ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ចាស់ៗបុរាណថា កូនប្រុសបំបៅដោះឲ្យយូរជាងកូនស្រីទើបមិនបាក់កម្លាំង ចុះពេទ្យយល់ឃើញបែបណា?

ទោះ​ជា​វេជ្ជសាស្ត្រ​ទំនើប​ក៏​ដោយ តែ​សម្រាប់​ម៉ាក់​ៗ​មួយ​ចំនួន​នៅតែ​ចិញ្ចឹម​កូន​តាម​បែប​ចាស់​បុរាណ ដោយ​ស្ដាប់​តាម​ការ​ណែនាំ​របស់​អ្នកជំនាន់​មុនដែលនៅ​​ផ្ទះជាមួយ។ របៀប​ចិញ្ចឹម​កូន​មួយ​ ក្នុង​ចំណោម​របៀបចិញ្ចឹមកូនជាច្រើន​បាន​បង្គាប់​ឲ្យ​ម៉ាក់ៗត្រូវបំបៅដោះ​កូន​ប្រុសឲ្យយូរ​ជាង​កូន​ស្រី។ ការ​ធ្វើ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែតបដិសេធ​ចោល​ទាំង​ស្រុង ដោយ​បញ្ជាក់​ថា​នោះ​ជា​ជំនឿ​មិន​សម​ហេតុផល និង​គ្មាន​ការ​សិក្សា​ច្បាស់លាស់​ឡើយ ពោល​គ្រាន់តែ​ការ​និយាយ​ត​គ្នា​ប៉ុណ្ណោះ ហើយ​ប៉ះពាល់​ដល់​ការ​ស្រូប​​យក​ជីវជាតិ​ពី​ទឹកដោះ​ម៉ាក់ៗ។ ចំពោះ​មូលហេតុ​ដែល​ចាស់​ៗ​ពី​មុន​គិត​ថា ការ​ឲ្យ​កូន​ប្រុស​បៅ​យូរ​ជាង ព្រោះ​ខ្លាច​ក្មេង​បាក់​ទឹក​ដោះ ហើយ​ពេល​ធំ​ទៅ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ជាង​កូន​ស្រី ទើប​ចង់​ឲ្យ​កូន​បៅ​យូរ​ជាង។ តែ​ធាតុ​ពិត​ទៅ​នៅ​វ័យ​ណា​ក៏​ដោយ កូន​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដូច​គ្នា​ដើម្បី​យក​ទៅ​ទ្រទ្រង់​ការ​ធំធាត់ និង​បង្កើត​ប្រព័ន្ធ​ភាព​សាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដូចគ្នា។ សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ភ្នំពេញ​បន្ត​ទៀត​ថា ទារក​មិន​ថា​ភេទ​ស្រី-ប្រុស​ឡើយ គឺ​ត្រូវ​ការ​ការ​បំបៅ​ជាមួយ​ទឹក​ដោះ​​ម៉ាក់ៗតែ ១ មុខ​គាត់រយៈពេល ៦ ខែ​ដំបូង ហើយ​ចាប់ពី​វ័យ​នោះ​ទៅ​គឺ​អាច​បន្ថែម​ទឹក និង​របប​អាហារ​ដូចជា​បបរខាប់​គ្រប់​គ្រឿង​ដូច​គ្នា។ សម្រាប់​ការ​បំបៅ​បន្ត​គឺ​រហូត​ដល់​កូន​អាយុ​បាន ២ ឆ្នាំ​ទាំង​បំបៅ​ដោះ និង​ទឹក​ដោះ​គោ ហើយ​ចំពោះ​អ្នក​មាន​ពេលវេលា និង​ធនធាន​ច្រើន​អាច​បំបៅ​លើស​ពី​នេះ​ទៀត​ក៏​បាន​ដែរ ៣-៤ ឆ្នាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក​បាន​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ចំណី​អាហារ​ដល់​កូន​ដែល​មាន​វ័យ​ដូច​គ្នា តែ​ខុស​ភេទ អាច​ធ្វើឲ្យ​ក្មេង​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ដូចនេះ​កូន​ក្រោម​វ័យ ១៦ ឆ្នាំ​ត្រូវ​ការ​លូតលាស់ និង​សារធាតុ​ចិញ្ចឹម​សព្វ​បែប​យ៉ាង​ពី​អាហារ​គ្រប់​ប្រភេទ។


ការបំបៅដោះ

បំបៅ​ដោះកូន​ជួយ​ម៉ាក់ៗ កាត់​បន្ថយ​ហានីភ័យ​ជំងឺរ៉ាំរៃមួយ​ប្រភេទនេះ​ នៅថ្ងៃខាងមុខ​

​​ស្រី​ៗ​យើង​ពេល​ពពោះ​មួយ​ចំនួន អាច​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​គេ​ហៅថា​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ។ គ្នា​យើង​ដឹង​ទេ​ថា ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​​កើត​ជំងឺ​ទឹក​នោម​ផ្អែ​ម​នៅ​ពេល​ក្រោយ​ទៀត។ ទោះ​យ៉ាងណា ការ​សិក្សា​មួយ​បាន​រក​ឃើញ​ស្រ្តី​ដែល​មាន​ជំងឺ​ទឹក​​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ អាច​បន្ថយ​ហានីភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​ថ្ងៃ​​មុខ​បាន​ ដោយ​ការ​បំបៅ​ដោះ​កូន​។ ​ការសិក្សា​មួយ​ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​២០២០ បាន​សិក្សា​លើ​ស្រ្តី​មាន​ផ្ទៃពោះ​ជាង​៤ ០០០​នាក់ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ ​អ្នក​ចូល​រូម​ក្នុង​ការ​សិក្សា​នេះ មាន​៨០០​នាក់​បាន​វិវត្ត​ទៅ​ជា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ក្នុង​​រង្វង់​២៥​ឆ្នាំ​ ក្រោយ​។ ការសិក្សា​បញ្ជាក់​ថា​ស្រ្តី​ដែល​បាន​បំបៅ​ដោះ​កូន​ពី​៦ ទៅ​១២ ខែ បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ពេល​ក្រោយ​ទៀត​ចំនួន៩​ភាគរយ បើ​ធៀប​អ្នក​មិន​បំបៅ​ដោះ​កូន។ ចំណែក​ស្រ្តី​ដែល​បំបៅ​ដោះកូន​ពី​១ឆ្នាំ ទៅ​២​ឆ្នាំ កាត់​បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​១៥​ភាគរយ បើ​ធៀប​នឹង​ម៉ាក់ៗ​មិន​បំបៅ​ដោះ​កូន​។ ដោយ​ឡែក​ម៉ាក់ៗ​ដែល​បាន​បំបៅ​ដោះ​កូន​លើស​ពី​២ឆ្នាំ គឺ​បាន​កាត់​បន្ថយ​ហានីភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​ដល់​២៧ ភាគ​រយ​ទាប​ជាង​អ្នក​មិន​បំបៅ​ដោះ​កូន​។ ​តាម​រយៈ​ការ​សិក្សា​នេះ គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន​តាម​លទ្ធ​ភាព​​​អាច​ធ្វើ​​បាន។​​​​


ការថែទាំទារក

កូនមានសុខភាពល្អ ឬអត់ម៉ាក់ប៉ាអាចពិនិត្យ ៤ ចំណុចនេះ

សុខភាព​កូន​តូច​ពិតជា​រឿង​សំខាន់​ដែល​យើង​ជា​អាណាព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​សង្កេត​រៀងរាល់​ថ្ងៃ។ នៅ​ពេល​ចង់​ដឹង​ថា​កូន​លូតលាស់​ធំធាត់ និង​មាន​សុខភាព​ល្អ​ឬ​អត់​នោះ អាច​ពិនិត្យ​ទៅ​លើ​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​ត្រូវ​ចេះ​សង្កេត​មើល​កូន​ខ្លួនឯង​ជាមុន​សិន ទើប​ចាំ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​តាម​ក្រោយ។ ក្នុង​ការ​ពិនិត្យ​នោះ​មាន ២ ផ្នែក​លើ​ខ្លួន​ប្រាណ ១ ផ្នែក​ទាក់ទង​នឹង​របប​អាហារ និង​ ១ ​ផ្នែក​បញ្ញា​ស្មារតី៖ ១- វាស់​កម្ពស់ និង​ថ្លឹង​ទម្ងន់ មុន​ទៅ​ពេទ្យ​យើង​ជា​អ្នក​ថែទាំ​គួរ​ដឹង​ថា​កូន​មាន​ឡើង​សាច់ និង​សកម្មភាព​ខ្លាំងក្លា​អត់​រាល់ថ្ងៃ ហើយ​នៅ​ពេល​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ពេទ្យ​វាស់​កម្ពស់ ថ្លឹង​ទម្ងន់ ដោយ​គណនា​ផល​ធៀប ដើម្បី​ឲ្យ​ដឹង​ថា​កូន​គ្រប់​គីឡូ និង​កម្ពស់​តាម​ស្តង់ដារ ឬ​ទេ? នៅ​ពេល​លទ្ធផល​យ៉ាង​ណា​នោះ គ្រូពេទ្យ​នឹង​ប្រាប់​យើង ឧទាហរណ៍៖ កូន​ខ្វះ​គីឡូ​ត្រូវ​បន្ថែម​ទឹក​ដោះ ឬ​បើ​កូន​ដល់​វ័យ​ញ៉ាំ​អាហារ​គួរ​បង្កើន​អាហារ​បែប​ណា ដើម្បី​ឲ្យ​រាងកាយ​ធំធាត់ និង​រឹងមាំ​ថែម​ទៀត។ ២- ពិនិត្យ​រាង​កាយ អ្នក​ដែល​មើល​ថែទាំ​កូន​ត្រូវ​ចេះ​ពិនិត្យ​មើល​ថា តើ​លើ​រូបរាង​ខ្លួន​តាំងពី​ក្បាល​ដល់​ចុង​ជើង មាន​ស្លាកស្នាម ដុំ​ពក កន្ទួល ដំបៅ​ដែល​មិន​ប្រក្រតី​ណា​មួយ​ដែរ ឬ​ទេ។ ប្រសិនបើ​មាន​អ្វី​មួយ​ខុស​ធម្មតា ដែល​អាច​នាំឲ្យ​រាំងស្ទះ​ដល់​ការ​លូតលាស់​របស់​កូន ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិភាក្សា និង​រក​មូលហេតុ​នៃ​បញ្ហា ដោយ​ការ​ព្យាបាល​ផ្សេង។ ៣- តាមដានការលូតលាស់​ផ្នែក​បញ្ហា ការ​វិវត្តន៍​របស់​ទារក​ពិតជា​សំខាន់​ណាស់ ហើយ​ពេល​កូន​កាន់តែ​មាន​ចលនា​ច្រើន យើង​ក៏​កាន់តែ​ស្រលាញ់។ ក្នុង​នោះ​ចាប់ពី ៣ ខែ​ទៅ​ទារក​ចាប់ផ្ដើម​ងើប​ក្បាល​រួច ៥-៦ ខែ​ចេះ​ក្រឡាប់ ហើយ​ចាប់ពី ៨ […]


ការថែទាំទារក

មិនចង់ឲ្យអាអូនបៅហើយក្អែ គួរសម្គាល់កត្តាបង្កសំខាន់ ៣ និងតិចនិកកាត់បន្ថយអាការៈលើកូន​

រឿង​ទារក​ក្អែ​ទឹក​ដោះ​ក្រោយ​បៅ​រួច​ជា​បញ្ហា​ធម្មតា​ដែល​ទារក​ភាគ​ច្រើន​ជួប​ប្រទះ​ញឹក​ញាប់។ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ ព្រោះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ តែ​យើង​គួរ​ចៀសវាង​មូល​ហេតុ​បង្ក​ទាំង​ប៉ុន្មាន​នេះ បើ​ចង់​ឲ្យ​កូន​លែង​មាន​បញ្ហា​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ។ មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ក្អែ​ទឹក​ដោះ​ជា​បញ្ហា​ដែល​តែង​តែ​កើត​មាន​លើ​ទារក និង​កុមារ​តូចៗ ហើយ​ក៏​ជា​កង្វល់​របស់​ម៉ាក់ប៉ា​ភាគ​ច្រើន​ដែរ។ ជា​ទូទៅ យើង​ឃើញ​ថា​នៅ​សប្ដាហ៍២-៣ ក្រោយ​កើត កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​កូនៗ​មាន​អាយុ ៤-៥ ខែ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​រវាង ៩​-១២​ខែ។ កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​អា​អូន​ក្អែ​នោះ​គឺ៖ ទី១. ឲ្យ​កូន​បៅ​លើស​ចំនួន​ជ្រុល ទី២. បំបៅ​កូន​មិន​ត្រឹម​ត្រូវ ឬ​ធ្វើ​ឲ្យ​កូន​លេប​ខ្យល់​ចូល​ពោះ​ច្រើន ទី៣. កូន​យំ​ខ្លាំង ឬ​ពេល​កូន​ក្អក មាន​វិធី​ណា​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ​អត់? បញ្ហា​កូន​ក្អែ​នេះ យើង​អាច​កាត់​បន្ថយ ឬ​ជួយ​កូន​ឲ្យ​ក្អែ​ចេញ​មក​បាន​ដូច​ជា៖ - បំបៅ​ដោះ​កូន (បៅ​ដោះ​ម្ដាយ​កាត់​បន្ថយ​ក្អែ ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះគោ) - លើក​កូន​បញ្ឈរ​ ១០-១៥​នាទី ក្រោយ​ពេល​បៅ​ហើយ - បំបៅ​កូន​ញឹក​ញាប់ តែ​ក្នុង​បរិមាណ​តិចៗ - ចៀស​វាង​ស្លៀក​ខោ​ទឹក​នោម ឬ​សម្លៀក​បំពាក់​រឹប​តឹង​ពេក​ឲ្យ​កូន - ពន្យារ​ពេល​ម៉ោង​សម្រាប់​លេង​ឲ្យ​បាន​យូរ ក្រោយ​បៅ​រួច - ប្ដូរ​ក្បាល​ដោះ បើ​កូន​បៅ​ទឹក​ដោះ​គោ - ផ្លាស់​ប្ដូរ​របប​អាហារ​មួយ​ចំនួន​សម្រាប់​ម៉ាក់ៗ​បំ​បៅ​ដោះ​កូន (ចៀស​វាង​អាហារ​មាន​ជាតិ​ជូរ និង​ជាតិ​កាហ្វេអ៊ីន​ដូច​ជា ក្រូចឆ្មារ ក្រូច ប៉េងប៉ោះ កាហ្វេ តែ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។) តិចនិក​ក្នុង​ការ​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ខាង​លើ​នេះ មិន​ត្រឹម​តែ​អាច​ជួយ​ដល់​បញ្ហា​ក្អែ​ទេ តែ​ក៏​អាច​ជួយ​ដល់​បញ្ហា​ទល់​ខ្យល់ និង​ចុក​ឆ្អល់​ពោះ​នៅ​លើ​កូន​ៗ​បាន​ផង​ដែរ។ បញ្ហា​ដែល​កូន​ក្អែ​ភាគ​ច្រើន​មិន​មាន​បង្ក​ឡើង​ពី​ជំងឺ​អ្វី​នោះ ហើយ​វា​ក៏​មិន​បង្ក​ផល​ពិបាក​ដល់​ការ​លូតលាស់​របស់​កូន​ដែរ។


ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាធ្លាប់ឆ្ងល់អត់ ហេតុអីបានទារកកើតភ្លាម ខ្លះយំ ខ្លះញញឹម?

យើង​ដឹង​ហើយ​ថា ភាគ​ច្រើន​នៃ​ទារក​ដែល​កើត​ចេញ​មក​ភ្លាម តែង​ស្រែក​យំ​ឮពេញ​បន្ទប់​សម្រាល​តែ​ម្ដង។ ចំណែក​ទារក​មួយ​ចំនួន​ទៀត កើត​មក​ចេះ​ញញឹម តែ​មិន​មាន​យំ​ដូច​ទារក​ផ្សេង​ទេ។ យើង​មាន​ដែល​ឆ្ងល់​អត់ ហេតុ​អ្វី​បាន​អា​អូន​កើត​មក​ចេះ យំ ឬ​ញញឹម? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ទារក​ដែល​ទើប​នឹង​កើត​មក​យំ ដោយ​សារ​តែ​សួត​របស់​អា​អូន​ចាប់​ផ្ដើម​ដំណើរការ ​ស្រូប​យក​អុកស៊ីសែននៅ​ខាង​ក្រៅ​ពោះ​ម្ដាយ។ “ទារក​ពេល​ដែល​នៅ​ក្នុង​ពោះ​ម្ដាយ គាត់​មិន​អាច​ដក​ដង្ហើម​ដោយ​ផ្ទាល់​បាន​ទេ។ ទារក​ដក​ដង្ហើម​តាម​រយៈ​ទង​សុក ឬ​ស្រូប​យក​ទឹក​ភ្លោះ​ជាដើម។ ក្រោយ​សម្រាល​រួច ពេល​ដែល​កាត់​ទង​សុក ធ្វើ​ឲ្យ​មាន​រំញោច​ទៅ​សួត​របស់​ទារក ជាហេតុ​បណ្ដាល​ឲ្យ​អា​អូន​​ស្រែក​យំ"។ វេជ្ជបណ្ឌិត​ឯក​ទេស​ផ្នែក​សម្ភព​រូប​នេះ បន្ត​ថា ខាង​គ្រូពេទ្យ មាន​តារាង​សម្រាប់​វាយ​តម្លៃ​ទៅ​លើ​ទារក​ទើប​កើត ដើម្បី​បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ ឬ​មិន​ល្អ ទារក​យំ​ខ្លាំង ឬ​អត់ ស្បែក​ក្មេង​មាន​បញ្ហា ឬ​គ្មាន។ មួយ​ទៀត គ្រូពេទ្យ​ក៏​ត្រូវ​សង្កេត​មើល​លើ​ចលនា​របស់​ទារក​ដែរ ហើយ​យើង​ត្រូវ​ចំណាំ​ថា កាល​ណា​ទារក​ដែល​ទើប​នឹង​កើត​យំ​កាន់​តែ​ខ្លាំង សុខភាព​របស់​អា​អូន​កាន់​តែ​ល្អ។ ផ្ទុយ​ទៅ​វិញ ចំពោះ​ទារក​ដែល​កើត​មក​ភ្លាម មិន​អាច​សើច​ជំនួស​យំ​បាន​ទេ។ ក្នុង​ករណី​ដែល​ទារក​កើត​មក​មិន​យំ ធ្វើ​ឲ្យ​គ្រូពេទ្យ​ភ័យ​វិញ ព្រោះ​អា​អូន​អាច​មាន​បញ្ហា​សួត ឬ​ឈ្លក់​ទឹក​ភ្លោះ ។ល។ ដូច​នេះ ក្រុម​គ្រូពេទ្យ​នឹង​ត្រូវ​យក​អា​អូន​ទៅ​ពិនិត្យ​ភ្លាម ក្រែង​​អា​អូន​មាន​បញ្ហា​សុខភាព​។ លោក​បន្ត​ថា អ្វី​ដែល​រៀប​រាប់​ខាង​លើ​នេះ គឺ​និយាយ​ចំពោះ​តែ​ទារក​ដែល​កើត​ភ្លាមៗ​ប៉ុណ្ណោះ ព្រោះ​ទារក​ដែល​ទើប​កើត​មិន​អាច​មិន​យំ​សោះ​នោះ​ទេ។ តែ​បើ​ទារក​ខ្លះ ដែល​កើត​បាន ​១-២ខែ​ […]


ការថែទាំទារក

កូនក្តៀនច្រើនថ្ងៃ ឆាប់នាំទៅពេទ្យ ប្រយ័ត្នខូចពោះវៀន

បញ្ហា​ទល់​លាមក​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ បើ​ទោះ​ជា​ទារក​មិន​ទាន់​បាន​ទទួល​របប​អាហារ​ក៏​ចៀស​មិន​ផុត​ពី​បញ្ហា​នេះ​ដែរ។ ចំពោះ​អ្នក​មាន​កូន​តូច ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង ព្រោះ​គ្រូពេទ្យ​ថា បើ​ទុក​យូរ​ៗ​រហូត ១ សប្ដាហ៍​បាន​ជុះ​ម្ដង អាច​រលាក​ពោះ​វៀន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា សម្រាប់​កូន​តូច​មិន​ថា​បៅ​ដោះ​ម៉ាក់​ៗ ឬ​ទឹក​ដោះ​គោ​សុទ្ធតែង​ជួប​ប្រទះ​ជំងឺ​ទល់​លាមក​នេះ​ដូច​គ្នា។ កូន​ដែល​បៅ​ដោះ​ម៉ាក់ ហើយ​ទល់​លាមក​ អាចមកពី​​ញ៉ាំ​អាហារ​ក្រៀមក្រោះ មិន​សូវ​សម្បូរ​ជីវជាតិ និង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ម៉ាក់​ៗ​ផឹក​ទឹក​តិច ទើប​កូន​ម៉ឹម​ដោះ​ទៅ​មាន​បញ្ហា​ទល់​លាមក។ ចំណែក​កូន​បៅ​ទឹក​ដោះ​គោ​វិញ អាច​មកពី​ទឹក​ដោះ​គោ​ខ្លះ​មិន​សម​ស្រប​ទៅ​នឹង​ពោះ​វៀន​របស់​ក្មេង ដូច្នេះ​បើ​កូន​ក្ដៀន​ដោយសារ​ទឹកដោះគោ គួរតែ​ប្ដូរ​ប្រភេទ​ទឹក​ដោះ​គោ​នោះ​ចេញ។ រីឯ​កូន​ដែល​ចេះ​ញ៉ាំ​អាហារ​វិញ អាច​មកពី​របប​អាហារ​គ្មាន​បន្លែ ឬ​ផ្លែឈើ​ជាតិ​កាក​សរសៃ និង​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ ហើយ​មួយ​វិញ​ទៀត​ក៏​អាច​មកពី​កូន​មាន​បញ្ហា​ខ្សោយ​ពោះវៀន​ដែរ ទើប​ញ៉ាំ​អ្វី​ទៅ​ងាយ​នឹង​ក្ដៀន។ វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​កូន​ទល់​លាមក​ញឹកញាប់​ពេក នាំឲ្យ​រលាក​ពោះ​វៀន ព្រោះ​លាមក​ដែល​ស្ទះ​នោះ​ក្ដៅ យូរៗទៅខូចពោះវៀន និងមិន​មានឈាមចិញ្ចឹមគ្រប់គ្រាន់ ហើយ​កាលណាមិនការជុះយូរធ្វើមានការប្រមូលផ្តុំមេរោគច្រើន។ ការ​រលាក​ញឹកញាប់ ក៏​បណ្ដាលឲ្យស្ទះសរសៃឈាមសុទ្ធតែប្រឈមនឹងការខូចពោះវៀនដោយសារមិនមានឈាមចិញ្ចឹមគ្រប់គា្រន់ រហូត​ត្រូវ​កាត់​ចេញ ព្រោះ​ពោះវៀន​រង​ការ​រលាក​រ៉ាំរ៉ៃ​ខ្លាំង​ពេក ហើយ​បើ​បន្ត​ទុក​អាច​កាន់តែ​គ្រោះថ្នាក់​រហូត​ធ្លាក់​ឈាម​ខ្លាំង ពេល​ប្រឹង​ជុះ។


ការថែទាំទារក

កូនទើបកើតគួរដាក់ឲ្យគេងបែបណាទើបល្អ ក្បាលមិនសំប៉ែត?

នៅ​ពេល​ទារក​កើត​មក​ភ្លាម អ្វី​ដែល​ម៉ាក់ប៉ា​សង្កេត​មើល​គឺ​អវយវៈ​គ្រប់គ្រាន់​ដែរឬ​ទេ? នៅ​ពេល​ដឹង​ថា​អ្វី​ៗ​ប្រក្រតី​ហើយ​នោះ រឿង​បន្ទាប់​គឺ​របៀប​គេង​របស់​កូន​ដែល​ត្រឹមត្រូវ ដើម្បី​ឲ្យ​ទឹក​ភ្លោះ ឬ​ទឹក​ព្រៃ​នោះ​ចេញ​ឲ្យ​អស់ពេលកូនកើតចេញមក គ្រូពេទ្យតែងតែតម្រូវឲ្យកូនគេងផ្អៀង។ ហើយ​ទម្លាប់​ដាក់​កូនគេង​នោះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ព្រោះ​ជួយ​ឲ្យ​ក្បាលកូន​ស្អាត។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ទម្លាប់​គេង​តាំងពី​កើត​មក​ភ្លាមពិតជា​ល្អ និង​ជួយ​ឲ្យ​ក្បាល​កូន​មាន​សភាព​មូល​ល្អ​ស្អាត​ថែម​ទៀត​ផង។ លោក​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ប៉ា​ជាច្រើន​ព្រោះ​តែ​មិន​ទម្លាប់​តាំងពី​ដំបូង​ៗ ទើប​បណ្ដោយ​ឲ្យ​កូន​គេង​ផ្ងារ រហូត​សំប៉ែត​ក្បាល​ខាង​ក្រោយ ធ្វើឲ្យ​បាត់បង់​សោភណភាព​មួយ​កម្រិត​ទៀត ជាពិសេស​កូន​ស្រី​មើល​ទៅ​មិន​ស្រស់​ស្អាត។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំហាន​ដំបូង​ការ​ជ្រើសរើស​ខ្នើយ​សម្រាប់​កូន​ដេក​ជាមុន​សិន។ យើង​ត្រូវ​ឲ្យ​កូន​កើយ​ខ្នើយ​ស្ដើង​ទន់ ព្រោះ​ឆ្អឹង​លលាដ៍​ក្បាល​ទារក​នៅ​ខ្ចី​ណាស់ ពេល​ប្រើ​ខ្នើយ​រឹង​អាច​ធ្វើឲ្យ​ក្បាល​របស់​គេ​មាន​សភាព​សំប៉ែត ឬ​ផត​មិន​ស្មើ​គ្នា​ឡើយ។ ចំណែក​វិធី​បន្ទាប់​ទៀត​មាន​ដូចជា៖ - ដាក់​ឲ្យ​កូន​គេង​ផ្អៀង​ឆ្លាស់គ្នា​ទៅមក​ម្ដង​ឆ្វេង ម្ដង​ស្ដាំ ហើយ​បើ​កូន​ត្រឡប់​មក​វិញ​ត្រូវ​រក​អ្វី​កល់​ពី​ខ្នង និង​ដាក់​កូន​ខ្នើយ​ឱប​ពី​មុខ​ឲ្យ​កូន​ឱប - ចៀសវាង​ឲ្យ​កូន​គេង​ផ្អៀង​ខាង​ដដែល ព្រោះ​អាច​វៀច ឬ​មិន​ស្មើ - កន្លែង​កូន​ដេក​មិន​គួរ​មាន​ពន្លឺ ឬ​សំឡេង​រំខាន ព្រោះ​កូន​នឹង​ងាក​ទៅ​រក​តែ​ខាង​នោះ - បើ​កូន​មិន​ព្រម​គេង​ផ្អៀង ត្រូវ​រក​ខ្នើយ​ដែល​មាន​ប្រហោង​កណ្ដាល​មក​ដាក់​ឲ្យ​កូន​គេង - កុំ​បណ្ដោយ​ឲ្យ​កូន​គេង​ក្នុង​រទេះរុញ ឬ​អង្រឹង​ប៉ាក់ប៉ើក​យូរ​ពេក ព្រោះ​របស់​អស់​ទាំង​នោះ​គ្មាន​កន្លែង​ធំ​ទូលាយ​ប្រែ​ខ្លួន​ឆ្វេង​ស្ដាំ - ការ​បី​កូន​ត្រូវ​ឆ្លាស់​ម្ដង​ឆ្វេង ម្ដង​ស្ដាំ កុំឲ្យ​ដៃ​ដែល​ទ្រចាំ​ក្បាលកូន​កន្លែង​ដដែល​ៗ - ពេល​បី​កូន​ត្រូវ​មាន​កំណាត់​ទ្រាប់ កុំឲ្យ​ក្បាល​កូន​ទទួល​សម្ពាធ​ពី​ដៃ​ផ្ទាល់​ៗ​តែ​ម្ដង ក្នុង​នោះ​លោក​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា បញ្ហា​ក្បាល​សំប៉ែត​របស់​កូន​អាច​ការពារ​បាន បើ​យើង​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គេង ចាប់តាំង​ពី​កើត​មក​ភ្លាម។


ការថែទាំទារក

កុំធ្វើរឿង ៣ នេះ ដាក់ក្មេងទើបកើត ប្រយ័ត្នមានបញ្ហាធំ

ចាស់ៗ​មួយ​ចំនួន​នៅ​ប្រកាន់​ទំនៀម​ពី​បុរាណ​លើ​ការ​ថែទាំ​ទារក​ទើប​កើតនៅ​ឡើយ  ហើយ​ទម្លាប់​ខ្លះ​មិន​សមស្រប​នឹង​ក្បូន​វេជ្ជសាស្ត្រ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ហាម​ដាច់​ខាត​ចំពោះ​ការ​ធ្វើ ៣ ចំណុច​ខាងក្រោម​នេះ​លើ​ទារក​ទើប​កើត។ ១. បន្តក់​ទឹក​ដោះ​លើ​ភ្នែក​កូន ម៉ាក់ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់។ នៅ​ពេល​កូន​ស្អិត​ភ្នែក មាន​អាចម៍​ភ្នែក​នោះ ចាស់ៗ ឬ​ម៉ាក់ៗ​មួយ​ចំនួន​បាន​បន្តក់​ទឹកដោះ​ម្តាយ​ចូល​ភ្នែក​កូន ដោយ​ជឿ​ថា​ទឹក​ដោះ​ម្តាយ​ល្អ ជា​ថ្នាំ​ព្យាបាល​ភ្នែក​ដ៏​សក្តិសិទ្ធ។ ជំនឿ​បែប​នេះ​មិន​សម​ហេតុ​សម​ផល​ឡើយ ហើយ​បច្ចុប្បន្ន​ថ្នាំ​សង្កូវ​ក៏​សម្បូរ​បែបដែរ។ ការ​បន្តក់​ទឹកដោះ​លើ​ភ្នែក​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ ឬ​បើ​មាន​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​នាំ​កូន​​ទៅ​ពេទ្យ។ ២. ច្របាច់​គ្រាប់​ដោះ​កូន ចាស់​ៗ​សម័យ​មុន គឺ​ឲ្យ​តែ​ទារក​ទើប​នឹង​កើត ត្រូវ​ច្របាច់​ក្បាល​ដោះ​កូន​ឲ្យ​ចេញ​គ្រាប់​ ចៀសវាង​ពេល​ធំ​ទៅ​ដោះ​ប្រែ​ជា​ធំ​រយីករយាក ឬ​កើត​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែង​នោះ ហើយ​មិន​ថា​ជា​កូន​ប្រុស ឬ​ស្រី​ឡើយ​ឲ្យតែ​កើត​មក​ ​ត្រូវ​ធ្វើ​បែប​នេះ​ភ្លាម។  ការ​ច្របាច់​ក្បាលដោះ​កូន ប្រៀប​ដូចជា​នាំ​មេរោគ​ឲ្យ​កូន​ដែរ​ដោយសារ​មាន​ការ​ដាច់​រលាត់​ស្បែក ព្រោះ​បើ​ដៃ​មិន​ស្អាត មេរោគ​នឹង​ជ្រៀត​ចូល​ទៅ​ភ្លាម ហើយ​បើ​ទោះ​ជា​ដៃ​លាង​សម្អាត ក៏​មេរោគ​អាច​ចូល​តាម​ធូលី ខ្យល់ ឬ​សម្លៀក​បំពាក់​កូន​កកិត​ប៉ះ​ចុះឡើង​នៅ​កន្លែង​នោះ។ នៅ​ពេល​ក្បាល​ដោះ​កូន​ឆ្លង​មេរោគ វា​មាន​រោគសញ្ញា​ដូចជា ហើម ឡើង​ក្រហម មាន​ខ្ទុះ និង​ក្ដៅ​ខ្លួន​ជាដើម ដូចនេះ​ប្រសិនបើ​ឃើញ​កូន​មាន​ដោះ​ធំ មិន​ចាំបាច់​ទៅ​ភ័យ​ព្រួយ​អ្វី​ឡើយ។ ជា​ធម្មតា​កូន​ដែល​ថ្លោស ដោះ​ក៏​ធំ​ដែរ […]


ទារកលូតលាស់ឆ្នាំដំបូង

មិនល្អទេ កូនថ្លោសខ្លាំង អាចមកពីម្តាយមានជំងឺមួយនេះពេលពពោះ (វីដេអូ)

កូន​ក្នុង​ផ្ទៃ​ថ្លោស​ជ្រុល អាច​មក​ពី កូន​ចាស់​ខែ ម៉ាក់ៗ​ឡើង​ទម្ងន់​ខ្លាំង​ពេល​មាន​ពពោះ​ថ្មីៗ ឬមិន​ស្រក​គីឡូ តាំង​ពី​ពេល​មាន​ផ្ទៃពោះ​មុនៗ តែ​អ្វី​ដែល​បារម្ភ​បំផុត​នេះ គឺ​បណ្តាល​មក​ពី​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី បាន​ឲ្យ​ដឹង​ថា ស្រ្តី​មួយ​ចំនួន​មិន​ទាំង​ចាប់​អារម្មណ៍​ថា ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ផង តែ​គ្រូពេទ្យ​គេ​អាច​សម្គាល់​បាន តាម​រយៈ​កូន ឲ្យ​តែ​កូន​កើត​មក​ថ្លោស​ខ្លាំង គឺ​សឹង​តែ​១០០% ម្តាយ​មាន​ជំងឺ​ទឹក​នោម​​ផ្អែមពេល​ពពោះ។


ការបំបៅដោះ

តិចនិកបំបៅដោះកូនពេលយប់ ម៉ាក់ៗលែងបារម្ភរឿងគេងមិនឆ្អែត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ចំពោះ​ម៉ាក់​ៗ​ថ្មី​ថ្មោង បញ្ហា​ដ៏​គួរ​ឲ្យ​ធុញ​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ជួប​ប្រទះ​នោះ​គឺ បញ្ហា​គេង​មិន​ដែល​បាន​ឆ្អែត​ភ្នែក​ដូច​មនុស្ស​ធម្មតា។ យើង​ច្បាស់​ជា​យល់​ហើយ​ថា ទារក​ទើប​នឹង​កើត​ឆាប់​ឃ្លាន ទារ​រក​បៅ​ញឹក​ញាប់ មិន​ដឹង​ពេល​ថ្ងៃ ឬ​ពេល​យប់​ទេ។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ម៉ាក់​ៗ​រក​ពេល​សម្រាក​មិន​បាន​គ្រប់​គ្រាន់ ចុះ​មាន​វិធី​ណា​ដែល​អាច​ជួយ​សម្រួល​បញ្ហា​នេះ​បាន​អត់? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​ថ្មី​ថ្មោង​ស្ទើរ​តែ​គ្រប់​រូប​ទៅ​ហើយ ដែល​ត្រូវ​ហត់​កម្លាំង​ដោយ​សារ​ប្រឹង​មើល​ថែ​កូន​យ៉ាង​ដិត​ដល់​ទាំង​ថ្ងៃ ទាំង​យប់។ ប៉ុន្តែមាន​វិធី​មួយ​ដែល​ជួយ​សម្រាល​ភាព​នឿយ​ហត់​ពេល​យប់​របស់​ម៉ាក់​ប៉ា​នោះ​គឺ តិចនិក​បំបៅ​ដោះ​កូន​ក្នុង​សុបិន (ភាសា​បច្ចេកទេស Dream Feeding) ឬ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​បំបៅ​ដោះ​កូន​ពេល​យប់។ តើ Dream Feeding ​ជា​អ្វី? Dream Feeding នេះ​ជា​ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដែល​អា​អូន​គេង​លក់​តិចៗ (ពេល​ដែល​កូន​មើល​ទៅ​ស្រិមៗ)។ ម៉ាក់​ៗ​អាច​ប្រើ​តិចនិក​នេះ​១-២ ម៉ោង​ក្រោយ​ដាក់​ឲ្យ​អា​អូន​គេង និង​មុន​ពេល​ដែល​ខ្លួន​ឯង​ផ្ទាល់​រៀប​ចូល​សម្រាក។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​អា​អូន​គេង​លក់​បាន​យូរ មុន​ពេល​កូន​ឃ្លាន​ម្ដង​ទៀត។ វា​ក៏​អាច​ឲ្យ​ម៉ាក់​ប៉ា​សម្រាក​បាន​យូរ​ដូច​គ្នា​ដែរ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា យើង​អាច​ចាប់​ផ្ដើម​ប្រើ​តិចនិក​នេះ​បាន​នៅ​ពេល​ដែល៖ - កូន​មាន​អាយុ​លើស​ពី ​២​ខែ - មាន​ម៉ោង​ចូល​គេង និង​ម៉ោង​បៅ​ពេល​យប់​ទៀង​ទាត់ - លូតលាស់​បាន​ល្អ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ