ទារក ឬកុមារ ងាយប្រឈមនឹងពពួកវីរុស ឬបាក់តេរីមើលមិនឃើញដែលមានជុំវិញខ្លួន ហើយវាអាចបណ្ដាលឲ្យកូនងាយនឹងឈឺជំងឺផ្សេងៗ ស្របពេលខែនេះ ធ្លាក់ខ្យល់ត្រជាក់ផងនោះ កូនកាន់តែងាយប្រឈមនឹងបញ្ហារលាកទងសួត។
ទារក ឬកុមារ ងាយប្រឈមនឹងពពួកវីរុស ឬបាក់តេរីមើលមិនឃើញដែលមានជុំវិញខ្លួន ហើយវាអាចបណ្ដាលឲ្យកូនងាយនឹងឈឺជំងឺផ្សេងៗ ស្របពេលខែនេះ ធ្លាក់ខ្យល់ត្រជាក់ផងនោះ កូនកាន់តែងាយប្រឈមនឹងបញ្ហារលាកទងសួត។

លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានបញ្ជាក់ថា ជំងឺរលាកទងសួតលើទារក ឬកុមារ គឺជាជំងឺរលាកផ្លូវដង្ហើមភាគច្រើនបង្កឡើងដោយវីរុស RSV (Respiratory Syncytial Virus)។

កុមារកើតជំងឺរលាកទងសួត ភាគច្រើនអាចព្យាបាលបានដោយយកថ្នាំទៅប្រើនៅផ្ទះដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យឡើយ ហើយអាចនឹងជាសះស្បើយធម្មតាវិញក្នុងរយៈពេលពី ៧-១០ថ្ងៃក្រោយ។ ប៉ុន្តែ ក្នុងករណីមួយចំនួន កុមារត្រូវការសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ ដើម្បីទទួលបានជំនួយពីអុកស៊ីសែនជួយឲ្យងាយស្រួលដកដង្ហើម។
វេជ្ជបណ្ឌិតឯកទេសជំងឺកុមាររូបនេះបន្តថា ជំងឺរលាកទងសួតអាចបង្កជាប៉ះពាល់ដល់សុខភាពកូនបានដូចជា៖
អត្ថបទគួរអាន៖
ហេតុនេះហើយទើប លោកស្រីបានណែនាំឲ្យម៉ាក់ប៉ាដឹងពីវិធីការពារកូនពីជំងឺរលាកទងសួតដោយមិនត្រូវឲ្យកូនលេងជាមួយក្មេងៗដែលកើតជំងឺរលាកទងសួត ឬប៉ះពាល់ប្រដាប់ប្រដាដែលក្មេងៗមានជំងឺរលាកទងសួតលេងនោះទេ។
មួយវិញទៀត ម៉ាក់ប៉ាគ្រប់រូបត្រូវឲ្យកូនៗលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ និងចៀសវាងការលេងជាមួយកុមារដែលមានជំងឺរលាកទងសួត។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.cedars-sinai.org/health-library/diseases-and-conditions—pediatrics/a/acute-bronchitis-in-children.html
https://kidshealth.org/en/parents/bronchitis.html
https://www.urmc.rochester.edu/encyclopedia/content.aspx?ContentTypeID=90&ContentID=P02930
កំណែប្រែបច្ចុប្បន្ន
09/01/2024
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ស៊្រិន ចេស្សុីកា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ