home

វ័យកូនចេះដើរនិង​ជិតចូលរៀន

វ័យកូនចេះដើរនិង​ជិតចូលរៀន - ក្នុង​ចន្លោះ​អាយុ​១ខួប ទៅ ២ខួប ឬ​១២ ទៅ ២៤ខែ ជា​ពេល​ដែល​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើន​របស់​ម៉ាក់ៗ ដើម្បី​បន្ត​ការ​លូត​លាស់​របស់​កូន​ដោយ​សុខភាព​ល្អ​បរិបូរណ៍​ដោយ​គ្មាន​លក្ខខណ្ឌ និង​ត្រៀម​ខ្លួន​សិក្សា​ពី​បញ្ហា​នានា​ពេល​កូន​ឈឺ​ថ្កាត់​ជា​ដើម បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

វ័យកូនចេះដើរនិង​ជិតចូលរៀន

ការស្រឡាញ់កូនមិនស្មើគ្នាតែងតែកើតមានក្នុងរង្វង់គ្រួសារ។ ប៉ាម៉ាក់អាចស្រឡាញ់កូនណាមួយជាងគេ ដោយសារ​ភាពវៃឆ្លាត ភាពរួសរាយ ឬចេះស្ដាប់​បង្គាប់​ជា​ដើម​។ ជួនកាល​ប៉ាម៉ាក់​អាចលំអៀងលើកូនម្នាក់ ហើយមិនសូវយកចិត្តទុកដាក់លើកូនផ្សេងទៀតទេ។ តើការស្រឡាញ់កូនមិនស្មើគ្នាជះឥទ្ធិពលអ្វីខ្លះដល់កូន? ប៉ាម៉ាក់គួរធ្វើបែបម៉េច? តើ​អាច​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​កូន​បែប​ណា?​ ១. កូន​អាចក្លាយជាក្មេង​ខូច ឬទំនើង ជាទូទៅ ដោយសារប៉ាម៉ាក់ស្រឡាញ់ខ្លាំង ​អូនតូចអាចបញ្ចេញ​អារម្មណ៍​មិនល្អបាន​គ្រប់ពេល ទារកាដូ ឬរបស់របរបានច្រើន។ លើសពីនេះទៅទៀត អូនតូចតែងតែ​បាន​ចិត្ត ហើយគិតថាខ្លួន​អាចបំពានច្បាប់ទម្លាប់​គ្រួសារ​បាន ឬទារអ្វីក៏បាន។ កត្តាទាំងនេះអាច​ប៉ះពាល់​ដល់សមត្ថភាពរបស់អូនតូចក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន រួមទាំងអ្នកផ្ទះ មិត្តរួមថ្នាក់ ​មិត្តរួមការងារ ឬជីវិតគូនៅថ្ងៃអនាគត។ ២. ជំរុញ​ការ​ប្រជែង​គ្នា​រវាង​បងប្អូន​បង្កើត អូនតូច​ដែល​ប៉ាម៉ាក់មិន​សូវ​ស្រឡាញ់អាចច្រណែន និងមានចិត្តប្រកួតប្រជែង​ជាមួយ​បង​ប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំងដើម្បីទទួលបានការសរសើរ​ និងការស្រឡាញ់ពីប៉ាម៉ាក់។ យូរៗទៅ​អាអូន​អាចលែងស្រឡាញ់បង ឬប្អូន ឬមិនសូវមានមនោសញ្ចេតនាជាមួយបងប្អូនឯង។ ៣. ប៉ះពាល់ផ្លូវចិត្តកូន អាអូននឹងមិនអាចបំភ្លេចបានទេថា ខ្លួន​មិនទទួលបានភាពស្មើគ្នា ឬភាព​យុត្តិធម៌​ពី​ប៉ាម៉ាក់ ហើយក៏កើតចិត្តស្អប់ មិនពេញចិត្ត ឬគុំកួននឹងប៉ាម៉ាក់ ឬបងប្អូន។ ម្យ៉ាងទៀត អាអូនអាចនឹងបញ្ចេញអាកប្បកិរិយាមិន​សមរម្យនៅក្នុងសាលា ឬជាមួយបង ឬប្អូន​ដែល​ប៉ាម៉ាក់ស្រឡាញ់ខ្លាំង។ ការខ្វះក្តីស្រឡាញ់ និងភាពយកចិត្តទុកដាក់នឹង​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​​ក្នុង​ជីវិត​របស់​អាអូន និងអាចបណ្តាល​ឱ្យ​កូន​​មានជំងឺបាក់ទឹក​ចិត្ត​នៅពេលធំឡើង។ ចង់គណនា BMI កូន ចុចទីនេះ! ៤. រារាំងទេពកោសល្យកូន តាមការសិក្សាបានឱ្យដឹងថា កុមារដែលមានសុខភាពផ្លូវចិត្តល្អ​នឹងចង់បង្ហាញ​ទេព​កោសល្យ​របស់គេ ហើយរៀនឆាប់ចេះ។ ដូច្នេះប៉ាម៉ាក់ត្រូវតែឧស្សាហ៍លើកសរសើរ​កូន​គ្រប់គ្នា កុំលើកទឹកចិត្ត ឬសរសើរតែកូនម្នាក់។ នៅពេលប៉ាម៉ាក់សរសើរកូនណាម្នាក់ថាពូកែខ្លាំងជាងគេក្នុងចំណោមកូនទាំងអស់នឹងបណ្តាលកូនដែលប៉ាម៉ាក់មិនសូវស្រឡាញ់លាក់ ឬមិនបញ្ចេញទេពកោសល្យ​របស់​គេ​ទេ ព្រោះគិតថាធ្វើមិនល្អដូចបង […]

អត្ថបទផ្សេងទៀតពី វ័យកូនចេះដើរនិង​ជិតចូលរៀន

អត្ថបទផ្សេងទៀតពី វ័យកូនចេះដើរនិង​ជិតចូលរៀន

វ័យកូនចេះដើរនិង​ជិតចូលរៀន

ជាធម្មតាការរលាកត្រចៀក ឬអំបៅអំបែកច្រើនកើតលើកុមារដែលមានអាយុ ៥ឆ្នាំ ឬទាបជាង​នេះ ដែលបណ្តាលឱ្យកុមារឈឺ និងហើមក្រដាសត្រចៀក។ តើ​ប៉ាម៉ាក់ត្រូវធ្វើដូចម្តេចដើម្បីការពារកូនតូចពីការរលាកត្រចៀក? ការរលាកត្រចៀក ឬអំបៅអំបែកកើតឡើងនៅពេលមានបាក់តេរី ឬវីរុសឆ្លងចូលក្នុងក្រដាសត្រចៀក និងបណ្តាល​ឱ្យមាន​ទឹកដក់នៅពីក្រោយក្រដាស​​ត្រចៀក។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចប្រើដើម្បីការពារកូនតូចពីការរលាកត្រចៀក៖ ១. បំបៅកូនដោយទឹកដោះ ម៉ាក់ៗគួរបំបៅកូនដោយទឹកដោះរហូតដល់អូនតូចមានអាយុយ៉ាង​តិច ៦ខែ ​ឬ​លើស​ពី​នេះ ព្រោះអង់ទីករ​ក្នុង​ទឹក​ដោះម្តាយ​អាចកាត់បន្ថយអត្រានៃការរលាកត្រចៀក​បាន។ ចង់ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចទីនេះ! ២. ការពារ​កូន​ពីផ្សែង​បារី ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់នឹងផ្សែងបារីងាយរលាកត្រចៀក​ណាស់។ សូម្បីតែ​ផ្សែង​បារីដែលជាប់លើសក់ ឬសម្លៀកបំពាក់របស់​ប៉ាម៉ាក់ក៏អាចប៉ះពាល់ដល់អាអូនដែរ។ ៣. បង្ការជំងឺផ្តាសាយ ប៉ាម៉ាក់គួរបង្ការកូនពីជំងឺផ្តាសាយក្នុងអំឡុងឆ្នាំដំបូងនៃជីវិត ព្រោះភាគច្រើននៃការ​រលាក​ត្រចៀក​បណ្តាលមកពីជំងឺផ្តាសាយ។ កុំចែករំលែករបស់ក្មេងលេង អាហារ ពែងទឹក ឬឧបករណ៍​ប្រើប្រាស់របស់អូនតូច​ជាមួយក្មេងដទៃ។ ប៉ាម៉ាក់ត្រូវលាងដៃ និងឱ្យកូនលាងដៃបានញឹកញាប់ និង​ចៀសវាង​ឱ្យ​អូនតូចនៅជិតអ្នកមានជំងឺផ្តាសាយ។ ៤. បញ្ឈរអូនតូចបន្តិចពេលបំបៅទឹកដោះគោ ពេលបំបៅទឹកដោះគោ ម៉ាក់ៗគួរដាក់អាអូនបញ្ឈរបន្តិច (ដាក់ក្បាលឱ្យខ្ពស់ជាងពោះ)។ ការឱ្យ​អូន​តូចគេងពេល​បៅទឹកដោះគោអាចបណ្តាលឱ្យទឹកដោះគោហៀរចូលទៅក្នុងរន្ធខ្សល់ដែលភ្ជាប់បំពង់អាហារទៅនឹងត្រចៀកកណ្តាល។ ៥. តាម​ដានការដកដង្ហើមតាមមាត់ ឬស្រមុករបស់អូនតូច ប្រសិនបើអូនតូចស្រមុក ឬដកដង្ហើមតាមមាត់ជាប្រចាំ នោះ​អាចបណ្តាលមកពី adenoids (ដុំសាច់​ស្ថិត​នៅខាងក្រោយបំពង់ក) រីកធំ ឬហើមដែលអាចបណ្តាលឱ្យអូនតូចរលាកត្រចៀកដែរ​។ ៦. នាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ ប៉ាម៉ាក់គួរនាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ ពេលអូនតូចមានអាយុចាប់ពី ៦ខែឡើង​ទៅ។ ប្រសិនបើអូនតូចមានអាការៈ និង​រោគ​សញ្ញាដូចខាងក្រោម ​អូន​តូចអាច​​រលាក​ត្រចៀក​៖ ឈឺត្រចៀក (ជាពិសេសពេលទំពារ បឺត ឬគេង) ហើម ឬក្រហមត្រចៀកខាងក្រៅ ទាញ ឬញីត្រចៀក មានទឹកហៀរចេញពីត្រចៀក មានបញ្ហាក្នុងការស្តាប់ មួម៉ៅ ក្អួត ឈឺក្បាល គ្រុនក្តៅ ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានអាការៈនៃការរលាកត្រចៀកឬអំបៅអំបែក ប៉ាម៉ាក់គួរនាំអូន​តូច​ទៅជួបគ្រូពេទ្យកុមារដែលជំនាញខាងត្រចៀក ច្រមុះ និង​បំពង់ក។

វ័យកូនចេះដើរនិង​ជិតចូលរៀន

ប៉ាម៉ាក់តែងតែចង់ដឹងកម្ពស់កូននាពេលអនាគត និងបារម្ភខ្លាចកូនមាន​កម្ពស់ទាប​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់រូបសម្បត្តិ របស់​កូន។ តើ​មាន​​វីធីសាស្រ្តអ្វីខ្លះដែលប៉ាម៉ាក់​អាចប្រើដើម្បី​ទាយ​កម្ពស់​កូននាពេលអនាគតបាន? ប៉ាម៉ាក់អាចទាយកម្ពស់កូននាពេលអនាគតតាមវិធីសាស្រ្តដូចខាងក្រោម៖ ១. វិធីសាស្រ្តគុណនឹង ២ ជាទូទៅកុមារមានកម្ពស់​ពាក់កណ្តាលនៃកម្ពស់ពេញវ័យរបស់ពួកគេក្នុង​រយៈពេល ២ ឆ្នាំដំបូងបន្ទាប់​ពី​កើត​។ ដោយឡែកក្មេងស្រីគឺគិតពីអាយុ ១ ខួបកន្លះ ព្រោះក្មេងស្រីមានទំនោរ​លូតលាស់​លឿនជាងក្មេងប្រុស។ កម្ពស់អនាគតកូនប្រុស = កម្ពស់កូនប្រុសនៅអាយុ ២ ខួប × ២ ឧទាហរណ៍៖ បើអាអូនមានសម្ពស់ ៩០​ សង់ទីម៉ែត្រនៅអាយុ ២ ខួប ដូច្នេះ​កម្ពស់អនាគតអាអូនគឺ ១៨០ សង់ទីម៉ែត្រ (១,៨ ម៉ែត្រ)។ កម្ពស់អនាគតកូនស្រី = កម្ពស់កូនស្រីនៅអាយុ ១៨ ខែ × ២ ឧទាហរណ៍៖ បើអូនតូចមានកម្ពស់ ៨០​ សង់ទីម៉ែត្រនៅអាយុ ១៨ ខែ ដូច្នេះកម្ពស់អនាគតអូនតូចគឺ ១៦០ សង់ទីម៉ែត្រ (១,៦ ម៉ែត្រ)។ ២. វិធីសាស្រ្តបូកដក ដើម្បីរកកម្ពស់អនាគតកូនប្រុស ប៉ាម៉ាក់ត្រូវបូក ១៣ សង់ទីម៉ែត្របន្ថែមទៅកម្ពស់ម៉ាក់ ហើយត្រូវរក្សាកម្ពស់របស់ប៉ានៅដដែល។ កម្ពស់អនាគតកូនប្រុស = កម្ពស់ម៉ាក់ + ១៣ សង់ទីម៉ែត្រ ឧទាហរណ៍៖ ម៉ាក់មានកម្ពស់ […]

ការលូតលាស់មុនអាយុ ៥ឆ្នាំ

ភាពអត់ធ្មត់គឺជាជំនាញមួយដែលជួយកុមារឱ្យចេះគិត និងជួយកុមារបង្កើត​ទំនាក់ទំនងក្នុងសង្គម ព្រមទាំងជួយដល់ការសិក្សាកុមារទៀតផង។ ការបង្រៀនកូនឱ្យ ចេះអត់ធ្មត់ពីតូច​នឹងជួយ​កូន​ច្រើន​នៅថ្ងៃអនាគត។ តើ​មានវិធីសាស្រ្តអ្វីខ្លះដែលអាចជួយប៉ាម៉ាក់ក្នុងបង្រៀនកូនតូចឱ្យចេះ​អត់ធ្មត់? ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង ៧ ក្នុងការជួយប៉ាម៉ាក់បង្រៀនភាពអត់ធ្មត់ដល់អូនតូច៖ ១. ចាប់ផ្តើមពីតូចនិងចាប់ផ្តើមពីរយៈពេលខ្លី ប៉ាម៉ាក់អាចចាប់ផ្តើមបង្រៀនកូនឱ្យមានការអត់ធ្មត់បន្តិចបន្តួចតាំងពីកូននៅតូច។ មុនពេលប៉ាម៉ាក់​ឱ្យ​ទឹកដោះគោកូនញុំា ប៉ាម៉ាក់អាចគ្រាន់​តែ​សុំឱ្យអូនតូចរង់ចាំដោយស្ងៀមស្ងាត់រយៈពេល ១-២ នាទី។ នៅពេលកូនធំបន្តិច ប៉ាម៉ាក់អាចបន្ថែមពេលវេលា​រងចាំ​ដើម្បី​ហ្វឹកហាត់​ចិត្តអត់ធន់របស់​អាអូន។ ២. បង្រៀនឱ្យអូនតូចចេះគ្រប់គ្រងខ្លួនឯង សម្រាប់កុមារ ភាពអត់ធ្មត់គឺជាការរៀនគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ទោះបីជាពួកគេ​មាន​ការព្រួយបារម្ភ អន្ទះសា ឬអស់កម្លាំងក៏​ដោយ​។ ប៉ាម៉ាក់ត្រូវឱ្យអាអូនគ្រប់គ្រងអារម្មណ៍ ខ្លួន​ឯង​ឡើង​វិញ មុនពេលអ្នកបំពេញតាមការ​សុំ​របស់អូនតូច។ ការធ្វើដូច្នេះ នៅពេល​អូនតូចបញ្ចេញ​​​អាកប្បកិរិយា​មិនល្អ បង្រៀនអូន​តូចថាការ​មិនមានភាពអត់ធ្មត់មិនមែន​ជាវិធីដើម្បី​ទទួលបាន​អ្វីដែល​អូន​តូច​ចង់បាននោះទេ។ ៣. ពន្យារពេល ការឱ្យកូនរង់ចាំបន្តិចមុនពេលផ្តល់អ្វីដែលកូនចង់បាននឹងបង្រៀនកូន​ឱ្យ​ចេះអត់ធ្មត់។  ឧទាហរណ៍ ប្រសិនបើម៉ាក់កំពុងលាងចាន ហើយអាអូន​សុំឱ្យម៉ាក់ទៅលេងជាមួយ ម៉ាក់អាចប្រាប់ឱ្យអាអូន​រង់ចាំ​រហូតដល់ម៉ាក់​លាង​​ចានរួចសិន។  ៤. បង្រៀនកូនឱ្យរង់ចាំវេន ការបង្រៀនកូនតូចឱ្យចេះរង់ចាំវេនជាមធ្យោបាយដ៏ល្អក្នុងការបង្រៀនភាព​អត់ធ្មត់។ ប្រសិនបើ​អា​អូន​មិនអាចរង់ចាំដល់វេនខ្លួនក្នុងការជិះទោង ប៉ាម៉ាក់ត្រូវឧស្សាហ៍​នាំអូនតូចទៅលេងសួន​ដើម្បី​ពង្រឹង​ភាពអត់ធ្មត់របស់​អូនតូច។ ការហ្វឹកហាត់ដដែលៗនឹងជួយឱ្យអូនតូចទម្លាប់នឹងការរង់ចាំយូរ។ ៥. ឱ្យកូនធ្វើសកម្មភាពខ្លះខណៈរង់ចាំវេន លោកស្រី Annie Fox អ្នកនិពន្ធសៀវភៅ “បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ” “Teaching Kids to Be Good People” បានលើកឡើងថា ប៉ាម៉ាក់គួរឱ្យកូនតូចធ្វើសកម្មភាពខ្លះខណៈពេលកំពុងរង់ចាំវេន។ ប៉ាម៉ាក់អាចឱ្យអាអូន ឈរ​ដូចទាហាន លោតដូចកង្កែប ឬរេចុះរេឡើង​ដូចដើមឈើ​ត្រូវខ្យល់ជា​ដើម​​ដើម្បីបង្វែរអាម្មណ៍អូនតូចពីការរងចាំយូរ។ ៦. ឱ្យកូនលេងល្បែងរង់ចាំ ការលេងល្បែងដូចជា “ […]

ការលូតលាស់មុនអាយុ ៥ឆ្នាំ

វ័យ​កុមារ​ភាព គឺ​ជា​ពេល​វេលា​ដែល​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ជា​ច្រើន​ផ្នែក​កើត​ឡើង ហើយ​វា​ក៏​ជា​ពេល​វេលា​មួយ​ដែល​ក្មេងៗ ភាគ​ច្រើន​តាម​ម៉ាក់​ប៉ា​ស្អិត​ដូច​តុកកែ។ ជួន​កាល ពេល​កូន​យំ​តាម​ម៉ាក់​ប៉ា​ពេក យើង​ក៏​កើត​អារម្មណ៍​ធុញ​ថប់​ឡើង ព្រោះ​ពិបាក​ផ្ដោត​អារម្មណ៍​ធ្វើ​ការងារ ហើយ​ម៉ាក់​ប៉ា​ខ្លះ​បែរ​ជា​ស្រែក និង​ខឹង​កូន​ព្រោះ​យំ​តាម​ពេក តែ​សកម្មភាព​បែប​នេះ​មិន​ល្អ​ទេ។ ចុចត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន វិធីសាស្ត្រ ៥​ចំណុច​ដោះ​ស្រាយ​កូន​យំ​តាម​ម៉ាក់​ប៉ា ១. កុំ​ដាក់​ទណ្ឌកម្ម​លើ​អាកប្ប​កិរិយា​កូន របៀប​នៃ​ការ​ឆ្លើយ​តប​របស់​ម៉ាក់​ប៉ា​ចំពោះ​អាកប្បកិរិយា​យំ​តាម​របស់​កូន​តូច គឺ​សំខាន់​ណាស់។ យើង​មិន​គួរ​ស្រែក ឬ​ដាក់​ទណ្ឌកម្ម​កូន ដោយ​សារ​កូន​យំ​តាម​ម៉ាក់​ប៉ា​ពេក​ទេ ព្រោះ​យើង​ត្រូវ​ចាំ​ថា កូន​យំ​តាម​ដោយ​សារ​អា​អូន​មិន​ចង់​បែក​ពី​ម៉ាក់​ប៉ា ហេតុ​នេះ​ហើយ យើង​គួរ​និយាយ​ហេតុ​ផល​ប្រាប់​កូន និង​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន ដើម្បី​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​យើង។ ២. យល់​ពី​អារម្មណ៍​កូន ការ​ដែល​ម៉ាក់​ប៉ា​ឲ្យ​កូន​ដឹង​ថា យើង​យល់​ពី​អារម្មណ៍​ពួក​គេ​អាច​ជួយ​ឲ្យ​កូន​បាន​ស្ងប់​ចិត្ត​បន្តិច។ យើង​អាច​និយាយ​ថា ម៉ាក់​ប៉ា​ចង់​នៅ​មើល​រឿង ឬ​លេង​ជាមួយ​កូន​ដែរ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​ទៅ​ធ្វើ​ការ ចាំ​ពេល​មក​វិញ​ម៉ាក់​ប៉ា​នឹង​លេង​ជាមួយ​កូន។ល។ ៣. ជំរុញ​ភាព​ឯករាជ្យ ក្មេង​តូច​មាន​ទំនោរ​មិន​សូវ​ត្អូញត្អែរ​តាម​ម៉ាក់​ប៉ា​ច្រើន ពេល​ពួក​គេ​ចាប់​ផ្ដើម​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ យើង​អាច​ជួយ​បង្កើត​ទំនុក​ចិត្ត​ឲ្យ​កូន​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បំពេញ​ភារកិច្ច​(ដូច​ជា កិច្ច​ការ​ក្នុង​ផ្ទះ ឬ​កិច្ច​ការ​សាលា) ដោយ​ខ្លួន​ឯង។ នៅ​ពេល​ដែល​កូន​ៗ​ដឹង​ថា​អាច​ធ្វើ​អ្វី​មួយ​ដោយ​ឯករាជ្យ នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ៤. កុំ​ភ្លេច​សរសើរ​កូន ការ​សរសើរ​កូន​ៗ​រាល់​ពេល​ពួក​គេ​ធ្វើ​អ្វី​មួយ​បាន​សម្រេច អាច​ជួយ​បង្កើត​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ភាព​ឯករាជ្យ​របស់​ពួក​គេ។ ការ​សរសើរ​កូន​និង​ជួយ​លើក​ទឹក​ចិត្ត​កូន នឹង​កាត់​បន្ថយ​អាកប្ប​កិរិយា​តោង​ម៉ាក់​ប៉ា​ស្អិត មិន​ព្រម​លែង​បាន​ដែរ។ ៥. ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​អ្នក​ដទៃ ជា​ជាង​ទុក​ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​យើង​ច្រើន វា​ក៏​ជា​ការ​ប្រសើរ​ដែរ ប្រសិន​បើ​យើង​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​ចំណាយ​ជាមួយ​សមាជិក​គ្រួសារ​ដទៃ។ មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កូន​យំ​តាម​ម៉ាក់​ប៉ា គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​មាន​អារម្មណ៍​ល្អ ឬ​ខ្លាច​មនុស្ស​មិន​សូវ​ស្គាល់​មុខ តែ​យើង​អាច​អនុញ្ញាត​ឲ្យ​កូន​លេង​ជាមួយ​សមាជិក​គ្រួសារ​ដទៃ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យើង​អាច​ដក​ខ្លួន​ពី​កូន​បាន​ខ្លះ។

វ័យកូនចេះដើរនិង​ជិតចូលរៀន

បើម៉ាក់ប៉ាចង់ឱ្យកូនហាត់ប្រាណ ម៉ាក់ប៉ា​គួរ​ពិចារណា​កីឡា​ហែលទឹក​ព្រោះក្មេងៗ​ចូល​ចិត្តលេងទឹកណាស់។ ការហែលទឹកមិនត្រឹមតែជាកីឡាដែលសប្បាយទេ ថែមទាំង​ធ្វើឱ្យក្មេងៗមានសុខភាពល្អ និងជួយឱ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេង​ៗទៀតជាច្រើន។ ខាង​ក្រោម​នេះជាហេតុផលទាំង ៦ ដែលកូនតូចៗគួររៀនហែលទឹក។ ១. ហែលទឹកជួយការពារការលង់ទឹក យោងតាម​របាយការណ៍អត្រា​មរណភាព​កុមារ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ នៅ​ប្រទេស​កម្ពុជាការលង់ទឹក គឺជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​របស់​កុមារ​បន្ទាប់​ពី​ទារក​។ ការចេះ​ហែលទឹករួមទាំងការមានចំណេះដឹងអំពីរបៀបមាន​សុវត្ថិភាព​នៅក្នុងទឹកអាចកាត់បន្ថយហានិភ័យនៃការលង់ទឹករបស់ក្មេងៗបាន។ ​ ២. ហែលទឹកជាកីឡាដែលមានផលប៉ះពាល់ទាប ហែលទឹកគឺជាកីឡាដែលមានផលប៉ះពាល់ទាប បើប្រៀបធៀប​ទៅនឹងកីឡាពេញ​និយម​​ផ្សេង​ទៀត​ដូចជា បាល់បោះ បាល់ទាត់ វាយសី…។ យោងតាមសាកលវិទ្យាល័យ Bucknell រាងកាយនឹងអណ្តែត ៩០ % នៅ​ពេល​ដែល​ស្ថិតនៅក្នុងទឹក​ជម្រៅ​ត្រឹមក   ដូច្នេះកូនៗនឹងមិនដួល ប៉ះទង្គិច របួសជង្គង់ គ្រេចកជើង របួសស្មា គ្រេចកដៃ ឬឈឺសន្លាក់ដូចកីឡានៅលើគោកឡើយ។ ៣. ហែលទឹកជាការហាត់ប្រាណពេញរាងកាយ ការហែលទឹកជួយបង្កើនកម្លាំង ភាពបត់បែន ភាពអត់ធន និងធ្វើឱ្យរាងកាយ​មាន​តុល្យភាព។ វាគឺជាលំហាត់ប្រាណបេះដូង និងសួត ព្រោះវាជួយបង្កើន​ការស៊ូទ្រាំ​ដង្ហើម និងជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រើអុកស៊ីសែន។ ឯសាច់ដុំដៃ ជើង និងខ្នងក៏ត្រូវបានប្រើក្នុងពេលដំណាលគ្នាដែរ ដែលជួយដុតបំផ្លាញកាឡូរី។ ការ​ហែល​​ទឹក​ស័ក្ដិសម​បំផុតសម្រាប់កុមារធាត់។ ៤. ការហែលទឹកជួយក្មេងៗអភិវឌ្ឍលឿន ការរៀនហែលទឹកតាំងពីក្មេងជួយអភិវឌ្ឍប្រាជ្ញាក្មេងៗ។ សាស្ត្រាចារ្យ Robyn Jorgensen ​អ្នកដឹកនាំស្រាវជ្រាវលើគម្រោងដែលសិក្សារយៈពេល ៤ ឆ្នាំលើកុមារជាង ៧ ០០០ នាក់បង្ហាញថា […]

អាហារូបត្ថម្ភ

អង្ករ​សម្រូប ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​ល្អ​សម្រាប់​សុខភាព​យើង​ច្រើន បើ​ញ៉ាំ​វា​ជា​ប្រចាំ​ជំនួស​បាយ​អង្ករ​ធម្មតា។ ស្រប​គ្នា​នេះ អង្ករ​សម្រូប​ក៏​ស័ក្ដិសម​ជា​អាហារូបត្ថម្ភ​សម្រាប់​ទារក និង​កូន​ក្មេង​តូច​ៗ​ដែរ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​ថា អង្ករ​សម្រូប ឬ ​Brown rice ជា​អង្ករ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​អង្ករ​ធម្មតា ព្រោះ​វា​ឆ្លង​កាត់​ការ​កិន​តិច​តួច​ជាង​អង្ករ​ធម្មតា។ អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ពពួក​វីតាមីន B (សំខាន់​សម្រាប់​ប្រព័ន្ធ​ប្រសាទ) កាបូអ៊ីដ្រាត ជាតិ​កាក​សរសៃ ជាតិ​ខ្លាញ់ ប្រូតេអ៊ីន សូដ្យូម ប៉ូតាស្យូម។ល។ អត្ថប្រយោជន៍អង្ករសម្រូបចំពោះក្មេង វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា ចំពោះ​ផល​ប្រយោជន៍​នៃ​អង្ករ​សម្រូប​លើ​កុមារ​តូចៗ ដូច​នឹង​មនុស្ស​ធំ​ដែរ​ដូច​ជា៖ – ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ – ជួយ​ដល់​ការ​លូតលាស់​រាងកាយ – ជួយ​ដល់​ការ​ឡើង​ទម្ងន់​ល្អ។ ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​អង្ករ​សម្រូប​បាន ចាប់​ពី​អាយុ​៦ខែ​ឡើង​ទៅ ពោល​គឺ​យើង​អាច​ផ្ដល់​បាយ​សម្រូប ឬ​បបរ​សម្រូប​ឲ្យ​អាអូន​ញ៉ាំ​បាន ពេល​កូន​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បន្ថែម​ពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹកដោះគោ​។ ​ លោក​ស្រី​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា សម្រាប់​អង្ករ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ជា​អាហារ​ដែល​មាន​ជាតិ​ស្ករ​ល្អ។ពេល​យើង​ញ៉ាំ​អង្ករ​សម្រូប​ចូល​ទៅ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​លំពែង​យើង​បញ្ចេញ​អ័រម៉ូន​អ៊ាំងស៊ុយលីន​យឺត ជាង​ញ៉ាំ​អង្ករ​ធម្មតា។ នេះ​មានន័យ​ថា អង្ករ​សម្រូប​អាច​ជួយ​យើង​រក្សា​ជាតិស្ករ​ក្នុង​ខ្លួន​មិន​ឲ្យ​ឡើង​លឿន​ខ្លាំង។ ហេតុនេះ​ហើយ អង្ករ​សម្រូប​មិន​មែន​ផ្ដល់​ប្រយោជន៍​តែ​ដល់​ក្មេងៗ​ទេ មនុស្ស​ចាស់​ធម្មតា ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ញ៉ាំ​វា​ដូច​គ្នា។

ការលូតលាស់មុនអាយុ ៥ឆ្នាំ

ក្មេងអាយុក្រោម៥ឆ្នាំ ជា​វ័យ​មួយ​ដែល​អា​អូន​កំពុង​សប្បាយ​នឹង​ការ​លូតលាស់ និង​ជា​វ័យ​ដែល​កូន​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ពិភពលោក​ជុំ​វិញ​ខ្លួន។ ចុះ​ដើម្បី​ឲ្យ​កូន​លូតលាស់​បាន​ល្អ ម៉ាក់​ប៉ា​គួរ​ចិញ្ចឹមកូន​យ៉ាង​ម៉េច​ទើប​ស័ក្ដិសម​នឹង​វ័យ​អូន​? ​ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ​លោក​ស្រី កុសល កណិការ បាន​ពន្យល់​បន្ថែម​ថា ដើម្បី​ឲ្យ​កុមារ​តូច​អាយុ​ក្រោម​៥ឆ្នាំ​មាន​ការ​លូតលាស់​ល្អ​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ដូច​ខាង​ក្រោម៖ – ឲ្យ​កុមារ​លេង​ឲ្យ​បាន​ច្រើន​ ​សំដៅ​ដល់​ការ​លេង​ដែលក្មេងៗ​អាច​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ទៅ​តាម​អាយុ​របស់​ពួកគេ – កាត់​បន្ថយ​ការ​ឲ្យ​កុមារ​អង្គុយ​១​កន្លែង ឬ​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ​ ដែល​សំដៅ​ដល់​ការ​អង្គុយ​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍ ប៉ុន្តែ​ការ​នាំ​កូន​អាន​សៀវភៅ ឬ​លេង​ល្បែង​ផ្គុំ​រូប​ជាដើម ត្រូវ​បាន​លើក​ទឹក​ចិត្ត ព្រោះ​នេះ​ជា​ពេល​ដែល​ម៉ាក់​ប៉ា​ត្រូវ​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធជាមួយ​កូន និង​ជា​សកម្មភាព​ជួយ​បង្កើន​ភាព​វៃ​ឆ្លាត​ដល់​កូន – អនុញ្ញាត​ឲ្យ​កុមារ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចាប់​ពី​ ១០-១៣​ម៉ោង។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​នូវ​សុខភាព​ល្អ​គ្រប់​ផ្នែក យើង​គួរ​ធ្វើ​អ្វី​ៗ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​តាំង​ពី​ក្មេង​ៗ​មក​។ កុមារ​ភាព គឺ​ជា​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស និង​ជា​ពេល​វេលា ​ដែល​គំរូ​នៃ​ការ​រស់​នៅ​ក្នុង​គ្រួសារ ក្លាយ​ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​អា​អូន​លូតលាស់​ឆ្ពោះ​ទៅ​រក​ការ​ស្រលាញ់​សុខភាព​ល្អ។ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សកម្មភាព​រាងកាយ កាត់បន្ថយ​ភាព​តានតឹង​របស់​កូន និង​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចំពោះ​កូន ជួយ​ពង្រឹង​នូវ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត និង​ជួយ​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​ធាត់ និង​ជំងឺ​ដែល​អាច​កើត​ឡើង​ទៅ​ថ្ងៃ​អនាគត ពេល​កូន​ធំ​ឡើង។

វ័យកូនចេះដើរនិង​ជិតចូលរៀន

កាល​ពី​សម័យ​មុន​តិចនិក​បង្រៀន​ក្មេងៗ​ផ្តោត​តែ​លើ​ចំណេះដឹង ភាសា លេខ​គណិតវិទ្យា​ជា​ដើម ដែល​ទាំង​អស់​នេះ​ទាក់ទង​នឹង​ការ​ហ្វឹក​ហាត់​ខួរក្បាល​ខាង​ឆ្វេង គេ​និយម​ហៅ​ថា IQ។ ដោយ​ឡែក​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អប់រំ​សម្រាប់​សតវត្ស​ទី​២១ ​លោក​សាស្ត្រាចារ្យ Makoto SHICHIDA ស្ថាបនិក SHICHIDA Method បាន​លើក​ឡើង​ថា ការ​អប់រំ​ខួរក្បាល​ខាង​ស្តាំ​មាន​សារៈសំខាន់ និង​តួនាទី​ចាំបាច់​បំផុត។ លោកថា ការ​អប់រំ​ខួរក្បាល​ស្តាំ គឺ​ជា​អប់រំ​ដែល​នឹង​ជួយ​បណ្តុះ និង​អភិវឌ្ឍ​កុមារ​ដល់​បេះដូង និង​ចិត្ត​គំនិត​របស់​ពួក​គេ ពោល​គឺ​ត្រូវ​ផ្តល់​ឲ្យ​ក្មេង​ចេះ​គិត ពិចារណា​ល្អិត​ល្អន់ វែង​ឆ្ងាយ​ពី​ខ្លួន​ឯង ដែល​ពាក្យ​បច្ចេក​ទេស​ហៅថា EQ ជា​ជាង​ការ​រៀន​សូត្រ​ដោយ​ផ្តោត​តែ​លើ​ចំណេះ​ដឹង និង​ការ​ពិត។ លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA បាន​ពន្យល់​ថា IQ មក​ពី​ពាក្យ​ពេញ​ថា Intelligence Quotient ជា​ពិន្ទុ​សរុប​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ជា​ច្រើន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​បញ្ញា​មនុស្ស ដែល​អ្នក​ដែល​មាន IQ ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ពូកែ​ខាង​ភាសា​វិទ្យាសាស្ត្រ ឬ​គណិតវិទ្យា​ជា​ដើម។ ក្មេង​ដែល​មាន IQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង។ ចំណែក EQ មក​ពី​ពាក្យ​ពេញ​ថា Emotional Quotient ឬ Emotional Intelligence សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង […]

វ័យកូនចេះដើរ

ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ភាព​នឿយហត់​ និង​ការ​ពិបាក​ក្នុង​ការ​ដោះស្រាយ​មិន​ខាន​ នៅ​ពេល​ដែល​អា​អូន​តែងតែ​ស្រែក​​ខ្លាំង​ៗ​ដោយ​ការ​មួម៉ៅ​​។​ ពិត​ណាស់​ ប៉ា​ម៉ាក់​​​ចាំបាច់​លួងលោម​កូន​ឲ្យ​ស្ងប់​ចិត្ត​ភ្លាម​ៗ​​ ដោយ​មិន​ត្រូវ​ប្រើ​អំពើ​​ហិង្សា​ ឬ​ពាក្យ​សំដី​មិន​ល្អ​ដាក់​ពួក​គេ​ឡើយ​។​ ជាក់​ស្ដែង​ អា​អូន​តូច​ៗ មិន​មែន​ចេះ​តែ​ស្រែក​ខ្លាំង​ៗ​ ដោយ​គ្មាន​មូលហេតុ​ឡើយ​។ ដូច​នេះ​​ យើង​គប្បី​ស្វែង​រក​មូលហេតុ​ជា​មុន​សិន ទើប​ព្យាយាម​រក​ដំណោះស្រាយ​តាម​ក្រោយ​។ មូលហេតុ​ដែល​កូន​តូច​ស្រែក​ខ្លាំង​ៗ​ ​​​​​​​​១. ទាមទារ​ការ​​យក​ចិត្ត​ទុក​ដាក់​​ នៅ​ពេល​ខ្លះ ​អា​អូន​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​ទាំង​ស្រុង​ពី​ប៉ា​ម៉ាក់​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ស្រែក​ខ្លាំង​ៗ​ គ្រវែង​​របស់​របរ​ និង​យំ​ជា​ដើម​។​ ពួក​គេ​នឹង​ធ្វើ​អ្វី​​គ្រប់​យ៉ាង​ ដើម្បី​ទទួល​បាន​​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​យើង​។ ២. លេង​ ​ជាមួយ​គ្នា​នេះ​ដែរ អា​អូន​តូច​អាច​ចង់​លេង​សើច​ដោយ​ប្រើ​សំឡេង​​របស់​​ខ្លួន​។​ ពួក​គេ​អាច​បញ្ចេញ​សំឡេង​ ដោយ​ការ​ស្រែក​ ​ប្រឆាំង​តវ៉ា​ ដើម្បី​ឲ្យ​យើង​យល់​ និង​លួងលោម​​ដោយ​សំឡេង​ស្រទន់​។ ៣. ចង់​ទាក់ទង​​ ​ក្មេង​​ដែល​ទើប​ដើរ​តេះតះ​ មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​អ្វី​ដែល​ខ្លួន​ចង់​និយាយ​។​ ដូច្នេះ​ហើយ​ ទើប​ពួក​គេ​ស្រែក​ខ្លាំង​ និង​ធ្វើ​កាយវិការ​ ដើម្បី​ឲ្យ​ប៉ា​ម៉ាក់​យល់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន​។​ ​​៤. មាន​ថាមពល​ពេញលេញ​ នៅ​ពេល​ដែល​កូន​តូច​មាន​ថាមពល​ពេញលេញ​ ពួក​គេ​អាច​នឹង​បញ្ចេញ​វា​តាម​រយៈ​ការ​ស្រែក​​​លឺ​ៗ​​ និង​មួម៉ៅ​ខ្លាំង​។ ៥. ខឹង​នឹង​រឿង​អ្វី​មួយ បន្ថែម​ពី​នេះ​ កូន​តូច​អាច​នឹង​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​រឿង​អ្វី​មួយ​ដែល​កំពុង​កើត​ឡើង​ ដូចជា​នៅ​ពេល​ដែល​យើង​មិន​ឲ្យ​ទូរសព្ទ​ទៅ​កូន​​ ឬ​នៅ​ពេល​ដែល​យើង​មិន​ឲ្យ​កូន​តូច​លេង​នៅ​ខាង​ក្រៅ​ជា​ដើម។​ ​វិធីសាស្ត្រ​ដោះស្រាយ​ នៅ​ពេល​​កូន​តូច​ស្រែក​ខ្លាំង​ៗ​ ការ​ស្រែក​ខ្លាំង​ៗ​ គឺ​ជា​អាកប្បកិរិយា​ជាក់លាក់​ ដែល​ក្មេង​តូច​ៗ​តែងតែ​​បង្ហាញ​ឲ្យ​ប៉ា​ម៉ាក់​ឃើញ ជា​ពិសេស​គឺ​​នៅ​ពេល​ដែល​ក្មេង​មាន​​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ ដល់​៣​ឆ្នាំ​។​ ភាគ​ច្រើន​ អាកប្បកិរិយា​នេះ​​​​កើត​ឡើង​នៅ​ដំណាក់កាល​ដែល​ក្មេង​មិន​អាច​និយាយ​បាន​​ច្រើន​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ស្រែក​ខ្លាំង​ៗ​។ ប៉ា​ម៉ាក់​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​ តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ១. អង្អែល​ខ្នង​កូន​តូច​ថ្នម​ៗ​ ប្រសិនបើ​អា​អូន​ស្រែក​ខ្លាំង​ៗ​ ដើម្បី​បញ្ចេញ​ថាមពល​របស់​ខ្លួន​ ចូរ​លើក​​អា​អូន​ឡើង​ និង​អង្អែល​ខ្នង​របស់​ពួក​គេ​ថ្នម​ៗ។​ […]

ការលូតលាស់មុនអាយុ ៥ឆ្នាំ

ពិត​ណាស់​ ក្មេង​ៗ​ចាំបាច់​ត្រូវ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​អារម្មណ៍​ស្រស់ស្រាយ​។​ ជាក់​ស្ដែង​​ ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ល្អ​ក៏​ធ្វើ​ឲ្យ​កុមារ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ និង​ពោរពេញ​ទៅ​ដោយ​ភាព​ជឿជាក់​ផង​ដែរ​។ បង្រៀន​​ឲ្យ​កូន​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ ​​​​​​យើង​រាល់​គ្នា​ត្រូវការ​​ថែទាំ​ខ្លួន​ប្រាណ​ឲ្យ​ស្អាត​ល្អ ដើម្បី​កម្ចាត់​មេរោគ​ និង​បាក់តេរី​ ក៏​ដូចជា​ជៀសផុត​ពី​ជំងឺ​ផ្សេង​ៗ​។​ ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ស្អាត​ក៏​ជួយ​ឲ្យ​យើង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ដោយ​កម្ចាត់​ចោល​បញ្ហា​ផ្សេង​ៗ​ដូចជា​​មាន​ក្លិន​មាត់​ ​និង​ក្លិន​ខ្លួន​មិន​ល្អ​ជាដើម។​ ចំពោះ​កុមារ​ មូលដ្ឋាន​នៃ​ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​មាន​ដូចជា៖ លាង​សម្អាត​ដៃ​ ខ្ទប់​មាត់​រាល់​ពេល​ក្អក​ ងូត​ទឹក​ជា​ទៀងទាត់​ ដុស​សម្អាត​ និង​ប្រើ​​ខ្សែ​​ទាក់​ធ្មេញ​ ​ប៉ា​ម៉ាក់​គប្បី​ជួយ​ណែនាំ​កូន​ឲ្យ​អនុវត្ត​ទម្លាប់​អនាម័យ​ផ្ទាល់​ខ្លួន​ល្អ​ ពីព្រោះ​ថា​ទម្លាប់​ទាំង​នេះ​នឹង​កាន់​តែ​មាន​សារសំខាន់​នៅ​ពេល​ដែល​កុមារ​កាន់​តែ​ធំ​ទៅ​ៗ និង​​ឈាន​ចូល​ដល់​វ័យ​ជំទង់​។​ ជា​ទូ​ទៅ​ ការ​បង្រៀន​ក្មេង​ឲ្យ​ចេះ​ថែទាំ​ខ្លួន​ប្រាណ​ នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​វ័យ​ជំទង់​នឹង​កាន់​តែ​មាន​​​ការ​ពិបាក​ជាង​មុន​​មិន​ខាន​។ លាង​សម្អាត​ដៃ​ ​មេរោគ​ភាគ​ច្រើន​​សាយ​ភាយ​​តាមរយៈ​ការ​ប៉ះពាល់​ដៃ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​លាង​សម្អាត​ដៃ​ជា​ញឹកញាប់​ ដើម្បី​ការពារ​ខ្លួន​ និង​អ្នក​ដទៃ​ពី​ជំងឺ​ផ្សេងៗ​។ ចូរ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​៖ នៅ​ពេល​ដែល​ដៃ​កខ្វក់​ មុន​ពេល​ញ៉ាំ​អាហារ​ ឬ​រៀបចំ​អាហារ​ បន្ទាប់​ពី​ប៉ះពាល់​សាច់​ឆៅ​ រួម​ទាំង​សាច់​មាន់​ និង​សាច់​គោ​ បន្ទាប់​ពី​ប៉ះពាល់​វត្ថុ​រាវ​ណាមួយ​ ដូចជា​ឈាម​ ទឹក​នោម​ ឬ​កម្អួត ​​បន្ទាប់​ពី​ប៉ះពាល់​សត្វ​ បន្ទាប់​ពី​ញើស​សំបោរ​ កណ្ដាស់​ ឬ​ក្អក​ បន្ទាប់​ពី​ចេញ​ពី​បង្គន់​ ងូត​ទឹក​ ​កុមារ​ត្រូវការ​ងូត​ទឹក​សម្អាត​ខ្លួន​ជា​ទៀងទាត់​។​ ដូច​នេះ ប៉ា​ម៉ាក់​គប្បី​ណែនាំ​ឲ្យ​កូន​ងូត​ទឹក​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ពេល​ព្រឹក​ព្រលឹម​ និង​នៅ​មុន​ពេល​ចូល​គេង​​។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ត្រូវ​ប្រាកដ​ថា​កូន​បាន​លាង​សម្អាត​ខ្លួន​ប្រាណ​សព្វ​ល្អ រួម​ទាំង​​ក្លៀក​ និង​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ​ ក៏​ដូចជា​គូទ​ ហើយ​ពួក​គេ​ត្រូវ​ជូត​សម្អាត​ខ្លួន​ឲ្យ​ស្ងួត​ល្អ​ មុន​ពេល​ស្លៀក​សំលៀក​បំពាក់​។ ​សំលៀក​បំពាក់ និង​ស្បែក​ជើង​ ​កុមារ​ត្រូវការ​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​ជា​រៀងរាល់​ថ្ងៃ​ ទោះ​បី​ជា​សំលៀក​បំពាក់​នោះ​មិន​​មាន​ក្លិន​មិន​ល្អ​ក៏​ដោយ​ […]