វ័យកូនចេះដើរនិង​ជិតចូលរៀន

វ័យកូនចេះដើរនិង​ជិតចូលរៀន - ក្នុង​ចន្លោះ​អាយុ​១ខួប ទៅ ២ខួប ឬ​១២ ទៅ ២៤ខែ ជា​ពេល​ដែល​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើន​របស់​ម៉ាក់ៗ ដើម្បី​បន្ត​ការ​លូត​លាស់​របស់​កូន​ដោយ​សុខភាព​ល្អ​បរិបូរណ៍​ដោយ​គ្មាន​លក្ខខណ្ឌ និង​ត្រៀម​ខ្លួន​សិក្សា​ពី​បញ្ហា​នានា​ពេល​កូន​ឈឺ​ថ្កាត់​ជា​ដើម បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

វ័យកូនចេះដើរនិង​ជិតចូលរៀន

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ​​​ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ​​ (អ៊ីយ៉ុង)​ ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប​​​ ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ​។​ កាល់ស្យូម​ជា​សារជាតិ​ចិញ្ចឹម​មួយ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង។ ជា​ពិសេស​សម្រាប់​កុមារ និង​ក្មេង​ជំទង់ កាល់ស្យូម​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​សុខ​ភាព​ឆ្អឹង​ព្រោះ​ថា​វ័យ​នេះ​ជា​ពេល​ដែល​ឆ្អឹង​កំពុង​លូត​លាស់​លឿន​។ កុមារ​អាច​ទទួល​បាន​កាល់ស្យូម​ពី​របប​អាហារ ប៉ុន្តែ​ទឹក​ក៏​ជា​ចំណែក​មួយ​សំខាន់​សម្រាប់​បំពេញ​កាល់ស្យូម​ដែល​កុមារ​​ត្រូវ​ការ​ផង​ដែរ​។ ​​ក្រៅ​ពី​ទឹក​ធម្មតា​ដែល​កុមារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​សារសំខាន់​សម្រាប់​កុមារ​ដូច​គ្នា ព្រោះ​ថា​ទឹក​រ៉ែ​ធម្មជាតិ​មិន​ត្រឹម​តែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​កុមារ​ដូច​ទឹក​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​បំពេញ​សារធាតុ​រ៉ែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ ដូច​ជា​កាល់ស្យូម​ផង​ដែរ​។ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រThe Journal of Nutrition បាន​លើក​ឡើង​ថា​កុមារ​ដែល​ញ៉ាំ​ទឹក​មាន​ផ្ទុក​​សារធាតុ​រ៉ែ​កាល់ស្យូម​ គឺ​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ក្នុង​ការ​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​ឆ្អឹង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ទឹក​រ៉ែ​ធម្មជាតិ​​មិន​ត្រឹម​តែ​មាន​ផ្ទុក​​កាល់ស្យូម​​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ធ្មេញ សាច់​ដុំ និង​បេះ​ដូង ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​ផ្ទុក​​ម៉ាញ៉េស្យូម​ជួយ​គ្រប់​គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ ចំណែក​ឯ​ប៉ូតាស្យូម​ជួយ​ដល់​ការ​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ខួរ​ក្បាល​ កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​បញ្ហា​ដំណេក និង​រ៉ែ​ស៊ីលីកា ជួយ​ដល់​សុខភាព​ស្បែក សក់ និង​ក្រចក​​ ហើយ​ព្រម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។ ​ដូច​គ្នា​ដែរ បើ​សិន​ជា​ម៉ាក់​ប៉ា​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​កូន​តូច ក៏​គួរ​ពិនិត្យ​មើល​ដែរ​ថា​​​​ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​ផ្ទុក​សារធាតុ​សូដ្យូម​(Na)​មិន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ និង​ស៊ុលផាត(SO)​​មិន​លើស​ពី​២៥០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​។ មួយវិញទៀត ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទំនង​ជា​អាច​នឹង​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន ​ដោយសារ​រវល់​មិន​បាន​ដាំ​ទឹក ឬ​ក៏​ត្រូវ​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ជា​ដើម​។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​រ៉ែ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​កម្រិត​សូដ្យូម និង​ផ្លុយអ័រ​ទាប។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! […]

អត្ថបទផ្សេងទៀតពី វ័យកូនចេះដើរនិង​ជិតចូលរៀន

ស្វែងរក វ័យកូនចេះដើរនិង​ជិតចូលរៀន

វ័យកូនចេះដើរនិង​ជិតចូលរៀន

មុនទិញប្រដាប់ប្រដាឲ្យកូនលេង គួរដឹងចំណុចទាំងនេះដើម្បីសុវត្ថិភាព

ប៉ាម៉ាក់​ទិញប្រដាប់ប្រដាឲ្យកូនលេងមិនត្រឹមតែអាចជួយឲ្យ​កូន​មាន​ភាពរីករាយ និង​ល្អចំពោះសុខភាពផ្លូវចិត្តទេ ថែម​ទាំងចូលរួមដល់ការអភិវឌ្ឍរាងកាយ និង​ខួរក្បាលរបស់ទៀតផង។ តែអ្វីដែលសំខាន់គឺ​ប្រដាប់​ប្រដាក្មេងលេងមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់អាអូន។ តើរបស់ក្មេងលេងអាច​បង្កគ្រោះថ្នាក់​ដល់​អូនតូចបែបណាខ្លះ? ហើយម៉ាក់ប៉ាគួរជ្រើសរើសរបស់លេងបែបម៉េចទើបសុវិត្ថិភាព? ប្រដាប់ប្រដាក្មេងលេងមួយចំនួនអាចធ្វើឱ្យអាអូនស្លាក់ មុតរបួស ថប់​ដង្ហើម ឬពុលដោយសារ​មាន​ផ្ទុក​សារធាតុ​គីមី ហើយបើធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ដើម្បីសុវត្ថិភាព​ ម៉ាក់ប៉ាគួរជ្រើសរើសប្រដាប់ប្រដាក្មេងលេងឱ្យកូនតាម​ការណែនាំ​ដូច​ខាង​ក្រោម៖ ១. អានស្លាកព្រមាន ជាទូទៅស្លាកព្រមានលើប្រអប់ ឬថង់ដាក់ប្រដាប់ប្រដាក្មេងលេងតែង​ផ្តល់ព័ត៌មាន​សំខាន់ៗ​ពី​របៀប​លេង និងអាយុកុមារដែលស័ក្តិសម​នឹងលេងប្រដាប់ប្រដាទាំងនោះ ឬអាចលេងដោយ​សុវត្ថិភាពជាដើម។ លើសពីនេះទៅទៀត ម៉ាក់ប៉ាគួររកមើលពាក្យ "គ្មានផ្ទុកសារធាតុ​ពុល" នៅលើ​ប្រអប់​ ឬថង់។ ២. ប្រយ័ត្នចំពោះប្រដាប់ប្រដាក្មេងលេងប្រើ​ថ្ម​ គម្របបិទថ្មលើប្រដាប់ប្រដាក្មេងលេងគួរត្រូវបានចាប់វីសដើម្បីកុំឱ្យ​អាអូន​បើកកើត ព្រោះក្មេងៗ​ចូលចិត្តចង់ដឹងចង់ឃើញ និងចង់ប៉ះណាស់ ហើយអាចខាំ ឬបៀមថ្មបានដែលអាចបណ្តាល​ឱ្យ​ស្លាក់​ក្នុងករណី​ថ្មមានទំហំតូចៗ ហើយអាចពុលនឹងសារធាតុគីមីនៅក្នុងថ្ម​ក្នុងករណី​អាអូន​​ខាំបែក​សំបក​ថ្ម។ ៣. គួរជ្រើសរើសតុក្កតាគ្មានបំពាក់គ្រាប់តូចៗ ម៉ាក់ប៉ាត្រូវប្រាកដថាគ្រប់ផ្នែក និងថ្នេរទាំងអស់របស់តុក្កតាគឺត្រូវបាន​ដេរភ្ជាប់​យ៉ាងជាប់ល្អ​ហើយ​ម៉ាក់ប៉ា​គួរចៀសវាងទិញតុក្កតា​ដែល​មានបំពាក់​​គ្រាប់​តូចៗ​ដូចជាឡេវ ឬជ័រផ្សេងៗធ្វើជាភ្នែក ច្រមុះ ឬ​មាត់​ជាដើមដែល​អាច​បណ្តាល​ឱ្យអាអូនខាំ បៀប​​​នាំ​ឲ្យ​ស្លាក់ព្រោះពេលអាអូនរមាស់ធ្មេញ អាអូនអាចខាំគ្រាប់​តូចៗ​ទាំងនោះ។ លើសពីនេះទៅទៀតតុក្កតានោះគួរតែជារបស់​អាចបោកសម្អាតបាន ព្រោះធូលី​ដី និង​មេរោគ​ផ្សេងៗអាច​តោងជាប់នៅលើតុក្កតា​ដែលបណ្តាល​ឱ្យ​អាអូន​មានបញ្ហាផ្លូវដង្ហើម។ ៤. គួរជ្រើសរើសប្រដាប់ក្មេងលេងពីប្លាស្ទិកមាំល្អ ប្រដាប់ប្រដាក្មេងលេងដែលធ្វើពីប្លាស្ទិកស្តើងៗអាចងាយនឹងបែកបាក់ ហើយអាចបង្កឱ្យអាអូនរបួស ឬមុតបានយ៉ាងងាយ ប្រសិនបើអាអូនដើរ​ជាន់ ដួលពីលើ កាន់លេង ឬដាក់ចូលមាត់។ ៥. ចៀសវាងប្រដាប់ប្រដាក្មេងលេងដែលតូចៗ ម៉ាក់ប៉ាចៀសវាងទិញប្រដាប់ប្រដាក្មេងលេងដែលមាន​ទំហំតូចៗ ឬមានផ្នែកផ្គុំតូចៗ ដែលតូចជាង​ទំហំមាត់​អាអូនដើម្បីចៀសវាងការស្លាក់ ព្រោះក្មេងតូចៗចូលចិត្តយករបស់របរតូចៗ​ដាក់ចូលក្នុង​មាត់​ណាស់។ ជាពិសេសប្រដាប់ប្រដាក្មេងលេងដែលមានភ្ជាប់ដែកឆក់តូចៗ ព្រោះការលេប​ដែកឆក់​ចូលពោះ​អាចបណ្តាលឱ្យខូចពោះវៀនអាអូន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៦. […]


អាហារូបត្ថម្ភ

MFGM ជួយពង្រឹងខួរក្បាល បង្កើនភាពយល់ដឹងរបស់កូនតាំងពីក្មេង

ម៉ាក់​ប៉ា​មាន​ដឹង​ឬ​អត់​ថា ខួរក្បាល​ទារក​លូតលាស់​បាន​លឿន? ចំពោះ​ទារក ខួរក្បាល​មាន​ការ​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ដល់​ប្រហែល ៨០% នៃ​ខួរ​ក្បាល​មនុស្ស​ពេញ​វ័យ​នៅ​ពេល​ពួក​គេ​ដល់​អាយុ ២ ឆ្នាំ។ ដើម្បី​លូតលាស់​បាន​ប៉ុណ្ណឹង ខួរក្បាល​ត្រូវ​ការ​ប្រភព​ថាមពល និង​សារធាតុ​ចិញ្ចឹម​ល្អៗ ហើយ​នេះ​ជា​ពេល MFGM ចូល​ខ្លួន​មក​ជួយ​ទ្រទ្រង់​ខួរ​ក្បាល។ បច្ចុប្បន្ន​នេះ ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួន​កាន់​តែ​មាន​ភាព​ស្រដៀង​គ្នា​នឹង​ទឹក​ដោះ​ម្ដាយ​ដោយ​សារ​សារតែ​មានធាតុ​ចិញ្ចឹម​ដ៏​សម្បូរ​បែប​ រាប់​តាំង​ពី​ប្រូតេអ៊ីន កាបូហាយដ្រាត ជាតិ​ខ្លាញ់ DHA និង​រូបមន្ត​ថ្មី MFGM ។ ថ្វី​បើ​បែបនេះក្ដី មិន​មែន​មានន័យ​ថា​ម៉ាក់ៗ​ត្រូវ​បោះបង់​ការបំបៅ​ដោះ​កូន​នោះទេ បើ​តាម​ក្រសួង​សុខាភិបាល ម៉ាក់ៗ​គួរ​បំបៅដោះកូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ ឬ​លើសពី​នេះទៅ​តាម​លទ្ធភាព​។ យោង​តាម​ការ​ស្រាវជ្រាវ​ផ្ដោត​លើ​លក្ខណៈ​ភ្នាស​កោសិកា​ខ្លាញ់​ទឹក​ដោះ (MFGM)របស់​លោក​វេជ្ជបណ្ឌិត Bertram Fong ឯកទេស​វិភាគ​គីមី​វិទ្យា បង្ហាញ​ថា MFGM ជា​សមាសធាតុ​ស្មុគ​ស្មាញ​លីពីត​ជីវសាស្ត្រ ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ខួរក្បាល ការ​យល់​ដឹង ការ​ការពារ និង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​បន្ត​ថា វាជាការគួរឲ្យរំភើបក្នុងការឃើញភស្តុតាងបង្ហាញថា MFGM មាន ក្នុង​ទឹក​ដោះ​គោ​ម្សៅ​មាន​មុខងារ​ស្រដៀង​គ្នា​ដូច​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ។ ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​ប្រឆាំង​មេរោគ​ដ៏​ខ្លាំង​ក្លា​សម្រាប់​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ និង​គាំទ្រ​ដល់​ការ​ពង្រឹង​សុខភាព​ពោះ​វៀន ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ល្អ។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ […]


អាហារូបត្ថម្ភ

ផ្ដល់ DHA និង MFGM ឲ្យកូនញ៉ាំជំរុញខួរក្បាលគិតបានរហ័ស

Milk Fat Globule Membrane ឬហៅកាត់ MFGM ជា​សមាសធាតុ​ស្មុគស្មាញ​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រប់​ដំណក់​នៃ​ទឹកដោះម្ដាយ​រួមមាន​លីពីត​ជីវសាស្ត្រ និង​ប្រូតេអ៊ីន​ជាង ១៥០ និង​ជួយ​គាំទ្រ​ទៅ​ដល់​ការ​អភិវឌ្ឍ​ការ​យល់​ដឹង​របស់​កូន។ ដោយ​សារ​តែ​បច្ចេកវិទ្យា​កាន់​តែ​ជឿនលឿន យើង​អាច​រក​រូបមន្ត MFGM បាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ បើ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​មាន​ទាំង MFGM និង DHA ខួរ​ក្បាល​កូន​នឹង​អភិវឌ្ឍ​លឿន មាន​ការ​​យល់​ដឹង​កាន់​តែឆាប់​​រហ័ស។ ធ្វើ​ការ​យ៉ាង​ស៊ី​សង្វាក់​គ្នា​រវាង MFGM និង DHA ឥឡូវ​នេះ ជាមួយ​នឹង DHA (ជា​សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​សម្រាប់​សុខភាព​ខួរក្បាល) MFGM និង DHA មិន​ត្រឹម​តែ​​ជួយ​ដល់​ការ​លូតលាស់​រាងកាយ និង​សុខភាព​ទូទៅ​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ចំពោះ​ការ​លូតលាស់ IQ និង EQ របស់​កូន​ផង​ដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លើស​ពី​នេះ​ទៅ​ទៀត ក្រៅពី​ MFGM និង DHA បរិយាកាស​ជុំ​វិញ​ខ្លួន​កូន​ក៏​រួម​ចំណែក​យ៉ាង​សំខាន់​ទៅ​លើ​ការ​លូតលាស់​ផ្នែក​ផ្លូវ​អារម្មណ៍​របស់​កូន​ដែរ។ របៀប​ដែល​ខួរក្បាល​ទទួល​ព័ត៌មាន​ផ្សេងៗ គឺ​តាម​រយៈ​អ្វីៗ​ដែល​កូន​រៀន​ពី​ញាណ​ទាំង​ប្រាំ និង​បទ​ពិសោធន៍​ពី​ពិភពលោក​ខាង​ក្រៅ។ ការ​សិក្សា​បង្ហាញ​ថា ការ​ភ្ញោច​គ្រប់​គ្រាន់ ពិសេស​នោះ​គឺ​អំឡុង​ពេល​កុមារភាព​អាច​ជំរុញ​សមត្ថភាព​នៃ​ការ​សិក្សា និង​ការ​គ្រប់គ្រង​អារម្មណ៍ អាចកំណត់​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត។ អានបន្ថែម៖ […]


វ័យកូនចេះដើរនិង​ជិតចូលរៀន

វិធីសាស្រ្តមួយចំនួន ជួយឱ្យកូនគេងបែកបន្ទប់ពីប៉ាម៉ាក់

ភាគច្រើនកូនតូចអាច​គេងនៅក្នុងបន្ទប់ជាមួយម៉ាក់ប៉ា ឬយាយតារហូតដល់អាយុបីបួនឆ្នាំ ឬប្រាំឆ្នាំក៏មាន ហើយ​មក​ដល់​វ័យ​នេះក៏​ជាពេលត្រូវឱ្យអាអូនគេងនៅបន្ទប់ខ្លួនឯង ឬគេងជាមួយបងប្អូនហើយ ប៉ុន្តែអាអូនធ្លាប់តែគេង​ជាមួយម៉ាក់ប៉ា ឬយាយតា ប្រាកដជាមិនព្រមគេងបែកបន្ទប់ទេ។ ម៉ាក់ប៉ាគួរធ្វើ​បែបម៉េច​ដើម្បី​ឱ្យ​អាអូន​ព្រមគេងបែកបន្ទប់? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យអាអូនគេងបែកបន្ទប់៖ ១. ពន្យល់ហេតុផលដល់កូន ម៉ាក់ប៉ាអាចពន្យល់ហេតុផលប្រាប់អាអូនថា កូនធំហើយត្រូវគេងបែកបន្ទប់​ពីម៉ាក់ប៉ា​ដូចកូន​គេដទៃ​ទៀត ឬដូចបងៗ​អ៊ឹចឹង។ ម៉ាក់ប៉ាកាលនៅតូចក៏ដូចកូនដែរ ពេលធំត្រូវគេង​បែកបន្ទប់​ពី​តាយាយ​ដូចគ្នា។ ២. រៀបចំបន្ទប់ ឬកន្លែងគេងឱ្យកូនឱ្យមានផាសុកភាព ម៉ាក់ប៉ាគួររៀបចំបន្ទប់គេង ឬកន្លែងគេងប្រកបដោយផាសុកភាព និងសុវត្ថិភាពឱ្យអាអូន​ដោយ​មាន​តាំង​តុក្កតា របស់លេង ខ្នើយតុក្កតា ឬផ្ទាំងគំនូរតុក្កតាជាដើម​ដែលធ្វើឱ្យអាអូន​ស្រឡាញ់​ចូលចិត្ត។ ៣. នៅជាមួយកូនរហូតដល់កូនគេងលក់ ដោយសារអាអូនទម្លាប់គេងជាមួយម៉ាក់ប៉ា ដូច្នេះភ្លាមៗអាអូនមិនអាច​គេងលក់ដោយគ្មានវត្តមាន​ម៉ាក់ប៉ាទេ។ ម៉ាក់ប៉ាគួរនៅកំដរកូនរហូតដល់កូនគេងលក់ចាំទៅបន្ទប់វិញ។ ការធ្វើបែបនេះក៏ផ្តល់​អារម្មណ៍សុវត្ថិភាពដល់អាអូនដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. តាំងចិត្ត ពេលអាអូនភ្ញាក់កណ្តាលយប់យំ ម៉ាក់ប៉ាអាចមកលួងអាអូនរហូត​ដល់អាអូនគេង​លក់ចាំ​ត្រលប់ទៅបន្ទប់វិញ។ បើអាអូនដើរទៅរកម៉ាក់ប៉ា ម៉ាក់ប៉ាគួរនាំអាអូនមកគេងនៅបន្ទប់ ឬកន្លែងគេង​អាអូន​វិញ។ ៥. សរសើរកូន ពេលអាអូនក្រោកពីគេង ម៉ាក់ប៉ាគួរសរសើរអាអូនថា កូនពូកែណាស់ កូនធំហើយ អាចគេងបែកបន្ទប់ពីម៉ាក់ប៉ាហើយជាដើមដើម្បីលើកទឹកចិត្តអាអូន។ [embed-health-tool-due-date] ៦. បើកភ្លើងក្នុងបន្ទប់គេងអាអូន ពេលអាអូនគេង ម៉ាក់ប៉ាគួរចៀសវាងបិទភ្លើង។ ម៉ាក់ប៉ាគួរបើកអំពូលតូចមួយ ក្រែងលោអាអូន​ភ្ញាក់​កណ្តាល​យប់ខ្លាចព្រោះក្មេងភាគច្រើនខ្លាចងងឹត។ ៧. កាត់បន្ថយវត្តមាន ពេលអាអូនសុំានឹងការគេងបែកបន្ទប់បន្តិច ម៉ាក់ប៉ាអាចចេញពីបន្ទប់​អាអូនមុនពេល​អាអូន​គេងលក់​ដើម្បីឱ្យអាអូនទម្លាប់នឹងការគេងដោយគ្មានវត្តមានម៉ាក់ប៉ា។ ម៉ាក់ប៉ាគ្រាន់តែជូនអាអូនមកបន្ទប់គេង រួចនិយាយរឿងនិទានឱ្យស្តាប់ ឬនិយាយពាក្យ "រាត្រីសួស្តី" ហើយត្រលប់​ទៅបន្ទប់វិញ​ជាការ​ស្រេច។ ជាទូទៅពេលគេងបែកបន្ទប់ដំបូង អាអូនច្បាស់ជាយំ ឬមិនសប្បាយចិត្តជាមិនខាន់។ ដូច្នេះ​ម៉ាក់ប៉ា​អាចលោងលោម ឱបថើប […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

សម្រាប់ម៉ាក់ៗ! តិចនិកជួយកូន កុំឱ្យនោមដាក់ខោពេលយប់

ការនោមដាក់ខោពេលយប់តែងតែកើតឡើង នៅពេលម៉ាក់ប៉ា​ឈប់​ឱ្យ​អាអូន​​ស្លៀកខោ​ទឹកនោម​ពេល​យប់។ កូនមួយចំនួនអាចគេងនោមដាក់ខោរហូតដល់អាយុ ៥ ឆ្នាំទើបឈប់។ ក្នុងអំឡុងពេលឈប់ឱ្យអាអូនស្លៀកខោទឹកនោមពេលគេងថ្មីៗ ម៉ាក់ប៉ាគួរបង្រៀន​អ្វីខ្លះ​ដើម្បីជួយអាអូនឆាប់ឈប់នោមដាក់ខោ? ដោយសារកូនទម្លាប់ស្លៀកខោទឹកនោមពេលគេង និងដោយសារ​អាអូន​​នៅតូច​ដែល​មិនអាច​គ្រប់គ្រង​ការបញ្ចេញទឹកនោម​បាន ដូច្នេះពេលម៉ាក់ប៉ាឈប់ឱ្យអាអូន​ស្លៀក​ខោ​ទឹក​នោម ​កូនប្រាកដជានោមដាក់ខោជាមិនខាន។ ខាងក្រោមនេះជាតិចនិកមួយចំនួនដែលម៉ាក់ប៉ាអាចបង្រៀនកូនដើម្បីជួយឆាប់ឈប់នោមដាក់ខោពេលយប់។ ១. ចៀសវាងឱ្យកូន​ញុំាភេជ្ជៈមុនពេលចូលគេង មុនពេលចូលគេងម៉ាក់ប៉ាគួរកុំឱ្យអាអូនញុំាទឹកដោះគោ ព្រោះអាចធ្វើឱ្យ​នោមពេលយប់​ដោយសារ​មានទឹកនោមច្រើនក្នុងប្លោកនោម។ ម៉ាក់ប៉ាក៏គួរចៀសវាងឱ្យអាអូនញុំាភេជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា ទឹកក្រូចកំប៉ុង ទឹកដោះ​គោ​រសជាតិសុកូឡា ឬកាកាវជាដើម ​ព្រោះជាតិកាហ្វេអ៊ីនធ្វើឱ្យអាអូននោមញឹក។ ២. ឱ្យអាអូននោមមុនពេលចូលគេង ម៉ាក់ប៉ាគួរប្រាប់ឱ្យអាអូននោមឱ្យហើយមុនពេលចូលគេង ទោះបីជា​កូន​មិនទាន់ចង់នោម ហើយ​នោម​ចេញតែបន្តិចក៏ដោយ​ដើម្បី​ឱ្យ​អាអូនបញ្ចេញ​ទឹកនោមពីប្លោកនោម​ដែលអាចជួយកាត់​បន្ថយ​ការ​នោម​ដាក់ខោពេលគេង។ ៣. ចៀសបញ្ហាទល់លាមក ការទល់លាមកអាចបន្ថែមសម្ពាធដល់ប្លោកនោម ព្រោះ​រន្ធគូទមានទីតាំង​នៅខាងក្រោយប្លោកនោម។ នៅពេលរន្ធគូទពោរពេញដោយលាមករឹង និងធំ ប្លោកនោមនឹងត្រូវបានសង្កត់​ដែលបណ្តាលឱ្យ​ប្លោក​នោម​​​ត្រូវបញ្ចេញទឹកនោមញឹកញាប់។ ដូច្នេះ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ ផ្លែឈើ និងទឹកឱ្យបានច្រើនដើម្បីការពារអាអូនកុំឱ្យទល់លាមក។ បើអាអូនទល់លាមក ម៉ាក់ប៉ាអាច​ឱ្យ​អាអូន​ញុំាល្ហុងទុំឱ្យបានច្រើនដើម្បីសម្រួលអាការៈ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ហៅកូននោមពេលយប់ ម៉ាក់ប៉ាអាចប្រាប់កូនឱ្យងើបឡើងទៅបន្ទប់ទឹកនោមពេលយប់ បើ​សិនអាអូនឈឺនោម​​។ បើអាអូន​មិនហ៊ានទៅបន្ទប់ទឹកតែឯង ម៉ាក់ប៉ាអាចប្រាប់អាអូនឱ្យដាស់ម៉ាក់ ឬប៉ាឱ្យជូនទៅបន្ទប់ទឹក។ ជាទូទៅបើអាអូនងងុយគេងខ្លាំង អាអូនមិនអាចភ្ញាក់ដឹងខ្លួនពេល​ឈឺ​នោមទេ ដូច្នេះម៉ាក់ប៉ាគួរ​ឱ្យ​អាអូន​ចូលគេងពីព្រលប់ដើម្បីឱ្យអាអូនគេងបានឆ្អែត ទើបអាចភ្ញាក់ក្រោកនោម ឬភ្ញាក់ពីព្រលឹម ហើយ​​ក្រោកទៅ​បន្ទប់ទឹកបានទាន់ពេល។ បើអាអូនគេងដល់ថ្ងៃ ច្បាស់ជាអាចគេងនោមដាក់ខោជាមិនខាន។ ៥. ឱ្យកូនប្តូរកម្រាលពូក ពេលកូនគេងនោមដាក់ខោ ម៉ាក់ប៉ាគួរបង្រៀនឱ្យ​អាអូនជូត​សម្អាត​​​ទឹកនោម និងប្តូរកម្រាលពូក​ដើម្បីឱ្យដឹងថាពេលនោមដាក់ខោធ្វើឱ្យប្រឡាក់កន្លែងគេង និងពិបាកក្នុងការសម្អាត ដូច្នេះ​អាអូន​អាចធ្វើតាមដំបូន្មានដែលម៉ាក់ប៉ាប្រាប់ដូចខាងលើដើម្បីជួយ​​កុំឱ្យនោមដាក់ខោ។ [embed-health-tool-ovulation] ៦. ចៀសវាងដាស់កូននោមកណ្តាលយប់ បើអាអូនឈឺនោមកណ្តាលយប់ ម៉ាក់ប៉ាគួរឱ្យអាអូនងើបឡើងនោមដោយខ្លួនឯង ព្រោះការដាស់​អាអូន​ឱ្យ​ងើប​ឡើងនោមកណ្តាលយប់អាចរំខានដល់ការគេងរបស់អាអូន […]


វ័យកូនចេះដើរនិង​ជិតចូលរៀន

ចេះតិចនិកនេះ ការពារកូនមិនឲ្យកើតចែងថ្ងៃលើស្បែក

ចែងថ្ងៃងាយកើតលើទារក និងកុមារតូចៗណាស់ដែលធ្វើឱ្យស្បែក​អាអូន​​ឡើងកន្ទួលក្រហមតូចៗ ហើយរមាស់។ តើចែងថ្ងៃបណ្តាលមកពីអ្វី? ម៉ាក់ប៉ាគួរថែទាំអាអូនបែបណាកុំឱ្យអាអូនឡើងចែងថ្ងៃ? ជាទូទៅចែងថ្ងៃកើតនៅពេលអាកាសធាតុក្តៅ ហើយសើម​ ដែលធ្វើ​ឲ្យ​ក្រពេញ ឬរន្ធញើសស្ទះ នាំឱ្យញើសជាប់ក្រោមស្បែក​មិនអាចបញ្ចេញមកក្រៅបាន និងបង្កឱ្យស្បែក​ឡើង​កន្ទួលក្រហមតូចៗ មានពងទឹក រលាក និងរមាស់។ ម៉ាក់ប៉ាអាចការពារអាអូនពីការឡើងចែងថ្ងៃដោយ៖ ១. ស្លៀកសម្លៀកបំពាក់រលុងៗ និងរលោងៗឱ្យអាអូន ការស្លៀកសំលៀកបំពាក់ចង្អៀត ឬតឹងៗអាចបណ្តាលឱ្យស្បែកអាអូន​រលាកដោយសារសំលៀក​បំពាក់​កកិតនឹងស្បែក។ ដូច្នេះ ម៉ាក់ប៉ាគួរស្លៀក​សម្លៀកបំពាក់រលុងៗ រលោង ទន់ និងស្រាល​ ព្រោះថាសម្លៀកបំពាក់បែបនេះល្អចំពោះស្បែក ហើយអាចជួយការពារស្បែក​អាអូន​ពី​ការ​រលាក និងបែកញើសច្រើនដែលបណ្តាលឱ្យឡើងចែងថ្ងៃ ជាពិសេស​សម្លៀកបំពាក់​ដែល​ធ្វើ​ពី​កប្បាស។ ២. ចៀសវាងស្លៀកពាក់ឱ្យអាអូនច្រើនជាន់ នៅខែក្តៅ ម៉ាក់ប៉ាគួរចៀសវាងពាក់ខោអាវឱ្យកូនច្រើនជាន់ ជាពិសេសទារក ព្រោះការពាក់​សម្លៀក​បំពាក់​ច្រើនជាន់អាចធ្វើឱ្យអាអូនស្អុះ និងបែកញើសច្រើន ហើយបង្កឱ្យស្ទះរន្ធ ឬក្រពេញញើស នាំ​ឲ្យកើត​ចែង​ថ្ងៃ​ដែរ​។ ៣. ជូតស្បែកអាអូនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច ពេលអាកាសធាតុក្តៅ ម៉ាក់ប៉ាគួរចៀសវាងងូតទឹកក្តៅឧណ្ហៗឱ្យអាអូន ហើយគួរប្រើសាប៊ូដែល​មិន​ធ្វើឱ្យស្បែកប្រតិកម្ម ឬស្ងួត។ លើសពីនេះទៅទៀត បន្ទាប់ពីងូតទឹករួច ម៉ាក់ប៉ា​គួរ​ជូត​ខ្លូនអាអូនឱ្យស្ងួត ព្រោះអាកាសធាតុក្តៅ​បូកផ្សំនឹងសំណើមលើស្បែក​អាច​បណ្តាល​​ឱ្យស្បែក​អាអូនរលាក និងស្ទះរន្ធញើសដែលបង្កឱ្យឡើងចែងថ្ងៃ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ចៀសវាងឱ្យអាអូនត្រូវកម្តៅថ្ងៃ អាកាសធាតុក្តៅបូកនឹងកម្តៅព្រះអាទិត្យទៀតអាចបណ្តាលឱ្យអាអូនបែកញើសច្រើន និងងាយ​ឡើង​ចែងថ្ងៃណាស់។ ដូច្នេះ​ ម៉ាក់ប៉ាគួរ​ចៀសវាង​ឱ្យអាអូនលេងក្រៅផ្ទះ ឬដើរក្រោមកម្តៅថ្ងៃ។ ម៉ាក់ប៉ា​គួរ​ឱ្យ​អាអូន​លេង ឬនៅក្នុងម្លប់ដើម្បីកាត់បន្ថយការបែក​ញើស។ ៥. ឱ្យកូនគេង […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

កូនទម្លាប់បៀមម្រាមដៃគួរផ្តាច់តាមវីធីណា? នេះតិចនិកម៉ាក់ៗគួរដឹង

ទារកមួយចំនួនមានទម្លាប់បៀមម្រាមដៃ ហើយក្មេងមួយចំនួនទៀតអាច​បៀមម្រាមដៃរហូតដល់ធំ (អាយុ ៥-៧ ឆ្នាំ)។ ហេតុអ្វីបានជា​អាអូន​បៀមម្រាម​ដៃ ហើយការបៀមម្រាមដៃអាចប៉ះពាល់អ្វីខ្លះ? ម៉ាក់ប៉ាគួរជួយអាអូនបញ្ឈប់ការបៀមម្រាមដៃតាមវិធីណា? ទារកមួយចំនួនបៀមម្រាមដៃដើម្បីរម្ងាប់អារម្មណ៍ខ្លួនឯងនៅពេលឃ្លាន ងងុយគេង ភ័យ ឬអផ្សុក ហើយយូរៗក៏ក្លាយទៅជាទម្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលអាអូនដុះធ្មេញ ទម្លាប់​បៀម​ម្រាម​ដៃអាចធ្វើឱ្យអាអូនខូចក្រអូមមាត់ព្រោះធ្មេញមុខជួរខាងលើ និងជួរខាងក្រោម​​អាច​ដុះមិន​ត្រង់​ជួរ មានចន្លោះ និងអាចប៉ះពាល់ដល់ការបញ្ចេញសំឡេងរបស់អាអូន។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលម៉ាក់ប៉ាអាចជួយអាអូនបញ្ឈប់​​ទម្លាប់បៀមម្រាមដៃ៖ ១. ឱ្យអាអូនបៅ ឬញុំាឱ្យឆ្អែត ម៉ាក់ប៉ាគួរបំបៅ ឬឱ្យអាអូនញុំាអាហារឱ្យទៀងទាត់ ចៀសវាងអាអូនឃ្លាន ព្រោះពេលឃ្លាន អាអូនអាចបៀមម្រាមដៃដើម្បីរំងាប់​ការឃ្លាន។ ២. បំពេរអាអូនឱ្យគេង នៅពេលអាអូនងងុយគេង អាអូនក៏បៀមម្រាមដៃដែរ ដូច្នេះម៉ាក់ប៉ាអាចបំពេរអាអូនឱ្យគេង យោល​អាអូនឱ្យគេង ឬពអាអូនដើរចុះដើរឡើងឱ្យអាអូនគេង និងចៀសវាងឱ្យ​អាអូន​គេងបៀមម្រាមដៃរហូតដល់គេងលក់។ ៣. កុំឱ្យអាអូនទំនេរ ពេលអផ្សុក អាអូនអាចបៀមម្រាមដៃ ដូច្នេះម៉ាក់ប៉ាគួររកអ្វី​ឱ្យ​អាអូនធ្វើ ឬលេងដូចជា ឱ្យ​អាអូន​លេងប្រដាប់ប្រដាក្មេងលេង ផាត់រូប គូររូប ឬនាំអាអូនទៅលេងនៅសួនជាដើម និងចៀសវាង​ឱ្យអាអូនទំនេរ​។ ៤. ឱ្យជ័រខាំលេងទៅអាអូន ម៉ាក់ប៉ាអាចឱ្យអាអូនខាំជ័រខាំលេងដើម្បីបង្វែរអារម្មណ៍អាអូនពីការ​បៀម​ម្រាមដៃ និងកុំឱ្យអាអូន​អផ្សុក។ ពេលអាអូនទម្លាប់ខាំជ័រខាំលេង យូរៗអាអូនអាចភ្លេចបៀមម្រាមដៃដោយខ្លួនឯង។ ៥. សង្កេតពេលវេលាអាអូនចូលចិត្តបៀមម្រាមដៃ ម៉ាក់ប៉ាគួរសង្កេតមើលពេលណាអាអូនចូលចិត្តបៀមម្រាមដៃ។ ឧទារហរណ៍ ប្រសិនបើអាអូន​ចូលចិត្ត​បៀមម្រាមដៃពេលមើលទូរទស្សន៍ ឬពេលមើលទូរស័ព្ទ ម៉ាក់ប៉ាគួរបិទទូរទស្សន៍ ឬទូរស័ព្ទ​ ហើយបង្វែរ​អារម្មណ៍​​អាអូនឱ្យធ្វើអីផ្សេង ឬលេងជាមួយអាអូន​ដើម្បីឱ្យ​អាអូន​ឈប់​បៀម​ម្រាមដៃ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរ​បង្រៀនកូនៗឲ្យចេះ

ជំនាញសង្គមបង្រៀនឱ្យកុមារឱ្យចេះទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន និងដោះស្រាយបញ្ហា​ប្រឈម​ប្រចាំថ្ងៃ។ ជាពិសេស កុមារដែលមានជំនាញសង្គមល្អងាយនឹងជោគជ័យក្នុងការសិក្សាណាស់។ អ៊ឹចឹងម៉ាក់ប៉ាគួរបង្រៀនជំនាញសង្គមអ្វីខ្លះដល់កូនៗ? ជំនាញ​សង្គម​មិនត្រឹមតែជួយឱ្យអាអូន​ជោគជ័យ​ក្នុងការសិក្សារទេ​ ថែមទាំង​ជួយ​ឱ្យ​អាអូនមាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទៀតផង​។ ខាង​ក្រោម​នេះ​ជា​ជំនាញ​សង្គម​សំខាន់ៗ​ទាំង ៥ ដែល​កុមារគួរចេះ។ ១. សុជីវធម៌ កុមារដែលចេះសុជីវធម៌តែងតែត្រូវបានអ្នកនៅជុំវិញខ្លួនស្រឡាញ់ ចូលចិត្ត និងរាប់អាន ហើយ​អាច​ចូលរួមក្នុងសង្គមគ្រប់កាលៈទេសៈ មិនថាចូលរួមពិធីបុណ្យទាន ទៅញ៉ាំ​អី​នៅ​ខាង​ក្រៅ​ ទៅរៀន ឬចូល​បណ្ណល័យ។ ការមានសុជីវធម៌ធ្វើឱ្យអាអូនងាយចុះសម្រុង និងបង្កើតទំនាក់ទំនង​ជាមួយ​​អ្នក​ដទៃ។ ម៉ាក់ប៉ាអាចបង្រៀនឱ្យអាអូននិយាយពាក្យសុជីវធម៌ដូចជា "ចាស" "បាទ" "អរគុណ" "ជួយ" "សូម", ឬ "សូមទោស" ជាដើម។ ២. ការចែករំលែក ការចែករំលែកគឺជារឿងពិបាកសម្រាប់កុមារ ព្រោះអាអូនផ្តោតលើតម្រូវ​ការផ្ទាល់ខ្លួន​ជាជាង​តម្រូវ​ការ​របស់អ្នកដទៃ។ ម្យ៉ាងទៀត អ្វីដែលជា "កម្មសិទ្ធិ" របស់អាអូន គឺ​​មិនងាយនឹងឱ្យ ឬចែក​រំលែក​ជាមួយអ្នកដទៃទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្រៀនកុមារឱ្យចេះចែករំលែកនំ ឬប្រដាប់លេង​ជាមួយ​អ្នកដទៃ ឬមិត្តភ័ក្តធ្វើឱ្យអាអូនចេះយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញខ្លួន មានមិត្តភ័ក្តច្រើន អាច​ថែ​រក្សាចំណងមិត្តភាព មានគេចូលចិត្ត និងស្រឡាញ់ច្រើន​ដែលធ្វើឱ្យអាអូន​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង។ យ៉ាងណាមិញ ម៉ាក់ប៉ាមិនគួរបង្ខំអាអូនឱ្យចែករំលែករបស់ជាមួយអ្នកដទៃទេ ប្រសិនបើអាអូន​មិន​ព្រម។ ម៉ាក់ប៉ាគួរព្យាយាមលួង និងនិយាយហេតុផលប្រាប់អាអូន។ ពេលម៉ាក់ប៉ាឃើញអាអូន​ចេះ​ចែក​រំលែកនំ ឬរបស់លេងជាមួយបងប្អូន ឬមិត្តភក្តិ ម៉ាក់ប៉ាត្រូវពោល​ពាក្យ​សរសើរ​ដើម្បី​​ជា​ការ​លើកទឹកចិត្ត​កូន​។ ៣. ជំនាញស្តាប់ ការប្រាស្រ័យទាក់ទង​គ្នា​មានសារៈសំខាន់សម្រាប់ការបង្កើតទំនាក់ទំនងសង្គមណាស់ ហើយការស្តាប់​គឺជាផ្នែក​សំខាន់នៃការប្រាស្រ័យទាក់ទងគ្នា។ ម៉ាក់ប៉ាអាចបង្រៀន​ជំនាញស្តាប់​ដល់អាអូនដោយ​បង្រៀនអាអូនយកចិត្តទុកដាក់ស្តាប់​ឱ្យយល់ពីព័ត៌មានដែលអ្នកដទៃកំពុងនិយាយ និង​ចេះ​រង់​ចាំ​ដល់​វេនខ្លួននិយាយ និងកុំកាត់សម្តីអ្នកដទៃ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ […]


វ័យកូនចេះដើរនិង​ជិតចូលរៀន

ក្រោយចោះត្រចៀកកូន គួរថែទាំបែបណាទើបមិនឆ្លងមេរោគ?

ដល់​ពេល​មួយ​ដែល​ប៉ាម៉ាក់​ចង់​ឲ្យ​កូន​ពាក់​ក្រ​វិល គឺ​ត្រូវយក​កូន​ទៅ​ចោះ​ត្រចៀក ប៉ុន្តែ​ដឹង​អត់ ថា​ក្រោយ​ចោះ​ត្រចៀក​ម៉ាក់ៗ​ត្រូវ​ថែទាំ​បែប​ណា​កុំ​ឲ្យ​ត្រចៀក​កូន​ឆ្លង​រោគ​? ក្រោយចោះត្រចៀក បើ​ថែ​ទាំ​មិន​បាន​ល្អ​ អាច​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រោគ​ផង​ដែរ​។ ទាំងនេះ ជា​តិចនិក​មួយ​ចំនួន​ដែល​ម៉ាក់ៗ​គួរ​ដឹង ដើម្បី​ការពារ​ការ​ឆ្លង​រោគ និង​កាត់​បន្ថយ​អាការៈ​ឈឺចាប់​របស់កូន​ក្រោយ​ចោះ​ត្រចៀក​។​ ១. កុំបង្វិល ឬផ្លាស់ប្តូរក្រវិលថ្មី ការពីមុនចាស់ៗបង្វិលក្រវិលបន្ទាប់ចោះត្រចៀកកូនរួច ដើម្បីការពារមិនឱ្យក្រវិល​ជាប់ត្រចៀក​ បន្ទាប់​ពីសាច់ត្រចៀកជាសះស្បើយ ប៉ុន្តែគ្រូពេទ្យបានណែនាំថា ប៉ាម៉ាក់មិនចាំបាច់បង្វិល​ក្រវិល​កូន​ទេ ព្រោះក្រវិលអាចការពាររន្ធត្រចៀកមិនឱ្យដុះ​ជិតវិញបាន​។ ជាងនេះទៅទៀត ការបង្វិលក្រវិល ឬផ្លាស់ប្តូរក្រវិលថ្មី​បន្ទាប់​ពី​ចោះ​ត្រចៀក​​រួច​អាចធ្វើឱ្យស្បែក​​ជុំវិញ​រន្ធត្រចៀករលាកដែលអាចបណ្តាលឱ្យមានការឈឺចាប់ និងឆ្លងមេរោគ។ ២. កុំឱ្យមានអ្វីទាក់ក្រវិល ការទាក់សក់ អាវ ឬអ្វីផ្សេងទៀតជាមួយនឹង​ក្រវិលមិនត្រឹមអាចធ្វើឱ្យសាច់នៅជុំវិញរន្ធត្រចៀកហែក​អាចបង្កឱ្យមានការឆ្លងមេរោគទេ ថែមទាំងបង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ទៀត។ ដូច្នេះ ប៉ាម៉ាក់​ត្រូវ​ប្រាប់អូនតូចឱ្យប្រយ័ត្នដោយត្រូវពាក់ ឬដោះអាវថ្នមៗ និងយឺតៗ ហើយចៀសវាងពាក់អាវ​ដែល​មាន​កតូចពេកដែលធ្វើ​ឱ្យ​ពិបាកពាក់ ឬដោះចេញ។ ម្យ៉ាងទៀត ប៉ាម៉ាក់គួរប្រាប់អូនតូចឱ្យទាញសក់ចេញពីត្រចៀក ហើយពេលសិតសក់ ឬកក់សក់​ត្រូវ​ប្រយ័ត្ន​កុំឱ្យសក់ទាក់ត្រចៀក។ [embed-health-tool-baby-poop-tool] ៣. កុំដោះក្រវិលចេញ ទោះជាក្រោយចោះត្រចៀកហើយ អូនតូចមានការឈឺចាប់ ឬមានអាការៈ​មិនស្រួល​នៅ​ត្រចៀក​ក៏​ដោយ ម៉ាក់ប៉ាចៀងវាងដោះ​ក្រវិលចេញមុនពេលត្រចៀក​អូនតូចជាសះស្បើយ​ដែលជាទូទៅ​មាន​រយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ព្រោះការដោះក្រវិលចេញអាចបង្កឱ្យមានការឆ្លងមេរោគ និងជំរុញ​ល្បឿន​នៃការជាសះស្បើយដែលធ្វើឱ្យរន្ធត្រចៀកបិទជិតវិញ។ ៤. ចៀសវាងឱ្យអូនតូចហែលទឹក ការហែលទឹកក្នុងអាង ទន្លេ ឬសមុទ្រមុនពេលត្រចៀកមិនទាន់ជាសះស្បើយ​អាចបណ្តាល​ឱ្យ​រន្ធ​ត្រចៀក​ឆ្លងមេរោគ ប៉ះពាល់នឹងសារធាតុគីមី ឬជាតិពុលនៅក្នុងទឹកអាង ទន្លេ ឬសមុទ្រ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​ឱ្យអូនតូច​ងូតទឹកស្អាត​ និងកក់សក់ដូចធម្មតាបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]


វ័យកូនចេះដើរនិង​ជិតចូលរៀន

បើប៉ាម៉ាក់ផ្ដល់ក្តីស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូនបាន

ការស្រឡាញ់កូនមិនស្មើគ្នាតែងតែកើតមានក្នុងរង្វង់គ្រួសារ។ ប៉ាម៉ាក់អាចស្រឡាញ់កូនណាមួយជាងគេ ដោយសារ​ភាពវៃឆ្លាត ភាពរួសរាយ ឬចេះស្ដាប់​បង្គាប់​ជា​ដើម​។ ជួនកាល​ប៉ាម៉ាក់​អាចលំអៀងលើកូនម្នាក់ ហើយមិនសូវយកចិត្តទុកដាក់លើកូនផ្សេងទៀតទេ។ តើការស្រឡាញ់កូនមិនស្មើគ្នាជះឥទ្ធិពលអ្វីខ្លះដល់កូន? ប៉ាម៉ាក់គួរធ្វើបែបម៉េច? តើ​អាច​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​កូន​បែប​ណា?​ ១. កូន​អាចក្លាយជាក្មេង​ខូច ឬទំនើង ជាទូទៅ ដោយសារប៉ាម៉ាក់ស្រឡាញ់ខ្លាំង ​អូនតូចអាចបញ្ចេញ​អារម្មណ៍​មិនល្អបាន​គ្រប់ពេល ទារកាដូ ឬរបស់របរបានច្រើន។ លើសពីនេះទៅទៀត អូនតូចតែងតែ​បាន​ចិត្ត ហើយគិតថាខ្លួន​អាចបំពានច្បាប់ទម្លាប់​គ្រួសារ​បាន ឬទារអ្វីក៏បាន។ កត្តាទាំងនេះអាច​ប៉ះពាល់​ដល់សមត្ថភាពរបស់អូនតូចក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន រួមទាំងអ្នកផ្ទះ មិត្តរួមថ្នាក់ ​មិត្តរួមការងារ ឬជីវិតគូនៅថ្ងៃអនាគត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ជំរុញ​ការ​ប្រជែង​គ្នា​រវាង​បងប្អូន​បង្កើត អូនតូច​ដែល​ប៉ាម៉ាក់មិន​សូវ​ស្រឡាញ់អាចច្រណែន និងមានចិត្តប្រកួតប្រជែង​ជាមួយ​បង​ប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំងដើម្បីទទួលបានការសរសើរ​ និងការស្រឡាញ់ពីប៉ាម៉ាក់។ យូរៗទៅ​អាអូន​អាចលែងស្រឡាញ់បង ឬប្អូន ឬមិនសូវមានមនោសញ្ចេតនាជាមួយបងប្អូនឯង។ ៣. ប៉ះពាល់ផ្លូវចិត្តកូន អាអូននឹងមិនអាចបំភ្លេចបានទេថា ខ្លួន​មិនទទួលបានភាពស្មើគ្នា ឬភាព​យុត្តិធម៌​ពី​ប៉ាម៉ាក់ ហើយក៏កើតចិត្តស្អប់ មិនពេញចិត្ត ឬគុំកួននឹងប៉ាម៉ាក់ ឬបងប្អូន។ ម្យ៉ាងទៀត អាអូនអាចនឹងបញ្ចេញអាកប្បកិរិយាមិន​សមរម្យនៅក្នុងសាលា ឬជាមួយបង ឬប្អូន​ដែល​ប៉ាម៉ាក់ស្រឡាញ់ខ្លាំង។ ការខ្វះក្តីស្រឡាញ់ និងភាពយកចិត្តទុកដាក់នឹង​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​​ក្នុង​ជីវិត​របស់​អាអូន និងអាចបណ្តាល​ឱ្យ​កូន​​មានជំងឺបាក់ទឹក​ចិត្ត​នៅពេលធំឡើង។ ៤. រារាំងទេពកោសល្យកូន តាមការសិក្សាបានឱ្យដឹងថា កុមារដែលមានសុខភាពផ្លូវចិត្តល្អ​នឹងចង់បង្ហាញ​ទេព​កោសល្យ​របស់គេ ហើយរៀនឆាប់ចេះ។ ដូច្នេះប៉ាម៉ាក់ត្រូវតែឧស្សាហ៍លើកសរសើរ​កូន​គ្រប់គ្នា កុំលើកទឹកចិត្ត ឬសរសើរតែកូនម្នាក់។ នៅពេលប៉ាម៉ាក់សរសើរកូនណាម្នាក់ថាពូកែខ្លាំងជាងគេក្នុងចំណោមកូនទាំងអស់នឹងបណ្តាលកូនដែលប៉ាម៉ាក់មិនសូវស្រឡាញ់លាក់ ឬមិនបញ្ចេញទេពកោសល្យ​របស់​គេ​ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ