក្នុងទឹកដោះម្ដាយដែលកូនកំពុងតែបៅមិនទាន់អស់ចេញពីដោះ ១ ចំហៀងៗ។ ម៉ាក់ៗដែលចូលចិត្តផ្ដាច់ដោះកូនកំពុងបៅម្ខាងចេញបានបន្តិច ហើយបង្វែរក្បាលកូនមកបៅម្ខាងទៀតដែលកំពុងតែបាញ់ចេញឆ្វាចៗពិតជាខុសធ្ងន់ណាស់។ ធ្វើបែបនេះវាមិនត្រូវទេ ព្រោះទឹកដោះដែលទារកទើបបៅនោះមិនទាន់ដល់ចំណុចជីវជាតិសម្បូរបែបទេ ហើយខ្លះទៀតគិតដោយខ្លួនឯងថាកូនបៅតែមួយចំហៀងក៏ឆ្អែតដែរ។ ការយល់ឃើញទាំងនោះអាច មិនត្រឹមតែកូនមិនអាចទទួលបានជីវជាតិគ្រប់គ្រាន់ឡើយ យើងខ្លួនឯងក៏អាចជួបផលប៉ះពាល់មួយចំនួនដែរដូចជា៖ ដោះឡើងរឹង ១ ចំហៀង ឈឺចុកចាប់ព្រោះដោះឡើងពេក ហើយទៅថ្ងៃមុខអាចជួបបញ្ហាស្ទះព្រោះកំណទឹកដោះនោះខកខះ ដែលអាចបង្កជាមហារីកដោះថែមទៀតផង។ ក្រោយបំបៅដោះកូនមួយចំហៀងអស់ទឹកដោះ ទើបបង្វែរក្បាលកូនមកបៅ ១ ចំហៀងទៀត ហើយបំបៅឲ្យស្មើគ្នារហូត។ ដូចនេះដើម្បីឲ្យកូនបៅបានគ្រប់គ្រាន់ ម៉ាក់ៗត្រូវអង្គុយទប់លំនឹងឲ្យត្រង់រួច៖ - លើកទារកឱប ឬបីឲ្យបានជិតទ្រូង - បង្វែរខ្លួនទារកឲ្យបែរមកចំហៀងកៀកនឹងដើមទ្រូង ហើយធ្វើយ៉ាងណាឲ្យមាត់ និងច្រមុះរបស់ទារកនៅកម្ពស់ប្រហែលនឹងក្បាលដោះយើង - […]


ទារកលូតលាស់ឆ្នាំដំបូង

បញ្ហាជំងឺពីកំណើត ៧ មុខ ត្រូវធ្វើតេស្តជោះកែងជើងទារកទើបដឹង

ការ​ធ្វើ​តេស្ត​ជោះ​កែង​ជើង​មាន​ប្រសិទ្ធភាព​ល្អ ចំពោះ​ទារក​ទើប​កើត គឺ​រយៈពេល ៤៨-៧២ ម៉ោង ក្រោយ​កើត។ សារ​សំខាន់​នៃ​ការ​ធ្វើ​​តេស្ត​នេះ​ឡើង ​ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញា​ខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់ បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ស្រប​គ្នា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ពន្យល់​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​ដោយ​យក​ឈាម​ពី​កែង​ជើង​របស់​ទារក ​(ក្រោយ​សម្រាល​បាន​៤៨​ម៉ោង) អាច​ស្វែង​រក​ជំងឺ ​៧ ​មុខ​ខាង​ក្រោម៖ ១. Phenylketonuria (PKU)៖ ទារក​មាន​ជំងឺ​ពី​កំណើត លើ​ការ​បម្លែង​ជាតិ​សាច់​ក្នុង​ខ្លួន ធ្វើ​ឲ្យ​កូន​ខ្សោយ​ប្រាជ្ញា អាច​ពិការ និង​មាន​ភាព​មិន​ធម្មតា​លើ​សាច់​ខួរក្បាល។ ២. Congenital Hypothyroidism៖ ទារក​មាន​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត​ពី​កំណើត ធ្វើ​ឲ្យ​ទារក​ខ្សោយ​ប្រាជ្ញា​ខ្លាំង យឺត​យាវ​ការ​គិត កូន​អាច​តឿ ខ្សោយ​ត្រចៀក កើត​លឿង​ស្បែក ស្បែក​ស្ងួត អណ្ដាត​ធំ សាច់​ដុំ​ទន់ ទល់​លាមក និង​សំឡេង​យំ​ស្អក ស្អក។ ៣. Galactosemia៖ ទារក​មាន​វិបត្តិ​ទៅ​ការ​បម្លែង​ជាតិ​ស្ករ បណ្ដាល​ឲ្យ​មិន​សូវ​បៅ ក្អួត រាក ខ្សោយ​ថ្លើម ឬ​ថ្លើម​រីក​ធំ ឧស្សាហ៍​មាន​ហូរ​ឈាម ហើម​ខ្លួន […]


ការបំបៅដោះ

ម៉ាក់ៗមាន​បញ្ហា​សម្ពាធឈាមឡើងខ្ពស់ តើអាចបំបៅ​ដោះកូនបានអត់?​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ម៉ាក់ៗ​​ខ្លះ​ប្រ​ហែល​ជា​អាច​ឆ្ងល់​ថា​បើ​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​តើ​នៅ​តែ​អាច​បំបៅ​​ដោះ​កូន​បាន​ឬអត់?​ ជា​ការ​ពិត​យើង​អាច​នៅ​តែ​បំបៅ​ដោះ​កូន​បាន​ធម្មតា បើ​ទោះ​បី​ជា​យើង​ត្រូវ​ប្រើ​ថ្នាំ​ខ្លះ​ក៏​ពិតមែន តែត្រូវ​ចាំ​ថា​ការ​ប្រើ​ប្រាស់​ថ្នាំ​ណាមួយ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​។ ដូច​ម៉ាក់ៗ​ដឹង​ហើយ​ថា​ការ​បំបៅ​ដោះ​មិន​ត្រឹម​តែមាន​ប្រយោជន៍​ដល់​កូន​យើង​ទេ តែ​ក៏​មាន​ប្រយោជន៍​ផ្នែក​សុខ​ភាព​ដល់​យើង​ដូច​គ្នា​ ទោះ​បីជា​យើង​កំពុង​ជួប​បញ្ហា​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ក៏​ដោយ​។ ការ​បំបៅ​ដោះ​កូន​មិន​បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​សម្ពាធ​ឈាមយើង​កាន់តែ​អាក្រក់នោះទេ ប៉ុន្តែ​ប្រ​ហែលជា​អាច​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ក្នុង​រយៈ​ពេល​វែង​ទៅ​វិញ​ទេ​។​ វិទ្យាស្ថាន​សិក្សា​ពី​កុមារ​របស់​អាមេរិក​បាន​ណែ​នាំ​ម៉ាក់ៗ​ឲ្យ​បំបៅ​ដោះ​កូន​បាន​យ៉ាង​តិច​៦​ខែ​បន្ទាប់​ពី​កើត​។ ​ដូច​គ្នា​ដែរ​បើ​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មុន​ពេល និង​អំឡុង​ពេលមាន​ផ្ទៃ​ពោះ យើង​ប្រហែល​ជា​ត្រូវ​ការ​ការ​ព្យាបាល​បន្ត​ទៀត​ក្រោយ​​សម្រាលកូន​។ អ្វី​ដែល​​ល្អ​សម្រាប់​​យើង​ មិន​ប្រា​ដកថា​ល្អ​សម្រាប់​កូន​យើង​នោះទេ។ ដូច​នេះ​ហើយ​យើង​​ក៏​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​​ពី​ផល​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ម្សៅ​ថា​ល្អ​សម្រាប់​យើង និង​កូន​យើង​។​ បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​អាច​ប៉ះ​ពាល់​កូន​ដែរ​ឬទេ?​ ថ្នាំ​​បញ្ចុះ​សម្ពាធ​ឈាម​ភាព​ភាគច្រើន​គឺ​អាច​ចូល​ដល់​ទឹក​ដោះ​ម្ដាយ​ក្នុង​កម្រិត​តិច​តួច​ណាស់។ ថ្នាំ​​បញ្ចុះ​សម្ពាធ​ឈាម​ប្រើ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ ក៏​ត្រូវ​គេ​អះអាង​ថា​មាន​សុវត្ថិ​ភាព​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ដូច​គ្នា​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​មិន​មែន​គ្រប់​ប្រ​ភេទ​ថ្នាំ​សុទ្ធ​តែ​ដូច​គ្នា​នោះទេ​។ ជាក់ស្តែង​ដូច​ជា​ប្រ​​ភេទ​ថ្នាំ​Beta-Blockers ត្រូវ​គេ​រក​ឃើញ​ថា​ចូល​ទៅ​ក្នុង​ទឹក​ដោះម្ដាយ​ក្នុង​បរិមាណ​ច្រើន ដែល​នេះ​មិន​ល្អ​​សម្រាប់​ការ​បំបៅ​ដោះ​ទេ​។ បើ​អ៊ីចឹង​តើ​ម៉ាក់ៗ​គួរ​ប្រើ​ទឹកដោះគោ​ម្សៅ​ជំនួ​ស​ឲ្យ​ការ​បំបៅដោះ? ម៉ាក់ៗ​កុំ​បារម្ភ​ពេកអី ស្រីៗ​ផ្សេង​ទៀត​ក៏​បាន​ជួប​បញ្ហា​ផ្សេង​ៗ​ដូច​យើង​ដែរ និង​បារម្ភ​ដូច​គ្នា​ថា​គួរ​តែ ឈប់​បំបៅ​ដោះ​កូន ឬ​ក៏​គួរ​នៅ​បន្ត។ ម៉ាក់ៗ​ត្រូវ​ដឹង​ថា​ទាំង​ការបំបៅ​ដោះ​កូន​ និង​ទឹក​ដោះ​គោ​ម្សៅ តិច​ឬ​ច្រើន​អាច​មាន​ផលវិជ្ជមាន និង​អវិជ្ជមាន​ចំពោះ​កូន​យើង​ ដូច​នេះ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ ដើម្បី​ជ្រើស​រើស​វិធីណា​មួយ​ល្អ​សម្រាប់​យើង និង​កូន​យើង​ ក្នុង​កាលៈទេសៈ​មួយ​នេះ។​ ជា​ការ​ពិត​ណាស់​ការ​បំបៅ​ដោះ​កូន​នៅ​តែ​ត្រូវ​បាន​អ្ន​ក​ជំនាញ​ចាត់​ទុក​ការ​មាន​ប្រ​យោជន៍​ខ្លាំង​ដល់​អូនៗ​ និង​នៅតែ​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​ជា​ជាង​វិធី​ផ្សេង។ មួយ​វិញ​ទៀត កន្លង​មក​ទោះ​បី​ជា​ម៉ាក់ៗ​បាន​ទទួល​ការ​ព្យា​បាល​ និង​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ក៏​ពិត​មែន តែ​តាម​កំណត់​ត្រា​វេជ្ជសាស្រ្ត​បាន​អះអាង​ដដែល​ថា​មាន​សុវត្ថិភាព​។ ដូច​និយាយ​ពី​ខាង​លើ​អ៊ីចឹង បើ​ម៉ាក់ៗ​កំពុង​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ត្រូវ​បំបៅ​ដោះកូន​ទៀត គឺ​ត្រូវ​តែ​ជជែក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ថា​គួរ​​ប្រើ​ថ្នាំ​ប្រ​ភេទ​ណា​មិន​ប៉ះ​ពាល់​ដល់​កូន​ ពេល​បំបៅ​ដោះ។


ការបំបៅដោះ

បំបៅដោះកូន បើម៉ាក់ៗញ៉ាំថ្នាំជាតិដែកបន្ថែម អាចបន្ថយស្លេកស្លាំង ឯកូនមិនប្រឈមបញ្ហាធ្ងន់ធ្ងរមួយនេះ

តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ក្រោយ​សម្រាល​កូន​រួច ស្ត្រី​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ចំនួន ៤២ គ្រាប់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង។ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​អាហារ​ដែល​សម្បូរជាតិ​ដែក មិន​ត្រឹម​បង្ការ​ភាព​សេ្លក​ស្លាំង​របស់​ម្តាយ​ប៉ុណ្ណោះ​ទេ ធ្វើ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះកូន​អាច​បំពេញ​ជាតិ​ដែក​គ្រប់​គ្រាន់​ទៅ​ឲ្យ​កូន។ ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ កូន​ទទួល​បាន​កម្រិត​ជាតិ​ដែក​ទាប (ចាប់​ពី​អាយុ ៤ ខែ​ទៅ ចំពោះ​ក្មេង​កើត​គ្រប់​ខែ)។ ចំពោះ​ក្មេង​មិន​គ្រប់​ខែ​វិញ ការ​ខ្វះ​ជាតិ​ដែក​បម្រុង​ដែល​ម្តាយ​ផ្តល់​ឲ្យ​កូន​ពេល​នៅ​ក្នុង​ផ្ទៃ​យក​មក​ប្រើ​ប្រាស់​ឆាប់​អស់​ណាស់ គឺ​អស់​មុន​រយៈពេល ៤ ខែ ក្រោយ​កូន​កើត​មក​ទៅ​ទៀត។ បែប​នេះ​ម្តាយ​ត្រូវ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​ជាប់ ទាំង​ថ្នាំ​ជាតិ​ដែក ទាំង​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក ដើម្បី​ឲ្យ​កូន​មាន​លទ្ធភាព​ទទួល​យក​ជាតិ​ដែក​គ្រប់​គ្រាន់ នោះ​ការ​ប្រឈម​របស់​កូន​នឹង​ការ​ខ្វះ​ជាតិ​ដែក​មិន​មាន​នោះ​ទេ។ ដ្បិត​ទឹក​ដោះ​ម្តាយ​មាន​បរិមាណ​ជាតិ​ដែក​តិច តែលោកវេជ្ជបណ្ឌិតថា ​កូន​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ​អាច​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​ជាង​ការ​ស្រូប​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ។ ម្យ៉ាង​វិញ​ទៀត ទឹក​ដោះ​ម្តាយ​ងាយ​រលាយ​ទឹក​ដោះ​គោ កូន​ម៉ឹម​ទៅ​មិន​សូវ​ឈឺ។ លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កង្វះ​ជាតិ​ដែក​លើ​កុមារ​រួម​មាន ស្លេកស្លាំង ហើយ​បើ​បន្ត​ទៅ​យូរ​ទៅ ក្មេង​នឹង​ខ្សោយ ថយ​សកម្មភាព រាង​កាយ​មិន​រឹង​ប៉ឹង ការ​វិវត្ត​ខួរ​ក្បាល និង​រាងកាយ​យឺត។ “នៅ​ពេល​ដែល​ស្លេក​ស្លាំង គ្រាប់​ឈាម​ក្រហម​ធ្លាក់​ទាប ការ​ផ្គត់​ផ្គង់​អុកស៊ីសែន​ទៅ​កាន់​សាច់​ដុំ ខួរក្បាល​ធ្លាក់​ចុះ ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​សកម្មភាព​ក្មេង​ធ្លាក់​ចុះ ទោះ​ក្មេង​តូច​ក៏​ដោយ​ក្មេង​ធំ​ក៏​ដោយ ហើយ​សិន​ជា​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក​យូរ​អង្វែង ប្រឈម​នឹង​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល ការ​ធ្លាក់​ចុះ​នូ​វសមត្ថភាព​ក្នុង​ការ​សិក្សា"។ វេជ្ជបណ្ឌិត ជាន សុផល […]


ការបំបៅដោះ

ចាស់ៗបុរាណថា កូនប្រុសបំបៅដោះឲ្យយូរជាងកូនស្រីទើបមិនបាក់កម្លាំង ចុះពេទ្យយល់ឃើញបែបណា?

ទោះ​ជា​វេជ្ជសាស្ត្រ​ទំនើប​ក៏​ដោយ តែ​សម្រាប់​ម៉ាក់​ៗ​មួយ​ចំនួន​នៅតែ​ចិញ្ចឹម​កូន​តាម​បែប​ចាស់​បុរាណ ដោយ​ស្ដាប់​តាម​ការ​ណែនាំ​របស់​អ្នកជំនាន់​មុនដែលនៅ​​ផ្ទះជាមួយ។ របៀប​ចិញ្ចឹម​កូន​មួយ​ ក្នុង​ចំណោម​របៀបចិញ្ចឹមកូនជាច្រើន​បាន​បង្គាប់​ឲ្យ​ម៉ាក់ៗត្រូវបំបៅដោះ​កូន​ប្រុសឲ្យយូរ​ជាង​កូន​ស្រី។ ការ​ធ្វើ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែតបដិសេធ​ចោល​ទាំង​ស្រុង ដោយ​បញ្ជាក់​ថា​នោះ​ជា​ជំនឿ​មិន​សម​ហេតុផល និង​គ្មាន​ការ​សិក្សា​ច្បាស់លាស់​ឡើយ ពោល​គ្រាន់តែ​ការ​និយាយ​ត​គ្នា​ប៉ុណ្ណោះ ហើយ​ប៉ះពាល់​ដល់​ការ​ស្រូប​​យក​ជីវជាតិ​ពី​ទឹកដោះ​ម៉ាក់ៗ។ ចំពោះ​មូលហេតុ​ដែល​ចាស់​ៗ​ពី​មុន​គិត​ថា ការ​ឲ្យ​កូន​ប្រុស​បៅ​យូរ​ជាង ព្រោះ​ខ្លាច​ក្មេង​បាក់​ទឹក​ដោះ ហើយ​ពេល​ធំ​ទៅ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ជាង​កូន​ស្រី ទើប​ចង់​ឲ្យ​កូន​បៅ​យូរ​ជាង។ តែ​ធាតុ​ពិត​ទៅ​នៅ​វ័យ​ណា​ក៏​ដោយ កូន​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដូច​គ្នា​ដើម្បី​យក​ទៅ​ទ្រទ្រង់​ការ​ធំធាត់ និង​បង្កើត​ប្រព័ន្ធ​ភាព​សាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដូចគ្នា។ សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ភ្នំពេញ​បន្ត​ទៀត​ថា ទារក​មិន​ថា​ភេទ​ស្រី-ប្រុស​ឡើយ គឺ​ត្រូវ​ការ​ការ​បំបៅ​ជាមួយ​ទឹក​ដោះ​​ម៉ាក់ៗតែ ១ មុខ​គាត់រយៈពេល ៦ ខែ​ដំបូង ហើយ​ចាប់ពី​វ័យ​នោះ​ទៅ​គឺ​អាច​បន្ថែម​ទឹក និង​របប​អាហារ​ដូចជា​បបរខាប់​គ្រប់​គ្រឿង​ដូច​គ្នា។ សម្រាប់​ការ​បំបៅ​បន្ត​គឺ​រហូត​ដល់​កូន​អាយុ​បាន ២ ឆ្នាំ​ទាំង​បំបៅ​ដោះ និង​ទឹក​ដោះ​គោ ហើយ​ចំពោះ​អ្នក​មាន​ពេលវេលា និង​ធនធាន​ច្រើន​អាច​បំបៅ​លើស​ពី​នេះ​ទៀត​ក៏​បាន​ដែរ ៣-៤ ឆ្នាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក​បាន​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ចំណី​អាហារ​ដល់​កូន​ដែល​មាន​វ័យ​ដូច​គ្នា តែ​ខុស​ភេទ អាច​ធ្វើឲ្យ​ក្មេង​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ដូចនេះ​កូន​ក្រោម​វ័យ ១៦ ឆ្នាំ​ត្រូវ​ការ​លូតលាស់ និង​សារធាតុ​ចិញ្ចឹម​សព្វ​បែប​យ៉ាង​ពី​អាហារ​គ្រប់​ប្រភេទ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ